វត្តទ័ពថ្ម ស្ថិតនៅភូមិព្រះស្រែឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាវត្តខ្មែរមួយដែលសម្បូរទៅដោយប្រវេណីបដិវត្តន៍របស់ខេត្តត្រាវិញ។
រូបភាពមួយចំនួនអំពីវត្តទ័ពថ្ម។
វត្តទ័ពថ្ម ត្រូវបានកសាងយូរលង់ណាស់មកហើយ ឆ្លងកាត់ព្រះចៅអធិការវត្ត៥ ជំនាន់និងត្រូវបានជួសជុលច្រើនលើកច្រើនសា។ គ្រប់ជំនាន់ព្រះចៅអធិការនិងព្រះសង្ឃតែងដឹកនាំពុទ្ធបរិស័ទភូមិព្រះស្រែ ចូលរួមចលនាស្នេហាជាតិ។ ក្រោយពីថ្ងៃឯកភាពទឹកដី ព្រះសង្ឃក្នុងវត្តបន្តរួមចំណែកកសាង អភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីជានិច្ច។ ទន្ទឹមនឹងនោះ វត្តជាកន្លែងផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដល់ប្រជាជនផងដែរ។ ពិសេសព្រះចៅអធិការ គណៈកម្មការវត្ត តែងរួមដំណើរជាមួយរដ្ឋអំណាចនិងប្រជាជនក្នុងការចូលរួមរាល់ចលនានៅភូមិភាគ សកម្មរួមចំណែកកម្លាំងកាយ កម្លាំងទ្រព្យក្នុងកិច្ចការកសាងភូមិស្រុក ប្រទេសជាតិ។
លោកថាច់សាមី អនុប្រធានគណៈកម្មការវត្តទ័ពថ្ម ឱ្យដឹង៖ “វត្តទ័ពថ្ម គឺជាមជ្ឈមណ្ឌលជំនឿសាសនាយ៉ាងសំខាន់របស់ប្រជាជនភូមិព្រះស្រែ ជានិមិត្តរូបស្មារតីនៃស្នេហាជាតិ ស្មារតីសាមគ្គីជនជាតិ។ ម្យ៉ាងទៀត វត្តជាសមរភូមិ ក្រោយដ៏រឹងមាំបានចិញ្ចឹម លាក់បំពួន ការពារកម្មាភិបាលជាច្រើន គ្រប់សម័យកាលបដិវត្តន៍របស់ជនជាតិ។ ជាមួយនឹងការរួមចំណែកដ៏ឧត្តុង្គឧត្តមនោះ វត្តត្រូវបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តនៅឆ្នាំ២០២២”។
លោកហ្វិញគីមជុង ប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា ឱ្យដឹង៖ “វត្តទ័ពថ្ម មិនត្រឹមតែជាទីតាំងមានតម្លៃខាងវប្បធម៌ស្មារតីប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផ្សារភ្ជាប់នឹងប្រវត្តិតស៊ូដ៏អង់អាចរបស់ប្រជាជនភូមិស្រុកក្នុងសម័យកាលតស៊ូប្រឆាំងសត្រូវឈ្លានពាន ហើយជាវត្តមួយសម្បូរទៅដោយប្រវេណីបដិវត្តន៍ទៀតផង។ ក្នុងការតស៊ូប្រឆាំងសត្រូវឈ្លានពានពីរលើក វត្តជាកន្លែងរៀបចំការប្រជុំ កន្លែងប្រមូលផ្តុំក្បួនបាតុកម្ម តស៊ូនយោបាយ ចលនាកងទ័ព ជាកន្លែងនាំសារដល់មូលដ្ឋានបដិវត្តន៍ផ្សេងៗក្នុងខេត្តត្រាវិញ”៕
សើុងម៉ាល័យ- លីសៀ