04/03/2024 - 16:43

អភិរក្ស​វប្បធម៌​ប្រ​ពៃណី​ជន​ជាតិ​

អនុវត្ត​គម្រោង​ “អភិរក្ស​ ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ប្រ​ពៃ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍” ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ បាន​បើក​ថ្នាក់​បង្រៀន​សិល្បៈ​របាំ ភ្លេង​ពិណ​ពាទ្យ​ រាំវង់​ ដល់​អ្នក​និយម​ចូល​ចិត្ត​សិល្បៈ។​

​ សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​។​

 សិល្បការិ​នីនៃ​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង​ បង្ហាត់​របាំ​ក្នុង​វត្ត​ផ្តៅ​ពេន​ ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ។​

តាម​ប្រ​សាសន៍​លោក​ ឡឺវ​ថាញ​ហ៊ុង ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០២៣ ក្រុម​បាន​រៀប​ចំ​បើក​ថ្នាក់​បង្រៀន សិល្បៈ​របាំ ភ្លេង​ពិណពាទ្យ​ និង​រាំ​វង់​ដល់​សិក្ខា​កាម​ជាង​១៥០​នាក់ ដែល​ជាសិល្បករ​-ការិ​នី សិស្ស​សាលា​ តន្រ្តីករ​និង​អ្នក​ស្នេហា​សិល្បៈ​ របាំ-បទ​ភ្លេង​មក​ពី​ក្រុម​ ក្លឹប​សិល្បៈ​ផ្សេង​ៗ​នៅ​តាម​វត្ត​ខ្មែរ​និង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​នា​នា​លើ​ភូមិ​សាស្រ្ត​ខេត្ត។​ ម្យ៉ាង​ទៀត​ ថ្នាក់​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​និង​របាំ សិក្ខា​កាម​រៀន​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​; ថ្នាក់​រៀន​រាំវង់​នឹង​បង្រៀន​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ។​

លោក​ឡឺវ​ថាញ​ហ៊ុង ឱ្យ​ដឹង៖ “សិល្បៈ​ប្រ​គំ​បទ​ភ្លេង​ពិណ​ពាទ្យ​ រាំ​វង់​និង​សិល្បៈ​របាំ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ ជា​មោទន​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​និយម​ចូល​ចិត្ត​ចង្វាក់​រាំនិង​បទ​ភ្លេង​ដែរ។​ បញ្ចប់​វគ្គ​សិក្សា​ អ្នក​ណា​ក៏​ចេះ​រាំ ចេះ​ប្រ​គំ​បទ​ភ្លេង​ទាំង​អស់​ ពី​ព្រោះ​សុទ្ធ​សឹង​តែ​ស្រ​ឡាញ់​ចូល​ចិត្ត​និង​មោទ​នភាព​ចំ​ពោះ​វប្បធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ”។​

ប្អូន​គឹម​ខាញ់​ង៉ុក​ សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឱ្យ​ដឹង៖ “ឮ​ថា​មាន​ថ្នាក់​បង្រៀន​រាំ​វង់​ ប្អូន​ពេញ​ចិត្ត​ណាស់​ ម្ល៉ោះ​ហើយ​ ចុះ​ឈ្មោះ​រៀន​តែ​ម្តង​។​ មិន​ត្រឹម​តែ​បង្រៀន​រាំវង់​ប៉ុណ្ណោះ​ទេ​ គ្រូ​បង្រៀន​ថែម​ទាំង​បង្រៀន​ចង្វាក់​រាំ​ប្រ​ពៃណី​របស់​ជន​ជាតិ​ ហេតុ​នោះ​ ប្អូន​បាន​រៀន​ចង្វាក់​រាំ​របស់​ជន​ជាតិ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​ ហើយ​បាន​ចូល​រួម​ក្រុម​សិល្បៈ​របស់​សាលា​ទៀត​ផង។​ ពិសេស​ ចង្វាក់​រាំ​វង់​និង​រាល់​ចង្វាក់​រាំប្រ​ពៃណី​ផ្សេង​ៗ​របស់​ជន​ជាតិ​ប្រ​កប​ដោយ​ភាព​អស្ចារ្យ​ណាស់​ កាន់​តែ​រាំ​កាន់​តែ​ជក់​ចិត្ត​”។​ ចំ​ណែក​គឹម​ដា​រី គ្រូ​បង្រៀន​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ក្រោយ​ពី​រយៈ​ពេល​រៀន​មួយ​ខែ​ ខ្ញុំ​ក្តាប់​បាន​មូល​ដ្ឋាន​ពី​ទម្រង់​បទ​ភ្លេង​ ចេះ​ប្រ​គំ​បាន​បទ​ភ្លេង​ជា​ច្រើន​បទ​ ម្ល៉ោះ​ហើយ​យក​ទៅ​បង្រៀន​បន្ត​ដល់​សិស្ស។​ ភ្លេង​ពិណ​ពាទ្យ​គឺមាន​វត្ត​មាន​ស្ទើរ​គ្រប់​ពិធី​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ការ​បង្រៀន​បន្ត​ដល់​សិស្សា​នុសិស្ស​ ដើម្បី​ប្អូន​ៗ​យល់​ដឹង​ពី​តម្លៃ​វប្បធម៌​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​ជាតិ​ហើយ​ព្រួត​ដៃ​គ្នា​អភិរក្ស​និង​ពង្រីក”។​

បច្ចុប្បន្ន​ ខេត្ត​សុក​ត្រាំង​មាន​កេរ​ដំ​ណែល​ចំ​នួន​៥​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ទទួល​ស្គាល់​ជាវប្បធម៌​អរូបី​ថ្នាក់​ជាតិ​ រួម​មាន៖ ពិធី​ប្រ​ណាំង​ទូក​-ង; សិល្បៈ​សម្តែង​ល្ខោន​យូរ​កេរ​; សិល្បៈ​សម្តែង​ប្រ​ជា​ប្រិយ​របាំ​រាំ​វង់​; សិល្បៈ​ប្រ​គំ​បទ​ភ្លេង​ពិណ​ពាទ្យ​និង​សិល្បៈ​របាំ។​ អា​ស្រ័យ​ហេតុ​នោះ​ មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ខេត្ត​សុក​ត្រាំង​ បាន​កសាង​គម្រោង​អភិរក្ស​និង​ប្រ​គល់​ទៅ​ឱ្យ​ក្រុម​សិល្បៈ​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​ ជួយ​ឱ្យ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​យល់​កាន់​តែ​ច្បាស់​ជាង​ទៀត​ពី​ទម្រង់​សិល្បៈ​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​ជាតិ​ ហើយ​ព្រួត​ដៃ​គ្នា​អភិរក្ស​និង​ពង្រីក៕​

             លីធាន​-លីសៀ

ចែករំលែកអត្ថបទ