30/11/2023 - 16:03

សកម្ម​ភាព​ពុះ​ពោរ​ជា​ច្រើន ប្រ​កប​ដោយ​អត្ត​សញ្ញាណ​ក្នុង​ឱកាស​បុណ្យ​អក​អំបុក​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង

*នៅ​សុក​ត្រាំង មហោ​ស្រព​សំ​នៀង​ទូរទស្សន៍​ភា​សា​ខ្មែរ​តំបន់​ណាម​បូ លើក​ទី I​ឆ្នាំ​២០២៣ ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ ទើប​នឹង​បញ្ចប់។ ម​ហោ​ស្រព​អា​ស្រ័យ​ដោយ​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្សន៍​សុក​ត្រាំង សហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​ទូរ​ទស្សន៍​ភាសា​ជន​ជាតិ (VTV5) ស្ថា​នីយ​ទូរ​ទស្សន៍​វៀត​ណាម​រៀប​ចំ​ឡើង។ បេក្ខ​នារី លី​គឹម​ក្វៀង នៅ​ស្រុក​កេ​សាច់ ដោយ​មាន​ឈុត​សម្តែង “បណ្តាំ​អ៊ំ​ហូ ដក់​ជាប់​ក្នុង​ក្រ​ឳ​បេះ​ដូង" ឈ្នះ​រង្វាន់​លេខ​មួយ; ២​រង្វាន់ លេខ​២ បាន​ទៅ​លើ​បេក្ខ​ជន​លី​ហ្វាង​វិញ នៅ​ក្លឹប​វត្ត​បួន​ព្រះ​ភក្ត្រ ស្រុក​ចូវ​ថាញ់ ដោយ​ឈុត​សម្តែង “សុំ​កុំបន្ទោស” និង​បេក្ខ​នារី ឡឹម​ធី​យៀង នៅ​ស្រុក​មី​ទូ ឈុត​សម្តែង “រំលឹក​គុណ​អ៊ំ​ហូ” ៘ មហោ​ស្រព​បាន​ទាក់​ទាញ​សិល្ប​ករ-ការិនី​ជិត ១០០ នាក់  និង​តន្រ្តី​ករ​មិន​ជំ​នាញ​មក​ពីខេត្ត​សុក​ត្រាំង ត្រា​វិញ អាង​យ៉ាង គៀង​យ៉ាង ដោយ​មានឈុត​សម្តែង ៧៥ ឈុត ជា​ប្រ​ភេទ​ចម្រៀង​ទោល និង​ចម្រៀង​ឆ្លង​ឆ្លើយ។

គណៈ​កម្ម​ការ​រៀប​ចំ​មហោ​ស្រព​សំ​នៀង​ទូរ​ទស្សន៍​ភាសា​ខ្មែរ​តំបន់​ណាម​បូ លើក​ទីI ឆ្នាំ​២០២៣ ជូន​រង្វាន់​លេខ​មួយ​ដល់​បេក្ខ​នារី លី​គឹម​ក្វៀង។

គណៈ​កម្ម​ការ​រៀប​ចំ​មហោ​ស្រព​សំ​នៀង​ទូរ​ទស្សន៍​ភាសា​ខ្មែរ​តំបន់​ណាម​បូ លើក​ទីI ឆ្នាំ​២០២៣ ជូន​រង្វាន់​លេខ​ពីរ​ដល់​បេក្ខ​ជន​ទាំង​ពីរ​នាក់។

ឈុត​សម្តែង "ប្រណាំង​ទូក-ង​សុក​ត្រាំង" សម្តែង​ដោយ​ក្លឹប​សិល្បៈ​វត្ត​បួន​ព្រះ​ភ័ក្ត្រ។

* ខេត្ត​គៀង​យ៉ាង ក៏​បាន​រៀប​ចំ​នូវ​សកម្ម​ភាព​ជា​ច្រើន​យ៉ាង​ពុះ​ពោរ​ក្នុង​បរិយា​កាស​ទិវា​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ លើក​ទី XV - ឆ្នាំ​២០២៣ ក្នុង​នោះ មានសកម្ម​ភាព​កី​ឡា​ជា​ច្រើន ដូច៖ ការ​ប្រ​កួត Taekwondo ខេត្ត​គៀង​យ៉ាង​ឆ្នាំ​២០២៣; ការ​ប្រ​កួត​បាល់​ទះ​បុរស ៤ នាក់ ស្រុក​ហ្គក្វាវ បើក​ទូលាយ​ឆ្នាំ​២០២៣; ការ​ប្រ​កួត​បាល់​ទាត់​បុរស​និង​ប្រកួត​វាយ​សី ៘

ការប្រកួតបាល់ទាត់ក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរ
លើកទី XV - ឆ្នាំ ២០២៣។

គណៈកម្មការរៀបចំវិញ្ញាសាវាយសីក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរ លើកទី XV -  ឆ្នាំ២០២៣ ជូនរង្វាន់ដល់កីឡាករ។

* សប្តាហ៍​វប្ប​ធម៌​ខេត្ត​ត្រា​វិញ ដោយ​មាន​សកម្ម​ភាព​ជា​ច្រើន ដូច​ជា៖ ផ្សារ​ណាត់​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម ផលិត​ផល​ឧស្សា​ហកម្ម​ជន​បទ និង OCOP; បរិយា​កាស​ម្ហូប​អា​ហារ​ណាម​បូ; បង្ហាញ​ពី​មុខ​របរ​ធ្វើ​នំ​ប្រ​ពៃ​ណី; ពិធី​ប្រ​ឡង​សម្តែង​ឈុត​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ លើកទី III ឆ្នាំ​២០២៣ និង​សកម្ម​ភាព​តាំង​ពិព័រណ៍​ផ្សេងៗ។ ពិ​សេស គឺ​កម្ម​វិធី​រាត្រី​បុណ្យ​អក​អំ​បុក ប្រ​ព្រឹត្ត​ឡើង​នៅ​មណ្ឌល​កេរ​ដំ​ណែល​ស្ថា​បត្យ​កម្ម - វិចិត្រ​សិល្បៈ និង​រមណី​យដ្ឋាន​ជាតិ​វត្ត​អង្គរ​រាជ​បូរី (អង្គ) និង​គូ​ស្រះ​ស្រី។

យុវ​ជន​ជន​ជាតិ​ខ្មែរ​នៅ​ត្រា​វិញ ចូល​រួម​ប្រ​កួត​បាល់​ទះ។

បេក្ខ​ជន​នៅ​ត្រា​វិញ សម្តែង​ឈុត​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ។

ភ្ញៀវ​ទេស​ចរ​ទស្សនា​ល្វែង​ដាក់​តាំង​នំ​ប្រ​ពៃ​ណី​នៅ​ត្រា​វិញ។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រីក្រ​ជន​ជាតិ​ខ្មែរ​នៅ​ត្រាវិ​ញ។

សប្ដាហ៍​វប្ប​ធម៌​ថែម​ទាំង​រៀប​ចំ​នូវ​សកម្ម​ភាព​កីឡា​អប់រំ​កាយ ដូច៖ ប្រ​ណាំង​ទូក-ង បាល់​ទះ​យុវ​ជន​ជន​ជាតិ​ខ្មែរ បាល់​ទាត់​ក្រុម​យុវ​ជន​ជន​ជាតិ​ខ្មែរ ៥ នាក់ និង​ល្បែង​ប្រ​ជា​ប្រិយ​ផ្សេង​ៗ៕

ក្រុម​អ្នក​យក​ព័ត៌​មាន-លី​សៀ

ចែករំលែកអត្ថបទ