02/10/2023 - 17:53

ពង្រីក​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ ដើម្បី​រួម​ចំ​ណែក​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជន​រួម​ជាតិ​ខ្មែរ​

ព្រះ​តេជ​ព្រះ​គុណ​ បណ្ឌិត​ លីហុង។​

ក្រៅ​ពី​ការ​គិត​គូរ​បាន​ល្អ​ខាង​សម្ភារៈ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ បក្ស​ និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិរក្ស​ និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​មាមីង​ខ្មែរ​ផង​ដែរ។​ ដោះ​ដូរ​ជា​មួយ​នឹង​អ្នក​យក​សារ​ព័ត៌​មាន​កាសែត​កឹង​ធើ - ភាសា​ខ្មែរ​អំ​ពី​បញ្ហា​នេះ​ ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត​ លីហុង​- សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​ អនុប្រ​ធាន​គណៈ​អភិបាល​មជ្ឈិម​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម អនុប្រ​ធាន​គណៈ​អភិបាល​ សមាគម​ពុទ្ធ​សាសនា​វៀត​ណាម អនុប្រ​ធាន​ប្រ​ចាំ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ វិទ្យា​ធិការ​រង​នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ មាន​ថេរ​ដី​កា៖

 យើង​ងាយ​មើល​ឃើញ​ពី​ប្រ​ព័ន្ធ​អប់រំ​ជា​ផ្លូវ​ការ​របស់​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ រួម​មាន​៣​កម្រិត​បន្ត​ជាប់​គ្នា​ ដោយ​ការ​ឯក​ភាព​ផ្នែក​ខាង​រដ្ឋ​បាល​ ក៏​ដូច​ជា​កម្រិត​វិជ្ជា៖ រៀន​ភាសា​ខ្មែរ​ពី​១-៣ឆ្នាំ​ បន្ទាប់​ពី​នោះ​ កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ (រៀន​ពី​២-៣​ឆ្នាំ​ ឬ​៤ឆ្នាំ​ រៀប​ចំ​នៅ​តាម​ភូមិ​ភាគ​នា​នា) កម្រិត​ពុទ្ធិ​កមធ្យម​សិក្សា​ទុតិយ​ភូមិ​ (រៀន​ពី​៣-៥ឆ្នាំ​ រៀប​ចំ​នៅ​សាលា​មូល​ដ្ឋាន​ សាលា​ពុទ្ធិក​មធ្យម​សិក្សា​) និង​វិទ្យា​ស្ថាន​ (រៀន​៤​ឆ្នាំ​ នៅ​តាម​សាលា​ អនុមហា​វិទ្យា​ល័យ​ និង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ)។​ ទន្ទឹម​នឹង​នោះ​ ការ​អប់រំ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​អំ​ពី​ចំ​ណេះ​ដឹង​ផ្នែក​វប្បធម៌​-សង្គម​ និង​ចំ​ណេះ​ដឹង​ផ្នែក​ពុទ្ធិ​កសិក្សា​ គឺជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ចម្បង​ជា​ប្រ​ចាំ​ និង​យូរ​អង្វែង​នៅ​ក្នុង​ពុទ្ធ​សាសនា​ខ្មែរ។​ ការ​ងារ​អប់រំ​និង​ បណ្ដុះ​បណ្ដាល​ដែល​ពោល​ខាង​លើ​ ត្រូវ​បាន​រៀប​ចំ​និង​ដំ​ណើរ​ការ​ជា​យូរ​មក​ហើយ​ ក្រោម​ទម្រង់​បណ្ដុះបណ្ដាល​ ០៣ ប្រ​ភេទ៖

ព្រះ​តេជ​ព្រះ​គុណ​ បណ្ឌិត​លី​ហុង​ (ខាង​ឆ្វេង​) ដោះ​ដូរ​ជា​មួយ​នឹង​អ្នក​តំ​ណាង​
អំពីសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរ។

- បង្រៀន​អក្សរ​ខ្មែរ​ និង​ភាសា​បាលី​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​មុន​ពេល​ឈាន​ចូល​រៀន​ចំ​ណេះ​ដឹង​អំ​ពី​វប្បធម៌​សង្គម​ និង​ពុទ្ធិក​សិក្សា។​

- បង្រៀន​តាម​កម្ម​វិធី​សិក្សា​ផ្លូវ​លោក​ រួម​វិញ្ញា​សា​ខាង​វិទ្យា​សាស្ត្រ​សង្គម​ វប្បធម៌​ អក្សរ​សាស្ត្រ​ កំ​ណាព្យ​ សិល្បៈ​ ស្ថាបត្យ​កម្ម​ ចម្លាក់​ និង​គណិត​វិទ្យា។​

- បង្រៀន​តាម​កម្ម​វិធី​ពុទ្ធិ​កសិក្សា​ ដើម្បី​កៀក​ជិត​ធម្ម​វិន័យ​ ទស្សន​វិជ្ជា​ និង​ខ្លឹម​វប្បធម៌​របស់​ព្រះ​ពុទ្ធ​សាសនា។​

 ទម្រង់​អប់រំ​និង​បណ្តុះ​បណ្តាល​ដូច​ពោល​ខាង​លើ​ បាន​និង​កំ​ពុង​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ ក្នុង​ការ​បណ្តុះ​បណ្តាល​កង​ជួរ​បញ្ញ​វន្ត​ជន​ជាតិ​ខ្មែរ​ បំ​ផុត​គឺរួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ តម្លៃ​ដ៏​ល្អ​ប្រ​សើរ​របស់​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ។​

ជន​រួម​ជាតិ​ខ្មែរ​ជា​ជន​ជាតិ​ដែល​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញាណ​ មាន​ភាសា​និង​អក្សរ​ដោយ​ឡែក​ មាន​ខឿន​វប្បធម៌​ដ៏​សម្បូរ​បែប​ បាន​អភិវឌ្ឍ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។​ ប៉ុន្តែ​ដោយ​សារ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​នៅ​លំ​បាក​ អម​ជា​មួយ​នឹង​កត្តា​និង​លក្ខណៈ​ខ្វះ​ចន្លោះ​ផ្សេង​ៗ​ទៀត​ ធ្វើ​ឱ្យ​ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ខ្មែរ​ ក្នុង​នោះ​មាន​ ទម្រង់​សិល្បៈ​ជន​ជាតិ​ខ្មែរ​មិន​ទាន់​អំ​ណោយ​ផល​ ងាយ​នឹង​រង​ការ​បាត់​បង់​ សាប​រលាប​ លាយ​ឡំ​ និង​បន្ត​អភិវឌ្ឍ​ទៅ​តាម​ទិស​ផ្សេង។​ អា​ស្រ័យ​ហេតុ​នោះ​ ជំ​រុញ​ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​នោះ​ មានទម្រង់​សិល្បៈ​ជន​រួម​ជាតិ​ខ្មែរ​ គឺជា​ទង្វើ​បន្ទាន់​និង​យូរ​អង្វែង​ សំ​ដៅ​ឧបត្ថម្ភ​គាំ​ទ្រ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ខ្មែរ​សម្រប​ខ្លួន​ទៅ​ក្នុង​និន្នា​ការ​អភិវឌ្ឍ​រួម​ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​ជាតិ​ខ្លួន៕​

                     លី​យ៉ាង​ (ដក​ស្រង់​)-វិមាន​

ចែករំលែកអត្ថបទ