24/04/2026 - 08:13

កី​ឡា​កា​រិនី​ខ្មែរ​នៅ​ស៊ី​ហ្គេ​ម ៣៣ 

នៅ​មហា​សន្និ​បាត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍​លើក​ទី​ ៣៣ ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ប្រ​ទេស​ថៃ​ កី​ឡា​កា​រិនី​ជន​ជាតិ​ខ្មែរ គឹម​ធី​ហ្វៀង មក​ពី​ខេត្ត​វិញ​ឡុង បាន​ប្រ​កួត​យ៉ាង​ល្អ ឈ្នះ​មេ​ដាយ​សំ​រឹទ្ធ​ក្នុង​វិញ្ញា​សា​ចោល​ដុំ​ដែក​នា​រី​និង​បំ​បែក​ឯត​ទគ្គ​កម្ម​ជាតិ​រួម​ចំ​ណែក​បញ្ជាក់​ពី​ឋានៈ​នៃ​កី​ឡា​វៀត​ណាម​លើ​ឆាក​ប្រ​កួត​ថ្នាក់​តំ​បន់។

កី​ឡា​កា​រិនី​គឹមធី​ហ្វៀង។ រូប​ថត៖ តួ​អង្គ​ផ្តល់​ជូន

កើត​ឆ្នាំ​២០០៣ ក្នុង​គ្រួ​សារ​កសិ​ករ​ខ្មែរ​នៅ​ឃុំ​កាង​ឡុង ខេត្ត​វិញ​ឡុង កី​ឡា​កា​រិនី គឹម​ធី​ហ្វៀង បាន​បង្ហាញ​ទេព​កោ​សល្យ​កី​ឡា​តាំង​ពី​តូច។ កាល​នៅ​រៀន​ថ្នាក់​ទី ៩ ប្អូន​បាន​ចូល​រួម​សម​យុទ្ធ​កី​ឡា​ភូ​ដុង​នៅ​ខេត្ត​ត្រា​វិញ (ចាស់) និង​បាន​គ្រូ​បង្វឹក​ឃើញ ជ្រើស​រើស​ចូល​ក្រុម​ទេព​កោ​សល្យ​អត្ត​ពល​កម្ម​ឆ្នាំ ២០១៨។ ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​យ៉ាង​ហ្មត់​ចត់ ខ្ជាប់​ខ្ជួនក្នុង​ដំ​ណាក់​កាល​ឆ្នាំ ២០២០​-២០២១ ហ្វៀង​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ខេត្ត​និង​ក្រោយ​មក​ក្រុម​ជម្រើស​ជាតិ។ ចំ​ណុច​លេច​ធ្លោ​គឺ​ការ​ប្រ​កួត​ប្រ​កប​ដោយ​ភាព​ក្លា​ហាន​របស់​គឹម​ធី​ហ្វៀង ក្នុង​ខ្លឹម​សារ​ចោល​ដុំ​ដែក​នា​រី​នៃ​វិញ្ញា​សា​អត្ត​ពល​កម្ម។

នៅ​ក្នុង​មហា​សន្និ​បាត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍​លើក​ទី ៣៣ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ខ្លឹម​សារ​ចោល​ដុំ​ដែក​នា​រី គឹម​ធី​ហ្វៀង សម្រេច​បាន​លទ្ធ​ផល ១៥,៩២ ម៉ែត្រ លើស​ឯត​ទគ្គ​កម្ម​ជាតិ ១៥,​២៧ ម៉ែត្រ ដែល​នាង​បាន​បង្កើត​មុន​នេះ។ លទ្ធ​ផល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នេះ មិន​ត្រឹម​តែ​ជា​ជំ​ហាន​វិវឌ្ឍន៍​គួរ​ឱ្យ​កត់​ចំ​ណាំ​ក្នុង​អា​ជីព​ប្រ​កួត​របស់​នាងប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​ហ្វៀង​ឈ្នះ​មេ​ដាយ​សំ​រឹទ្ធ​ជូន​ដល់​ក្រុម​កី​ឡា​វៀត​ណាម ក្នុង​បរិ​ការណ៍​ដែល​ត្រូវ​ប្រ​កួត​ប្រ​ជែង​យ៉ាង​តាន​តឹង​ជា​មួយ​កី​ឡា​ករ​លំ​ដាប់​កំ​ពល​ជា​ច្រើន​នៅ​ក្នុង​តំ​បន់។ បន្ទាប់​ពី​ការ​ប្រ​កួត គឹម​ធី​ហ្វៀង ឱ្យ​ដឹង ដោយ​អា​រម្មណ៍​រំភើប៖ “បាន​ពាក់​អាវ​តំ​ណាង​ជាតិ គឺ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​មួយ។ ទោះ​បី​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពេល​ប្រ​ឈម​មុខ​នឹង​គូ​ប្រ​កួត​ខ្លាំងៗ​ក៏​ដោយ ប៉ុន្តែ​ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​គណៈ​គ្រូ​បង្វឹក​និង​មិត្ត​រួម​ក្រុម ប្អូន​បាន​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ដើម្បី​នាំ​យក​នូវ​លទ្ធ​ផល​ល្អ​បំ​ផុត​។ បច្ចុប្បន្ន ខ្ញុំ​កំ​ពុង​សិក្សា​នៅ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​កី​ឡា​អប់រំ​កាយ​ទី​ក្រុង​ហូ​ជី​មិញ។ ខ្ញុំ​សង្ឃឹម​ថា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក ដើម្បី​បន្ត​រួម​ចំ​ណែក​អភិវឌ្ឍ​វិស័យ​កី​ឡា​ជាតិ”។

គ្រូ​បង្វឹក​ថាច់​ធី​គួរ បាន​វាយ​តម្លៃ៖ កី​ឡា​កា​រិនី​គឹមធី​ហ្វៀង ជា​អ្នក​សកម្ម​ឧស្សាហ៍​ហ្វឹក​ហាត់ និង​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​យ៉ាង​ខ្លាំង​ចំ​ពោះ​កី​ឡា​នេះ។ ប្អូន​តែង​ម្ចាស់​ការ​ក្នុង​ពេល​ហ្វឹក​ហាត់ មាន​វិន័យ​ខ្ពស់ និង​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ជួយ​មិត្ត​រួម​ក្រុម​ដើម្បី​សម្រេច​គោល​ដៅ​រួម​របស់​ក្រុម​ជម្រើស។ ដោយ​សារ​ស្មារតី​ខិត​ខំ​យ៉ាង​ខ្ជាប់​ខ្ជួន ហ្វៀង បាន​ឈ្នះ​មេ​ដាយ​ជា​ច្រើន​នៅ​វគ្គ​ប្រ​កួត​ក្នុង​ប្រ​ទេស។ ជា​ពិ​សេស មេ​ដាយ​សំ​រឹទ្ធ​ ខ្លឹមសារ​ចោល​ដុំ​ដែក នៅ​ក្នុង​មហា​សន្និ​បាត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍​លើក​ទី ៣៣ ដែល​ចាត់​តាំង​ឡើង​នៅ​ប្រ​ទេស​ថៃ​កន្លង​ហើយ​ គឺ​ជា​លទ្ធ​ផល​ស័ក្ដិ​សម​សម្រាប់​ដំ​ណើរ​ការ​ហ្វឹក​ហាត់​យ៉ាង​តឹង​រឹង​របស់​កី​ឡា​កា​រិនី​ជន​ជាតិ​ខ្មែរ​រូប​នេះ៕

ទីទុយ​

ចែករំលែកអត្ថបទ