05/12/2023 - 15:26

នាំ​យក​សិល្បៈ​មក​សម្តែង​ជូន​ប្រ​ជា​ជន

សិល្ប​ករ​យឿង​វណ្ណ អនុ​ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង បាន​ឱ្យ​ដឹង ក្រុម​សិល្បៈ​ទើប​តែ​មក​សម្តែង​នៅ​តំបន់​ដាច់​ស្រ​យាល និង​ទទួល​បាន​ការ​គាំ​ទ្រ​សា​ទរ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន។

​ ឈុត​របាំ​របស់​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង នៅ​វត្ត​ស្រែ​សៀម​ថ្មី។ រូប៖ ង៉ុក​ហាញ់

អ្នក​មីង​ធីបឹង នៅ​ឃុំ​ប៊ិញ​អាង ស្រុក​ចូវ​ថាញ់ បាន​រួស​រាន់​មក​វត្ត​សិរី​វង្សា​ស្រែ​សៀម​ថ្មី ដើម្បី​រង់​ចាំ​មើល​ការ​សម្តែង​សិល្បៈ។ អ្នក​មីង​ប្រាប់៖ “ខ្ញុំ​ឮ​គណៈ​កម្ម​ការ​វត្ត​និយាយ​ថា ថ្ងៃ​នេះ​មាន​ក្រុម​សិល្បៈ​ខេត្ត​មក​សម្តែង ដូច្នេះខ្ញុំ​រួស​រាន់​មក​រក​កន្លែង​អង្គុយ​ជិត​ឆាក​ដើម្បី​ងាយ​ស្រួល​មើល”។ ដូច​អ្នក​មីធី​បឹង​ដែរ គឺ​មា​មីង យាយ​តាដ​ទៃ​ទៀត ក៏​បាន​មក​វត្ត​ស្រែ​សៀម​ថ្មី​យ៉ាង​ច្រើន​កុះ​ករ​ដែរ ប៉ុន្តែ​មាន​សណ្តាប់​ធ្នាប់​ណាស់ គឺ​ពួក​គាត់​បាន​រក​កន្លែង​អង្គុយ​ស្រួល​បួល​រង់​ចាំ​សិល្ប​ករ-ការិនី​រៀប​ចំ​ខ្លួន​ចេញ​សម្តែង។

សិល្ប​ករ​យឿង​វណ្ណ បាន​ឱ្យ​ដឹង៖ “ដើម្បី​រៀប​ចំ​ចេញ​ដំ​ណើរ​សម្តែង​ក្នុង​ពិធី​បុណ្យ​អក​អំបុក​និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កង​ទ័ព-ប្រ​ជា​ជន​ឆ្នាំ ២០២៤ ក្រុម​របស់​យើង​បាន​ហាត់​សម​ច្រើន​ខែ​មក​ហើយ។ រួម​មាន​ទាំង​ឈុត​ឆាក​សិល្បៈ ល្ខោន​យូរ​កេរ របាំ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ ដោយ​មាន​ខ្លឹម​សារ​ស្ងើច​សរ​សើរ​បក្ស អ៊ំ​ហូ​ជា​ទី​គោ​រព និង​ភូមិ​ស្រុក ប្រ​ទេស​ជាតិ។ ទន្ទឹម​នឹង​នោះ បាន​សម្តែង​ផ្សព្វ​ផ្សាយ​អំពី​ការ​កសាង​ជន​បទ​ថ្មី កម្ម​វិធី​ទិស​ដៅ​ជាតិ អភិ​រក្ស​វប្ប​ធម៌​ខ្មែរ។ល។ ក្រៅ​ពី​ការ​សម្ដែង​របស់​ក្រុម​សិល្បៈ​ខេត្ត ក្លឹប​សិល្បៈ​ខ្មែរ​ឃុំ​ប៊ិញ​អាង ក៏​បាន​ចូល​រួម​សម្តែង​ឈុត​ឆាក​ល្អៗ​ជា​ច្រើន ដែល​សម​ស្រប​ជា​មួយ​ភូមិ​ស្រុក ម្ល៉ោះ​ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន​យ៉ាង​ខ្លាំង”។

ការ​គាំ​ទ្រ​របស់​ទស្ស​និក​ជន​គឺ​ជា​កម្លាំង​ចិត្ត​សម្រាប់​សមា​ជិក​នៃ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង បន្ត​ដំ​ណើរ​ចេញ​ទៅ​សម្តែង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កង​ទ័ព​ និង​ប្រ​ជា​ជន​នៅ​ឃុំ​អាង​មិញ​បាក់ ស្រុក​អ៊ូ​មិញ​ថឿង និង​ក្នុង​ទិវា​បុណ្យ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ នៅ​ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​នា​ពេល​ខាង​មុខ។ លោក​យឿង​វណ្ណ បាន​រៀប​រាប់៖ “ក្រុម​ទៅ​សម្តែង​ជា​បន្ត​បន្ទាប់ សិល្ប​ករ-ការិនី​មាន​ការ​ហត់​នឿយ​បន្តិច​មែន ប៉ុន្តែ​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ ពី​ព្រោះ​ទៅ​ដល់​ទី​ណា​ក៏​បាន​មា​មីង​ទស្ស​និក​ជន​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ដែរ។ មាន​ពេល​ខ្លះ​បន្ទាប់​ពី​ក្រុម​សម្តែង​ចប់ មា​មីង​ក៏​បាន​នៅ​មក​ដើម្បី​ជួយ​សម្អាត​ឆាក​ជា​មួយ​សមា​ជិក​ក្រុម ធ្វើ​ឱ្យ​យើង​ខ្ញុំ​ត្រេក​អរ​និង​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ដូច្នេះ​ភាព​នឿយ​ហត់​ក៏​រសាយ​បាត់​អស់”។

យោង​តាម​ប្រ​សាសន៍​លោក​ស្រី ង្វៀង​ធី​ង៉ុក​ហាញ់ អនុ​ប្រ​ធាន​ការិ​យា​ល័យ​វប្ប​ធម៌ ព័ត៌​មាន និង​កី​ឡា​ស្រុក​ចូវ​ថាញ់ ពេល​សម្រប​សម្រួល​សកម្ម​ភាព​ជា​មួយ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​នៅ​មូល​ដ្ឋាន​នោះ ការិ​យា​ល័យ​ក៏​បាន​ក្រុម​ជួយ​ណែ​នាំ​ផ្នែក​ខាង​វិជ្ជាជីវៈ​ដល់​ក្រុម​សិល្បៈ​ខ្មែរ​នៃ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ស្រុក ក៏ដូច​ជា​ក្លឹប​សិល្បៈ​ឃុំ​ផង​ដែរ។

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង មាន​ប្រ​សាសន៍៖ “ចាប់​តាំង​ពី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាន​ចេញ​សេច​ក្តី​សម្រេច​លេខ ១២០១​/QĐ-UBND ចុះ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០២២ ស្តី​ពី​ការ​អនុ​ម័ត គម្រោង​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង ដំ​ណាក់​កាល​២០២១ ​- ២០២៥ បណ្តា​សកម្ម​ភាព វប្ប​ធម៌​និង​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ក៏​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា។ បច្ចុប្បន្ន ទូទាំង​ខេត្ត​មាន​ក្លឹប​សិល្បៈ​ខ្មែរ​ប្រ​មាណ​១០​ក្លឹប នៅ​តាម​មូល​ដ្ឋាន”៕                

                       ហា​ថាញ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ