ជាង ២០ ឆ្នាំក្នុងតំណែងជាលេខាសាខាបក្ស និងជាប្រធានប្រជាជនភូមិថាញ់ទ្រុង ឃុំទ្រុងហឹង លោកង្វៀងទិនថាញ់ តែងតែពង្រីកតួនាទីជាអ្នកឈានមុខ ធ្វើជាគំរូ និងលះបង់អស់ពីចិត្តគ្រប់ផ្នែកការងារ។ ហេតុដូច្នេះ លោកថាញ់តែងបានកម្មាភិបាល បក្ខជនទំនុកចិត្តនិងបានប្រជាជនស្រឡាញ់រាប់អាន។
នៅរសៀលថ្ងៃទី ២ ខែមេសា គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយសមមិត្ត ឡឹមវុាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៦ នៅខេត្តកាម៉ាវ។
- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបមានរបាយការណ៍អំពីលទ្ធផលត្រួតពិនិត្យ និងវាយតម្លៃបែបបទរដ្ឋបាលលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍ ក្រោមសិទ្ធិសម្រេចដោះស្រាយរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ផ្ញើជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
សេចក្តីសម្រេចដែលចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បន្តសុពលភាពប្រើប្រាស់ប័ណ្ណអ្នកសារព័ត៌មាន ដំណាក់កាល ២០២១-២០២៥ រហូតដល់ដាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
រាល់ឆ្នាំប្រព័ន្ធនយោបាយឃុំថាញ់ភូ តែងផ្សព្វផ្សាយអនុវត្តបណ្តាដំណោះស្រាយសកម្មឧបត្ថម្ភសមាជិក យុវជន និងប្រជាជនអភិវឧ្ឍសេដ្ឋកិច្ចលើកកម្ពស់ជីវភាព ក្នុងនោះមានដំណោះស្រាយកសាងបណ្តាទម្រង់ប្រជាចលនាប៉ិនប្រសប់មានប្រសិទ្ធភាព។ តាំងពីនោះជីវភាពប្រជាជនមិនបង្អង់បានកែលម្អ។ បច្ចុប្បន្ន ឃុំគ្មាននៅគ្រួសារក្រ។
លើមូលដ្ឋានគ្រឹះនៃលទ្ធផលអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីដែលសម្រេចបាន ឃុំទ្រឿងឡុង ទីក្រុងកឹងធើ កំពុងពិនិត្យកសាងផែនការដើម្បីផ្សព្វផ្សាយបង្កើនបណ្តាបទដ្ឋានតាមកម្រងបទដ្ឋានជាតិពីជនបទថ្មីដំណាក់កាល២០២៦-២០៣០។
លោកស្រី ហូធីកឹមដាវ បានសំណូមពរដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយជនជាតិ សាសនា; គិតគូរជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិខ្មែរ។ អ្នកមុខអ្នកការសាសនា ព្រះចៅអធិការ គណៈកម្មការវត្តនានា បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់ ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទអនុវត្តល្អនូវគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ; ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។
- បុណ្យចូលឆ្នាំថ្មីកងទ័ពប្រជាជន ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ ក្រោមប្រធានបទ “កងទ័ព - ប្រជាជនកឹងធើ អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៦” តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសា នៅឃុំអាងនិញ សាភៀង សង្កាត់អូរម៉ូងនិងខាញ់ហ្វា។
ព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ វត្តកំពង់មានជ័យសិរីឧត្តមព្រែកអំពូ ស្ថិតក្នុងឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានចាត់តាំងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី។
(CTO) - លោកទ្រឿងកាញ់ត្វៀង បញ្ជាក់៖ រាល់ចលនាប្រឡងប្រណាំងឆ្នាំ២០២៦ ត្រូវផ្តុំកម្លាំងអនុវត្តល្អនូវភារកិច្ចសំខាន់ៗ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការលើកកម្ពស់គុណភាពកំណើន ធានាសុខុមាលភាពសង្គមនិងការពារបរិស្ថាន។
នារសៀលថ្ងៃទី ២៧ ខែមីនា ក្នុងការអនុវត្តកម្មវិធីសម័យប្រជុំលើកទីមួយ ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី ១១ អាណត្តិកាល ២០២៦-២០៣១ បានបោះឆ្នោតជ្រើសតាំងមុខតំណែងនានា ចំណុះគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។
ទីក្រុងកឹងធើ បានស្នើឱ្យស្ថាប័នអភិវឌ្ឍន៍បារាំង បន្តយកចិត្តទុកដាក់ បញ្ជូនអ្នកជំនាញនិងដៃគូបច្ចេកទេស ជួយទីក្រុងក្នុងការផ្ទេរជូននិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលស្រាវជ្រាវនៃគម្រោង GEMMES ទៅក្នុងភាពជាក់ស្តែងក្នុងការគ្រប់គ្រង និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
រសៀលថ្ងៃទី ២៥ ខែមីនា នៅទីស្តីការក្រសួងជនជាតិ និងសាសនា រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា លោក ចាយ បូរិន។
ខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ យុវវ័យកឹងធើបានផុសផុលចាត់តាំងសកម្មភាពជាក់ស្តែងជាច្រើន ពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្ត រួមចំណែកកសាងភូមិស្រុករីកចម្រើន អារ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។
កាសែតសៃហ្កងយ៉ាយផុង បានសហការជាមួយធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម អនុវត្តកម្មវិធី "ប្រគល់ជូនផែនទីប្រទេសជាតិ - មោទនភាពមាតុភូមិ" ជាមួយនឹងទិសស្លោក "ផែនទីក្នុងដៃ - មាតុភូមិក្នុងបេះដូង" សំដៅបើកទូលាយការប្រគល់ជូនដល់ ៣៤ ខេត្ត ក្រុងនិងមិត្តអ្នកអានទូទាំងប្រទេស។
លោកអគ្គលេខាបក្ស តូឡឹម បានបញ្ជាក់ច្បាស់៖ បញ្ហាដែលបានលើកយកមកពិភាក្សា និងសម្រេចនៅក្នុងសន្និបាតមជ្ឈិមលើកទី២ នេះ គឺជា “របៀងគតិយុត្ត”, ជា “លក្ខន្តិកៈដំណើរការ”, ជា “គោលការណ៍វិន័យ”, ជា “បទដ្ឋានសកម្មភាព” ដើម្បីនាំយកសេចក្តីសម្រេចចិត្តរបស់បក្សចូលទៅក្នុងជីវភាព។
នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាមមិញជិញ បានដឹកនាំកិច្ចប្រជុំនៃគណៈប្រចាំការរដ្ឋាភិបាល ដើម្បីផ្តល់មតិលើខ្លឹមសារសំខាន់ៗមួយចំនួន សំដៅបន្តដោះស្រាយការលំបាក បញ្ហាដែលជំពាក់ជំពិន នៅសេសសល់ និងអូសបន្លាយនៃបណ្តាគម្រោងនានា។
លោកង្វៀងត្វឹងអាញ់ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ និងអនុប្រធានប្រចាំការនៃគណៈចង្អុលការទីក្រុង ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រតិដ្ឋនិងផ្លាស់ប្ដូរឌីជីថល បានធ្វើការជាមួយតំណាងថ្នាក់ដឹកនាំនិងអង្គភាពជំនាញរបស់ Viettel កឹងធើ ដើម្បីផ្សព្វផ្សាយអនុវត្តនូវភារកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាលើភូមិឋានទីក្រុង ឆ្នាំ២០២៦។
គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងហ្វឹកហ្វឺនផ្លាស់ប្តូរលក្ខណៈត្រៀមប្រយុទ្ធឆ្នាំ២០២៦។ វរសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជាអធិបតីក្នុងការហ្វឹកហ្វឺននេះ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំ ដើម្បីពិភាក្សា និងផ្តល់យោបល់លើបញ្ហានានាក្នុងដែនសមត្ថកិច្ច។ លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោក ទ្រឿងកាញ់ត្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សហដឹកនាំកិច្ចប្រជុំនេះ។