17/07/2026 - 07:31

ដណ្តើ​មរង្វាន់​មេ​ដាយ​មាស​ក្នុង​ការ​ប្រ​កួត​កី​ឡា​អត្ត​ពល​កម្ម​ថ្នាក់​ជាតិ​ U១៨ ឆ្នាំ​ ២០២៦ 

ក្រោយ​ពី​ការ​ខិត​ខំ​ហ្វឹក​ហាត់​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ កី​ឡា​ករ​ ង្វៀង​ង៉ុកហា​ ក្រុម​កី​ឡា​អត្ត​ពល​កម្ម​ខេត្ត​វិញ​ឡុង​ បាន​សម្រេច​ស្នា​ដៃ​ឆ្នើម​ដណ្តើ​មបាន​មេ​ដាយ​មាស​វិញ្ញា សា​ពួយ​លំ​ពែង​ ក្នុង​ការ​ប្រ​កួត​កី​ឡា​អត្ត​ពល​កម្ម​ពាន​រង្វាន់​ជើង​ឯក​ថ្នាក់​ជាតិ​ U១៨ ឆ្នាំ​ ២០២៦ ជា​មួយ​នឹង​សមិទ្ធ​ផល​ ៥៦,៥៤ ម៉ែ​ត្រ​។ ជ័យ​ជម្នះ​នេះ​ មិន​ត្រឹម​តែ​ជា​ព្រឹត្តិ​ការណ៍​ដ៏​មាន​អត្ថ​ន័យ​ក្នុង​អា​ជីព​កី​ឡា​របស់​កី​ឡា​ករ​វ័យ​ក្មេង​រូប​នេះ​ប៉ុណ្ណោះ​ទេ​ ទន្ទឹម​នឹង​នោះ​ បាន​រួម​ចំ​ណែក​បញ្ជាក់ពី​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​របស់​វិស័យ​កី​ឡា​អត្ត​ពល​កម្ម​ខេត្ត​វិញ​ឡុង ​លើ​ឆាក​ប្រ​កួត​ថ្នាក់​ជាតិ។

​កី​ឡា​ករ​ ង្វៀង​ង៉ុកហា​  (លេខ១) ដណ្តើ​មបាន​មេ​ដាយ​មាសក្នុង​វិញ្ញាសា​ពួយ​លំ​ពែង​ ជា​មួ​យស​មិទ្ធ​ផល​ ៥៦,៥៤ ម៉ែត្រ​ នៅ​ក្នុង​ការ​ប្រ​កួត​កី​ឡា​អត្ត​ពល​កម្ម​ជើង​ឯក​ថ្នាក់​ជាតិ​ U១៨ ឆ្នាំ​ ២០២៦។ (រូប​ថត​ផ្តល់​ដោយ​តួ​អង្គ​)

កើតឆ្នាំ​ ២០០៩ កី​ឡា​ករ​ ង្វៀង​ង៉ុកហា​ នៅ​សង្កាត់​ប៊ិញមិញ​ ខេត្ត​វិញ​ឡុង​ ចាប់​ផ្តើម​ស្គាល់​និង​ស្រ​ឡាញ់​កី​ឡា​អត្ត​ពល​កម្ម​តាំង​ពី​រៀន​ថ្នាក់ទី៨។ ដោយ​សារ​មាន​ទេព​កោស​ល្យពី​កំ​ណើត​ ហើយ​បាន​គ្រូ​អប់​រំ​កាយ​សង្កេត​ឃើញ ​និង​ឧទ្ទេសនាម​ឱ្យ​ចូល​រួម​ហ្វឹក​ហាត់។ បន្ទាប់​ពី​រយៈ​ពេល​ហ្វឹកហាត់​ ប្អូន​បាន​ជ្រើស​រើស​ចូល​ក្រុម​កី​ឡា​អត្ត​ពល​កម្ម​ យុវ​វ័យ​របស់​ខេត្ត​វិញ​ឡុង។ ដោយ​មាន​ការត​ស៊ូ​ព្យាយាម​ អត់​ធ្មត់​ ស្មារតី​ជម្នះ​លំ​បាក​ ង្វៀង​ង៉ុកហា​ បានបន្ត​កែ​លម្អ​បច្ចេក​ទេស​ពួយ​លំ​ពែង​កាន់​តែ​ល្អ​ប្រសើរ​ និង​បង្ហាញ​សមត្ថ​ភាព​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ តាម​រយៈការ​ដណ្តើ​មបាន​មេ​ដាយ​មាស​ ៣ គ្រឿង ​និង​មេ​ដាយប្រាក់​ ១ គ្រឿង​ ក្នុង​ការ​ប្រ​កួត​កី​ឡា​អត្ត​ពល​កម្ម​យុវ​វ័យ។

របត់​សំ​ខាន់​ចំ​ពោះ​ង៉ុកហា​ ក្នុង​ការ​ប្រ​កួត​កី​ឡា​អត្ត​ពល​កម្ម​ជើង​ឯក​ថ្នាក់​ជាតិ U១៨ ឆ្នាំ​ ២០២៦ ដែល​ចាត់​តាំង​ឡើង​នៅ​ថៃ​ង្វៀង។ ដោយ​ប្អូន​មាន​ទំនុក​ចិត្តខ្ពស់​និង​ស្មារតី​ប្រ​កួត​ប្រ​ជែង​យ៉ាង​មុត​មាំ​ ទោះ​បី​ជួបគូ​ប្រ​កួត​ខ្លាំងៗ ​ជា​ច្រើន​ក៏​ដោយ​ កី​ឡា​ករ​វ័យ​ក្មេង​របស់​ខេត្ត​វិញ​ឡុង​ បាន​បង្ហាញ​សមត្ថ​ភាព​យ៉ាង​លេចធ្លោ​ ដោយ​ដណ្តើ​មបាន​មេ​ដាយ​មាស​វិញ្ញាសា​ពួយលំ​ពែង​ ជា​មួយ​នឹង​សមិទ្ធ​ផល ៥៦,​៥៤ ម៉ែត្រ​ នាំមក​នូវ​ក្តី​សោមនស្ស​រីក​រាយ​ដល់​គណៈ​គ្រូ​បង្វឹក​ និងក្រុម​កី​ឡា​អត្ត​ពល​កម្ម​របស់​ខេត្ត​វិញ​ឡុង។ ក្រោយ​ពីទទួល​បាន​ជ័យ​ជម្នះ​ ង្វៀកង៉ុកហា​ ឱ្យ​ដឹង​៖ មេ​ដាយមាស​ គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំ​ខាន់​ ជំ​រុញ​ឱ្យ​ខ្លួន​បន្ត​ខិត​ខំហ្វឹក​ហាត់​លើ​វិថី​កី​ឡា​អា​ជីព​ ដើម្បី​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​។ បច្ចុប្បន្ន​ ប្អូន​កំ​ពុង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​ ដើម្បីត្រៀម​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​អត្ត​ពល​កម្ម​ជើង​ឯក​ U១៨  អា​ស៊ី​អាគ្នេយ៍​ គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​ ២០២៦។ ទន្ទឹម​នឹង​នោះ​ កំ​ណត់​គោល​ដៅ​បន្តកែ​លម្អ​សមិទ្ធ​ផល​ បង្កើន​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​ ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បាន​ចូល​ក្រុម​ជម្រើស​ជាតិ​ និង​មាន​ឱ​កាស​ចូល​រួម​ប្រ​កួត​លើ​ឆាក​អន្តរ​ជាតិ​។

តាម​ប្រ​សាសន៍​គ្រូ​បង្វឹក​ ថា​ច់ធី​កួ ឱ្យ​ដឹង​៖ ង្វៀង​ង៉ុកហា​ គឺ​ជា​កី​ឡា​ករ​ដែល​មាន​ទេព​កោស​ល្យពី​កំ​ណើត​ មាន​វិន័យ​ល្អ​និង​ប្រ​កាន់​ខ្ជាប់​នូវ​ភាព​ម៉ឺង​ម៉ាត់​ ក្នុង​ការ​ហ្វឹក​ហាត់​ជា​និច្ច​។ ទោះ​បី​លក្ខ​ណៈហ្វឹក​ហាត់​ នៅ​មាន​ការ​លំ​បាក​ជា​ច្រើន​ក៏​ដោយ​ ប្អូន​នៅ​តែ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ សម្រេច​បច្ចេក​ទេស​ពួយ​លំ​ពែង​កាន់​តែ​ល្អ​ប្រសើរ​ និង​បង្កើន​សមិទ្ធ​ផល​ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ មេ​ដាយ​មាស​ដែល​ង៉ុកហា​ ដណ្តើ​មបាន​ក្នុង​ការ​ប្រ​កួត​កី​ឡា​អត្ត​ពល​កម្ម​ ជើង​ឯក​ថ្នាក់​ជាតិ​ U១៨ ឆ្នាំ​ ២០២៦ គឺ​ជា​រង្វាន់​ដ៏​សក្តិ​សម​សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​តស៊ូ​ឥត​ឈប់​ឈរ​របស់​កី​ឡា​ករ​វ័យ​ក្មេង​រូប​នេះ​។

នៅ​វ័យ​ ១៧ ឆ្នាំ​  ង្វៀង​ង៉ុកហា​ នៅ​មាន​សក្តា​នុភាព​ជា​ច្រើន​សម្រាប់​អភិវឌ្ឍ​ន៍។ ដោយ​មាន​មូល​ដ្ឋាន​ជំ​នាញ​រឹង​មាំ​ ឆន្ទៈ​ឈាន​ឡើង​និង​ការ​យក​ចិត្ត​ទុក​ដាក់​ បណ្តុះ​បណ្តា​លពី​សំ​ណាក់​គណៈ​គ្រូ​បង្វឹក​ កី​ឡា​ករ​ វ័យ​ក្មេង​រូប​នេះ​ ត្រូវ​បាន​រំ​ពឹង​ថា​នឹង​បន្ត​ដណ្តើ​មបាន​សមិទ្ធ​ផល​ខ្ពស់ៗបន្ថែម​ទៀត​ រួម​ចំ​ណែក​លើក​កម្ពស់​វិស័យ​កី​ឡា​អត្ត​ពល​កម្ម​របស់​ខេត្ត​វិញ​ឡុង​ និង​ឆ្ពោះ​ទៅ​សម្រេច​ទិស​ដៅ​បាន​ចូល​ក្រុម​ជម្រើស​ជាតិ​នា​ពេល​អនាគត​៕

                           ទីទុយ​

ចែករំលែកអត្ថបទ