26/07/2026 - 21:44

សកម្ម​ផ្សព្វ​ផ្សាយ​បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​ ដើម្បី​ការ​រស់​នៅ​សុខ​សាន្ត​របស់​ប្រ​ជា​ជន​ 

មិន​ត្រឹម​តែ​បំ​ផ្លាញ​សុខ​ភាព​មនុស្ស​ប៉ុណ្ណោះ​ទេ​ គ្រឿង​ញៀន​ថែម​ទាំង​ជា​មូល​ហេ​តុ​បង្ក​ឱ្យ​មាន​បទ​ល្មើស​គ្រោះ​ថ្នាក់​ជា​ច្រើន​ប្រ​ភេទ​ និង​រុញ​ច្រាន​គ្រួ​សារ​ជា​ច្រើន​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ខ្លោច​ផ្សារ​។ ដើម្បី​ឆ្ពោះ​ដល់​កសាង​ “ឃុំ​គ្មាន​គ្រឿង​ញៀន​” នា​ឆ្នាំ​ ២០២៦ នគរ​បាល​ឃុំ​អាង​និញ និង​ឃុំ​លិត​ហូយ​ធឿង​ ទី​ក្រុង​កឹង​ធើ បាន​សកម្ម​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​វិធាន​ការ​ជា​ច្រើន​ ក្នុង​ការ​ងារ​ឃោស​នា​ចល័ត​ និង​ដោយ​ផ្ទាល់​ អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ ដល់​កម្មា​ភិបាល​ សមា​ជិក​ យុវ​ជន​ និង​ប្រ​ជា​ជន​។

បច្ចុប្បន្ន​ ស្ថាន​ភាព​បទ​ល្មើស​ និង​អំ​ពើ​អបាយ​មុខ​គ្រឿង​ញៀន​ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ដោយ​មាន​វិធី​សាស្ត្រ​ និង​ល្បិច​កល​យ៉ាង​ប៉ិន​ប្រ​សប់​។ ជា​ពិ​សេស​ ការ​លេច​ឡើង​នៃ​ប្រ​ភេទ​គ្រឿង​ញៀន​ចម្រុះ​ថ្មី​ៗ ក្រោម​សំ​បក​មាន​ភាព​ទាក់​ទាញ​ បាន​ជ្រៀត​ចូល​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​យុវ​វ័យ​។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ​ បាន​ដាក់​ចេញ​នូវ​បញ្ហា​ប្រ​ឈម​ជា​ច្រើន​សម្រាប់​ការ​គ្រប់​គ្រង​នៅ​លើ​ភូមិ​ឋាន​។ ដោយ​កំ​ណត់​ថា​ ការ​ងារ​បង្ការ​ក្នុង​សង្គម​គឺ​ជា​គន្លឺះនៃ​កូន​សោ​រ នគរ​បាល​ឃុំ​លិត​ហូយ​ធឿង​ បាន​ម្ចាស់​ការ​ផ្លាស់​ថ្មី​វិធាន​ការ​កៀក​ជិត​ប្រ​ជា​ជន​ នាំ​យក​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែ​ខិត​ជិត​ជា​មួយ​ប្រ​ជា​ជន​ ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ និង​ “និយាយ​ថា​ទេ​ ចំ​ពោះ​គ្រឿង​ញៀន​”។

បណ្តា​កង​កម្លាំង​អង្គ​ការ​មហា​ជន​ឃុំ​លិត​ហូយ​ធឿង​ ចូល​រួម​ដង្ហែ​រក្បួន​ ដើម្បី​ផ្សព្វ​ផ្សាយ​សារ​ “រួម​ចិត្ត​តែ​មួយ​ កសាង​ឃុំ​ សង្កាត់​ មណ្ឌល​ពិ​សេស​ គ្មាន​គ្រឿង​ញៀន​”។

តាម​លោក​ ផាង​ថាញ​ស៊ើង​ ប្រ​ធាន​នគរ​បាល​ឃុំ​លិត​ហូយ​ធឿង​ បាន​ឱ្យ​ដឹងោ៖​ ដើម្បី​ឱ្យ​សារ​បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​ បាន​សាយ​ភាយ​ទូ​លំ​ទូ​លាយ​ កង​កម្លាំង​នគរ​បាល​ឃុំ​ បាន​បង្កើន​ការ​រួម​បញ្ចូល​រវាង​ការ​ផ្សព្វ​ផ្សាយ​ចល័ត​ រួម​នឹង​ការ​ចែក​ខិត្ត​ប័ណ្ណ​ណែ​នាំ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ម្នាក់​ៗ។ ជា​ពិ​សេស​ ក្នុង​ខែ​សកម្ម​ភាព​បង្កា ប្រ​ឆាំង​គ្រឿង​ញៀន​កន្លង​ នគរ​បាល​ឃុំ​បាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចាត់​តាំង​ពិ​ធី​បើក​យុទ្ធ​នា​ការ​ជា​មួយ​ប្រ​ធាន​បទ​ “រួម​ចិត្ត​តែ​មួយ​ កសាង​ឃុំ​ សង្កាត់​ មណ្ឌល​ពិ​សេស​ គ្មាន​គ្រឿង​ញៀន​” សកម្ម​ភាព​នេះ​បាន​ទាក់​ទាញ​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​ និង​យុវ​ជន​លើ​ភូមិ​ឋាន​ជាង​ ១០០ នាក់​ចូល​រួម​។ តាម​រយៈ​នោះ​ ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​ និង​យុវ​ជន​ អំ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​ ផ្តើម​ពី​នោះ​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រ​យុទ្ធ​ និង​រាយ​ការណ៍​អំ​ពី​បទ​ល្មើស​គ្រឿង​ញៀន​ និង​អំ​ពើ​អបាយ​មុខ​សង្គម​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ឋាន​។

កម្មា​ភិបាល​នគរ​បាល​ឃុំ​អាង​និញ ផ្សព្វ​ផ្សាយ​ច្បាប់​បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​។

នៅ​ឃុំ​អាង​និញ ដើម្បី​បង្ការ​ ទប់​ស្កាត់​អំ​ពើ​អបាយ​មុខ​គ្រឿង​ញៀន​ ចាប់​ពី​ដើម​ឆ្នាំ​មក​ កង​កម្លាំង​នគរ​បាល​ឃុំ​បាន​សហ​ការ​ជា​មួយ​បណ្តា​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​ជា​ច្រើន​លើក​ ក្នុង​នោះ​ ចូល​រួម​ផ្សព្វ​ផ្សាយ​គាំ​ទ្រ​ “ខែ​សកម្ម​ភាព​បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​” ឆ្នាំ​ ២០២៦ បាន​ទាក់​ទាញ​កម្មា​ភិបាល​ បក្ខ​ជន​ និង​សម្ព័ន្ធ​យុវ​ជន​ជាង​ ១០០ នាក់​ចូល​រួម​។ ទន្ទឹម​នឹង​នោះ​ បាន​ចាត់​តាំង​ការ​ផ្សព្វ​ផ្សាយ​តាម​ឧគ្ឃោសនា​ស័ព្ទចល័ត​បាន​ ៨ លើក​ ព្យួរ​បដា​៦ផ្ទាំង​ និង​ចែ​កល​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ចំ​នួន​ ៣០០ សន្លឹក​ មាន​ខ្លឹម​សារ​អំ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​នៅ​តាម​ផ្សារ​ សា​លា​រៀន​ និង​វត្ត​អា​រាម​ខ្មែរ​នា​នា​ក្នុង​ភូមិ​ឋាន​ឃុំ​។ “ពេល​បាន​កង​កម្លាំង​នគរ​បាល​មក​ផ្សព្វ​ផ្សាយ​ ខ្ញុំ​កាន់​តែ​យល់​ច្បាស់​អំ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​ ចាប់​ពី​ពេល​នោះ​ ខ្ញុំ​តែង​តែ​ដាស់​តឿន​កូន​ចៅ​ឱ្យ​រស់​នៅ​ត្រឹម​ត្រូវ​ស្អាត​ស្អំ​ ដាច់​ខាត​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​សារ​ធា​តុ​គ្រឿង​ញៀន​ ”។ លោក​លី​វ៉​ន ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

កម្មា​ភិបាល​នគរ​បាល​ឃុំ​អាង​និញ ផ្សព្វ​ផ្សាយ​ច្បាប់​បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​ដល់​ជន​រួម​ជាតិ​ខ្មែរ​។

ទន្ទឹម​នឹង​ការ​ងារ​ផ្សព្វ​ផ្សាយ​ក្នុង​ខែ​សកម្ម​ភាព​បង្កា ប្រ​ឆាំង​គ្រឿង​ញៀន​ នគរ​បាល​ឃុំ​បាន​ប្រ​ទះ​ឃើញ​ និង​ចាប់​ខ្លួន​បាន​ ២ ករ​ណី​ រួម​មាន​ជន​ល្មើស​ ៧ នាក់​ បាន​ចាត់​តាំង​ប្រើ​ប្រាស់​សារ​ធា​តុ​ញៀន​ដោយ​ខុស​ច្បាប់​ នៅ​ភូមិ​ភុង​ហេ​ប និង​ភូមិ​ភូ​និញ A បាន​អនុ​វត្ត​ការ​ធ្វើ​តេស្តលើ​ ករ​ណី​សង្ស័យ​ប្រើ​ប្រាស់​សារ​ធា​តុ​ញៀន​ចំ​នួន​ ១៥ ករ​ណី​ លទ្ធ​ផល​បា​នរក​ឃើញ​មាន​ ១០ ករ​ណី​វិជ្ជមាន​ និង​ ៧ ករ​ណី​អវិជ្ជមាន​ជា​មួយ​សារ​ធា​តុ​ញៀន​។ លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ខែ​សកម្ម​ភាព​បង្កា ប្រ​ឆាំង​គ្រឿង​ញៀន​ បាន​បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​កង​កម្លាំង​នគរ​បាល​ និង​បណ្តា​អង្គ​ការ​ អង្គ​ការ​មហា​ជន​ ក្នុង​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​រាយ​ការណ៍​បទ​ល្មើស​ ព្រម​ទាំង​អំ​ពើ​អបាយ​មុខ​គ្រឿង​ញៀន​នៅ​ភូមិ​ភាគ​។ លោក​ តូថាញ​តុង​ ប្រ​ធាន​នគរ​បាល​ឃុំ​អាង​និញ បាន​ឱ្យ​ដឹង​៖ “ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ កង​កម្លាំង​នគរ​បាល​ឃុំ​នឹង​បន្ត​ពង្រីក​តួ​នា​ទី​ជា​កម្លាំង​ស្នូល​ ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ និង​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​នូវ​ចំ​ណុច​កំ​ពូល​ បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​; គ្រប់​គ្រង​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ភូមិ​ឋាន​ និង​មុខ​សញ្ញា​។ ទន្ទឹម​នឹង​នោះ​ កៀរ​គរ​កម្លាំង​នៃ​សង្គម​និង​ការ​ចូល​រួម​យ៉ាង​ប្តូរ​ផ្តា​ច់របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ ក្នុង​ចលនា​ប្រ​ឆាំង​គ្រឿង​ញៀន​”។

ដោយ​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់​ ការ​ចូល​រួម​ប្រតិ​បត្តិ​ការ​ព្រម​ៗគ្នា​របស់​កង​កម្លាំង​នគរ​បាល​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ និង​ការ​ស្រុះ​ចិត្ត​របស់​ប្រ​ជា​ជន​ ទិស​ដៅ​កសាង​បណ្តា​ឃុំ​គ្មាន​គ្រឿង​ញៀន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​ក្លាយ​ជា​ការ​ពិត​បន្តិច​ម្តង​ៗ។ សង្គម​មួយ​ដែល​គ្មាន​គ្រឿង​ញៀន​ មិន​ត្រឹម​តែ​ជា​ទិស​ដៅ​របស់​កង​កម្លាំង​សមត្ថ​កិច្ច​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បំ​ណង​ប្រាថ្នា​រួម​របស់​គ្រប់​រូប​ គ្រប់​គ្រួ​សារ​ និង​ទូ​ទាំង​សហ​គម​ន៍ផង​ដែរ​៕

ថាញ​វ៉ាង​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ