ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/03/2026 - 09:52

ទីក្រុងកឹងធើ ចាត់តាំងពិធីជួបជុំព្រះចៅអធិការនិងគណៈ​កម្មការវត្តខ្មែរ ឆ្នាំ២០២៦ 

លោកស្រី ហូធីកឹមដាវ បានសំណូមពរដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយជនជាតិ សាសនា; គិតគូរជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិខ្មែរ។ អ្នកមុខអ្នកការសាសនា ព្រះចៅអធិការ គណៈកម្មការវត្តនានា បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់ ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទអនុវត្តល្អនូវគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ; ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។

ព្រឹកថ្ងៃទី៣០ ខែមីនា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និសីទសង្កាត់ភូឡើយ មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំ ដើម្បីផ្ដល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម គោលនយោបាយជនជាតិ និងសាសនាឆ្នាំ២០២៦ ជូនដល់ព្រះចៅអធិការនិងគណៈកម្មការវត្តខ្មែរនានាក្នុងទូទាំងទីក្រុង។

អ្នកតំណាងចូលរួមក្នុងពិធីជួបជុំ។

អញ្ជើញចូលរួមមាន៖ លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; ព្រះឧបជ្ឈាយ៍តាំងណោ ព្រះសុ​ធម្មា​ធិប​តីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃ​សាម​គ្គីស្នេហាជាតិទីក្រុងកឹងធើ; ព្រះឧបជ្ឈាយ៍ដាវញឺ អនុប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុង​កឹង​ធើ; រួមជាមួយព្រះសង្ឃ និងគណៈកម្មការបណ្ដាវត្តនានាយ៉ាងច្រើនកុះករ។

ក្នុងពិធីជួបជុំនេះ អ្នកតំណាងបានស្ដាប់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥ និងទិសដៅ ភារកិច្ចឆ្នាំ២០២៦ របស់ទីក្រុង; លទ្ធផលការងារជនជាតិ ជំនឿ សាសនា; ព័ត៌មានអំពីស្ថានភាពសកម្មភាពសាសនារបស់វត្តខ្មែរនានានៅលើភូមិឋាន។

បច្ចុប្បន្ន ទូទាំងទីក្រុងមានវត្តខ្មែរចំនួន ១៥៧  ហើយមានព្រះសង្ឃកំពុងបួសរៀនជាង ២.២៦០ អង្គ។ ក្នុងរយៈពេលកន្លង សកម្មភាពសាសនានៅតាមវត្តនានាមានលក្ខណៈស្ថិរភាព អនុវត្តម៉ឺងម៉ាត់តាមច្បាប់កំណត់ រួមចំណែកថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ បណ្ដាពិធីបុណ្យប្រពៃណីដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក - ប្រ​ណាំង​ទូក ង បុណ្យកឋិនទាន.... បានចាត់តាំងឡើងយ៉ាងសមរម្យនិងសុវត្ថិភាព ដោយទាក់​ទាញ​មាមីងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ តាមរយៈនោះជួយពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ទន្ទឹមនឹងនោះ អ្នកមុខអ្នកការសាសនា និងគណៈកម្មការតាមវត្តនានា បានសកម្មចលនាពុទ្ធបរិស័ទអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ កសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ។ ការងារសុខុមាលភាពសង្គមក៏បានជំរុញតាមរយៈសកម្មភាពជាក់ស្ដែងជាច្រើនដូចជា ជួយឧបត្ថម្ភគ្រួសារក្រីក្រ ជូនអាហារូបករណ៍ដល់សិស្សដែលមានជីវភាពលំបាក។

អ្នកតំណាងមានសំណើក្នុងពិធីជួបជុំ។

ក្នុងឱកាសនេះ អ្នកតំណាងបានពិភាក្សាយោបល់និងលើកឡើងសំណើជាច្រើនពាក់ព័ន្ធនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយសម្រាប់មាមីងជនរួមជាតិខ្មែរ; ស្នើឱ្យមានការយកចិត្តទុកដាក់ថែមទៀតលើគោលនយោបាយពិសេស ជំនួយក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ ភាសា អក្សរសាស្ត្រជនជាតិ; គិតគូរដល់កងជួរកម្មាភិបាលជនជាតិភាគតិច; ជំនួយកសាងមូលដ្ឋានសម្ភារៈ ក្នុងនោះមានឈាបនដ្ឋាននៅវត្តមួយចំនួន ដើម្បីធានាអនាម័យបរិស្ថាន។

លោកស្រី ហូធីកឹមដាវ ថ្លែងការណ៍ក្នុងពិធីជួបជុំ។

ថ្លែងការណ៍ក្នុងពិធីជួបជុំ លោកស្រី ហូធីកឹមដាវ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ព្រះសង្ឃ គណៈកម្មការវត្ត និងមាមីងជនរួមជាតិខ្មែរ ចំពោះការអភិវឌ្ឍរួមរបស់ទីក្រុង។ ទន្ទឹមនឹងនោះ លោកស្រីបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់អាណត្តិថ្មី ការពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ ពិតជាមានអត្ថន័យសំខាន់ជាពិសេស។

លោកស្រី ហូធីកឹមដាវ បានសំណូមពរដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយជនជាតិ សាសនា; គិតគូរជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិខ្មែរ។ អ្នកមុខអ្នកការសាសនា ព្រះចៅអធិការ និងគណៈកម្មការវត្តនានា បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់ ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទ អនុវត្តល្អនូវគោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋ; ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ; សកម្មចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងទីក្រុងឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានោះ បន្តចាត់តាំងបង្រៀនភាសា អក្សរខ្មែរក្នុងឱកាសវិស្សមកាលនៅតាមវត្តនិងសាលារៀននានា សំដៅរួមចំណែកអភិរក្ស និងពង្រីកភាសាជនជាតិ។

អ្នកតំណាងថតរូបអនុស្សាវរីយ៍ជាមួយអ្នកមុខអ្នកការសាសនា។

ក្នុងឱកាសនេះ ជំនួសមុខគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង លោកស្រី ហូធី​កឹម​ដាវ បានផ្ញើវាចាជូនពរដល់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ គណៈកម្មការវត្ត និងមាមីងជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ២០២៦ ប្រកបដោយសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ៕

,ប្រភព៖ baocantho.com.vn - ថាច់ធី

ចែករំលែកអត្ថបទ