ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/03/2026 - 20:50

ពង្រីក​ប្រ​សិទ្ធ​ភាព​បណ្តា​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់ 

រាល់​ឆ្នាំ​ប្រ​ព័ន្ធ​នយោ​បាយ​ឃុំ​ថាញ់​ភូ តែង​ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​ដំ​ណោះ​ស្រាយ​សកម្ម​ឧបត្ថម្ភ​សមា​ជិក យុវ​ជន​និង​ប្រ​ជា​ជន​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច​លើក​កម្ពស់​ជីវ​ភាព ក្នុង​នោះ​មាន​ដំ​ណោះ​ស្រាយ​កសាង​បណ្តា​ទម្រង់​ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​មាន​ប្រ​សិទ្ធ​ភាព។ តាំង​ពី​នោះ​ជីវ​ភាព​ប្រ​ជា​ជន​មិន​បង្អង់​បាន​កែ​លម្អ។ បច្ចុប្បន្ន ឃុំ​គ្មាន​នៅ​គ្រួ​សារ​ក្រ។

 

ថ្នាក់​ដឹក​នាំ​គណៈ​កសាង​បក្ស រណៈ​សិរ្ស​និង​អង្គ​ការ​នយោ​បាយ​-សង្គម​ឃុំ​ថាញ់​ភូ ស្វែង​យល់​សភាព​ការ​សកម្ម​ភាព​ប្រ​សិទ្ធ​ភាព​របស់​ទម្រង់​ ក្រុម​សហ​ករណ៍​ត្បាញ​ខ្សែ​ជ័រ​ដោយ​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​កសាង​កំ​ពុង​ដោះ​ស្រាយ​ការ​ធ្វើ​ឱ្យ​សមា​ជិកា​នារី​ជា​ច្រើន។

រួម​នឹង​ថ្នាក់​ដឹក​នាំ​គណៈ​កសាង​បក្ស រណៈ​សិរ្ស​និង​អង្គ​ការ​នយោ​បាយ-​សង្គម​ឃុំ​ថាញ់​ភូ យើង​ខ្ញុំ​ទស្សនា​ទម្រង់​មួយ​ចំ​នួន​ឧបត្ថម្ភ​សមា​ជិកា​និង​ប្រ​ជា​ជន​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច។ ក្នុង​នោះ មាន​ទម្រង់​សហ​ករណ៍​ត្បាញ​ខ្សែ​ជ័រ​ដោយ​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​បង្កើត ៥ ​ឆ្នាំ​កន្លង កំ​ពុង​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព។ ក្រុម​សហ​ករណ៍​ទាក់​ទាញ​សមា​ជិកា ​២១៥ ​រូប រក​បាន​ប្រាក់​ចំ​ណូល​ពី​ ៣-៦ ​លាន​ដុង​/នាក់​/ខែ។

បង​ង្វៀង​ធី​ខ្វែ សមា​ជិកា​ក្រុម​សហ​ករណ៍​ត្បាញ់​ខ្សែ​ជ័រ​និយាយ៖ កាល​មុន​ខ្ញុំ​នៅ​តែ​ផ្ទះ​ និង​ជូន​កូន​ទៅ​រៀន សេដ្ឋ​កិច្ច​គ្រួ​សារ​ពឹង​លើ​ការ​ធ្វើ​ជាង​កំ​បោរ​របស់​ប្តី។ ឆ្នាំ ​២០២៣ ​បាន​ជំ​នួយ​របស់​កម្មា​ភិបាល​សមា​គម​ខ្ញុំ​ចូល​រួម​សហ​ករណ៍។ សព្វ​ថ្ងៃ​ខ្ញុំ​មាន​ចំ​ណូល​ប្រ​ហែល​ ៣ ​លាន​ដុង​/ខែ។ ក៏​ដូច​បង​ខ្វែ បង​ង្វៀង​ធី​ង៉ា ដោយ​រវល់​នឹង​ការ​ងារ​ផ្ទះ ថែ​ទាំ​កូន​តូច ទើប​មិន​អាច​ទៅ​ធ្វើ​ការ​ឆ្ងាយ​បាន។ ឆ្នាំ ​២០២៤ បង​ង៉ា​ចូល​រួម​ក្រុម​សហ​ករណ៍​ត្បាញ​ខ្សែ​ជ័រ​និង​សព្វ​ថ្ងៃ​មាន​ចំ​ណូល​ស្ថេរ​ភាព​ជាង​ ៤​ លាន​ដុង​/ខែ។

រួម​ជា​មួយ​ក្រុម​សហ​ករណ៍​ត្បាញ​ខ្សែ​ជ័រ ទម្រង់​ក្រុម​សហ​ករណ៍​ដាំ​ដំ​ណាំ​ដោយ​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​បង្កើត បាន​ពង្រីក​ទូ​លាយ​កំ​ពុង​មាន​ប្រ​សិទ្ធ​ភាព។ បង​ផាង​ង្វៀង​លិញ​ភឿង ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ពត័​មាន៖ យើង​ខ្ញុំ​បង្កើត​បាន ​២​ សហ​ករណ៍​ដាំ​ដំ​ណាំ​នៅ​ភូមិ​អាង​ថាញ់​និង​ភូមិ ​៦ មាន​សមា​ជិកា​ ១៤​ រូប ​ផលិត​លើ​ផ្ទៃ​ដី​ ១៥ ​ហិក​តា។ ចូល​រួម​សហ​ករណ៍​បណ្តា​សមា​ជិក​បាន​ឧបត្ថម្ភ​បុល​ទុន​ និង​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ ថែ​ទាំ​បន្លែ។ មធ្យម​អ្នក​ដាំ​ចំ​ការ​មាន​ចំ​ណូល​ប្រ​ហែល​ពី​ ១០-​១៥​ លាន​ដុង​/រដូវ រាល់​ឆ្នាំ​ដាំ​ពី​២-៣​រដូវ។​

ទម្រង់​ក្រុម​សហ​ករណ៍​ចិញ្ចឹម​កន្ធាយ​តាយ​ឡើយ ដោយ​សមា​គម​កសិ​ករ​ឃុំ​បំ​ផុស​ចលនា​បង្កើត​ឆ្នាំ​ ២០២០ មាន​សមា​ជិក​ ១០​រូប។ បណ្តា​សមា​ជិក​សហ​ករណ៍ ​ប្រ​ជុំ​ជីវ​ភាព ​រាល់​ត្រី​មាស​ចែក​រំលែក​បទ​ពិ​សោធន៍​បច្ចេក​ទេស​ចិញ្ចឹម​កន្ធាយ ​និង​ជំ​នួយ​គ្នា​ក្នុង​ការ​ផលិត​ក៏​ដូច​ជា​ក្នុង​ជីវ​ភាព។ បង​ង្វៀង​ថាញ់​ឡើយ ប្រ​ធាន​ក្រុម​សហ​ករណ៍​ចិញ្ចឹម​កន្ធាយ​តាយ​ឡើយ​និ​យាយ៖ សព្វ​ថ្ងៃ​មធ្យម​កន្ធាយ​ពូជ​ប្រ​ហែល​ ១០០០ ​ក្បាល ​ក្រោយ​ពេល​ចិញ្ចឹម​ពី​ ១៣​-១៥​ ខែ អ្នក​ចិញ្ចឹម​មាន​ចំ​ណេញ​ប្រ​ហែល ​៣០​ លាន​ដុង។ ឯ​ខ្ញុំ​រាល់​លើក​ចិញ្ចឹម​ប្រ​ហែល ​៦.០០០​ ក្បាល​ចំ​ណេញ​ប្រ​ហែល​ ១៥០​ លាន​ដុង។

បណ្តា​ទម្រង់​ប្រ​ជា​ចលនា​ ពូ​កែ​លើ​វិស័យ​សុខុ​មាល​ភាព​សង្គម​ក៏​បាន​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត។ តួ​យ៉ាង​ដូច​ទម្រង់​ចលនា​ប្រភពក្នុង​សង្គម​សង់​ផ្ទះ​មហា​សាម​គ្គី ដោយ​គណៈ​កម្មា​ធិការ​រណៈ​សិរ្ស​មាតុ​ភូមិ​ឃុំ​អនុ​វត្ត​ច្រើន​ឆ្នាំ​កន្លង រាល់​ឆ្នាំ​សង់​ពី​ ១-៣ ​ខ្នង។ ទម្រង់​ចលនា​ប្រភព​ក្នុង​សង្គម​ សាង​សង់​ផ្ទះ​មេត្តា​ធម៌​របស់​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ ដំ​ណាក់​កាល​ ២០២១​-២០២៥​ ចលនា​ឧបត្ថម្ភ​កសាង ជួស​ជុល​ផ្ទះ​កក់​ក្តៅ​ ៥​ ខ្នង សរុប​តម្លៃ​ជាង​ ៤៤០​ លាន​ដុង។ ពី​ការ​ឧបត្ថម្ភ​ច្រើន​ផ្នែក​របស់​គណៈ​កម្មា​ធិការ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​ឃុំ​និង​បណ្តា​អង្គ​ការ​នយោ​បាយ​សង្គម​ឃុំ​ ឆ្លង​តាម​បណ្តា​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់ មាន​គ្រួ​សារ​ជា​ច្រើន​មាន​ទី​លំ​នៅ ស្ថេរ​ភាព​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​សន្សឹមៗ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។

ទន្ទឹម​នោះ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​បណ្តា​ទម្រង់​រក​សី​មាន​ប្រ​សិទ្ធ​ភាព ប្រ​ព័ន្ធ​នយោ​បាយ​ឃុំ​ សហ​ការ​ចាត់​តាំង​ហ្វឹក​ហាត់​ផ្លាស់​ប្តូរ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​បើក​បណ្តា​ថ្នាក់​បង្រៀន​របរ សន្ទ​នា​ឧទេ្ទស​នាម​ការ​ងារ​ធ្វើ​ឱ្យ​សមា​ជិក សមា​ជិកា​និង​ប្រ​ជា​ជន។ បណ្តា​អង្គ​ការ​នយោ​បាយ​សង្គម​ ឃុំ​គ្រប់​គ្រង​បណ្តា​ក្រុម​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ឧបត្ថម្ភ​ឱ្យ​ ២០០០ ​គ្រួ​សារ​បុល​ជាង​ ៩៧​ ពាន់​លាន​ដុង ដើម្បី​វិនិ​យោគ​អភិ​វឧ្ឍ​ផលិត​ជួញ​ដូរ​។ល។

លោក​ង្វៀង​ត្រុង​ធ្វី ប្រ​ធាន​គណៈ​កសាង​បក្ស គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថាញ់​ភូ អះ​អាង៖ គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​ចង្អុល​ការ​អនុ​វត្ត​លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​ឃុំ ចង្អុល​ការ​បណ្តា​អង្គ​ភាព​អនុវត្ត​ល្អ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្រ​ជា​ចលនា​ពូ​កែ។ ឆ្លង​តាម​ការ​អនុវត្ត​ចលនា​បណ្តា​អង្គ​ភាព អង្គ​ការ​សកម្ម​ឃោស​នា​ចលនា​និង​មាន​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​សម​ស្រប​ជួយ​សមា​ជិក​ និង​ប្រ​ជា​ជន​សន្សឹមៗ ​លើក​កម្ពស់​ជីវ​ភាព។ ដំ​ណាក់​កាល ​២០២០​-២០២៥ ឃុំ​ថាញ់​ភូ​ មាន​គ្រួ​សារ​ចាក​ផុត​ក្រ​ ២៦​ គ្រួ។ សព្វ​ថ្ងៃ​ឃុំ​គ្មាន​​គ្រួ​សារ​ក្រ​ទៀត៕

តឹម​ខ្វា-ចន្ថា

ចែករំលែកអត្ថបទ