ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2026 - 16:27

ពិធី​បុណ្យ​សម្ពោធ​ឆ្លង​ព្រះ​វិហារ​ថ្មី វត្ត​កំ​ពង់​មាន​ជ័យ​សិរី​ឧត្តម​ព្រែក​អំ​ពូ 

ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មី​នា ឆ្នាំ២០២៦ វត្ត​កំ​ពង់​មាន​ជ័យ​សិរី​ឧត្តម​ព្រែក​អំ​ពូ ស្ថិត​ក្នុង​ឃុំ​ថាញ់​ថើយ​អាង ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​និង​កាត់​ខ្សែ​បូ​សម្ពោធ​ឆ្លង​ព្រះ​វិហារ​ថ្មី។

ព្រះ​វិហារ​ថ្មី​នៃ​វត្ត​កំ​ពង់​មាន​ជ័យ​សិរី​ឧត្តម​ព្រែក​អំ​ពូ។

និ​មន្ត​ចូល​រួម​និង​អប​អរ​សា​ទរ​មាន​ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ -ព្រះ​ធម្មា​ធិប​តី​រង​ក្រុម​ប្រឹក្សា​វិន័យ​ធរ​នៃ​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ​និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ឃ្លាំង លោក​ស្រី​ហូ​ធី​កឹម​ដាវ - អនុ​លេខា​បក្ស​ទី​ក្រុង​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង លោក​ស្រី ថាច់​ធី​កេ​រិន - នា​យិ​កា​រង​មន្ទីរ​ជន​ជាតិ​និង​សាស​នា តំ​ណាង​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ​ ផ្នែក​ទី​ក្រុង បណ្តា​អ្នក​មុខ​អ្នក​ការ​សាស​នា​ក្នុង​និង​ក្រៅ​ទី​ក្រុង រួម​ជា​មួយ​សប្បុ​រស​ជន​និង​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ។

វត្ត​កំ​ពង់​មាន​ជ័យ​សិរី​ឧត្តម​ព្រែក​អំ​ពូ បាន​ចាប់​ផ្តើម​កសាង​ក្នុង​ឆ្នាំ​១៦៦៤។ ចាប់​តាំង​ពី​ការ​កកើត​រហូត​មក​ទល់​បច្ចុប្បន្ន វត្ត​ឆ្លង​កាត់​បាន ១៥ ជំ​នាន់​ព្រះ​ចៅ​អធិ​ការ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​ជំ​នឿ​សាស​នា​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ភូមិ​ស្រុក ព្រះ​វិហារ​ថ្មី​បាន​ចាប់​ផ្តើម​កសាង​ក្នុង​ឆ្នាំ​ ២០២២ និង​បាន​សម្រេច​ជា​ស្ថា​ព័រ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៦ ​សរុប​ថវិ​កា​សាង​សង់​ជិត ៨ ពាន់​លាន​ដុង។

ទិដ្ឋ​ភាព​នៃ​ពិធី​បុណ្យ​សម្ពោធ​ឆ្លង​ព្រះ​វិហារ​ថ្មី។

មិន​ត្រឹម​តែ​ជា​ទី​កន្លែង​សម្រាប់​គោ​រព​បូ​ជា​តាម​ជំ​នឿ​សាស​នា​របស់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ វត្ត​ព្រែក​អំ​ពូ ថែម​ទាំង​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​វត្តិ​សាស្ត្រ​នៃ​ការ​តស៊ូ​បដិ​វត្តន៍​ផង​ដែរ។ ក្នុង​សម័យ​សង្គ្រាម​តស៊ូ ​វត្ត​គឺ​ជា​កន្លែង​ប្រ​ជុំ​សម្ងាត់ ចិញ្ចឹម​លាក់​បំ​ពួន​និង​បណ្ដុះ​បណ្ដាល​កម្មា​ភិបាល​បដិវត្តន៍​ជា​ច្រើន​រូប។ លេច​ធ្លោ​បំ​ផុត​គឺ​ព្រះ​តេជ​គុណ​ចូវ​មុំ ដែល​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​មាន​ស្នា​ព្រះ​ហស្ត​យ៉ាង​ធំ​ធេង ទាំង​ការ​គ្រប់​គ្រង​កិច្ច​ការ​ព្រះ​ពុទ្ធ​សាស​នា​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​បដិវត្តន៍ ការ​ពារ​សុ​វត្ថិ​ភាព​ជូន​កម្មា​ភិបាល​ជា​ច្រើន​រូប​ទៀត​ផង។

ក្រោយ​ពី​ព្រះ​វិហារ​បាន​កសាង​សម្រេច​រួច​រាល់ ដោយ​មាន​ការ​ឯក​ភាព​ពី​មន្ទីរ​ជន​ជាតិ​និង​សាស​នា គណៈ​អភិ​បាល​នៃ​សមា​គម​ព្រះ​ពុទ្ធ​សាស​នា​ទី​ក្រុង សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ទី​ក្រុង គណៈ​កម្ម​ការ​វត្ត​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត បាន​រួម​គ្នា​ចាត់​តាំង​ពិធី​បុណ្យ​សម្ពោធ​ឆ្លង​និង​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហា​រថ្មី ដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល ០៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៧ ដល់ ២៩ ខែ​មី​នា ឆ្នាំ​២០២៦ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​កុះ​ករ​ពី​សំ​ណាក់​មា​មីង​ពុទ្ធ​បរិ​ស័ទ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត។

ថ្លែង​ការណ៍​ក្នុង​ពិធី​បុណ្យ លោក​កាវ​មិញ​តឹង - អនុ​លេខា​បក្ស​ឃុំ​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ថើយ​អាង បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​ចំ​ពោះ​លទ្ធ​ផល​ដែល​ព្រះ​ចៅ​អធិ​ការ គណៈ​កម្ម​ការ​វត្ត​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​វត្ត​ព្រែក​អំ​ពូ សម្រេច​បាន​ក្នុង​ពេល​កន្លង។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ផ្ញើ​វា​ចា​អប​អរ​សា​ទរ​ចំ​ពោះ​វត្ត ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ផ្ញើ​វា​ចា​ជូនពរ​ចំ​ពោះ​វត្ត ជា​យូរ​មក​ហើយ វត្ត​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ បាន​ចាត់​ទុក​ជា​សំ​ណង់​ស្ថា​បត្យ​កម្ម​ចម្រុះ​ដ៏​វិសេស​វិសាល មិន​ត្រឹម​តែ​ជា​កន្លែង​គោ​រព​បូ​ជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មជ្ឈ​មណ្ឌល​វប្ប​ធម៌ អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៀត​ផង។ សង្ឃឹម​ថា​មា​មីង​ពុទ្ធ​បរិ​ស័ទ​នឹង​បន្ត​ជំ​រុញ​ការ​ងារ​ផលិត​ ធ្វើ​អា​ជីវ​កម្ម អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ពង្រីក​ស្មារតី​មេត្តា​ធម៌​ក្នុង​សកម្ម​ភាព​សប្បុ​រស​ធម៌​សង្គម អនុ​វត្ត​តាម​ពាក្យ​ស្លោក "ល្អ​ទាំង​ផ្លូវ​លោក ល្អ​ទាំង​ផ្លូវ​ធម៌" និង​ពង្រីក​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ។

ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​ទី​ក្រុង បណ្តា​មន្ទីរ គណៈ​ ផ្នែក អ្នក​មុខ​អ្នក​ការ​សាស​នា អា​ជីវ​កម្ម​និង​សប្បុ​រស​ជន​បាន​ជូន​អំ​ណោយ​និង​កម្រង​ផ្កា​អប​អរ​សា​ទរ​ដល់​វត្ត ក្រុម​ប្រតិ​ភូ​ទាំង​ឡាយ​បាន​អញ្ជើញ​ចូល​រួម​ពិធី​កាត់​ខ្សែ​បូ​សម្ពោធ​ឆ្លង​និង​ទស្សនា​ព្រះ​វិហារ​ថ្មី៕

                                                                  ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ