- បុណ្យចូលឆ្នាំថ្មីកងទ័ពប្រជាជន ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ ក្រោមប្រធានបទ “កងទ័ព - ប្រជាជនកឹងធើ អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៦” តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសា នៅឃុំអាងនិញ សាភៀង សង្កាត់អូរម៉ូងនិងខាញ់ហ្វា។

លោកស្រី ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងបូកសរុបកិច្ចប្រជុំ។
គណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ចាត់តាំងកិច្ចប្រជុំផ្សព្វនផ្សាយផែនការនិងក្តាប់ពីស្ថានភាពការងារត្រៀមបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ២០២៦។ លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំ។
បុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ២០២៦ ក្រោមប្រធានបទ “កងទ័ព - ប្រជាជនកឹងធើ អំណរបុណ្យចូលឆ្នាំថ្មី ២០២៦”។ ពេលវេលាគ្រោងទុកនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសា នៅឃុំអាងនិញ សាភៀង សង្កាត់អូរម៉ូងនិងខាញ់ហ្វា។
គណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីបានអនុវត្តសំណង់ផ្សេងៗ គឺ៖ កសាងស្ពាន បង្កើនកម្រិតផ្លូវគមនាគមន៍; បង្កើនកម្រិតនិងជួសជុលសាលារៀន; ដំឡើងអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមដងផ្លូវ; ប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្នុងក្របខណ្ឌក្រីក្រ ក្បែរក្រនិងគ្រួសារមានជីវភាពខ្វះខាត; ជូនអំណោយដល់គ្រួសារគោលនយោបាយ និងអាហារូបករណ៍ដល់សិស្សជម្នះការលំបាក រៀនពូកែ។ល។ កងកម្លាំងប្រដាប់អាវុធ មន្ទីរ គណៈ ផ្នែកនិងអង្គការមហាជននានា ភូមិភាគចាត់តាំងនិងចូលរួមរាល់សកម្មភាពកីឡា ល្បែងប្រជាប្រិយ ពិធីប្រឡងធ្វើនំប្រពៃណី និងដាក់តាំងផលិតផលរបស់ភូមិភាគ។
ថ្លែងសរុបសេចក្តីក្នុងកិច្ចប្រជុំ លោកស្រី ង្វៀងធីង៉ុកឌេប បានស្នើទីបញ្ជាការយោធាទីក្រុង មន្ទីរ គណៈ ផ្នែកអង្គការមហាជននិងភូមិភាគនានា បន្តសហការឱ្យបានដិតដល់ក្នុងការផ្សព្វផ្សាយរាល់សកម្មភាព; ធានាសម្ទុះល្បឿនអនុវត្តនូវសំណង់ សកម្មភាពសុខុមាលភាពសង្គម; បង្កើនការចលនាដើម្បីគិតគូរដល់ប្រជាជន ដែលមានជីវភាពលំបាកនៅភូមិភាគនីមួយៗ; តភ្ជាប់ជាមួយអាជីវកម្មដើម្បីនាំយកទំនិញវៀតណាមតម្លៃអាទិភាពមកដល់ប្រជាជន។ល។ ទីបញ្ជាការយោធាទីក្រុង ដឹកនាំរាល់សកម្មភាព ទន្ទឹមនឹងនោះ ប្រញាប់សហការត្រៀមផែនការសម្រាប់កម្មវិធីបុណ្យចូលឆ្នាំ កងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ២០២៦៕
ផាមទ្រុង - លីសៀ