ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/03/2026 - 06:10

ប្រ​គល់​ជូន​ផែន​ទី​ប្រ​ទេស​វៀត​ណាម​នៅ​ទី​ក្រុង​កឹង​ធើ 

កា​សែត​សៃ​ហ្កង​យ៉ាយ​ផុង បាន​សហ​ការ​ជា​មួយ​ធនា​គារ​កសិ​កម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​វៀត​ណាម អនុ​វត្ត​កម្ម​វិធី "ប្រ​គល់​ជូន​ផែន​ទី​ប្រ​ទេស​ជាតិ - មោ​ទន​ភាព​មាតុ​ភូមិ" ជា​មួយ​នឹង​ទិស​ស្លោក "ផែន​ទី​ក្នុង​ដៃ - មាតុ​ភូមិ​ក្នុង​បេះ​ដូង" សំ​ដៅ​បើក​ទូ​លាយ​ការ​ប្រ​គល់​ជូន​ដល់ ៣៤ ខេត្ត ក្រុង​និង​មិត្ត​អ្នក​អាន​ទូ​ទាំង​ប្រ​ទេស។

គណៈ​ប្រតិ​ភូ​នៃ​កា​សែត​សៃ​ហ្កង​យ៉ាយ​ផុង បាន​ចាត់​តាំង​ពិធី​ប្រ​គល់​ជូន​ផែន​ទីប្រ​ទេស​វៀត​ណាម​ជូន​ទី​ក្រុង​កឹង​ធើ។ អញ្ជើញ​ចូល​រួម​និង​ទទួល​ផែន​ទី មាន​លោក​ស្រី ង្វៀង​ធី​ង៉ុក​ដេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ គណៈ និង​ផ្នែក​នា​នា​របស់​ទី​ក្រុង។

លោក​ស្រី ង្វៀង​ធី​ង៉ុក​ដេប ថ្លែង​ការណ៍​ក្នុង​កម្ម​វិធី។

លោក​ស្រី ប៉ូយ​ធី​ហុង​សឿង អគ្គ​និពន្ធ​នា​យិ​កា​រង​នៃ​កា​សែត សៃ​ហ្កង​យ៉ាយ​ផុង បាន​ផ្តល់​ព័ត៌​មាន៖ ក្រោយ​ពី​រដ្ឋ​សភា​អនុ​ម័ត​សេចក្តី​សម្រេច​លេខ ២០២​/២០២៥/​QH១៥ ស្តី​ពី​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ឆ្នាំ ២០២៥ កា​សែត​សៃ​ហ្កង​យ៉ាយ​ផុង បាន​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទិន្ន​ន័យ​លំ​ហ​ភូមិ​សាស្ត្រ (នា​យក​ដ្ឋាន​វាស់​វែង ផែន​ទី​និង​ព័ត៌​មាន​ភូមិ​សាស្ត្រ​វៀត​ណាម ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន) រៀប​រៀង​និង​បោះ​ពុម្ព​ផ្សាយ​ផែន​ទី​ប្រ​ទេស​វៀត​ណាម - អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត ដោយ​ប្រើ​ទិន្ន​ន័យ​ភូមិ​សាស្ត្រ​ជាតិ​ក្នុង​ខ្នាត ១/៤.​៥០០​.០០០។

ផែន​ទី​មាន​ទំ​ហំ ៧០x​១០០ សង់​ទី​ម៉ែត្រ បោះ​ពុម្ព​គុណ​ភាព​ខ្ពស់ ស្រោប​ឈើ និង​មាន​ស៊ុម​អ៊ី​ណុក​យ៉ាង​រឹង​មាំ ងាយ​ស្រួល​សម្រាប់​ការ​ដាក់​តាំង និង​មាន​ភាព​រស់​រវើក។ ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២៥ មក​ទល់​ពេល​នេះ កា​សែត​សៃ​ហ្កង​យ៉ាយ​ផុង បាន​សហ​ការ​ជា​មួយ​អ្នក​ឧបត្ថម្ភ​បោះ​ពុម្ព​និង​ចែក​ចាយ​ផែន​ទី​ចំ​នួន ១០០​.០០០ ច្បាប់ ដើម្បី​ប្រ​គល់​ជូន​មិត្ត​អ្នក​អាន; ផ្តល់​ជូន​បណ្តា​សង្កាត់ ឃុំ និង​តំ​បន់​រដ្ឋ​បាល​ពិ​សេស​នៃ​ទី​ក្រុង​ហូ​ជី​មិញ។

លោក​ស្រី ប៉ូយ​ធី​ហុង​សឿង ផ្តល់​ព័ត៌មាន​អំ​ពី​កម្ម​វិធី។

ដើម្បី​បន្ត​កម្ម​វិធី​នេះ កា​សែត​សៃ​ហ្កង​យ៉ាយ​ផុង បាន​សហ​ការ​ជា​មួយ​ធនា​គារ​កសិ​កម្ម និង​អភិ​វឌ្ឍន៍​ជន​បទ​វៀត​ណាម (Agribank) អនុ​វត្ត​កម្ម​វិធី "ប្រ​គល់​ជូន​ផែន​ទី​ប្រ​ទេស​ជាតិ - មោ​ទន​ភាព​មាតុ​ភូមិ" ជា​មួយ​ទិស​ស្លោក "ផែន​ទី​ក្នុង​ដៃ - មាតុ​ភូមិ​ក្នុង​បេះ​ដូង" សំ​ដៅ​បើក​ទូ​លាយ​ការ​ប្រ​គល់​ជូន​ដល់ ៣៤ ខេត្ត ក្រុង​និង​មិត្ត​អ្នក​អាន​ទូ​ទាំង​ប្រ​ទេស។ នេះ​គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​ក្នុង​ការ​ឃោស​នា អប់រំ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ លើក​កម្ពស់​ការ​យល់​ដឹង​​អំ​ពី​អធិប​តេយ្យ​ភាព​ទឹក​ដី​ប្រ​ទេស​ជាតិ;ព្រម​ទាំង​បណ្តុះ​ស្មារតី​ទទួល​ខុស​ត្រូវ​នៃ​គណៈ​កម្មា​ធិការ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក និង​ប្រ​ជា​ជន​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ។

លោក​ស្រី ប៉ូយ​ធី​ហុង​សឿង ប្រ​គល់​ផែន​ទី​ប្រ​ទេស​វៀត​ណាម​ជូន​លោក​ស្រី ង្វៀង​ធី​ង៉ុក​ដេប ។

លោក​ស្រី ង្វៀង​ធី​ង៉ុក​ដេប បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​កា​សែត​សៃ​ហ្កង​យ៉ាយ​ផុង ជា​មួយ​នឹង​កម្ម​វិធី​ដ៏​មាន​អត្ថ​ន័យ​នេះ។ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ក៏​បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច-​សង្គម​របស់​ទី​ក្រុង ហើយ​សង្ឃឹម​ថា​នឹង​បន្ត​ទទួល​បាន​ការ​គាំ​ទ្រ​ពី​កា​សែត​សៃ​ហ្កង​យ៉ាយ​ផុង ក៏​ដូច​ជា​អង្គ​ភាព​ឧបត្ថម្ភ ដើម្បី​មាន​បន្ថែម​ផែន​ទី​ជា​ច្រើន​ទៀត​បាន​ទៅ​ដល់​ដៃ​ប្រ​ជា​ជន​នៅ​ទី​ក្រុង៕

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​កម្ម​វិធី​ប្រ​គល់​ជូន​ផែន​ទី​ប្រ​ទេស​វៀត​ណាម។

ដាំង​ហ្វិញ

ចែករំលែកអត្ថបទ