ជារៀងរាល់ឆ្នាំ ជិតដល់ពាក់កណ្តាលខែ៦ចន្ទគតិ មាមីងខ្មែរនៅអនុសង្កាត់ទី៧ សង្កាត់ងៀកហ្វា ខេត្ត វិញឡុង តែងតែចាត់តាំងពិធីបុណ្យឡើងអ្នកតា។ នេះមិនត្រឹមតែមានអត្ថន័យបួងសួងសុំឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះបានផលប៉ុណ្ណោះទេ នៅទាំងរួមចំណែកថែរក្សា និងពង្រីកនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី ព្រមទាំងបង្កើនចំណងសាមគ្គីភាពកាន់តែស្អិតល្មួតនៅក្នុងសហគមន៍ទៀតផង។

កិច្ចរាប់បាត្រក្នុងពិធីបុណ្យឡើងអ្នកតារបស់ជនរួមជាតិខ្មែរសង្កាត់ង្វៀកហ្វា
ខេត្តវិញឡុង។
ពិធីបុណ្យឡើងអ្នកតា គឺជាទំនៀមទម្លាប់មួយដ៏យូរលង់ ផ្សារភ្ជាប់យ៉ាងជិតដិតនឹងជីវភាព វប្បធម៌ស្មារតីរបស់ជនរួមជាតិខ្មែរណាមបូ។ នៅអនុសង្កាត់ទី៧ សង្កាត់ងៀកហ្វា ជារៀងរាល់ឆ្នាំពិធីបុណ្យនេះ បានទាក់ទាញមាមីងក្នុងភូមិស្រុកមកចូលរួមយ៉ាងកុះករ។ លោកគ្រូអាចារ្យ ទ្រឿងសេន បានឱ្យដឹង៖ ទៅតាមតំបន់នីមួយៗ ពិធីបុណ្យនៅទាំងបានគេហៅឈ្មោះខុសៗគ្នា ដូច៖ ពិធីបុណ្យឡើងអ្នកតា ពិធីបុណ្យសាមគ្គី ឬបុណ្យកំសាន្តស្រុក...។ល។ ទោះបីជាមានឈ្មោះហៅខុសគ្នាក៏ដោយ ប៉ុន្តែមានអត្ថន័យតែមួយ គឺបួងសួងសុំឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះលូតលាស់ល្អ និងប្រជាជនបានសេចក្តីសុខ។ តាមជំនឿរបស់ជនជាតិខ្មែរ “អ្នកតា” គឺជាអាទិទេពថែរក្សាភូមិស្រុក។ តាំងពីនោះ ពិធីសែនព្រេនបានចាត់តាំងឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវការដឹងគុណចំពោះព្រះអាទិទេពដ៏ស័ក្តិសិទ្ធិទាំងឡាយ ព្រមទាំងផ្ញើនូវក្តីប្រាថ្នាឆ្នាំថ្មីបង្កបង្កើនផលដោយកាក់កប់និងជីវភាពសុខសាន្ត។ កាលពីមុន ពិធីបុណ្យតែងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃបីយប់ ជាមួយនឹងពិធីការប្រពៃណីជាច្រើន។ បច្ចុប្បន្ន ដោយសារលក្ខណៈប្រជុំជីវភាពនិងពលកម្មមានការផ្លាស់ប្តូរ រយៈពេលចាត់តាំងបានបង្រួមមកនៅត្រឹមមួយថ្ងៃមួយយប់ទៅតាម តំបន់នីមួយៗ ប៉ុន្តែនៅតែរក្សាបាននូវរាល់តម្លៃវប្ប ធម៌ដ៏វិសេសវិសាល។
បើតាមចាស់ព្រឹទ្ធាចារ្យ ឱ្យដឹង៖ មុនពេលព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែររីកចម្រើនទូលំទូលាយ ជនរួមជាតិខ្មែរសំខាន់អនុវត្តជំនឿប្រជាប្រិយ ដោយគោរពបូជាចំពោះដើមឈើធំៗ ទួលដីខ្ពស់ៗ ដុំថ្មធំៗ ឬក៏បុគ្គលដែលមានសគុណចំពោះសហគមន៍ក្រោយ ពីគាត់បានចែកឋានទៅ។ តាំងពីនោះមក បានកកើតជាជំនឿគោរពបូជាអ្នកតា ដែលបង្ហាញពីជំនឿលើការថែរក្សាចំពោះភូមិស្រុក និងជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនឹងដំណើរការរីកចម្រើនរបស់ព្រះពុទ្ធសាស នាទក្ខិណនិកាយខ្មែរ ពិធីបុណ្យឡើងអ្នកតាក៏មានការរួមបញ្ចូលគ្នារវាងជំនឿប្រជាប្រិយនិងធម៌វិន័យរបស់ព្រះពុទ្ធ។ កាលពីមុន ពិធីបុណ្យនេះ សំខាន់អនុវត្តបណ្តាពិធីសែនព្រេនតាមបែបប្រពៃណី ជាមួយនឹងគ្រឿងសំណែន ដូចជាមាន់ស្ងោរ ឬជ្រូកខ្វៃ ប៉ុន្តែបច្ចុប្បន្ន នៅកន្លែងខ្លះ ថែមទាំងនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តសុំសេចក្តីសុខ សម្តែងធម៌ទេសនា និងរាប់បាត្រទៀតផង។
លោកថាច់មុនី អនុប្រធានមន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង បានមានប្រសាសន៍៖ ពិធីបុណ្យឡើងអ្នកតា គឺជាឱកាសមួយដើម្បីរំលឹកគុណដល់បុព្វការីជនដែលមានគុណបំណាច់ក្នុងការការពារភូមិស្រុក; ទន្ទឹមនឹងនោះ គឺបួងសួងសុំឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះបានផលច្រើន។ ជាពិសេស នេះក៏ជាឱកាសមួយដើម្បីមាមីងបានជួបជុំគ្នា និងរឹតបន្តឹងចំណងសាមគ្គីក្រោយពីអស់មួយរដូវកាល ពលកម្មផលិត។
មិនត្រឹមតែនាំមកនូវតម្លៃខាងផ្នែកជំនឿប៉ុណ្ណោះទេ ពិធីបុណ្យឡើងអ្នកតានៅទាំងជាលក្ខណៈដ៏ប្រពៃនៃវប្បធម៌ដែលសហគមន៍ថែរក្សាជាច្រើនជំនាន់។ ការអភិរក្សនិងពង្រីកពិធីបុណ្យ មិនត្រឹមតែរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យឃ្លាំងសម្បត្តិវប្បធម៌បណ្តា ជនជាតិវៀតណាមកាន់តែមានភាពសម្បូរបែប ព្រមទាំងបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ នៅក្នុងជីវភាពនាពេលបច្ចុប្បន្ន៕
ទីទុយ - មេងលី