ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ និងសមាគមវិចិត្រសិល្បៈវៀតណាម ទើបមានកិច្ចប្រជុំពិភាក្សាអំពីការងារតាំងពិព័រណ៍វិចិត្រសិល្បៈតំបន់៨ (តំបន់វាលរាបទន្លេគឺវឡុង) លើកទី៣០ ឆ្នាំ២០២៦។

សាលមហោស្រពកាវវ៉ាំងឡូវ នៅសង្កាត់បាកលីវ។
តាមផែនការ ពិធីតាំងពិព័រណ៍នឹងប្រព្រឹត្តទៅក្នុងអំឡុងពេល៧ថ្ងៃ បើកពិធីនៅថ្ងៃទី២៤ ខែសីហា នៅសាលមហោស្រព កាវវ៉ាំងឡូវ សង្កាត់បាកលីវ។ ការតាំងពិព័រណ៍មានការចូលរួមពីខេត្តក្រុងចំនួន ៥ រួមមាន៖ ទីក្រុងកឹងធើ អាងយ៉ាង កាម៉ាវ វិញឡុងនិងដុងថាប។
តាមការគ្រោងទុកនឹងមានវណ្ណកម្មវិចិត្រសិល្បៈឆ្នើមប្រមាណ ២០០ ដែលបានក្រុមប្រឹក្សាវិចិត្រសិល្បៈនៃសមាគមវិចិត្រសិល្បៈវៀតណាមជ្រើសយកមកតាំងបង្ហាញ។ បណ្ដាប្រភេទវិចិត្រសិល្បៈយកមកចូលរួមតាំងពិព័រណ៍ រួមមាន៖ គំនូរក្រាហ្វិក ចម្លាក់និងវណ្ណកម្មវិចិត្រសិល្បៈអនុវត្ត៕
យ្វីលឺ-មុនី