(CTO) - លោកទ្រឿងកាញ់ត្វៀង បញ្ជាក់៖ រាល់ចលនាប្រឡងប្រណាំងឆ្នាំ២០២៦ ត្រូវផ្តុំកម្លាំងអនុវត្តល្អនូវភារកិច្ចសំខាន់ៗ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការលើកកម្ពស់គុណភាពកំណើន ធានាសុខុមាលភាពសង្គមនិងការពារបរិស្ថាន។
ថ្ងៃ២៦ ខែមីនា គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចាត់តាំងកិច្ចប្រជុំបូកសរុបការងារប្រឡងប្រណាំងនិងជូនរង្វាន់ឆ្នាំ២០២៥; ផ្សព្វផ្សាយ ចលនានិងចុះកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ២០២៦។ លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងជូនរង្វាន់ទីក្រុង; លោកស្រីហូធីកឹមដៅ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង;លោកស្រីម៉ាធីទឺយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុង មួយអន្លើដោយថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងភូមិភាគ៘ បានអញ្ជើញចូលរួមផងដែរ។

លោកទ្រឿងកាញ់ត្វៀង ថ្លែងការណ៍ដឹកនាំកិច្ចប្រជុំ។
ឆ្នាំ២០២៥ ការងារប្រឡងប្រណាំងនិងជូនរង្វាន់លើភូមិឋានទីក្រុង បានផ្សព្វផ្សាយព្រមៗគ្នា ច្បាមទៅលើភារកិច្ចនយោបាយ បង្កការវិវត្តន៍ជាវិជ្ជមានលើស្មារតីភ្ញាក់រលឹក និងសកម្មភាពរបស់បណ្តាគណៈ ផ្នែក។ ភាគកម្រិតជាច្រើនសំខាន់សម្រេចបានលទ្ធផលជាវិជ្ជមានគឺ៖ GRDP កើន៧,២៣%; ការប្រមូលថវិកាសរុបសម្រេចបាន២៥.៩៤៧ពាន់លានដុង លើស៤,៨២% គ្រោងថវិកាដែលមជ្ឈិមប្រគល់; តម្លៃនាំចេញ សេវាចំណូលរូបិយបណ្ណបរទេស សម្រេចបាន៥.៥០៨លានUSD ស្មើនឹង១១០,៨%នៃផែនការ; អត្រារំសាយថវិកាទុនវិនិយោគរដ្ឋសម្រេច១០០%។ លើវិស័យវប្បធម៌ - សង្គម ទីក្រុងបានដោះស្រាយការងារធ្វើជូនពលករចំនួន១១៥.០៨៤នាក់; អត្រាពលករឆ្លងកាត់បណ្តុះបណ្តាលសម្រេច៧៣,៦៧%; អត្រាគ្រួសារក្រីក្រកាត់បន្ថយនៅតែ០,៥៩% គ្រួសារក្បែរក្រនៅ២,៦១%ប៉ុណ្ណោះ។

ថ្នាក់ដឹកនាំនៃអង្គភាពក្រោមឱវាទ បណ្តុំប្រឡងប្រណាំងលេខ ១ ចុះកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ២០២៦។
មកទល់ពេលនេះ ទីក្រុងកឹងធើមាន៥៩/៧២ឃុំ សម្រេចបទដ្ឋានជាតិជនបទថ្មី មាន១៥ឃុំសម្រេចបទដ្ឋានជាតិជនបទថ្មីកម្រិតខ្ពស់ និង១២ឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូ។ រាល់ចលនាប្រឡងប្រណាំងដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានបំផុសចលនា បានទីក្រុងបន្ត ផ្សព្វផ្សាយស៊ីជម្រៅ សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ក្នុងនោះ ចលនា “ទូទាំងប្រទេសសាមគ្គីរួមកម្លាំងកសាងជនបទថ្មី” “ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ - មិនត្រូវទុកឱ្យអ្នកណានៅខាងក្រោយ” បន្តរីកសាយភាយ; ចលនាប្រឡងប្រណាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមឆ្នាំ២០២៥ សាងសង់ថ្មីនិងជួសជុលផ្ទះបានសម្រេចជាស្ថាពរចំនួន១១.៤៦២ខ្នង សម្រេច១០០% ភាគកម្រិតដាក់ចេញ។

ថ្នាក់ដឹកនាំទីក្រុង ជូនឥស្សរិយយសពលកម្មលេខមួយ ដល់លោកលីប៊ិញកាង អតីតលេខាគណៈកម្មាធិការបក្ស នៃគណៈកម្មាធិការបក្សស្ថាប័នអាជីវកម្មខេត្តសុកត្រាំង ( សព្វថ្ងៃជាទីក្រុងកឹងធើ)។
ថ្លែងក្នុងកិច្ចប្រជុំ លោកទ្រឿងកាញ់ត្វៀង កត់សម្គាល់៖ ស្ងើចសរសើរចំពោះការខិតខំ ស្នាដៃរបស់សមូហភាព បុគ្គលក្នុងការបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិឆ្នាំកន្លង; ទន្ទឹមនឹងនោះ អំពាវនាវដល់គណៈ ផ្នែក ភូមិភាគ អង្គភាព កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក និយោជិត កងកម្លាំងប្រដាប់អាវុធនិងប្រជាជនទីក្រុង បន្តជំរុញប្រឡងប្រណាំង ដោយការងារធ្វើជាក់ស្តែង និងច្នៃប្រតិដ្ឋ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសង្កត់ធ្ងន់៖ រាល់ចលនាប្រឡងប្រណាំងឆ្នាំ២០២៦ ត្រូវផ្តុំកម្លាំងអនុវត្តល្អនូវភារកិច្ចសំខាន់ៗ ពិសេសគឺជំរុញអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់នឹងលើកកម្ពស់គុណភាពកំណើន ធានាសុខុមាលភាពសង្គមនិងការពារបរិស្ថាន; ជំរុញសន្ទុះល្បឿនរាល់សំណង់គមនាគមន៍សំខាន់ៗ កៀរគរប្រភពកម្លាំងវិនិយោគអភិវឌ្ឍ តស៊ូធ្វើយ៉ាងណា GRDP កើនចាប់ពី១០- ១០,៥% GRDP មធ្យមភាគមនុស្សម្នាក់យ៉ាងហោចណាស់១១១,០៤លានដុង/ឆ្នាំ។ លើកកម្ពស់គុណភាពអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងកាត់បន្ថយក្រីក្រដោយចីរភាព; ជំរុញកែទម្រង់រដ្ឋបាល កែលម្អបរិស្ថានវិនិយោគអាជីវកម្ម អភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល; រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម; បង្កើនការបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ អនុវត្តប្រិតសំចៃ។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងជូនរង្វាន់ទីក្រុង; លោកស្រីហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ជូនរង្វាន់ថ្នាក់រដ្ឋដល់បុគ្គលនៅកិច្ចប្រជុំ។
លោកទ្រឿងកាញ់ត្វៀង បានសំណូមពរដល់គណៈ ផ្នែក ភូមិភាគ អង្គភាព បន្តអនុវត្តឱ្យមានប្រសិទ្ធភាព រាល់ចលនាប្រឡងប្រណាំងសំខាន់ៗ ដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ក្រុមប្រឹក្សាប្រឡងប្រណាំងនិងជូនរង្វាន់មជ្ឈិមបានបំផុសចលនា ផ្សារភ្ជាប់នឹងភារកិច្ចនយោបាយរបស់ទីក្រុង រួមចំណែកបង្កជាកម្លាំងចលករជំរុញកឹងធើអភិវឌ្ឍរហ័ស ប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី។

ថ្នាក់ដឹកនាំទីក្រុងជូនរង្វាន់ដល់សមូហភាពសម្រេចស្នាដៃឆ្នើមក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិឆ្នាំ២០២៥។
នៅកិច្ចប្រជុំ បណ្តាបណ្តុំ មណ្ឌលប្រឡងលើភូមិឋានទីក្រុង បានចុះកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ២០២៦។ នាឱកាសនេះ មានបុគ្គល៩នាក់ បានទទួលរង្វាន់ថ្នាក់ជាតិរួមមាន៖ ឥស្សរិយយសពលកម្មលេខមួយចំនួន១គ្រឿងឥស្សរិយយសពលកម្មលេខពីរចំនួន២គ្រឿង និងឥស្សរិយយសពលកម្មលេខបីចំនួន៦គ្រឿង។ ក្រៅពីនេះ សមូហភាពចំនួន៣៦ មានស្នាដៃគំនូរឆ្នើម ក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិទីក្រុងកឹងធើឆ្នាំ២០២៥ បានទទួលបណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនទីក្រុង៕
ដំណឹង រូបថត៖ ហុងវ៉ឹង - លីសៀ