មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/07/2026 - 05:44

បក្ខ​ជន​ជន​ជាតិ​ខ្មែរ​អាយុ​ ៧៥ ឆ្នាំ​ ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ 

ក្រោយ​ពី​បំ​ពេញ​ការ​ងារ​ក្នុង​វិស័យ​អប់​រំ​ និង​បាន​កាន់​តួ​នា​ទី​នៅ​មូល​ដ្ឋាន​ជា​ច្រើន​ឆ្នាំ​ បក្ខ​ជន​ជន​ជាតិ​ខ្មែរ​ នៅ​ភូមិ​ឡុង​ថើយ ឃុំ​តឹង​ហ្វា​ ខេត្ត​វិញ​ឡុង​ នៅ​តែ​រក្សា​រឹង​មាំ​ស្មារតី​ឈាន​មុខ​និង​ជា​គំ​រូ។ ពេល​ចូល​និវត្តន៍​ គាត់​មោះ​មុត​ក្នុង​ការ​អភិវឌ្ឍ​ចិញ្ចឹម​សត្វ​ បង្ក​ប្រ​ភព​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​ ព្រម​ទាំង​បន្ត​ការ​រួម​ចំ​ណែក​ក្នុង​សកម្ម​ភាព​នៅ​មូល​ដ្ឋាន​យ៉ាង​សកម្ម​។

លោក​គឹមង៉ឹង (ខាង​ឆ្វេង​) ជា​មួយ​កម្មា​ភិបាល​ភូមិ​ នៅ​ក្បែរ​ហ្វូង​គោ​របស់​គ្រួ​សារ​។

កើតឆ្នាំ​ ១៩៥១ លោក​គឹមង៉ឹង បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​អប់​រំ​ និង​សកម្ម​ភាព​សង្គម​ជា​ច្រើន​ឆ្នាំ​។ គាត់​បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​បួស​រៀន​នៅ​វត្ត​គោក​រាជ​សី​មា​ (គោក​) (បច្ចុប្បន្ន​ ស្ថិត​នៅ​សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​)។ បន្ទាប់​ពី​លា​ចាក​សិក្ខា​បទ​នៅ​ឆ្នាំ​ ១៩៧៥ គាត់​ចូល​រៀន​ផ្នែក​គរុកោសល្យ​និង​ធ្វើ​ជា​គ្រូ​បង្រៀន​។ ឆ្នាំ​ ១៩៩៨ គាត់​បាន​បញ្ចូល​ជា​សមា​ជិក​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​។ មួយ​ឆ្នាំ​ក្រោយ​មក​ គាត់​បាន​ប្រ​ជា​ជន​ទំនុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ ភូមិ​ឡុង​ថើយ ព្រម​ទាំង​ទទួល​បន្ទុក​ជា​ប្រ​ធាន​គណៈ​កិច្ច​ការ​រណ​សិរ្ស​ភូមិ​។ ក្នុង​ដំ​ណាក់​ការ​បំ​ពេញ​ការ​ងារ​ គាត់​តែង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ អស់​ពី​ចិត្ត​នឹង​ការ​ងារ​ រួម​ចំ​ណែក​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​និង​អនុ​វត្ត​ការ​ចលនា​នៅ​ភូមិ​ភាគ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។

ក្រោយ​ពី​ចូល​និវត្តន៍​នៅ​ឆ្នាំ​ ២០២៤ លោក​គឹមង៉ឹង បាន​បន្ត​ការ​ពង្រីក​ស្មារតី​ឧស្សា​ហ៍ព្យា​យាម​ មោះ​មុត​វិនិយោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ផ្តើម​ពី​ប្រាក់​សន្សំ​សំ​ចៃ​ជា​ច្រើន​ឆ្នាំ​ គាត់​ទិញ​គោ​មេ​ ៥ ក្បាល​ ដើម្បី​ពង្រីក​ហ្វូង​គោ​។ អា​ស្រ័យ​ការ​ថែ​ទាំ​ត្រូវ​តាម​បច្ចេក​ទេស​មក​ទល់​ពេល​នេះ​ គ្រួ​សារ​គាត់​បាន​ពង្រីក​ហ្វូង​គោ​មេ​កើន​ឡើង​ ៧ ក្បាល​។ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ គ្រួ​សារ​គាត់​លក់​កូន​គោ​ពី​៣ទៅ​ ៤ ក្បាល​ រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ៧០ លាន​ដុង​។ ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​លើ​ការ​ចិញ្ចឹម​ គាត់​ឆ្លៀត​ប្រើ​ចំ​បើង​ ១០ កុង​របស់​គ្រួ​សារ​ ព្រម​ទាំង​ដី​ស្មៅ​បន្ថែម​ ២ កុង​ ដើម្បី​ធ្វើ​ជា​ចំ​ណី​គោ​។ ក្រៅ​ពី​នោះ​ ជា​រៀង​រាល់​ខែ​ គាត់​នៅ​ទាំង​លក់​លា​មក​គោ​បាន​ប្រ​មា​ណ​ ១,៥ លាន​ដុង​។ ផ្តើម​ពី​ការ​ចិញ្ចឹម​គោ​ លក់​លា​មក​គោ​និង​ផលិត​ស្រូវ​ គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មា​ណ​ ១២០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ និង​ជា​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប​នឹង​លក្ខ​ណៈនៅ​ជន​បទ​។ ជាង​នេះ​ទៅ​ទៀត​ លោក​គឹមង៉ឹង នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​សហ​គម​ន៍។ គាត់​តែង​ចូល​រួម​ក្នុង​ការ​ងារ​សម្រប​សម្រួល​នៅ​មូល​ដ្ឋាន​ ណែ​នាំ​មា​មីង​ចាក់​ថ្នាំ​បង្ការ​លើ​សត្វ​ចិញ្ចឹម​នៅ​រាល់​លើក​របស់​ភូមិ​ភាគ​ ព្រម​ទាំង​ធ្វើ​ជា​ទី​ប្រឹក្សា​ឱ្យ​សមា​គម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ភូមិ​ឡុង​ថើយ។

លោក​ ថា​ច់សា​មុត​ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ឡុង​ថើយ បញ្ជាក់​៖ “លោក​គឹមង៉ឹង ជា​បក្ខ​ជន​វ័យ​ចាស់​ជា​គំ​រូ​ មាន​ការ​ទទួល​ខុស​ត្រូវ​ ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​នៅ​ភូមិ​ភាគ​។ មិន​ត្រឹម​តែ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​មាន​ប្រ​សិទ្ធ​ភាព​ គាត់​ថែម​ទាំង​រួម​ចំ​ណែក​ដោយ​អស់​ពី​ចិត្ត​សម្រាប់​សកម្ម​ភាព​សង្គម​ ផ្តើម​ពី​នោះ​ បាន​មា​មីង​បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​មាន​ទំនុក​ចិត្ត​និង​គោ ​រព​រាប់​អាន​”។

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ទាំង​នេះ​ លោក​គឹមង៉ឹង មាន​កិត្តិ​យស​បាន​ទទួល​លិខិត​សរ​សើ​រ និង​ប័ណ្ណ​សរសើរ​ជា​ច្រើន​ពី​គ្រប់​ថ្នាក់​។ ឆ្នាំ​២០២០ គាត់​បាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​មជ្ឈិម​ជូន​មេ​ដាយ​អនុ​ស្សាវ​រី​យ៍ “ព្រោះ​បុព្វ​ហេ​តុ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​”។ គំ​រូ​របស់​ លោក​គឺ​ជា​សក្ខី​ភាព​រស់​រវើក​បង្ហាញ​ពី​គុណ​សម្បត្តិ​របស់​បក្ខ​ជន​តែង​ឈាន​មុខ​គំ​រូ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​៕

                                         ទីទុយ​-មុនី​

ចែករំលែកអត្ថបទ