លើមូលដ្ឋានគ្រឹះនៃលទ្ធផលអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីដែលសម្រេចបាន ឃុំទ្រឿងឡុង ទីក្រុងកឹងធើ កំពុងពិនិត្យកសាងផែនការ ដើម្បីផ្សព្វផ្សាយបង្កើនបណ្តាបទដ្ឋានតាមកម្រងបទដ្ឋានជាតិពីជនបទថ្មីដំណាក់កាល ២០២៦-២០៣០។

ឃុំទ្រឿងឡុងយកចិត្តទុកដាក់លើកកម្ពស់ប្រព័ន្ធគមនាគមជនបទ។
ក្នុងដំណាក់កាល ២០២១-២០២៥ ឃុំទ្រឿងឡុង បានផ្សព្វផ្សាយប្តូរផ្តាច់កម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ ពីការចូលរួមព្រមៗគ្នារបស់ទូទាំងប្រព័ន្ធនយោបាយ រួមជាមួយការកៀរគរប្រភពធនធានវិនិយោគជាច្រើន កម្មវិធីបាននាំមកបណ្តាលទ្ធផលច្បាស់ក្រឡែត រួមចំណែកផ្លាស់ថ្មីទិដ្ឋភាពតំបន់ជនបទ។ បណ្តាដងផ្លូវគមនាគមជនបទបានលើកកម្ពស់ បើកទូលាយប្រព័ន្ធធារាសាស្រ្តបានជីកស្តារ ធានាបម្រើការផលិត; អគ្គិសនី សាលារៀន មណ្ឌលសុខាភិបាលនិងបណ្តាគ្រឹះស្ថានវប្បធម៌បានយកចិត្តទុកដាក់វិនិយោគ។ សន្សឹមៗបង្កើតបណ្តាទម្រង់ផលិតប្រសិទ្ធភាព ពង្រីកសក្តានុភាពភូមិភាគ។ ទិដ្ឋភាពបរិស្ថានពីមួយថ្ងៃកាន់តែសមរម្យ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកើនឡើង។ ដំណាក់កាល ២០២១-២០២៥ ល្បឿនកំណើនចំណូលមធ្យមមនុស្សម្នាក់របស់ឃុំទ្រុងប៊ិញ សម្រេច ៦៨% អត្រាគ្រួសារក្រនៅតែ ០,៦៥%។
លោកង្វៀងថាញ់ទុង នៅឃុំទ្រឿងឡុង ឱ្យដឹង៖ បុ៉ន្មានឆ្នាំកន្លងទ្រឿងឡុងមានផ្លាស់ថ្មីយ៉ាងសកម្មជាច្រើនពីកម្មវិធីកសាងជនបទថ្មី។ ដំបូងគឺបណ្តាសំណង់ចាំបាច់ដូច ផ្លូវគមនាគមន៍ ដំណាក់សុខាភិបាល សាលារៀន។ល។ បានយកចិត្តទុកដាក់លើកកម្ពស់យ៉ាងសមរម្យ។ ផ្សារភ្ជាប់នឹងដំណាក់កាលកសាងជនបទថ្មី ឃុំបានផ្សព្វផ្សាយទម្រង់ផលិតមានប្រសិទ្ធភាព ជីវភាពប្រជាជនមួយថ្ងៃកាន់តែធូរធារ។ ការយល់ដឹងពីការពារបរិស្ថានបានកើនឡើង ផ្នត់រស់នៅអរិយធម៌មួយថ្ងៃកាន់តែអនុវត្តល្អក្នុងសហគមន៍។
ចុងឆ្នាំ ២.០២៥ ក្រមបទដ្ឋានជាតិពីកសាងជនបទថ្មីដំណាក់កាល ២០២៦-២០៣០ បានដាក់ឱ្យប្រើប្រាស់តាមសេចក្តីសម្រេចលេខ ៥១/២០២៥/QĐ-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ជាមួយ ១០ បទដ្ឋាននិង ៤៧ ភាគកម្រិត។ ប្រៀបនឹងដំណាក់កាលមុនក្រមបទដ្ឋានជនបទថ្មីដំណាក់កាល ២០២៦-២០៣០ មានសំណូមពរខ្ពស់ជាង ទន្ទឹមនោះ បំពេញបណ្តាខ្លឹមសារទាក់ទិនដល់បង្វែរឌីជីថលវិទ្យាសាស្រ្ត បច្ចេកវិជ្ជាបរិស្ថាននិងអភិវឧ្ឍសេដ្ឋកិច្ចជនបទ។
តាមលោកង្វៀងវាំងថាំង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុង លើមូលដ្ឋានក្រមបទដ្ឋានជាតិពីកសាងជនបទថ្មីដំណាក់កាល ២០២៦-២០៣០ និងបណ្តាឯកសារមានទាក់ទិន គណៈកម្មាធិការប្រជាជនឃុំបញ្ចូលផ្សព្វផ្សាយដល់បណ្តាការិយាល័យ គណៈ អង្គការនយោបាយ-សង្គម និងបណ្តាភូមិលើភូមិដ្ឋាន សំដៅលើកកម្ពស់ការយល់ដឹង និងភារៈក្នុងអនុវត្តកម្មវិធីទិសដៅជាតិ សុក្រឹត និងអនុវត្តកម្មវិធី។ តាំងពីនោះ លើកកម្ពស់ប្រសិទ្ធភាពការងារចង្អុលការ និងអនុវត្តបណ្តាបទដ្ឋានជនបទថ្មីដំណាក់កាល ២០២៦-២០៣០លើភូមិដ្ឋានឃុំ។
ដើម្បីម្ចាស់ការផ្សព្វផ្សាយកសាងជនបទថ្មី ឃុំទ្រឿងឡុង ដំណើរការពិនិត្យវាយតម្លៃជាក់ស្តែងភូមិភាគ តាមបទដ្ឋានជាតិពីកសាងជនបទថ្មីដំណាក់កាល ២០២៦-២០៣០។ ឆ្លងតាមរបាយការណ៍ទ្រឿងឡុងចំណុះឃុំក្រុម ២ ឃុំសារវ័ន្តឆ្លើយតបសំណូមពររបស់ ៦/១០ ភាគកម្រិតរួមមានបែបផែនវិធានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម
បណ្តុះបណ្តាលប្រភពកម្លាំងជនបទ វប្បធម៌ អប់រំ សុខាភិបាល បន្ថយក្រនិងសុខុមាលភាពសង្គមកសាងប្រព័ន្ធនយោបាយ និងរដ្ឋបាលរដ្ឋ។ ឃុំចាត់ការងារភារៈឱ្យបណ្តាការិយាល័យ គណៈ អង្គភាព និងភូមិទទួលភារៈតាមដានអនុវត្តបណ្តាបទដ្ឋាន ភាគកំហិត ទាក់ទិនវិស័យ។
លោកង្វៀងវាំងថាំង ឱ្យដឹង៖ ឃុំបន្តបង្កើនការងារឃោសនាដើម្បីកៀរគរទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនរួមកសាងជនបទថ្មី។ ទន្ទឹមនោះ ជំរុញការអភិវឧ្ឍការផលិត ឆ្លងតាមផ្សព្វផ្សាយកសាងបណ្តាទម្រង់ផលិតជំនាញ បង្កើនគុណភាពកសិផលកសាងចំការរុក្ខជាតិហូបផ្លែគួបផ្សំនឹងអភិវឧ្ឍទេសចរណ៍។ ប្រមូលផ្តុំជំរុញឧទ្ទេសនាមផលិតផល កសិផលរបស់ឃុំលើមូលដ្ឋានគ្រឹះបច្ចេវិជ្ជាពត័មានបើកទូលាយទីផ្សាច្រកចេញស្ថេរភាពផលិតផល អភិវឧ្ឍផលិតផល OCOP។ កៀរគរបណ្តាប្រភពកម្លាំងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសមស្របនិងអភិវឧ្ឍរបស់ភូមិភាគ។ យកចិត្តទុកដាក់អនាម័យបរិស្ថានសកម្មផ្សព្វផ្សាយបង្វែរឌីជីថល ផ្សារភ្ជាប់ជាមួយកសាងជនបទថ្មី៕
គីមភុក-ចន្ថា