26/07/2026 - 22:23

សា​កល​វិទ្យា​ល័យ​ត្រា​វិញ​៖ ពិ​ធី​បញ្ចប់​ការ​សិក្សា​ និង​ជូន​បរិញ្ញាបត្រ​ដល់​និស្សិត​ទើប​ជាប់​សញ្ញា​បត្រ​ ៥៣២ នាក់​នៃ​សា​លា​ CLASKA 

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែក​ក្កដា​ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ចាត់​តាំង​ពិ​ធី​បញ្ចប់​ការ​សិក្សា​  និង​ប្រ​គល់​បរិញ្ញាបត្រ​ ឆ្នាំ​ ២០២៦ ដល់​និស្សិត​ ៥៣២ នាក់​ ចំ​ណុះ​មហា​វិទ្យា​ល័យ​ភា​សា​ - វប្ប​ធម៌​ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ និង​មនុស្ស​សាស្ត្រ​។ ពិ​ធី​នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​កត់​សម្គាល់​ដំ​ណើរ​ការ​រៀន​សូ​ត្រ​ លត់​ដំ​របស់​និស្សិត​ទើប​ជាប់​សញ្ញា​បត្រ​ ទន្ទឹម​នឹង​នោះ​បើក​ចេញ​ដំ​ណើរ​ថ្មី​លើ​ផ្លូវ​កសាង​ខ្លួន​ កសាង​អា​ជីព​។

ថ្លែង​ក្នុង​ពិ​ធី​នេះ​ លោក​ស្រី​បណ្ឌិត​ ថា​ច់ធី​យ៉ឹង នា​យិការង​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​អប​អរ​សា​ទរ​ដល់​និស្សិត​ទើប​ជាប់​បរិញ្ញាបត្រ ​ដែល​បាន​បញ្ចប់​កម្ម​វិធីប​ណ្តុះ​បណ្តា​លដោយ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ប្តេជ្ញា​ចិត្ត​។ តាម​ប្រ​សាសន៍​របស់​លោក​ស្រី​ បរិញ្ញាបត្រ​មិន​ត្រឹម​តែ​កត់​សម្គាល់​សមិទ្ធ​ផល​សិក្សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ភស្តុ​តាង​ដល់​ស្មារតី​ឆ្លង​កាត់​លំ​បាក​ ឆន្ទៈ​ឈាន​ឡើង​ និង​ការ​រីក​ចម្រើន​របស់​និស្សិត​ម្នាក់​ៗទៀត​ផង​។ លោក​ស្រី​ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​កង​ជួរ​គ្រូ​ឧទ្ទេស​ បុគ្គលិក​ និង​ឪ​ពុក​ម្តាយ​និស្សិត​ដែល​តែង​រួម​ដំ​ណើរ​ បង្ក​លក្ខ​ណៈដើម្បី​និស្សិត​បញ្ចប់​វគ្គ​សិក្សា​។ ម្យ៉ាង​វិញ​ទៀត​ អំ​ពី​លទ្ធ​ផល​រៀប​និទ្ទេស​បញ្ចប់​ការ​សិក្សា​ និស្សិត​សម្រេច​និទ្ទេស​ឆ្នើម​ ២,៨% និទ្ទេស​ពូ​កែ​២៨,៥% និទ្ទេស​គ្រាន់​បើ​ ៦៦,៥%និង​មធ្យម​២,២%។ តួ​លេខ​ទាំង​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​គុណ​ភាព​បណ្តុះ​បណ្តា​ល ក៏​ដូច​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​និស្សិត​ក្នុង​អំ​ឡុង​វគ្គ​សិក្សា​។

ពិ​ធី​បញ្ចប់​ការ​សិក្សា​ និង​ប្រ​គល់​បរិញ្ញាបត្រ​ឆ្នាំ​ ២០២៦ របស់​មហា​វិទ្យា​ល័យ​ភា​សា​  - វប្ប​ធម៌​  - វិចិត្ត​សិល្បៈ​ ខ្មែរ​ណាម​បូ​ និង​មនុស្ស​សាស្ត្រ​ ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។

ក្នុង​ឱ​កាស​នេះ​ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ស្ងើច​សរសើរ​និស្សិត​១៨នាក់​ ដែល​សម្រេច​កិត្តិ​នាម​និស្សិត​ឆ្នើម​ទូ​ទាំង​វគ្គ​សិក្សា​នៅ​រាល់​ផ្នែ​កប​ណ្តុះ​បណ្តា​ល។ និស្សិត​ទាំង​នេះ​មាន​សមិទ្ធ​ផល​សិក្សា​ ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ និង​លត់​ដំ​លេច​ធ្លោ​ ជា​គំ​រូ​ដល់​ស្មារតី​ខិត​ខំ​ប្រឹង​ប្រែង​ ច្នៃ​ប្រ​តិដ្ឋ​ និង​សេច​ក្តី​ប្រាថ្នា​ឈាន​ឡើង​របស់​យុវ​វ័យ​។

ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ផ្តល់​កិត្តិ​យស​ និង​អប​អរ​សា​ទរ​ដល់​និស្សិត​ឆ្នើម​ទូ​ទាំង​វគ្គ​សិក្សា​។

តំ​ណាង​បរិញ្ញាថ្មី​ និស្សិត​ ង្វៀង​ធី​ធ្វី​យឿង​ ផ្នែក​អប់​រំ​បឋម​សិក្សា​ បាន​ថ្លែង​អំ​ណរ​គុណ​ និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​គ្រួ​សារ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សា​លា​ ដែល​តែង​តែ​រួម​ដំ​ណើរ​ក្នុង​ការ​សិក្សា​។ ប្អូន​បញ្ជាក់​ថា​នឹង​យក​ចំ​ណេះ​ដឹង​ បំ​ណិន​ និង​តម្លៃ​មនុស្ស​ធម៌​ដែល​បាន​ក្រេប​ជញ្ជក់​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ដើម្បី​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ និង​រួម​ចំ​ណែក​ដល់​សង្គម​។

ក្នុង​ក្រប​ខណ្ឌ​ពិ​ធី​នេះ​ នៅ​ទាំង​ប្រ​ព្រឹត្ត​ឡើង​នូវ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ដូច​ជា​ ផ្តល់​កិត្តិ​យស​ដល់​និស្សិត​ឆ្នើម​ ពិ​ធី​ថ្លែង​អំ​ណរ​គុណ​ និង​ដឹង​គុណ​ដល់​ឪ​ពុក​ម្តាយ​ សាច់​ញាតិ​ ប្រ​គល់​បរិញ្ញាបត្រ​ និង​រូប​ថត​អនុ​ស្សាវ​រី​យ៍។ បរិយាកាស​ដ៏​ឧឡា​រិក​ និង​រំភើប​ចិត្ត​នៃ​ពិ​ធី​នេះ​បាន​ជំ​រុញ​កម្លាំង​ចលករ​ឱ្យ​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ជឿ​ជាក់​និង​ ពង្រីក​សមត្ថ​ភាព​ជំ​នាញ​ ថែ​រក្សា​ក្រម​សីល​ធម៌​វិជ្ជា​ជី​វៈ​ និង​រួម​ចំ​ណែក​ជា​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​ស្រុក​កំ​ណើត​ និង​ប្រ​ទេស​ជាតិ​៕ 

ទិទុយ - វិមាន​

ចែករំលែកអត្ថបទ