ដោយការអស់ពីចិត្ត និងជាគំរូឈានមុខគ្រប់សកម្មភាព និងចលនានៅភូមិភាគ តែងយកចិត្តទុកដាក់គិតគូរជីវភាពជូនប្រជាជន ប្រធានគណៈប្រជាជនភូមិង៉ន ឃុំយ៉ាហ្វា ទីក្រុងកឹងធើ ង្វៀងធីហ្វែមិញ បានមាមីងជាច្រើនរាប់អាន ភូមិភាគទំនុកចិត្ត។

បងស្រី ង្វៀងធីហ្វែមិញ ប្រធានគណៈប្រជាជនភូមិង៉ន តែងចុះមូលដ្ឋានជារឿយៗ ក្តាប់ពីស្ថានភាពនិងជីវភាពប្រជាជន។
ផ្តើមតួនាទីជាគណៈកម្មការរណសិរ្សមាតុភូមិ តាំងពីឆ្នាំ ២០១៣ ពង្រីកបានឧត្តមភាពតាមរយៈចលនាភូមិភាគ ម្ល៉ោះហើយឆ្នាំ ២០២២ បងស្រីមិញ បានប្រជាជនជឿទុកចិត្ត បោះឆ្នោតជ្រើសរើសជាប្រធានគណៈប្រជាជនភូមិង៉ន រហូតដល់សព្វថ្ងៃ។ ដោយបានការជឿទុកចិត្តរបស់ប្រជាជន និងរដ្ឋអំណាចភូមិភាគ បងស្រីកាន់តែខិតខំប្រឹងប្រែង អនុវត្តល្អតួនាទីរបស់ខ្លួន តែងច្បាមមូលដ្ឋាន ស្តាប់ពីបំណងប្រាថ្នារបស់មាមីង។ គាត់តែងបញ្ចូលនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋទៅក្នុងកិច្ចប្រជុំប្រជាជន អាស្រ័យហេតុនោះ មាមីងតែងអនុវត្តល្អ មិនឱ្យជនទុច្ចរិតញុះញង់បំបែកបំបាក់បង្កឱ្យបាត់សាមគ្គីក្នុងភូមិស្រុកឡើយ។ “បានប្រជានទំនុកចិត្តរាប់អាន មិនមែនជារឿងងាយនោះទេ គឺត្រូវឆ្លងកាត់ពេលវេលាយ៉ាងយូរ។ រឹតតែពិបាកជាងនេះទៅទៀត នៅពេលខ្លួនខ្ញុំផ្ទាល់ជាកូនកាត់ (ឪពុកជាជនជាតិកិញ ម្តាយជាជនជាតិខ្មែរ) ចេះពាក្យខ្មែរតិចតួច ម្ល៉ោះហើយការឃោសនាជួបការលំបាកជាច្រើន។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរៀននិយាយភាសាខ្មែរ ច្បាមភូមិឋាន ឧស្សាហ៍សំណេះសំណាល ជជែកលេងជារឿយៗជាមួយមាមីង ខ្ញុំចេះទំនាក់ទំនងជាភាសាខ្មែរបន្តិចម្តងៗ។ ផ្តើមពីនោះ ការឃោសនានូវគោលការណ៍ គោលនយោបាយដល់មាមីងមានប្រសិទ្ធភាពជាងមុន” - បងស្រីមិញ បានឱ្យដឹង ដូច្នេះ។ ផ្តើមពីការឯកភាពគាំទ្ររបស់មាមីង នោះគឺជាក្តីរីករាយផងជាកម្លាំងចលករផងដើម្បីបងស្រីបន្តពុះពារសម្រេចភារកិច្ច។ ដោយឃើញផ្លូវថ្នល់ ស្ពានក្នុងភូមិខូចខាត ឆ្នាំ ២០២៥ បងស្រីចលនាកម្លាំងពលកម្មបានចំនួន ៨០ ថ្ងៃ កសាងស្ពានបាន ២ ខ្សែ ជួសជុលផ្លូវបេតុងមួយប្រវែង ១.០០០ ម៉ែត្រ ថវិកាសរុបជាង ១៥០ លានដុង អាស្រ័យហេតុនោះ មាមីងធ្វើដំណើរបានងាយស្រួល។
ដោយឃើញមាមីងនៅមានការលំបាក អ្នកខ្លះខ្វះទុន អ្នកខ្លះខ្វះឧបករណ៍ផលិត អ្នកខ្លះទៀតជីវភាពគ្មានទីពឹង ផ្ទះទ្រុឌទ្រោម។ល។ បងស្រីសកម្មធ្វើសេនាធិការជូនរដ្ឋអំណាចភូមិភាគពិនិត្យឧបត្ថម្ភលំនៅឋាន ឧបករណ៍កម្ចីទុនដើម្បីអភិវឌ្ឍផលិត លំនឹងជីវភាព។ បងស៊ើងមិញហាយ ប្រជាជនភូមិង៉ន ចែករំលែក៖ “គ្រួសារខ្ញុំក្រលំបាក គ្មានដីបង្កបង្កើនផល ហើយផ្ទះក៏ទ្រុឌទ្រោម។ ដោយសារបងស្រីមិញ ទើបខ្ញុំមានផ្ទះថ្មីរឹងមាំ ព្រមទាំងទទួលបានជំនួយម៉ូតូមួយ គ្រឿងបន្ថែមសម្រាប់ជាមធ្យោបាយទៅធ្វើការ រត់ម៉ូតូឌុបរកប្រាក់ចំណូលបន្ថែមសម្រាប់គិតគូរជីវភាពប្រចាំថ្ងៃ”។ ដោយការយកចិត្តទុកដាក់របស់បងស្រីហ្វែមិញ ទើបជីវភាពរបស់ប្រជាជនមានការផ្លាស់ថ្មីច្រើន គ្រួសារក្រីក្របន្ថយពី ៣៧ គ្រួសារ (ឆ្នាំ ២០២២) ថយចុះនៅត្រឹមតែ ១០ គ្រួសារ (ឆ្នាំ ២០២៥)។
លោក ម៉ាថាញស៊ើង ប្រធានគណៈកម្មាធិការប្រជាជនឃុំយ៉ាហ្វា ឱ្យដឹង៖ “ក្នុងតួនាទីជាប្រធានភូមិង៉ន បងស្រីហ្វែមិញ តែងសម្រេចភារកិច្ចល្អដែល បានប្រគល់ជូន។ ដោយសារភាពប៉ិនប្រសប់ ជិតដិតនឹងប្រជាជន ម្ល៉ោះហើយរាល់គោលការណ៍ គោលនយោបាយរបស់បក្សរដ្ឋ នៅពេលបងស្រីឃោសនា តែងបានប្រជាជនគាំទ្រនិងមានទំនុកចិត្តទៅលើគោលម៌ាគា គោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ រួមចំណែកជាមួយរដ្ឋអំណាចកសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ៕
ថាញវ៉ាង - លីសៀ