27/07/2026 - 20:58

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ 

ខេត្ត​កាម៉ាវ បាន​កំ​ណត់​គោល​ដៅ​ធ្វើ​ឱ្យ​សុក្រឹត​ និង​ពង្រឹង​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ឱ្យ​ក្លាយ​ជា​កម្លាំង​ស្នូល​ ជា​ស្ពាន​តភ្ជាប់​យ៉ាង​រឹង​មាំ​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ជន​ជាតិ​ភាគ​តិច​; រួម​ចំ​ណែក​រក្សា​ស្ថិរ​ភា​ពន​យោ​បាយ​ អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​ភូមិ​ភាគ​។

រយៈ​ពេល​កន្លង​ ការ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​គោ​លន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​ និង​រដ្ឋ​នៅ​កាម៉ាវ បាន​នាំ​មក​នូវ​ការវិ​វត្ត​ន៍យ៉ាង​សកម្ម​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​យ៉ាង​ច្បាស់​ក្រ​ឡែត​។ ឆ្លង​តាម​រយៈ​កម្ម​វិធី​គោល​ដៅ​ជាតិ​ គម្រោង​ឧបត្ថម្ភ​ការ​រស់​នៅ​ និង​អភិ​វឌ្ឍ​ន៍ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​ ជា​ពិ​សេ​សជន​ជាតិ​ភាគ​តិច​ បាន​កែ​លម្អ​ជា​លំ​ដាប់​។

ខេត្ត​កាម៉ាវ តែង​យក​ចិត្ត​ទុក​ដាក់​ និង​ថែ​ទាំ​យ៉ាង​ពេញ​លេញ​នូវ​គោ​លន​យោ​បាយ​សម្រាប់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​។

នៅ​ក្នុង​សមិទ្ធ​ផល​រួម​នោះ​ កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ចំ​នួន​ ១៥៨ នាក់​ មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ ជា​ស្ពាន​តភ្ជាប់​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​។ កង​កម្លាំង​អ្នក​មាន​ប្រិយ​ភាព​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ឃោស​នា​ និង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ផ្នត់រស់​នៅ​ស៊ី​វិល័យ​ អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ផលិត​ និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ និង​រក្សា​ខ្ជាប់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ លោក​ ពូ​ថា​ច់វេទ​ អ្នក​មាន​ប្រិយ​ភាព​នៅ​សង្កាត់​ហ៊ីប​ថា​ញ់ បាន​ឱ្យ​ដឹង​៖ “ក្នុង​តួ​នា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព​ និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​គម្ភីរ​សា​គរ​ព្រែក​​​ជ្រៅ​ ដូច្នេះ​ជា​រៀង​រាល់​ខែ​ ឬ​ថ្ងៃ​បុណ្យ​ទាន​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ នៅ​ពេល​ដែល​មា​មីង​មក​វត្ត​ ខ្ញុំ​និង​ព្រះ​ចៅ​អធិការ​វត្ត​ តែង​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ​ ដើម្បី​មា​មីង​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​គោ​លន​យោ​បាយ​ជន​ជាតិ​ ក៏​ដូច​ជា​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ តាំង​ពី​នោះ​ ជួយ​ឱ្យ​មា​មីង​យល់​ច្បាស់​ រស់​នៅ​និង​ធ្វើ​ការ​តាម​ច្បាប់​ អប់​រំ​កូន​ចៅ​ឱ្យ​ខិត​ខំ​រៀន​សូ​ត្រ​ ជៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​ និង​ខិត​ខំ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ ពិ​សេស​គឺ​មិន​ជឿ​តាម​ការ​ញុះ​ញង់​របស់​អា​នុភាព​ខាង​ក្រៅ​ដែល​បង្ក​ការ​បំ​បែក​បំ​បាក់​ផែន​មហា​សាមគ្គី​ជន​ជាតិ​”។

តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ មុន​ពេល​អនុ​វត្ត​គោល​ការណ៍​រៀប​ចំ​ និង​រួម​បញ្ចូល​ឡើង​វិញ​នូវ​ភូមិ​ ខណ្ឌ​ ទូ​ទាំង​ខេត្ត​មាន​អ្នក​មាន​ប្រិយ​ភាព​ចំ​នួន​ ១៥៨ នាក់​ក្នុង​ជន​ជាតិ​ភាគ​តិច​ ដែល​បែង​ចែក​នៅ​តាម​ឃុំ​ សង្កាត់​ចំ​នួន​៣៩។ ក្នុង​នោះ​ អ្នក​មាន​ប្រិយ​ភាព​ជា​ជន​ជាតិ​ខ្មែរ​មាន​ ១១៦ នាក់​ ជន​ជាតិ​ហ្វា​ ២១ នាក់​ និង​ជន​ជាតិ​កិញ ២១ នាក់​។ កង​ជួរ​នេះ​មាន​សមា​សភាព​ចម្រុះ​ រួម​មាន​៖ លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ ប្រ​ធាន​អនុ​សង្កាត់​ និង​កម្មា​ភិបាល​ចូល​និវត្តន៍​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​អ្នក​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ ដែល​បាន​ពង្រាយ​តាម​តំ​បន់​សំ​ខាន់​ៗ។ យោង​តាម​លោក​ស្រី​ ង្វៀង​ធូទឺ នា​យិកាមន្ទីរ​ជន​ជាតិ​ និង​សាសនា​ខេត្ត​កាម៉ាវ នៅ​ពេល​អនុ​វត្ត​ការ​រៀប​ចំ​ឡើង​វិញ​នូវ​ភូមិ​ អនុ​សង្កាត់​ក្នុង​ខេត្ត​ បច្ចុប្បន្ន​មាន​ភូមិ​ អនុ​សង្កាត់​ចំ​នួន​ ១៦៥ នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ខណៈ​ដែល​ទូ​ទាំង​ខេត្ត​ទើប​តែ​បាន​ទទួល​ស្គាល់​អ្នក​មាន​ប្រិយ​ភាព​ចំ​នួន​ ១៥៨ នាក់​ (ខ្វះ​៧នាក់​ បើ​ប្រៀប​នឹង​ចំ​នួន​ភូមិ​សាស្រ្ត​)។ តាម​ផែន​ការ​លេខ​ ៤៣៦/KH-UBND របស់​ខេត្ត​ គម្រោង​នឹង​បន្ថែម​អ្នក​មាន​ប្រិយ​ភាព​ចំ​នួន​ ៧ នាក់​ ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​មុខ​តំ​ណែង​នៅ​មូល​ដ្ឋាន​ (រួម​មាន​៖ លេខា​សាខា​បក្ស​ ៥ នាក់​, ប្រ​ធាន​ភូមិ​ អនុ​សង្កាត់​ ២ នាក់​ និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ការ​ងារ​រណ​សិរ្ស​ ១ នាក់​)។ នេះ​នឹង​ជា​កង​កម្លាំង​ស្នូល​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ ពង្រីក​ល្អ​តួ​នា​ទី​ និង​ភារ​កិច្ច​ក្នុង​ការ​នាំ​យក​គោល​ការណ៍​ គោល​មាគ៌ា​·របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ឱ្យ​កាន់​តែ​ខិត​ជិត​ ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​។

ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ ដើម្បី​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​នៅ​មូល​ដ្ឋាន​

ក្នុង​ដំ​ណាក់​កាល​ ២០២៦-២០៣០ ខេត្ត​បាន​កំ​ណត់​ទិស​ដៅ​ជា​បន្ត​បន្ទាប់​គឺ​ ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​អ្នក​មាន​ប្រិយ​ភាព​តាម​ទិស​ដៅ​ជាក់​ស្តែង​ និង​ជា​គំ​រូ​; ជា​ជំ​ហាន​ដើម្បី​កសាង​កង​កម្លាំង​នេះ​ឱ្យ​ក្លាយ​ជា​កម្លាំង​ស្នូល​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​។ ខេត្ត​នឹង​ខិត​ខំ​ដល់​ឆ្នាំ​ ២០៣០ សម្រេច​បាន​គោល​ដៅ​ ១០០% ភូមិ​ អនុ​សង្កាត់​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​អ្នក​មាន​ប្រិយ​ភាព​ចូល​រួម​ក្នុង​ការ​ឃោស​នា​ និង​កៀរ​គរ​មហា​ជន​; មាន​ ១០០% អ្នក​មាន​ប្រិយ​ភាព​បាន​ផ្តល់​ព័ត៌​មាន​ បំប៉ន​បំ​ណិន​ និង​ទទួល​បាន​របប​គោ​លន​យោ​បាយ​ពេញ​លេញ​តាម​បទ​ប្បញ្ញត្តិ​។ លោក​ ង៉ោវូ​វថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ បាន​សង្កត់​ធ្ងន់​៖ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​ខាង​លើ​ ខេត្ត​បាន​ដាក់​ចេញ​នូវ​ក្រុម​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗចំ​នួន​ ៥។ ក្នុង​នោះ​ ខេត្ត​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​លើ​ការប​ណ្តុះ​បណ្តា​លយុវ​ជន​ អ្នក​ដែល​មាន​កម្រិត​វប្ប​ធម៌​ អ្នក​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ និង​អ្នក​មុខ​អ្នក​ការ​សាសនា​ ដើម្បី​ធា​នា​បាន​នូវ​ភាព​បន្ត​វេន​ដោយ​ចីរ​ភាព​។ ជា​មួយ​គ្នា​នោះ​ បង្កើន​ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ និង​លើក​កម្ពស់​សមត្ថ​ភាព​ដើម្បី​ធា​នា​បាន​នូវ​របប​គោល​ន​​យោ​បាយ​ពេញ​លេញ​និង​ទាន់​ពេល​; ផ្លាស់​ថ្មី​ខ្លឹម​សារ​បំប៉ន​ចំ​ណេះ​ដឹង​ច្បាប់​ បំ​ណិន​ប្រ​ជា​ចល​នា​ និង​ការ​សម្រុះ​សម្រួល​; ជំ​រុញ​ខ្លាំង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​ និង​ការត​ភ្ជាប់​ព័ត៌​មាន​។

ព្រះ​ចៅ​អធិការ​វត្ត​ រួម​ជា​មួយ​អ្នក​មាន​ប្រិយ​ភាព​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជៅ​ ខេត្ត​កាម៉ាវ ធ្វើ​ការ​ឃោស​នា​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ជូន​ដល់​មា​មីង​ខ្មែរ​។

អាច​បញ្ជាក់​បាន​ថា​ អ្នក​មាន​ប្រិយ​ភាព​មាន​អត្ថ​ន័យ​ និង​តួ​នា​ទី​យ៉ាង​សំ​ខាន់​ ជា​ "ស្ពាន​តភ្ជាប់​​រវាង​ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន​" ជា​កង​កម្លាំង​ឈាន​មុខ​ក្នុង​ការ​ឃោស​នា​ និង​កៀរ​គរ​ប្រ​ជា​ជន​ឱ្យ​អនុ​វត្ត​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាល​ និង​ច្បាប់​របស់​រដ្ឋ​; សកម្ម​ចូល​រួម​ក្នុង​កម្ម​វិធី​គោល​ដៅ​ជាតិ​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​ការក​សាង​ជន​បទ​ថ្មី​ ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ និង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​៕

យ្វី​អាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ