23/07/2026 - 09:19

វត្ត​ផ្នោរកំ​បុត​រួម​ចំ​ណែក​អប់​រំ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ 

វត្ត​កង​ជ័យ​រឹង​រឹទ្ធិ​ស័ក្ដិ “ផ្នោរកំ​បុត” ស្ថិត​នៅ​ភូមិ​ផ្នោរ​កំ​បុត ឃុំ​ហ៊ឹង​ម៉ី ខេត្ត​វិញ​ឡុង មិន​ត្រឹម​តែ​ជា​ទី​កន្លែង​ប្រតិ​បត្តិ​ព្រះ​ពុទ្ធ​សាស​នា​របស់​ជន​រួម​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មជ្ឈ​មណ្ឌល​អប់​រំ​ប្រ​ពៃ​ណី រួម​ចំ​ណែក​ថែ​រក្សា​ភា​សា​និង​អក្សរ​សាស្រ្ត​ខ្មែរ បណ្តុះ​បណ្តាល​ធន​ធាន​ព្រះ​សង្ឃ​និង​បង្ក​លក្ខណៈ​ឱ្យ​យុវ​ជន​ខ្មែរ​ជាច្រើន​បានបន្ត​ការ​សិក្សា ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង។

សម​ណ​សិស្ស​សិក្សា​ថ្នាក់​ពុទ្ធិក​វិទ្យា​ល័យ​ឆ្នាំ​ទី ២ នៅ​វត្ត​ផ្នោរ​កំ​បុត។

រៀង​រាល់​រដូវ​វិស្សម​កាល ក្នុង​បរិ​វេណ​វត្ត​ផ្នោរ​កំ​បុត តែង​មាន​សិស្សា​នុសិស្ស​រាប់​រយ​នាក់​មក​រៀន​អក្សរ​ខ្មែរ។ ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ដោយ​ឥត​គិត​ថ្លៃ ដែល​វត្ត​បាន​រៀប​ចំ​ជា​បន្ត​បន្ទាប់​អស់​ជា​ច្រើន​ឆ្នាំ មិន​ត្រឹម​តែ​ជួយ​ឱ្យ​កុមារ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អប់​រំ​សីល​ធម៌ និង​បណ្តុះ​ស្មារតី​ស្រ​ឡាញ់​និង​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ​ផង​ដែរ។ សម្រាប់​គ្រួ​សារ​ខ្មែរ​ជា​ច្រើន ការ​នាំ​កូន​ចៅ​មក​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ក្នុង​រដូវ​វិស្សម​កាល បាន​ក្លាយ​ជា​ប្រ​ពៃ​ណី​ដ៏​ល្អ​មួយ ដែល​បន្ត​រក្សា​រជា​ច្រើន​ជំ​នាន់។

ព្រះ​តេជ​គុណ​គឹម​ឆាយ​វ៉ា​រីយ៍ ព្រះ​ចៅ​អធិ​ការ​វត្តផ្នោរ​កំ​បុត មាន​ថេរ​ដីកា បន្ទាប់​ពី​សិស្ស​ឈប់​សម្រាក​វិស្សម​កាល វត្ត​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ចំ​នួន ៥ ថ្នាក់ ចាប់់ពី​ថ្នាក់​ទី​១ ដល់ ថ្នាក់​ទី​៥ ដោយ​មាន​សិស្ស​ជាង ៣០០ នាក់​ចូល​រៀន​ជា​រៀង​រាល់​ឆ្នាំ។ ថ្នាក់​រៀន​ទាំង​នេះ​បាន​ចាត់​តាំង​បង្រៀន​នៅ​ក្នុង​បរិ​វេណ​វត្ត ក្រោម​ការ​បង្ហាត់ បង្រៀន​របស់​ព្រះ​សង្ឃ ជួយ​ឱ្យ​សិស្ស​មិន​ត្រឹម​តែ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យល់​ដឹង​អំ​ពី​វប្ប​ធម៌ ប្រ​ពៃ​ណី ទំនៀម​ទម្លាប់ និង​គុណ​តម្លៃ​សីល​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ។

ប្អូន​គឹម​ចន្ទ​សោ​ភ័ណ កំ​ពុង​រៀន​ថ្នាក់​ទី ៥ អក្សរ​ខ្មែរ​នៅ​វត្ត​ផ្នោរ​កំ​បុត ឱ្យ​ដឹង៖ “រៀង​រាល់​ឆ្នាំ នៅ​រដូវ​វិស្សម​កាល ម្តាយ​ឪ​ពុក​តែង​នាំ​ខ្ញុំ​មក​វត្ត​រៀន​អក្សរ​ខ្មែរ។ ដោយ​សារ​ព្រះ​សង្ឃ​បង្រៀន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ខ្ញុំ​ក៏​ចេះ​អាន​និង​សរ​សេរ​អក្សរ​ខ្មែរ។ ការ​មក​រៀន​នៅ​វត្ត​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​បាន​ជួប​មិត្ត​ភក្តិ​ជា​ច្រើន​និង​បាន​និយាយ​ភា​សា​ខ្មែរ​ជា​រៀង​រាល់​ថ្ងៃ”។ ភាព​រីក​រាយ​របស់​ប្អូនៗ​សិស្សា​នុសិស្ស គឺ​ជា​កម្លាំង​ចិត្ត​ដល់​ព្រះ​សង្ឃ​ក្នុង​ការ​បន្ត​ថែ​រក្សា​ថ្នាក់ បង្រៀន​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​និង​អក្សរ​ខ្មែរ។

ក្រៅ​ពី​ការ​បង្រៀន​អក្សរ​ខ្មែរ វត្ត​ក៏​បន្ត​បើក​ថ្នាក់​ពុទ្ធិក​សិក្សា​សម្រាប់​ព្រះ​សង្ឃ​ដែរ។ បច្ចុប្បន្ន វត្ត​មាន​ថ្នាក់​ពុទ្ធិក​អនុ​វិទ្យ​ល័យ ចំ​នួន ៣ ថ្នាក់​ គឺ៖ បា​លី​ទី​១, ទី​២, ទី​៣ និង​ថ្នាក់​ពុទ្ធិក​វិទ្យា​ល័យ ឆ្នាំ​ទី​២ ចំ​នួន ១ ថ្នាក់ ដែល​មាន​សិក្ខា​កាម​សរុប ៩៨ អង្គ​និង​រូប​កំ​ពុង​សិក្សា។ នេះ​ជា​បរិ​យា​កាស​អប់​រំ​ដែល​ជួយ​ឱ្យ​ព្រះ​សង្ឃ​ទទួល​បាន​ចំ​ណេះ​ដឹង​ផ្នែក​ខាង​ពុទ្ធ​សាស​នា ភា​សា​បា​លី​- ខ្មែរ ព្រម​ទាំង​បណ្តុះ​សីល​ធម៌​ វិន័យ និង​ជំ​នាញ​បម្រើ​សង្គម​ រួម​ចំ​ណែ​កប​ណ្តុះ​បណ្តាល​ធន​ធាន​បន្ត​វេន​សម្រាប់​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ។

ព្រះ​តេជ​គុណ​គឹម​ឆាយ​វ៉ា​រីយ៍ ព្រះ​ចៅ​អធិ​ការ​វត្តផ្នោរ​កំ​បុត មាន​ថេរ​ដី​កា​បន្ថែម ក្រៅ​ពី​ការ​បង្រៀន​អក្សរ​ខ្មែរ​និង​ពុទ្ធិក​សិក្សា វត្ត​ក៏​បាន​បង្ក​លក្ខណៈ​ដល់​ព្រះ​សង្ឃ​និង​យុវ​ជន​ខ្មែរ​ចំ​នួន ២០ អង្គ​និង​រូប បន្ត​ការ​សិក្សា​នៅ​ថ្នាក់​អនុ​មហា​វិទ្យា​ល័យ​និង​មហា​វិទ្យា​ល័យ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​នៅ​ភូមិ​ភាគ​។ ការ​រក្សា​និង​បន្ត​បើក​ថ្នាក់​ទាំង​នេះ បាន​បញ្ជាក់​ពី​តួ​នា​ទី​ដ៏​សំ​ខាន់​របស់​វត្ត​ក្នុង​វិស័យ​អប់​រំ រួម​ចំ​ណែក​អភិ​រក្ស​ភា​សា និង​អក្សរ​ខ្មែរ បណ្តុះ​សីល​ធម៌​និង​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ៕

                                               ទីទុយ​

ចែករំលែកអត្ថបទ