23/07/2026 - 21:18

ទស្សនា​សម្រស់​កន្លែង​អភិ​រក្ស​ព្រលឹង​វប្ប​ធម៌​ខ្មែរ​ 

មិន​ត្រឹម​តែ​ជា​វត្ត​បុរាណ​មួយ​ដែល​មាន​អាយុ​កាល​ជាង​ ៥៦០ ឆ្នាំ​ប៉ុណ្ណោះ​ទេ​ វត្ត​ព្រៃ​វល្លិ៍ ស្ថិត​នៅ​ភូមិ​ព្រៃ​វល្លិ៍ ឃុំ​ឡុង​ហ៊ីប​ គឺ​ជា​កន្លែង​រក្សា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ តាំង​ពី​ស្ថា​បត្យ​កម្ម​ សិល្បៈ​ចម្លាក់​ រហូត​ដល់​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ វត្ត​បាន​រួម​ចំ​ណែក​អភិ​រក្ស​ និង​រីក​សាយ​ភាយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ ក្នុង​សង្វាក់​នៃ​ជីវ​ភាព​ដ៏​ទំនើប​។

បរិវេណ​វត្ត​ព្រៃ​វល្លិ៍ មាន​ទេ​សភាព​បៃតង​ម្លប់​ត្រ​ជាក់​ សុខ​ដុម​រម​នា​រវាង​ស្ថា​បត្យ​កម្ម​ និង​ធម្ម​ជាតិ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ គោរព​បូ​ជា​។

ស្ថិត​នៅ​លើ​បរិវេណ​ទំ​ហំ​ប្រ​មា​ណ​ ៧,៣ ហិក​តា​ វត្ត​ព្រៃ​វល្លិ៍ បា​នក​សាង​ឡើង​តាំង​ពី​ឆ្នាំ​ ១៤៦៤ ហើយ​ជា​វត្ត​ខ្មែរ​បុរាណ​មួយ​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​នៅ​ខេត្ត​វិញ​ឡុង​។ ឆ្លង​កាត់​រយៈ​ពេល​ជាង​ពាក់​កណ្តា​លសហស្ស​វត្សរ៍​ វត្ត​មិន​ត្រឹម​តែ​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លាយ​ជា​អា​សយ​ដ្ឋាន​ថែ​រក្សា​តម្លៃ​វប្ប​ធម៌​ អប់​រំ​ និង​សិល្បៈ​ប្រ​ពៃ​ណី​ជា​ច្រើន​ ដែល​ទាក់​ទាញ​ពុទ្ធ​បរិស័ទ​ និង​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ​មក​ទស្សនា​ និង​គោរព​បូ​ជា​ទៀត​ផង​។

តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ទ្រឿង​ ចៅ​អធិការ​វត្ត​ព្រៃ​វល្លិ៍ ផ្នែក​សំ​ណង់​ជា​ច្រើន​ក្នុង​វត្ត​ចាស់​ទ្រុឌ​ទ្រោម​ទៅ​តាម​ពេល​វេលា​។ ចាប់​ពី​ឆ្នាំ​ ២០១៥ មក​ទល់​បច្ចុប្បន្ន​ វត្ត​បាន​ចលនា​បច្ច័យ​ដើម្បី​កសាង​ ជួស​ជុល​ ព្រម​ទាំង​កសាង​ព្រះ​វិហារ​ថ្មី​តាម​រចនា​បថពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​។ ការ​ជួស​ជុល​មិន​ត្រឹម​តែ​បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ពុទ្ធ​បរិស័ទ​គោរព​ប្រតិ​បត្តិ​សាសនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។

ចាប់​តាំង​ពី​ព្រះ​វិហារ​ថ្មី​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ វត្ត​ព្រៃ​វល្លិ៍កាន់​តែ​មាន​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ខេត្ត​មក​ទស្សនា​ច្រើន​ឡើង​ៗ។ ពេល​ឈាន​ជើង​ឆ្លង​កាត់​ខ្លោង​ទ្វារ​វត្ត​ ភ្ញៀវ​ទេស​ចរ​នឹង​មាន​អា​រម្មណ៍​ថា​បរិយាកាស​ស្ងប់​ស្ងាត់​ជា​មួយ​នឹង​ជួរ​ដើម​ឈើ​បៃតង​ ដំ​បូល​ក្បឿង​ច្រើន​ជាន់​ខ្ពស់​សន្លឹម​ អម​ដោយ​ក្បាច់​រចនា​ចម្លាក់​យ៉ាង​រស់​រវើក​។ រូប​នាគ​រាជ​ គ្រុឌ​, កិន្នរ​ និង​ក្បូរ​ក្បាច់​តុ​បតែង​លម្អ​ប្រ​កប​ដោយ​លក្ខ​ណៈពិ​សេស​នៃ​សិល្បៈ​ខ្មែរ​ បាន​បង្ក​បាន​សម្រស់​ដ៏​ឆើត​ឆាយ​។ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រារព្ធ​សា​សន​និយម​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បរិយាកាស​តភ្ជាប់​សហ​គម​ន៍ ជា​ទី​កន្លែង​រក្សា​ទំនៀម​ទម្លាប់​  និង​បង្ហាត់​បង្រៀន​តៗនូវ​តម្លៃ​វប្ប​ធម៌​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។

សំ​ណង់​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​ដែល​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ គឺ​សា​លា​ធម្ម​សភា​ ដែល​សាង​សង់​អំ​ពី​ឈើ​ប្រ​ណីត​មាន​អាយុ​កាល​ជាង​ ២០០ ឆ្នាំ​ ដោយ​រុះ​រើ​ពី​ព្រះ​វិហារ​ចាស់​។ សំ​ណង់​មាន​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ផង​ និង​បង្ហាញ​ពី​ស្មារតី​ភ្ញាក់​រលឹក​អភិ​រក្ស​បេតិកភណ្ឌ​របស់​វត្ត​ផង​។ សសរ​ឈើ​ធំ​ៗ ក្បាច់​ចម្លាក់​ដ៏​វិចិត្រ​នៅ​តែ​រក្សា​បាន​ល្អ​គង់​វង្ស​ ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​យល់​ច្បាស់​អំ​ពី​សម្រស់​នៃ​សិល្បៈ​ស្ថា​បត្យ​កម្ម​ខ្មែរ​ឆ្លង​កាត់​ជា​ច្រើន​សត​វត្សរ៍​មក​ហើយ​។

សា​លា​ធម្ម​សភា​បាន​សាង​សង់​ ជួស​ជុល​ឡើង​វិញ​ដោយ​ប្រើ​ប្រាស់​ឈើ​ប្រ​ណីត​ពី​ព្រះ​វិហារ​ចាស់​ដែល​មាន​អាយុ​កាល​ជាង​ ២០០ ឆ្នាំ​ រក្សា​នូវ​តម្លៃ​ស្ថា​បត្យ​កម្ម​ដ៏​វិសេស​ និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​របស់​វត្ត​។

មិន​ត្រឹម​តែ​អភិ​រក្ស​តម្លៃ​រូប​បី​ប៉ុណ្ណោះ​ទេ​ វត្ត​ព្រៃ​វល្លិ៍នៅ​ទាំង​ផ្តោត​សំ​ខាន់​លើ​ការ​អភិ​រក្ស​បេតិក ភណ្ឌ​វប្ប​ធម៌​អរូប​បី​ទៀត​ផង​។ រៀង​រាល់​ឆ្នាំ​ ក្នុង​ឱ​កាស​វិស្សម​កាល​ វត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សិស្ស​ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៥ ផង​ដែរ​។ ដោយ​មាន​បន្ទប់​រៀន​ ៨​ បន្ទប់​ ក្នុង​មួយ​បន្ទប់​មាន​សិស្ស​រៀន​ពី​ ២២ ដល់​ ២៣ នាក់​។ នៅ​ទី​នេះ​ ប្អូន​ៗបាន​រៀន​អាន​ រៀន​សរ​សេរ​អក្សរ​ខ្មែរ​ សិក្សា​ធម៌​អាថ៌​វិន័យ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ សីល​ធម៌​ និង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ទ្រឿង​ មាន​ថេរ​ដីកា​បន្ថែម​៖ ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជា​សកម្ម​ភាព​ដែល​វត្ត​បាន​រក្សា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​គោល​បំ​ណង​ចង់​ឱ្យ​យុវ​វ័យ​ជំ​នាន់​ក្រោយ​យល់​ដឹង​ និង​ប្រើ​ប្រាស់​ភា​សា​កំ​ណើត​បាន​ស្ទាត់​ជំ​នាញ​ ផ្តើម​ពី​នោះ​កាន់​តែ​ស្រ​ឡាញ់​ និង​មោទ​នភាព​អំ​ពី​អត្ត​សញ្ញា​ណ​ជាតិ​។ នេះ​ក៏​ជា​វិធី​សាស្ត្រ​ដើម្បី​រក្សា​ភា​សា​ និង​អក្សរ​ខ្មែរ​ចំ​ពោះ​ការ​ប៉ះ​ពាល់​នៃ​ដំ​ណាក់​កាល​សមា​ហរ​ណ​កម្ម​ និង​អភិវឌ្ឍ​។

បច្ចុប្បន្ន​ វត្ត​ព្រៃ​វល្លិ៍នៅ​តែ​រក្សា​តួ​នា​ទី​ជា​ទី​បង្អែក​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​ជា​ "ឃ្លាំង​ទ្រព្យ​" រក្សា​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​។ ជា​មួយ​នឹង​សម្រស់​បុរាណ​ បរិយាកាស​ស្ងប់​ស្ងាត់​ អម​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ក្នុង​ការ​អភិ​រក្ស​ភា​សា​ អក្សរ​ និង​ទំនៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ វត្ត​មិន​ត្រឹម​តែ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​រីក​សាយ​ភាយ​តម្លៃ​វប្ប​ធម៌​ដ៏​វិសេស​នៃ​តំ​បន់​ទឹក​ដី​វិញ​ឡុង​ទៀត​ផង​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ