ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2026 - 12:55

បន្ត​សុ​ពល​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន ដំ​ណាក់​កាល ២០២១​-២០២៥ រហូត​ដល់​ដាច់​ថ្ងៃ​ទី​៣០ ខែ​មិ​ថុនា ឆ្នាំ​២០២៦ 

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថ​លេខា​ដោយ​អនុ​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​ក្រ​សួង​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍ បន្ត​សុ​ពល​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន ដំ​ណាក់​កាល ២០២១​-២០២៥ រហូត​ដល់​ដាច់​ថ្ងៃ​ទី​៣០ ខែ​មិថុ​នា ឆ្នាំ​២០២៦។

ប្រ​ធាន​រដ្ឋ​សភា លោក​ត្រឹង​ថាញ​ម៉ឹង អញ្ជើញ​សួរ​សុខ​ទុក្ខ និង​មាន​មតិ​សំ​ណេះ​សំ​ណាល​នៅ​មជ្ឈ​មណ្ឌល​សារ​ព័ត៌​មាន នៅ​អា​គារ​រដ្ឋ​សភា (ហា​ណូយ)។ (រូប​ថត៖ យ៉ង​តឹង/TTXVN)

នៅ​ថ្ងៃ​ទី​៣១ ខែ​មី​នា ក្រ​សួង​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍ បាន​ចេញ​សេចក្តី​សម្រេច​លេខ ៦៩៥​/QĐ​-BVHTTDL ស្តី​ពី​ការ​បន្ត​សុ​ពល​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន ដំ​ណាក់​កាល ២០២១​-២០២៥ រហូត​ដល់​ដាច់​ថ្ងៃ​ទី​៣០ ខែ​មិថុ​នា ឆ្នាំ​២០២៦។

សេចក្តី​សម្រេច​នេះ​បាន​ចុះ​ហត្ថ​លេខា និង​ប្រ​កាស​ឱ្យ​ប្រើ​ដោយ​អនុរដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ លោក​ស្រី ឡឹម​ធី​ភឿង​ថាញ ដោយ​ផ្អែក​លើ​ច្បាប់​សារ​ព័ត៌​មាន​ឆ្នាំ​២០១៦; អនុ​ក្រឹត្យ​លេខ ៤៣/​២០២៥​/NĐ-CP ចុះ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ របស់​រដ្ឋា​ភិបាល ស្តី​ពី​ការ​កំ​ណត់​មុខ​ងារ ភារ​កិច្ច សិទ្ធិ​អំ​ណាច និង​រចនា​សម្ព័ន្ធ​ចាត់​តាំង​របស់​ក្រ​សួង​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍; សា​រា​ចរ​លេខ ៣១​/២០២១​/TT​-BTTTT ចុះ​ថ្ងៃ​ទី​៣១ ខែ​វិច្ឆិ​កា ឆ្នាំ២០២១ របស់​ក្រ​សួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍ ដែល​កំ​ណត់​លម្អិត និង​ណែ​នាំ​អំ​ពី​សំ​ណុំ​ឯក​សារ នីតិ​វិធី​នៃ​ការ​ផ្តល់ ការ​ផ្លាស់​ប្តូរ ការ​ផ្តល់​ជូន​វិញ និង​ការ​ដក​ហូត​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន និង​ផ្អែក​តាម​សំ​ណើ​របស់​ស្នង​ការ​នៃ​នា​យក​ដ្ឋាន​សារ​ព័ត៌​មាន។

ការ​បន្ត​សុពល​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន​នេះ មិន​អនុវត្ត​ចំ​ពោះ​បុគ្គល​ដែល​បាន​ផ្តល់​ប័ណ្ណ​នៅ​តាម​ស្ថា​ប័ន​ទស្សនា​វដ្តី​វិទ្យា​សាស្ត្រ ចំ​ណុះ​គ្រឹះ​ស្ថាន​មហា​វិទ្យា​ល័យ អង្គ​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ អង្គ​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​និង​អភិវឌ្ឍន៍​បច្ចេក​វិទ្យា ដែល​បាន​ចាត់​តាំង​ឡើង​ក្នុង​ទម្រង់​ជា​បណ្ឌិត​សភា វិទ្យា​ស្ថាន និង​មន្ទីរ​ពេទ្យ​នោះ​ទេ។

ក្នុង​អំ​ឡុង​ពេល​បន្ត​សុ​ពល​ភាព​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន ដំ​ណាក់​កាល ២០២១​-២០២៥ ចំ​ពោះ​ករណី​ដែល​បាន​ផ្តល់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន ដំ​ណាក់​កាល ២០២៦​-២០៣០ រួច​ហើយ គឺ​ប្រើ​ប្រាស់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន​ដែល​បាន​ផ្តល់​នោះ​ក្នុង​សកម្ម​ភាព​វិជ្ជា​ជីវៈ។

សេចក្តី​សម្រេច​នេះ ជំ​នួស​សេចក្តី​សម្រេច​លេខ ៤៧៩៤​/QĐ-​BVHTTDL ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ ស្តី​ពី​ការ​បន្ត​សុពល​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន ដំ​ណាក់​កាល ២០២១​-២០២៥ រហូត​ដល់​ដាច់​ថ្ងៃ​ទី​៣១ ខែមី​នា ឆ្នាំ​២០២៦។

នាយ​ខុទ្ទ​កា​ល័យ​ក្រ​សួង ស្នង​ការ​នៃ​បណ្តា​នាយក​ដ្ឋាន៖ សារ​ព័ត៌​មាន; វិទ្យុ វិទ្យុ​ទូរ​ទស្សន៍ និង​ព័ត៌​មាន​អេ​ឡិច​ត្រូ​និច នា​យក​បណ្តា​មន្ទីរ៖ វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍; វប្ប​ធម៌ និង​កីឡា បណ្តា​ខេត្ត ទីក្រុង ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​សាមី ប្រ​ធាន​អង្គ​ភាព​សារ​ព័ត៌​មាន និង​បុគ្គល​ដែល​បាន​ផ្តល់​ប័ណ្ណ​អ្នក​សារ​ព័ត៌​មាន ដំ​ណាក់​កាល ២០២១​-២០២៥ មាន​ភារ​កិច្ច​អនុវត្ត​សេចក្តី​សម្រេច​នេះ៕

ប្រភព÷ Vietnam+ - សុផន

ចែករំលែកអត្ថបទ