តាមទស្សនាវដ្តី Food.ndtv បានស្រង់បញ្ជីឈ្មោះប្រភេទផ្លែឈើមួយចំនួន មិនគប្បីដាក់ក្នុងទូទឹកកក បន្ទាប់ពីទិញមក ពីព្រោះវានឹងបណ្ដាលឱ្យបាត់សារធាតុបំប៉ន។

ការរក្សាផ្លែបឺរក្នុងទូទឹកកកធ្វើឱ្យផ្លែប៊ឺរទុំយឺត។
ប្រភេទផ្លែឈើគួរបន្ថយដាក់ក្នុងទូទឹកកកមានដូច៖
ផ្លែប៊ឺរ៖ ជាចំណីអាហារមួយប្រភេទដែលសម្បូរដោយសារធាតុចិញ្ចឹម ប៉ុន្តែបើមិនដឹងរបៀបរក្សាទុក យើងនឹងធ្វើឱ្យខ្ជះខ្ជាយនូវប្រភេទផ្លែឈើនេះ។ ផ្លែប៊ឺរ បន្ទាប់ពីបេះមួយរយៈពេលទើបទុំ ហើយទុំ ជោរក្នុងរយៈពេលខ្លី ដូច្នេះត្រូវដឹងពីរបៀបរក្សាទុកឱ្យបានត្រឹមត្រូវ។
បើដឹងពីការរក្សាទុកផ្លែបឺរក្នុងទូទឹកកកជាប្រការល្អ ប៉ុន្តែវានឹងរារាំងការទុំ។ បើលោកអ្នកចង់ឱ្យផ្លែបឺរឆាប់ទុំ ចូរដាក់វានៅលើតុ ឬក្នុងថង់ក្រដាសក្នុងអំឡុងពេលពី ១ - ២ ថ្ងៃ ក្រោយមកទើបដាក់ទៅក្នុងទូទឹកកក។
ផ្លែក្រូចពោធិ៍សាត់ និងក្រូចឆ្មា៖ ជាប្រភេទផ្លែឈើមានជាតិអាស៊ីតខ្ពស់ ហេតុនោះវាអាចខូចប្រសិនបើទុកក្នុងសីតុណ្ហភាពត្រជាក់ វាក៏អាចស្រូបក្លិននៃប្រភេទអាហារផ្សេងទៀត សំបករបស់វានឹងឡើងពណ៌ស្រអាប់ ប្រសិនបើដាក់ក្នុងទូទឹកកកយូរពេក។ ដូច្នេះ ការរក្សាទុកផ្លែក្រូចពោធិ៍សាត់និងក្រូចឆ្មានៅសីតុណ្ហភាពក្នុងបន្ទប់គឺល្អបំផុត។
ត្រសក់ផ្អរ៖ ទុកក្នុងទូទឹកកកក៏ងាយបាត់ជាតិទឹកនិងក្រៀមស្វិត។ ហេតុនោះ រុំត្រសក់ក្នុងកន្សែង ក្រដាស រួចដាក់វាក្នុងថង់ប្លាស្ទិកដើម្បីរក្សាសំណើម នៅពេលដាក់ក្នុងទូរទឹកកក។
ផ្លែល្ហុង៖ បើចង់ឱ្យផ្លែល្ហុងឆាប់ទុំ ល្អបំផុតគប្បីទុកវានៅខាងក្រៅទូទឹកកក ហើយឧស្សាហ៍ត្រឡប់វា។ ប្រសិនបើលោកអ្នកចង់ដាក់វាក្នុងទូទឹកកក ចូរវេចខ្ចប់វាដោយថង់ក្រដាសមុនពេលដាក់ទៅក្នុងទូទឹកកក ដើម្បីផ្លែល្ហុងឆាប់ទុំ។
ផ្លែឪឡឹក៖ ប្រសិនបើផ្លែឪឡឹកទាំងមូល ល្អបំផុតចូររក្សាទុកក្នុងសីតុណ្ហភាពបន្ទប់។ ប្រការនេះនឹងជួយរក្សាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការរក្សាទុកក្នុងទូទឹកកកនឹងធ្វើឱ្យប្រភេទផ្លែឈើនេះបាត់សារធាតុចិញ្ចឹមរបស់វា។ ក៏បុន្តែ បើកាត់ផ្លែឪឡឹកជាចំណិតៗ លោកអ្នកគួររក្សាទុកក្នុងទូទឹកកក រួចវេចខ្ចប់ឱ្យជិតដើម្បីការពារមិនឱ្យឪឡឹកស្រូបក្លិនអាហារផ្សេងទៀត។
ផ្លែប៉ម៖ អាចរក្សាទុកក្នុងទូទឹកកកបាន ប៉ុន្តែចូរប្រយ័ត្នចំពោះអ្វីដែលលោកអ្នករក្សាទុក។ ដោយសារតែផ្លែប៉មបញ្ចេញឧស្ម័នអេទីឡែន ធ្វើឱ្យប្រភេទផ្លែឈើ និងបន្លែបង្ការផ្សេងទៀតឆាប់ប្រែពណ៌លឿង ឬឆាប់ទុំ។ កន្លែងល្អបំផុតសម្រាប់រក្សាទុកផ្លែប៉ម គឺនៅលើធ្នើរខ្ពស់ក្នុងទូទឹកកក ដាក់ឆ្ងាយពីផលិតផលផ្សេងទៀត។ វាក៏អាចរក្សាទុកនៅកន្លែងត្រជាក់ និងជៀសវាងប៉ះពន្លឺព្រះអាទិត្យ៕
យោង៖ laodong.vn - វិមាន