ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2026 - 16:27

លោក ​ទ្រឿង​កាញ់​ត្វៀង បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អា​ណត្តិកាល ២០២៦​-២០៣១ 

នា​រសៀល​ថ្ងៃ​ទី ២៧ ខែ​មី​នា ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​សម័យ​ប្រ​ជុំ​លើក​ទី​មួយ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ នីតិ​កាល​ទី ១១ អា​ណត្តិ​កាល ២០២៦​-២០៣១ បាន​បោះ​ឆ្នោត​ជ្រើស​តាំង​មុខ​តំ​ណែង​នា​នា ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២៦​-២០៣១។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ដែល​ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បោះ​ឆ្នោត​ជ្រើស​តាំង​មុខ​តំ​ណែង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ អា​ណត្តិ​កាល ២០២៦​-២០៣១។

បណ្តា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បោះ​ឆ្នោត​ជ្រើស​តាំង​មុខ​តំ​ណែង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២៦​-២០៣១។

យោង​តាម​នោះ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​លោក ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២១​-២០២៦ ឱ្យ​កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២៦​-២០៣១។ ទន្ទឹម​នឹង​នោះ បាន​បោះ​ឆ្នោត​ជ្រើស​តាំង​លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ អា​ណត្តិ​កាល ២០២១​-២០២៦; លោក​ង្វៀង​វ៉ាំង​ហ្វា សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២១​-២០២៦; លោក​ត្រឹង​ជី​ហ៊ុង សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២១​-២០២៦; លោក​ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២១​-២០២៦ និង​លោក​វឿង​ក្វុក​ណាម សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ អា​ណត្តិ​កាល​ ២០២១​-២០២៦ ឱ្យ​កាន់​តំ​ណែង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ អា​ណត្តិ​កាល ២០២៦​-២០៣១។

លោក​ទ្រឿង​កាញ់​ត្វៀង ថ្លែង​ការណ៍​ក្នុង​សម័យ​ប្រ​ជុំ។

ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​បោះ​ឆ្នោត​ជ្រើស​តាំង​បណ្តា​សមា​ជិក​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២៦​-២០៣១ រួម​មាន៖ លោក ហ្វិញ​វ៉ាំង​ហ៊ុង សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង; លោក​ហ្វិញ​វៀត​ហ្វា សមា​ជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង នា​យក​នគរ​បាល​ទី​ក្រុង; លោក​ស្រី ផាម​ធី​ភឿង សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង នា​យិ​កា​មន្ទីរ​មហា​ផ្ទៃ; លោក​ឡេ​ទ្រុង​ង្វៀន សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​អធិ​ការ​ទី​ក្រុង; លោក​ង្វៀង​វ៉ាំង​ក្វឹង សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង នា​យក​មន្ទីរ​យុត្តិ​ធម៌; លោក​ម៉ាយ​វ៉ាំង​តឹង សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង នា​យក​មន្ទីរ​សំ​ណង់; លោក​ង៉ោ​អាញ់​ទីន សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង នា​យក​មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា; លោក​ង្វៀង​វ៉ាំង​បៃ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង នា​យក​មន្ទីរ​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍; លោក​ង៉ោ​ថាយ​ចឹង សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង នា​យក​មន្ទីរ​កសិ​កម្ម និង​បរិ​ស្ថាន; លោក​ស្រី​ហូ​ធី​ថាញ​បាច់ នា​យិ​កា​មន្ទីរ​កិច្ច​ការ​បរ​ទេស; លោក​ហា​វ៉ូវ​សើង នា​យក​មន្ទីរ​ឧស្សា​ហកម្ម​និង​ពា​ណិជ្ជ​កម្ម; លោក​ង្វៀង​ទ្រុង​សើង នា​យក​ខុទ្ទ​កា​ល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង; លោក​ឡេ​ថាញ​តឹម នា​យក​មន្ទីរ​ហិ​រញ្ញ​វត្ថុ; លោក​ហ្វាង​ក្វឹក​គឿង នា​យក​មន្ទីរ​សុខា​ភិ​បាល; លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា។

លោក​ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្ត​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ និង​លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​​ទី​ក្រុង ជូន​បាច់​ផ្កា​អប​អរ​សា​ទរ​ចំ​ពោះ​អស់​លោក លោក​ស្រី​ដែល​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​កាន់​មុខ​តំ​ណែង​នា​នា​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង អា​ណត្តិ​កាល ២០២៦​-២០៣១។

ធ្វី​ខេ- សុ​ផន

ចែករំលែកអត្ថបទ