ផ្តើមពីដំណោះស្រាយព្រមៗគ្នា និងរបៀបធ្វើសមស្របនឹងភាពជាក់ស្តែង ការងារលើកកម្ពស់ការយល់ដឹង បំបាត់ផ្នត់គំនិតរើងអើងពីភេទនៅតំបន់ជនជាតិ ភាគតិចទីក្រុងកឹងធើ មានជំហានវិវឌ្ឍន៍ជាវិជ្ជមាន។ មិនត្រឹមតែផ្លាស់ប្តូរគំនិត អាកប្បកិរិយានៅក្នុងសហគមន៍ប៉ុណ្ណោះទេ គម្រោងនៅទាំងរួមចំណែកប្រគល់សិទ្ធិ បង្កលក្ខណៈដល់នារីនិងកុមារអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។

សកម្មភាពផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងបំបាត់ការរើសអើងពីភេទនៅតំបន់ជនជាតិភាគតិច។
អនុវត្តគម្រោង “ឧបត្ថម្ភសកម្មភាពសមភាពភេទនៅតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៨-២០២៥” និងគម្រោងលេខ ០៨ អំពី “អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាបន្ទាន់ចំពោះនារីនិងកុមារ” របស់កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទីក្រុងកឹងធើ បានអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនសមស្របជាមួយនឹងភាពជាក់ស្តែង។
ជាមួយនឹងថវិកាអនុវត្តសរុបជាង ១៩ ពាន់លានដុង ក្នុងដំណាក់កាល ២០២១-២០២៥ សកម្ម ភាពគាំទ្រសមភាពពីភេទបានអនុវត្តទូលំទូលាយ សមស្របជាមួយនឹងលក្ខណៈពិសេសរបស់ភូមិភាគនីមួយៗ។ លេចធ្លោបំផុតគឺការបង្កើត និងរក្សាក្រុមផ្សព្វផ្សាយសហគមន៍បាន ១៣៦ ក្រុម មានសមាជិក ១.៣៦០ នាក់ ក្លាយជាកម្លាំងស្នូលក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនផ្លាស់ប្តូរការយល់ដឹងអំពីភេទ។ ខ្លឹមសារផ្សព្វផ្សាយបានផ្គួបបញ្ចូលស្អិតល្មួត ជាមួយនឹងចលនាប្រឡងប្រណាំងនិងការបំផុសចលនា ដូចជា “កសាងគ្រួសារគ្មាន៥ ស្អាត៣” “គ្រួ សារមាន៥ ស្អាត៣” និងចលនានារីជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងគ្រួសារសុភមង្គលនិងចីរភាព។
បងស្រីត្រាធីបាច់ហ្វា នៅភូមិចុងព្រែក ឃុំតាយវុាំង ឱ្យដឹង៖ “ដោយសារបានចូលរួមការផ្សព្វផ្សាយ ហ្វឹកហ្វឺនអំពីសមភាពភេទទើបការយល់ដឹងរបស់បងប្អូននារីមានការផ្លាស់ប្តូរយ៉ាងច្រើន។ នារីកាន់តែ មានការយល់ដឹងច្បាស់អំពីផលប្រយោជន៍របស់ខ្លួន ម្ចាស់ការថែទាំសុខភាព ចិញ្ចឹមនិងប្រៀនប្រដៅកូនចៅដោយវិទ្យាសាស្ត្រ ទន្ទឹមនឹងនោះ ជឿជាក់ចូលរួមក្នុងចលនានិងសកម្មភាពនៅភូមិភាគ”។
ប្រការគួរកត់សម្គាល់ នោះគឺទម្រង់ឧបត្ថម្ភនារីនិងកុមារ បន្តបានយកចិត្តទុកដាក់កាន់តែទូលំទូលាយ។ បច្ចុប្បន្ន ទូទាំងទីក្រុងនៅរក្សា “អាសយដ្ឋានគួរជាទីទុកចិត្ត” ចំនួន ៨០ នៅក្នុងសហគមន៍ ចាត់តាំងសកម្មភាពបានជាង ១៦០ពេល បានទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ តាមរយៈនោះឧបត្ថម្ភ ពិគ្រោះនិងការពារអ្នកទន់ខ្សោយ បានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ក្នុងបរិស្ថានសាលារៀន មានក្លឹប “អ្នកដឹកនាំនៃការផ្លាស់ថ្មី” បានជាង៣០ក្រុម មានសមាជិកជិត ១.០០០ នាក់ បានបង្កើតនិងសកម្មភាពមានរបៀបរៀបរយ រួមចំណែកបំពាក់បំណិនក្នុងជីវភាព លើកកម្ពស់ការយល់ដឹងអំពីសមភាពភេទ បង្ការទប់ស្កាត់អំពើហិង្សាអំពីភេទ ជួយឱ្យយុវជនជឿជាក់លើខ្លួនឯង។
តាមប្រសាសន៍លោកស្រី ង្វៀងធីធ្វីលិញ ប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ ការផ្សព្វផ្សាយគម្រោងផែនការ និងគម្រោងអំពីសមភាពភេទនៅតំបន់ជនជាតិភាគតិច បាននាំមកប្រសិទ្ធភាពជាក់ស្តែង។ មិនត្រឹមតែលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈដើម្បីនារីពង្រីកសមត្ថភាព ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងកសាងគ្រួសារជឿនលឿន សុភមង្គលទៀតផង។ នៅពេលខាងមុខ សមាគមនឹងបន្តសហការជាមួយផ្នែកនិងភូមិភាគ ជំរុញការផ្សព្វផ្សាយពង្រីកនូវទម្រង់ដែលមានប្រសិទ្ធភាព រួមចំណែកបំបាត់ផ្នត់គំនិតពីភេទដោយចីរភាព៕
ហុងទើ - វិមាន