ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/07/2026 - 22:07

ទឹក​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​

អត្ថ​បទ​បញ្ចប់​៖ ដិត​ដាម​ដោយ​មនោ​សញ្ចេតនា​ 

ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗនេះ​ នៅ​តាម​ឃុំ​ សង្កាត់​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ព្រម​ៗគ្នា​នូវ​សកម្ម​ភាព​រំលឹក​នឹក​គុណ​យ៉ាង​កក់​ក្តៅ​ និង​មាន​ន័យ​ជា​ច្រើន​ ឆ្ពោះ​ទៅ​កាន់​គ្រួ​សា​រគោល​នយោ​បាយ​ និង​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​។ ផ្តើម​តាំង​ពី​ពេល​បាយ​រំលឹក​នឹក​គុណ​ ការ​ជួស​ជុល​ និង​កសាង​ផ្ទះ​ រហូត​ដល់​ការ​ពិ​និត្យ​ជំងឺ​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ និង​អ្នក​មាន​គុណ​ចំ​ពោះ​បដិវត្តន៍​... បាន​រួម​ចំ​ណែក​លម្អ​បន្ថែម​នូវ​ប្រ​ពៃ​ណី​ "ផឹក​ទឹក​នឹក​ ប្រ​ភព​" និង​ប្រែ​ក្លាយ​ការ​ដឹង​គុណ​ទៅ​ជា​កម្លាំង​មហា​សាមគ្គី​ និង​ជា​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រ​ចាំ​ បាន​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​សង្គម​ទាំង​មូល​។

គិត​គូរ​បាន​ល្អ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​

ពាក់​កណ្តា​លខែក​ក្កដា​ កម្មា​ភិបាល​ និង​មា​មីង​ជា​ច្រើន​ បាន​មក​ចូល​រួម​អប​អរ​ជា​មួយ​គ្រួ​សារ​អ្នក​មីង​ ង្វៀង​ ធី​ធូ នៅ​ភូមិ​ហ្វា​ឡើយ​ ឃុំ​អាង​ឡាក​ថូ​ង នៅ​ពេល​ដែល​ផ្ទះ​មហា​សាមគ្គី​របស់​គ្រួ​សារ​ បាន​បើក​ការ​ដ្ឋាន​សាង​សង់​ជា​ផ្លូវ​ការ​។ ប្តីរបស់​អ្នក​មីង​ធូ គឺ​លោក​ ដង​វ៉ាំង​បៃ ធ្លាប់​បាន​ចូល​រួម​ក្នុង​សង្គ្រាម​តស៊ូ​ ហើយ​បាន​ទទួល​មរ​ណ​ភាព​។ កូន​ស្រី​ពៅ​របស់​គាត់​រង​ផល​ប៉ះ​ពាល់​ដោយ​ជាតិ​ពុល​គី​មី​ឌីអូ​ស៊ី​ន មាន​សុខ​ភាព​ខ្សោយ​ ត្រូវ​ការ​សាច់​ញាតិ​មើល​ថែ​។ ថ្វី​ដ្បិត​តែ​មាន​អាយុ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​អ្នក​មីង​ធូនៅ​តែ​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​។ ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ គ្រួ​សារ​គ្មាន​លទ្ធ​ភាព​ជួស​ជុល​។ អ្នក​មីង​ធូបាន​រៀប​រាប់​ដោយ​រំភើប​៖ “ពេល​ឮ​ដំណឹង​ថា​ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ខ្ញុំ​អរ​រហូត​ស្រក់​ទឹក​ភ្នែក​ គេង​មិន​លក់​ជា​ច្រើន​យប់​។ មាន​ផ្ទះ​រឹង​មាំ​ ម្តាយ​និង​កូន​ខ្ញុំ​មាន​អា​រម្មណ៍​ធូរ​ស្រាល​ក្នុង​ជីវ​ភាព​” ។

អ្នក​តំ​ណាង​ទាំង​ឡាយ​ធ្វើ​ពិ​ធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភា​ពត​ស៊ូ​ ដែល​រង​ផល​បះ​ពាល់​ដោយ​ជាតិ​ពុល​គី​មី​ នៅ​ឃុំ​អាង​ឡាក​ថូ​ង។

ស្រប​ឱ​កាស​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ទិវា​យុទ្ធ​ជន​ពិ​ការ​ - ពលី​ ឃុំ​អាង​ឡាក​ថូ​ង មាន​គ្រួ​សារ​ចំ​នួន​ ៤ ជា​កូន​បង្កើត​របស់​អ្នក​សកម្ម​ភា​ពត​ស៊ូ​ដែល​រង​ផល​បះ​ពាល់​ដោយ​ជាតិ​ពុល​គី​មី​ បាន​ឧបត្ថម្ភ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ (សាង​សង់​ថ្មី​២ខ្នង​ និង​ជួស​ជុល​២ខ្នង​) ដោយ​ថវិកា​សរុប​ ២១០ លាន​ដុង​ពី​មូល​និធិ​ "ដើម្បី​អ្នក​ក្រី​ក្រ​" របស់​ទី​ក្រុង​។ សមា​គម​អ្នក​រង​គ្រោះ​ដោយ​ជាតិ​ពុល​គី​មី​ឌីអូ​ស៊ី​ន ទី​ក្រុង​កឹង​ធើ បាន​ឧបត្ថម្ភ​បន្ថែម​ ៥ លាន​ដុង​ សម្រាប់​គ្រួ​សារ​សាង​សង់​ថ្មី​ និង​ ២ លាន​ដុង​ សម្រាប់​គ្រួ​សារ​ជួស​ជុល​ផ្ទះ​។ តាម​លោក​ ផាង​ ឡុង​ឌឹក ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​ឡាក​ថូ​ង ភូមិ​ភាគ​បាន​ពិ​និត្យ​យ៉ាង​ល្អិត​ល្អន់​លើ​ករ​ណី​នីមួយៗ​ ដើម្បី​ធា​នា​ឱ្យ​ចំ​គោល​ដៅ​ ព្រម​ទាំង​កៀរ​គរ​ធន​ធាន​បន្ថែម​ និង​កម្លាំង​ពល​កម្ម​ ដើម្បី​ឱ្យ​ផ្ទះ​នីមួយៗ​បាន​ឆាប់​សម្រេច​រួច​រាល់​ និង​រៀប​ចំ​បាន​ស្អាត​បាត​ជាង​។

ឆ្នាំ​ ២០២៦ ទី​ក្រុង​កឹង​ធើ បាន​អនុ​ម័ត​ឧបត្ថម្ភ​សាង​សង់​ថ្មី​ និង​ជួស​ជុល​ផ្ទះ​ចំ​នូន ១៤០ ខ្នង​ សម្រាប់​កូន​បង្កើត​របស់​អ្នក​សកម្ម​ភា​ពត​ស៊ូ​ដែល​រង​ផល​បះ​ពាល់​ដោយ​ជាតិ​ពុល​គី​មី​ ដែល​កំ​ពុង​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​។ ផ្ទះ​នីមួយៗ​ដែល​បាន​សាង​សង់​រួច​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​មាន​កន្លែង​ស្នាក់​នៅ​សុវត្ថិ​ភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ការ​ចែក​រំលែក​ចំ​ពោះ​អ្នក​ដែល​កំ​ពុង​រង​គ្រោះ​ដោយ​ផល​វិបាក​នៃ​សង្គ្រាម​ទៀត​ផង​ ។

ខែក​ក្កដា​មក​ដល់​ ផ្ទះ​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ង្វៀន​ ធី​អ៊ុកចក​ នៅ​ភូមិ​ទ្រឿង​ហ្វា​  ឃុំ​ទ្រឿង​ឡុង​ កាន់​តែ​មាន​ភាព​កក់​ក្តៅ​ជា​មួយ​នឹង​កម្ម​វិធី​ "ពេល​បាយ​ជា​មួយ​អ្នក​ម្តាយ​ - មនោ​សញ្ចេតនា​ខែក​ក្កដា​" អា​ស្រ័យ​ដោយ​សមា​គម​នា​រី​ នគរ​បាល​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​សាខា​សម្ព័ន្ធ​យុវ​ជន​ សមា​គម​នា​រី​មូល​ដ្ឋាន​នៃ​ការិយា​ល័យ​សន្តិ​សុខ​បណ្តា​ញ និង​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិជ្ជា​ខ្ពស់​ ការិយា​ល័យ​បច្ចេក​ទេស​ព្រហ្ម​ទណ្ឌ​សហ​ការ​ជា​មួ​យស​មា​គម​សហ​ព័ន្ធ​នា​រី​និង​សាខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រឿង​ឡុង​ចាត់​តាំង​។ នៅ​ជុំ​វិញ​ស្ពក​បាយ​ដ៏​សាមញ្ញ​ បាន​ស្តាប់​សាច់​រឿង​ដ៏​ស្មោះ​ស្ម័គ្រ​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ង្វៀង​ ធី​អ៊ុកចក​ រៀប​រាប់​អំ​ពី​កូន​ប្រុស​ដែល​បាន​ពលី​ជីវិត​ដើម្បី​មា​តុ​ភូមិ​ បាន​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​វត្ត​មាន​នៅ​ទី​នោះ​កាន់​តែ​យល់​ជម្រៅ​ពី​តម្លៃ​នៃ​សន្តិ​ភាព​ និង​ឯក​រាជ្យ​។ អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ង្វៀន​ ធី​អ៊ុកចក​ និយាយ​ដោយ​រំភើប​៖ “បាន​កម្មា​ភិបាល​ សមា​ជិក​ និង​មា​មីង​មក​សួរ​សុខ​ទុក្ខ​ រៀប​ចំ​ស្ពក​បាយ​និង​អុជ​ធូប​រំលឹក​ដល់​កូន​ប្រុស​ខ្ញុំ​ ខ្ញុំ​មាន​អា​រម្មណ៍​កក់​ក្តៅ​ណាស់​”។

ពេល​បាយ​កក់​ក្តៅ​ជា​មួយ​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ង្វៀន​ ធី​អ៊ុកចក​ នៅ​ភូមិ​ទ្រឿង​ហ្វា​  ឃុំ​ទ្រឿង​ឡុង​។

"ពេល​បាយ​រំលឹក​នឹក​គុណ​" ដែល​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ និង​សមា​ជិក​នៃ​សង្កាត់​អាង​ប៊ិញ បាន​រៀប​ចំ​នៅ​ផ្ទះ​របស់​លោក​ ង្វៀង​ ថាញ​ហា​ - កូន​ប្រុស​របស់​យុទ្ធ​ជន​ពលី​ ង្វៀង​ វ៉ាំង​ម៉ាវ និង​អ្នក​មីង​ ត្រឹង​ ធី​តាម​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ នៅ​មណ្ឌល​មី​ឡុង​ បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​យ៉ាង​កក់​ក្តៅ​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​។ ជា​មួយ​នឹង​ការ​រៀប​ចំ​យ៉ាង​ប្រុង​ប្រយ័ត្ន​របស់​យុវ​ជន​ និង​សាច់​ញាតិ​ក្នុង​គ្រួ​សារ​ ស្ពក​បាយ​បាន​លើក​ឡើង​ដាក់​លើ​អា​សនៈ​របស់​យុទ្ធ​ជន​ពលី​ ង្វៀន​ វ៉ាំង​ម៉ាវ ដែល​បាន​ពលី​នៅ​ឆ្នាំ​ ១៩៦៩ ក្នុង​សង្គ្រាម​តស៊ូ​ប្រ​ឆាំង​អា​មេ​រិក​។ អុជ​ធូប​រំលឹក​គុណ​ រឿង​រ៉ាវ​របស់​លោក​ ថាញ​ហា​ អំ​ពី​ឪ​ពុក​ដែល​បាន​ពលី​និង​ម្តាយ​ដែល​ធ្លាប់​លាក់​បំ​ពួន​ ការ​ពារ​កម្មា​ភិបាល​ និង​យុទ្ធ​ជន​បដិវត្តន៍​ បាន​ជួយ​ឱ្យ​ជំ​នាន់​ថ្ងៃ​នេះ​យល់​កាន់​តែ​ច្បាស់​អំ​ពី​ការ​លះ​បង់​ និង​ការ​រួម​ចំ​ណែក​របស់​គ្រួ​សារ​។

កម្មា​ភិបាល​ និង​សមា​ជិក​នៃ​សង្កាត់​អាង​ប៊ិញ រួម​ជា​មួយ​គ្រួ​សា​រលោក​ង្វៀង​ ថាញ​ហា​ (អ្នក​ទី​ពីរ​រាប់​ពី​ស្ដាំ​) ជួយ​សំអាត​ផ្ទះ​សម្បែង​ និង​រៀប​ចំ​ "ពេល​បាយ​រំលឹក​នឹក​គុណ​"។

នៅ​ឃុំ​ធើយ​អាង​ហូយ​ ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ រួម​ជា​មួយ​កម្មា​ភិបាល​ និង​សមាជិកា​នៃ​សមា​គម​នា​រី​ឃុំ​ បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ត្រឹង​ ធី​អ៊ុក អាយុ​ ៩០ ឆ្នាំ​ នៅ​ភូមិ​សម​ដុង​ ២ ។ អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ត្រឹង​ ធី​អ៊ុក មាន​ប្តីជា​យុទ្ធ​ជន​ពលី​ ដាំង​ វ៉ាំង​ភឿក និង​កូន​ប្រុស​ជា​យុទ្ធ​ជន​ពលី​ ដាំង​ វ៉ាំង​តាយ​ សុទ្ធ​តែ​បាន​ពលី​ក្នុង​សង្គ្រាម​តស៊ូ​ប្រ​ឆាំង​អា​មេ​រិក​សង្គ្រោះ​ជាតិ​។ ក្នុង​អំ​ឡុង​សង្គ្រាម​ គ្រួ​សារ​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ត្រឹង​ ធី​អ៊ុក ធ្លាប់​ជា​មូល​ដ្ឋាន​ចិញ្ចឹម​បី​បាច់​និង​ការ​ពារ​កម្មា​ភិបាល​ និង​យុទ្ធ​ជន​។ ឥ​ឡូវ​មាន​វ័យ​ចាស់​ជរា​ អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ត្រឹង​ ធី​អ៊ុក រស់​នៅ​ជា​មួយ​កូន​ពៅ​ តែង​ទទួល​បាន​ការ​ថែ​ទាំ​ និង​ឧបត្ថម្ភ​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​មហា​ជន​នៅ​ភូមិ​ភាគ​។ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បាន​ចាត់​តាំង​អង្គ​ភាព​នា​នា​ឱ្យ​ផ្លាស់​វេន​គ្នា​មក​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ និង​ជូន​ពរ​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ត្រឹង​ ធី​អ៊ុក ឱ្យ​រស់​នៅ​ដោយ​សប្បាយ​រីក​រាយ​ និង​មាន​សុខ​ភាព​ល្អ​។

ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ទិវា​យុទ្ធ​ជន​ពិ​ការ​ - ពលី​ ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ បាន​សហ​ការ​ជា​មួយ​មន្ទីរ​មហា​ផ្ទៃ​ និង​សហ​ពន្ធ​សមា​គម​នា​រី​ទី​ក្រុង​ រៀប​ចំ​ "ស្ពក​បាយ​ជា​មួយ​អ្នក​ម្តាយ​" នៅ​គ្រួ​សារ​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ៦នាក់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​។ មាន​ភូមិ​ភា​គជា​ច្រើន​បាន​ចាត់​តាំង​ការ​ពិ​និត្យ​ជំងឺ​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ និង​អ្នក​ដែល​សមាន​គុណ​ចំ​ពោះ​បដិវត្តន៍​។ ក្នុង​នោះ​ សង្កាត់​ឡុង​ទ្វៀង​ បាន​សហ​ការ​ជា​មួយ​កង​ពល​តូច​លេខ​ ២៩ នៃ​យោធ​ភូមិ​ភាគ​ ៩ និង​មន្ទីរ​ពេទ្យ​យោ​ធា​ ១២០ ពិ​និត្យ​ជម្ងឺ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ចំ​នួន​ ២០០ នាក់​ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សា​រគោល​នយោ​បាយ​ គ្រួ​សារ​ក្បែ​ក្រ​ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ នៅ​សង្កាត់​ប៊ិញធី្វ បាន​ចាត់​តាំង​គណៈ​ប្រតិ​ភូ​ចុះ​ទៅ​ផ្ទះ​សួរ​សុខ​ទុក្ខ​ ពិ​និត្យ​សុខ​ភាព​ ផ្តល់​ប្រឹក្សា​ បង្កើត​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និច និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ចំ​នួន​ ៥០ នាក់​។

អនុ​វត្ត​ពេញ​លេញ​ និង​ទាន់​ពេលប​ណ្តា​របប​អនុ​គ្រោះ​

បច្ចុប្បន្ន​ ទី​ក្រុង​កឹង​ធើមាន​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ជិត​ ១១២.០០០ នាក់​។ គិត​ដល់​ខែក​ក្កដា​ ឆ្នាំ​ ២០២៦ មាន​ប្រ​មា​ណ​ ១៧.០០០ នាក់​ បាន​ទទួល​សំ​ណង​ប្រាក់​ឧបត្ថម្ភ​អនុ​គ្រោះ​ជា​ប្រ​ចាំ​ ដោយ​ថវិកា​ជាង​ ៤៧ ពាន់​លាន​ដុង​/ខែ​។ បណ្តា​របប​ឧបត្ថម្ភ​ ធា​នា​រាប់​រង​សុខា​ភិបាល​ ការ​ថែ​ទាំ​ស្តា​រសុខ​ភាព​ឡើង​វិញ​ បាន​អនុ​វត្ត​យ៉ាង​ពេញ​លេញ​ និង​ត្រឹម​ត្រូវ​តាម​បទ​បញ្ញត្តិ​...

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ផ្នែក​សមត្ថ​កិច្ច​បាន​ទទួល​ និង​ដោះ​ស្រាយ​សំណុំ​រឿង​ជាង​ ២.៥០០ របស់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​សាច់​ញាតិ​យុទ្ធ​ជន​ពលី​; មាន​ ១០០% សំណុំ​រឿង​បាន​ដោះ​ស្រាយ​មុន​កាល​កំ​ណត់​។ ឆ្នាំ​ ២០២៦ មាន​អ្នក​មាន​សគុណ​ជិត​ ៤.៥០០ នាក់​ ដល់​កំ​ណត់​ថែ​ទាំ​សុខ​ភាព​ ដោយ​ថវិកា​សរុប​ជាង​ ១៣ ពាន់​លាន​ដុង​; ក្នុង​នោះ​មាន​ជិត​ ៩០០ នាក់​ ទទួល​ការ​ថែ​ទាំ​ប្រ​មូល​ផ្តុំ​ និង​ប្រ​មា​ណ​ ៣.៦០០ នាក់​ ទទួល​ការ​ថែ​ទាំ​នៅ​តាម​ផ្ទះ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ធា​នា​សិទ្ធិ​ប្រ​យោជន៍​ ថែ​ទាំ​សុខ​ភាព​ និង​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​អ្នក​ដែល​មាន​សគុណ​ ។

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ និង​សង្កាត់​ធើយ​អាង​ដុង​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរ​លោក​ឧត្តម​សេនីយ៍​ត្រី​ ត្រឹង​វ៉ាំង​ណៀង​ អតីត​មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ​៩។

តាម​លោក​ ង្វៀង​ មិញ​ធឿង​ នា​យក​រង​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​៖ អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ទិវា​យុទ្ធ​ជន​ពិ​ការ​-ពលី​ គឺ​ជា​ឱ​កាស​មួយ​សម្រាប់​ប្រ​ព័ន្ធ​នយោ​បាយ​ទី​ក្រុង​ បន្ត​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​មនោ​សញ្ចេតនា​ចំ​ពោះ​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​។ សកម្ម​ភាព​នា​នា​បាន​អនុ​វត្ត​ព្រម​ៗគ្នា​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ប្រ​ពៃ​ណី​ "ផឹក​ទឹក​នឹក​ប្រ​ភព​", "តប​ស្នង​សង​គុណ​"; អនុ​វត្ត​ពេញ​លេញ​ និង​ទាន់​ពេលប​ណ្តា​របប​អនុ​គ្រោះ​ គិត​គូរ​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​អ្នក​មាន​សគុណ​ និង​សាច់​ញាតិ​របស់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ ទី​ក្រុង​បាន​ចាត់​តាំង​ជូន​អំ​ណោយ​របស់​ប្រ​ធាន​រដ្ឋ​ និង​អំ​ណោយ​តាម​គោ​លន​យោ​បាយ​របស់​ទី​ក្រុង​ ដល់​អ្នក​ដែល​មាន​សគុណ​ សាច់​ញាតិ​របស់​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​មុខ​សញ្ញា​គោ​លន​យោ​បាយ​ជាង​ ៨៦.៥០០ នាក់​/លើក​ ដោយ​ថវិកា​សរុប​ជាង​ ៣៩ ពាន់​លាន​ដុង​។ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ បាន​ចាត់​តាំង​គណៈ​ប្រតិ​ភូ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​, វីរ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​, យុទ្ធ​ជន​ពិ​ការ​, យុទ្ធ​ជន​ជំងឺ​និង​អ្នក​ចូល​រួម​សកម្ម​ភា​ពត​ស៊ូ​រង​គ្រោះ​ដោយ​ជាតិ​ពុល​គី​មី​ មាន​អត្រា​ខូច​ខាត​រាង​កាយ​ចាប់​ពី​ ៨១% ឡើង​ទៅ​។ ទី​ក្រុង​បន្ត​បំ​ផុស​ចលនា​មូល​និធិ​ "តប​ស្នង​សង​គុណ​" កៀរ​គរ​ប្រ​ភព​ធន​ធាន​សង្គម​ដើម្បី​គិត​គូរ​ដល់​អ្នក​ដែល​មាន​សគុណ​។ ជា​មួយ​គ្នា​នោះ​ដែរ​ គ្រប់​ផ្នែក​ និង​ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​ ជួស​ជុល​ និង​រៀប​ចំ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ អា​គារ​ ស្ដូប និង​សំ​ណង់​ចារឹក​សគុណ​ផ្សេង​ៗ; ព្រម​ទាំង​ចាត់​តាំង​ពិ​ធី​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​អុជ​ទៀន​រំលឹក​នឹក​គុណ​នៅ​តាម​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ និង​សំ​ណង់​ចារឹក​សគុណ​នៅ​លើ​ភូមិ​ឋាន​...

ការ​ងារ​គិត​គូរ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ មិន​ត្រឹម​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចេញ​ពី​បេះ​ដូង​នៃ​យុវ​ជន​ថ្ងៃ​នេះ​ ផ្ញើ​ជូន​ជំ​នាន់​បុព្វ​បុរស​ដែល​បាន​លះ​បង់​ និង​បូ​ជា​ដើម្បី​ជាតិ​មា​តុ​ភូមិ​។ ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បន្ត​លម្អ​បន្ថែម​ប្រ​ពៃ​ណី​ "ផឹក​ទឹក​នឹក​ប្រ​ភព​" ដាស់​ភ្ងោក​ និង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ក្លា​នូវ​ស្មារតី​តប​ស្នង​ងគុណ​ក្នុង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​៕

ក្រុម​អ្នក​យក​ព័ណ៌​មាន​នយោ​បាយ​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ