ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/03/2026 - 19:07

AFD បង្កើន​ការ​ចែក​រំ​លែក និង​គាំ​ទ្រ​ទប់​ទល់ ការ​ប្រែ​ប្រួល​អា​កាស​ធាតុ 

ទី​ក្រុង​កឹង​ធើ បាន​ស្នើ​ឱ្យ​ស្ថា​ប័ន​អភិ​វឌ្ឍន៍​បា​រាំង បន្ត​យក​ចិត្ត​ទុក​ដាក់ បញ្ជូន​អ្នក​ជំ​នាញ​និង​ដៃ​គូប​ច្ចេក​ទេស ជួយ​ទី​ក្រុង​ក្នុង​ការ​ផ្ទេរ​ជូន​និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​លទ្ធ​ផល​ស្រាវ​ជ្រាវ​នៃ​គម្រោង GEMMES ទៅ​ក្នុង​ភាព​ជាក់​ស្តែង​ក្នុង​ការ​គ្រប់​គ្រង និង​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។

នៅ​ថ្ងៃ​ទី ២៦ ខែ​មី​នា លោក ត្រឹង​ជី​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រួម​ជា​មួយ​មន្ទីរ និង​ផ្នែក​សមត្ថ​កិច្ច ចូល​រួម​វេទិ​កា​តាម​ប្រ​ព័ន្ធ​អន​ឡាញ ចែក​រំ​លែក​លទ្ធ​ផល​អនុ​វត្ត​គម្រោង​ស្រាវ​ជ្រាវ​ស្តី​ពី​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច - សង្គម​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ការ​ផ្លាស់​ប្តូរ​ថាម​ពល​នៅ​វៀត​ណាម​ (គម្រោង GEMMES) ជា​មួយ​ដៃ​គូ​នៃ​មូល​និធិ WARM (ការ​គ្រប់​គ្រង​ទឹក​និង​ធន​ធាន​ធម្ម​ជាតិ) អា​ស្រ័យ​ដោយ​ស្ថា​ប័ន​អភិ​វឌ្ឍន៍​បា​រាំង (AFD) ចាត់​តាំង។

ថ្នាក់​ដឹន​នាំ​ទី​ក្រុង​កឹង​ធើ​ចូល​រួម​វេទិ​កា​នៅ​ស្ពាន​តភ្ជាប់​អន​ឡាញ​កឹង​ធើ។

មូល​និធិ WARM អា​ស្រ័យ AFD បាន​អនុ​វត្ត​នៅ​វៀត​ណាម ជា​មួយ​នឹង​ក្រុម​ការ​ងារ​ជំ​នាញ និង​អង្គ​ភាព​ប្រឹក្សា​យោ​បល់​អន្តរ​ជាតិ​សហ​ការ​អនុវត្ត។ មូល​និធិ​នេះ​បាន​ចូល​រួម​ជាង ៤.០០០ គម្រោង​នៅ​ប្រ​ទេស​នា​នា​ចំ​នួន ១៦០ រួម​ចំ​ណែក​ដល់​ការ​ជំ​រុញ​ទិស​ដៅ​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព និង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ បច្ចុប្បន្ន AFD បាន​ផ្តល់​ជំ​នួយ​ដល់​វៀត​ណាម​ជាង ៩០ គម្រោង ដោយ​ទុន​សរុប​ជិត ២,១ ពាន់​លាន​អឺរ៉ូ ក្នុង​នោះ​មាន​ទី​ក្រុង​កឹង​ធើ​ផង​ដែរ ដោយ​ផ្តោត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ថាម​ពល​និង​កសិ​កម្ម ផ្សារ​ភ្ជាប់​នឹង​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារី​ស​អំ​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ ទី​ក្រុង​កឹង​ធើ​កំ​ពុង​អនុ​វត្ត​គម្រោង​អភិ​វឌ្ឍន៍​ទី​ក្រុង​បៃ​តង ដែល​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​នៅ​ង៉ា​បៃ ទន្ទឹម​នឹង​នោះ សិក្សា​ស្រាវ​ជ្រាវ​លើ​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច - សង្គម​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ការ​ផ្លាស់​ប្តូរ​ថាម​ពល​ក្នុង​ដំ​ណាក់​កាល​បន្ទាប់។

នៅ​ក្នុង​វេទិ​កា​នេះ អ្នក​ជំ​នាញ​បាន​ព្រ​មាន​ថា និន្នា​ការ​នៃ​ការ​ថយ​ចុះ​ទឹក​ភ្លៀង ការ​កើន​ឡើង​នៃ​គ្រោះ​រាំង​ស្ងួត ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ​កើន និង​ហា​និភ័យ​នៃ​ទឹក​ជំ​នន់ និង​ស្រុត​បាក់​ដី​កាន់​តែ​ធ្ងន់​ធ្ងរ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​មាន​តំ​បន់​រហូត​ដល់ ៤០% ប្រ​ឈម​នឹង​ហា​និភ័យ​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​បាក់​ស្រុត និង​ជាង ១០% នៃ​ផ្ទៃ​ដី​ស្រូវ​អាច​រង​ផល​ប៉ះ​ពាល់ ក្នុង​នោះ​រួម​មាន​ទាំង​ប្រ​ទេស​វៀត​ណាម​ផង​ដែរ។

លោក ត្រឹង​ជី​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។

ទី​ក្រុង​កឹង​ធើ បាន​ស្នើ​ឱ្យ AFD បន្ត​យក​ចិត្ត​ទុក​ដាក់ បញ្ជូន​អ្នក​ជំ​នាញ និង​ដៃ​គូ​បច្ចេក​ទេស គាំ​ទ្រ​ទី​ក្រុង​ក្នុង​ការ​ផ្ទេរ​ជូន​និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​លទ្ធ​ផល​ស្រាវ​ជ្រាវ​នៃ​គម្រោង GEMMES ទៅ​ក្នុង​ភាព​ជាក់​ស្តែង​គ្រប់​គ្រង និង​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជាក់​ស្តែង​រាល់​កិច្ច​សន្យា​របស់​វៀត​ណាម អំ​ពី​ទិស​ដៅ​បំ​ភាយ​ឧស្ម័ន​ស្មើ​សូន្យ​នៅ​ឆ្នាំ ២០៥០។ អង្គ​ការ AFD នឹង​បន្ត​រួម​ដំ​ណើរ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​សេចក្តី​សម្រេច​ស្តី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​បៃ​តង សេដ្ឋ​កិច្ច​វិល​ជុំ ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ គំរូ​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព សកម្ម​ភាព​កែ​លម្អ​គុណ​ភាព​បរិ​ស្ថាន​រស់​នៅ អភិ​រក្ស​ធម្ម​ជាតិ​និង​ជីវ​ចម្រុះ។ គាំ​ទ្រ​អនុវត្ត​បើក​ទូ​លាយ​គំរូ​ទី​ក្រុង​បៃ​តង បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​អភិ​វឌ្ឍ​កា​បូន​ទាប​ស្រប​តាម​លក្ខណៈ​ជាក់​ស្តែង​របស់​ទី​ក្រុង ទន្ទឹម​នឹង​នោះ AFD ឆ្លង​តាម​រយៈ​មូល​និធិ WARM ជួយ​គាំ​ទ្រ​ថវិ​កា​ដើម្បី​ឱ្យ​ទី​ក្រុង​កឹង​ធើ បន្ត​អនុ​វត្ត​គម្រោង​លើក​កម្ពស់ និង​កែ​លម្អ​ទី​ក្រុង​ឡុង​មី...៕

ហា​វ៉ាំង - ញឹក​តឹង

ចែករំលែកអត្ថបទ