រសៀលថ្ងៃទី២៤ ខែកក្កដា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងពិធីជួបជុំគ្រួសារសាច់ញាតិយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺដែលកំពុងបំពេញការងារនៅស្ថាប័ននិងអង្គភាពនានាក្នុងកងទ័ពការពារព្រំដែនទីក្រុង ក្នុងឱកាសខួបអនុស្សាវរីយ៍៧៩ឆ្នាំ ទិវាយុទ្ធជនពិការ-ពលី(២៧/៧/១៩៤៧-២៧/៧/២០២៦)។

ទិដ្ឋភាពនៃកិច្ចជំនួបមុខ។
នៅក្នុងកិច្ចជំនួប ថ្នាក់ដឹកនាំគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង មានបិយវាចាសួរសុខទុក្ខនិងការរស់នៅរបស់គ្រួសារគោលនយោបាយ សម្តែងនូវទឹកចិត្តគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់និងបូជាដ៏ធំធេងរបស់វីរយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺក្នុងបុព្វហេតុតស៊ូរំដោះជាតិ ការពារមាតុភូមិ។ ព្រមទាំងបញ្ជាក់ពីប្រវេណី"ផឹកទឹកនឹកប្រភព","តបស្នងសងគុណ" តែងបានគណៈកម្មាធិការបក្សនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ផ្តោតការយកចិត្តទុកដាក់អនុវត្តដោយសកម្មភាពជាក់ស្តែងជាច្រើន និងប្រកបដោយអត្ថន័យ។
ថ្លែងការណ៍នៅក្នុងកិច្ចជំនួបនេះ លោកវរសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ កត់សម្គាល់និងស្ងើចសរសើរចំពោះកម្មាភិបាលទាំងឡាយដែលជាគ្រួសារសាច់ញាតិរបស់យុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ ដែលតែងតែពង្រីកប្រវេណីគ្រួសារបដិវត្តន៍ ខិតខំប្រឹងប្រែងជម្នះលំបាក អនុវត្តសម្រេចល្អរាល់ភារកិច្ចដែលប្រគល់ឱ្យ រួមចំណែកកសាងអង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយ"ជាគំរូឆ្នើម"។ សមមិត្ត សង្ឃឹមថា សមមិត្តទាំងឡាយនឹងបន្តពង្រីកគុណសម្បត្តិកងទ័ពអ៊ំហូ ប្រវេណីល្អប្រសើររបស់គ្រួសារ មិនបង្អង់ក្នុងការលត់ដំ លះបង់ រួមជាមួយសមូហភាពអង្គភាពអនុវត្តសម្រេចឆ្នើមភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្ររបស់ទីក្រុង។

លោកវរសេនីយ៍ឯក ហ្វិញថាញហ៊ុង ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនទីក្រុង ជូនអំណោយដល់បណ្តាសមមិត្តជាគ្រួសារសាច់ញាតិរបស់យុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ។
ស្របក្នុងឱកាសនេះដែរ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ជូនអំណោយដ៏មានអត្ថន័យដល់គ្រួសារសាច់ញាតិរបស់យុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ ដែលកំពុងបំពេញការងារនៅក្នុងកងកម្លាំងកងទ័ពការពារព្រំដែនទីក្រុង បង្ហាញពីការយកចិត្តទុកដាក់និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅរបស់គណៈកម្មាធិការបក្ស មេបញ្ជាការអង្គភាពចំពោះគ្រួសារដែលមានសគុណនឹងបដិវត្តន៍៕
យ្វីអាញ-មុនី