ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/07/2026 - 09:44

សហ​ជីព​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​សកម្ម​ភាព​តប​ស្នង​សង​គុណ 

ស្រប​ក្នុង​ឱកាស​ខួប​អនុ​ស្សាវ​រីយ៍ ៧៩ ឆ្នាំ ទិវា​យុទ្ធ​ជន​ពិ​ការ - ពលី (២៧/​៧/​១៩៤៧ - ២៧​/៧/​២០២៦) នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​កក្កដា សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខន្ធ​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ទី​ក្រុង​កឹង​ធើ សង្កាត់​កៃ​រុាំង។

គណៈ​ប្រតិ​ភូ​តំ​ណាង​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ អុជ​ធូប​រំលឹក​គុណ​វីរយុទ្ធ​ជន​ពលី។

កម្មា​ភិបាល​សហ​ជីព​ទី​ក្រុង​អុជ​ធូប​រំលឹក​គុណ​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ទី​ក្រុង​កឹង​ធើ។

ក្នុង​បរិ​យា​កាស​ជា​ទី​គោ​រព អ្នក​តំ​ណាង​ទាំង​ឡាយ​ស្មិង​ស្មាធិ៍​គោ​រព​វិញ្ញាណ​ក្ខន្ធ​មួយ​នា​ទី ព្រម​ទាំង​ដាក់​កម្រង​ផ្កា និង​អុជ​ធូប​រំលឹក​គុណ​ដល់​វីរ​យុទ្ធ​ជន​ពលី​ដែល​បាន​តស៊ូ ពលី​ជីវិត​យ៉ាង​អង់​អាច​ក្លា​ហាន​ដើម្បី​បុព្វ​ហេតុ​រំដោះ​ជាតិ និង​ឯក​ភាព​​​ទឹក​ដី។

ពង្រីក​សីល​ធម៌ "ផឹក​ទឹក​នឹក​ប្រ​ភព" សហ​ជីព​កម្ម​ករទី​ក្រុង​គ្រប់​ថ្នាក់​បន្ត​ជំ​រុញ​សកម្ម​ភាព​តប​ស្នង​សង​គុណ គិត​គូរ​ដល់​សមា​ជិក​សហ​ជីព​កម្ម​ករ​និយោ​ជិត និង​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង រួម​ចំ​ណែក​កសាង​ទី​ក្រុង​កឹង​ធើ​កាន់​តែ​ស៊ី​វិល័យ ​និង​ទំ​នើប​ជាង​មុន។

កម្មា​ភិបាល​សហ​ជីព​ទី​ក្រុង​កឹង​ធើ អុជ​ធូប​នៅ​តាម​ផ្នូរ​យុទ្ធ​ជន​ពលី។

មុន​នោះ សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វី​ថាញ់ ចាត់​តាំង​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​វីរ​មា​តា​វៀត​ណាម ត្រឹង​ធី​តូយ (អា​យុ ១០៧ ឆ្នាំ) និង​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព ត្រឹង​ធី​ទើ (អា​យុ ៨៨ ឆ្នាំ) ដែល​មាន​ប្តី កូន និង​ប្អូន​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​តស៊ូ​ប្រ​ឆាំង​អា​មេ​រិក​សង្គ្រោះ​ជាតិ។

ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​នៅ​សង្កាត់​វី​ថាញ់។

នៅ​តាម​គ្រួ​សារ​ទាំង​នេះ លោក​ស្រី ឡេ​ធី​សឿង​ម៉ាយ ប្រ​ធាន​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ បាន​សួរ​សុខ​ទុក្ខ និង​ការ​រស់​នៅ​យ៉ាង​កក់​ក្តៅ សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​ពលី​ជី​វិត លះ​បង់​របស់​អ្នក​ម្តាយ និង​គ្រួ​សារ​ចំ​ពោះ​បុព្វ​ហេតុ​តស៊ូ​រំដោះ​ជាតិ៕

ហុងវឹង-វិមាន

ចែករំលែកអត្ថបទ