ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/03/2026 - 21:20

រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង៖ លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជន​ជាតិ​និង​សាស​នា​វៀត​ណាម - កម្ពុ​ជា 

រសៀល​ថ្ងៃ​ទី ២៥ ខែ​មី​នា នៅ​ទីស្តី​ការ​ក្រ​សួង​ជន​ជាតិ និង​សាស​នា រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ជួប​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក ចាយ បូ​រិន។

អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ពិ​ភាក្សា​នោះ ក៏​មាន​វត្ត​មាន​អនុ​រដ្ឋ​មន្ត្រី អី​ថុង រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​នា​យក​ដ្ឋាន និង​អង្គ​ភាព​មួយ​ចំ​នួន ចំ​ណុះ​ក្រ​សួង​ជន​ជាតិ​និង​សាស​នា។

រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ជួប​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា លោក ចាយ បូ​រិន។

ថ្លែង​ក្នុង​កិច្ច​ពិ​ភាក្សា លោក ចាយ បូរិន រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា បាន​សម្តែង​នូវ​ក្តី​សោ​មនស្ស​រីក​រាយ និង​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​ទទួល​បដិ​សណ្ឋារ​កិច្ច​យ៉ាង​កក់​ក្តៅ​និង​ហ្មត់​ចត់ ដែល​រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ផ្តល់​ជូន​គណៈ​ប្រតិ​ភូ​កម្ពុ​ជា ក្នុង​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​លើក​នេះ។

ក្នុង​ជំ​នួប​ពិ​ភាក្សា រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​សង្កត់​ធ្ងន់​ថា កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភា​គី​ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ គឺ​ជា​ចំ​ណុច​របត់​ដ៏​សំ​ខាន់ និង​មាន​អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ ដែល​រួម​ចំ​ណែក​លើក​កម្ពស់​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​រវាង​ស្ថា​ប័ន​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ជាក់​ស្តែង និង​មាន​ប្រ​សិទ្ធ​ភាព​ជា​ងមុន។

រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា​កម្ពុជា បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​ជាក់​ស្តែង​ដែល​សម្រេច​បាន​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទស្សន​កិច្ច ជា​ពិ​សេស​គឺ​កិច្ច​ការ​ងារ​នៅ​ខេត្ត និញ​ប៊ិញ ដែល​បាន​ជួយ​ឱ្យ​គណៈ​ប្រតិ​ភូ​ទទួល​បាន​បទ​ពិ​សោធន៍​ជាក់​ស្តែង​ដ៏​មាន​តម្លៃ​បន្ថែម​ទៀត ក្នុង​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​លើ​វិស័យ​ជន​ជាតិ​និង​សាស​នា។

លោក ចាយ បូ​រិន បាន​សង្កត់​ធ្ងន់៖ “យើង​ខ្ញុំ​មាន​ក្តី​សោម​នស្ស​រីក​រាយ​ដែល​ឃើញ​ថា ផ្អែក​លើ​មូល​ដ្ឋាន​នៃ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភា​គី​រវាង​ក្រ​សួង​ជន​ជាតិ​ និង​សាស​នា​វៀត​ណាម និង​ក្រ​សួង​ធម្ម​ការ​ និង​សាស​នា​កម្ពុជា ដែល​បាន​ចុះ​ហត្ថ​លេ​ខា​នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​ទី​ក្រុង​ភ្នំ​ពេញ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​អគ្គ​លេខា​បក្ស តូ​ឡឹម និង​ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន​សែន ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រ​សួង​ទាំង​ពីរ​ក្នុង​វិស័យ​ជន​ជាតិ​និង​សាស​នា បន្ត​បាន​ពង្រឹង​និង​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា”។

រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង ក្នុង​ពិធី​ជួប​ពិ​ភាក្សា​ការ​ងារ។

ដើម្បី​អនុ​វត្ត​ខ្លឹម​សារ​ដែល​បាន​ចុះ​ហត្ថ​លេខា​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព ភា​គី​កម្ពុជា​បាន​ម្ចាស់​ការ​បង្កើត​ក្រុម​ការ​ងារ​ជំ​នាញ ដើម្បី​សម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រ​សួង​ជន​ជាតិ​និង​សាស​នា​វៀត​ណាម។ ក្នុង​ឱកាស​នេះ រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា​កម្ពុជា បាន​ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​បន្ត​សហ​ប្រតិ​បត្តិ​ការ​កសាង និង​អនុ​វត្ត​គោល​នយោ​បាយ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពីរ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ពល​រដ្ឋ​ រក្សា​ស្ថិរ​ភាព និង​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។ ទន្ទឹម​នឹង​នោះ ត្រូវ​សកម្ម​ចាត់​តាំង​សន្និ​សីទ​ទ្វេ​ភា​គី ដើម្បី​ត្រួត​ពិ​និត្យ វាយ​តម្លៃ និង​ជំ​រុញ​ការ​អនុ​វត្ត​ខ្លឹម​សារ​នា​នា​ដែល​បាន​ឯក​ភាព​គ្នា​ក្នុង​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ។

ក្រៅ​ពី​នេះ លោក ចាយ បូ​រិន ក៏​មាន​បំ​ណង​ឱ្យ​ភាគី​ទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​ការ​កសាង​កម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​អភិ​រក្ស និង​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ជន​ជាតិ ក្នុង​នោះ​មាន​ការ​ស្រាវ​ជ្រាវ​និង​អភិ​វឌ្ឍន៍​ទម្រង់​សារ​មន្ទីរ​ជន​ជាតិ​នៅ​កម្ពុជា។

រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ លោក​ ចាយ​ បូរិន ថ្លែង​ការណ៍​ក្នុង​កិច្ច​ជំ​នួប​ការ​ងារ។

ញ៉ាំង​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​ជន​ជាតិ​និង​សាស​នា​វៀត​ណាម - កម្ពុជា កើន​ឡើង​កម្រិត​កម្ពស់​ថ្មី

ដោយ​ឯក​ភាព​ចំ​ពោះ​មតិ​ដោះ​ដូរ​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ ​និង​សាស​នា​កម្ពុជា រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាស​នា ដាវ​ង៉ុក​យ៉ុង បាន​អះ​អាង​ថា ខ្លឹម​សារ​ដែល​ភា​គី​ទាំង​ពីរ​បាន​ពិ​ភាក្សា ជា​ពិ​សេស​ក្នុង​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភា​គី បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រ​សួង​ទាំង​ពីរ ក៏​ដូច​ជា​រួម​ចំ​ណែក​ពង្រឹង​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ប្រ​ពៃ​ណី​រវាង​ប្រ​ទេស​ទាំង​ពីរ។

រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​សង្កត់​ធ្ងន់៖ “នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ក្រ​សួង​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី ក្រោម​អធិប​តី​ភាព​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំង​ពីរ។ នេះ​ពិត​ជា​ចំ​ណុច​របត់​ដ៏​សំ​ខាន់ មាន​អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ រួម​ចំ​ណែក​លើក​កម្ពស់​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​រវាង​ស្ថា​ប័ន​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ជាក់​ស្តែង និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​មុន”។

ដូច​គ្នា​នឹង​កម្ពុជា​ដែរ វៀត​ណាម​តែង​តែ​កំ​ណត់​ថា ការ​ងារ​ជន​ជាតិ​និង​សាស​នា គឺ​ជា​បញ្ហា​យុទ្ធ​សាស្ត្រ​ក្នុង​ការ​កសាង និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ។ បច្ចុប្បន្ន វៀត​ណាម​មាន ៥៤ ជន​ជាតិ​បង​ប្អូន និង​សាស​នា​ធំៗ​ចំ​នួន ១៦។ ក្នុង​បរិ​ការណ៍​នៃ​ការ​អភិ​វឌ្ឍ​ថ្មី ជា​មួយ​នឹង​សំ​ណូម​ពរ​កំ​ណើន​សេដ្ឋ​កិច្ច​តួ​លេខ​ ២ ​ខ្ទង់ ចាប់​ពី​ឆ្នាំ ២០២៦ ត​ទៅ ការ​យក​ចិត្ត​ទុក​ដាក់ គិត​គូរ និង​លើក​កម្ពស់​តួនា​ទី​របស់​ជន​ជាតិ​ភាគ​តិច និង​អង្គ​ការ​សាស​នា កាន់​តែ​មាន​សារៈ​សំ​ខាន់ និង​មាន​លក្ខណៈ​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ។

ទិដ្ឋ​ភាព​នៃ​កិច្ច​ជំ​នួប​ការ​ងារ។

រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​ទាំង​ពីរ​ជា​បន្ត​បន្ទាប់ ទំ​នាក់​ទំ​នង​រវាង​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន ​វៀត​ណាម - កម្ពុជា កាន់​តែ​ស៊ី​ជម្រៅ ជាក់​ស្តែង និង​មាន​ប្រ​សិទ្ធ​ភាព​លើ​វិស័យ​ជា​ច្រើន តាម​ទិស​ស្លោក​ដែល​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំង​ពីរ​ដាក់​ចេញ​គឺ​ “អ្នក​ជិត​ខាងល្អ មិត្ត​ភាព​ប្រ​ពៃ​ណី សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ ស្ថិរ​ភាព​យូរ​អង្វែង”។

ចំ​ពោះ​ភាគី​វៀត​ណាម រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​សន្យា​នឹង​ផ្ដោត​លើ​ការ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ពេញ​លេញ និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ខ្លឹម​សារ​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​ក្នុង​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រ​សួង​ទាំង​ពីរ ដោយ​ធា​នា​ឱ្យ​មាន​លក្ខណៈ​ជាក់​ស្តែង និង​មាន​លទ្ធ​ផល​ជាក់​លាក់។ ដើម្បី​ជំ​រុញ​ការ​អនុវត្ត ភ្លាមៗ​បន្ទាប់​ពី​ភាគី​ក្រ​សួង​ធម្ម​ការ និង​សាស​នា​កម្ពុជា​បាន​បង្កើត​ក្រុម​ការ​ងារ ក្រ​សួង​ជន​ជាតិ និង​សាស​នា​វៀត​ណាម ក៏​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការ​ងារ ដែល​មាន​អនុ​រដ្ឋ​មន្ត្រី អី​ថុង ជា​ប្រ​ធាន​ក្រុម រួម​ជា​មួយ​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​នៃ​អង្គ​ភាព​ពាក់​ព័ន្ធ។

រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាស​នា ដាវ​ង៉ុក​យ៉ុង បាន​ជូន​វត្ថុ​អនុ​ស្សាវ​រីយ៍​ចំ​ពោះ​រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា លោក​ ចាយ បូ​រិន។

តាម​នោះ រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ស្នើ​ឱ្យ​ក្រុម​ការ​ងារ​ទាំង​ពីរ​ត្រូវ​ទាក់​ទង ដោះ​ដូរ​ព័ត៌​មាន និង​សហ​ប្រតិ​បត្តិ​ការ​ឱ្យ​បាន​ទៀង​ទាត់; ធ្វើ​ជា​សេនា​ធិ​ការ​ក្នុង​ការ​កសាង​កម្ម​វិធី និង​ផែន​ការ​ការ​ងារ​ប្រ​ចាំ​ឆ្នាំ និង​តាម​ដំ​ណាក់​កាល​នី​មួយៗ; ស្នើ​ខ្លឹម​សារ​សកម្ម​ភាព ទម្រង់ និង​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​ជាក់​លាក់ ដើម្បី​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។ ក្រៅ​ពី​នេះ ត្រូវ​រៀប​ចំ​អនុ​វត្ត​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​តាម​ផែន​ការ​ដែល​បាន​អនុ​ម័ត រួម​មាន៖ ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិ​ភូ សន្និ​សីទ សិក្ខា​សា​លា ការ​បណ្តុះ​បណ្តាល ការ​ចែក​រំលែក​បទ​ពិ​សោធន៍ និង​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​ផ្សេង​ទៀត​តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង; ម្ចាស់​ការ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​ដើម្បី​រៀប​ចំ​ខ្លឹម​សារ ឯក​សារ និង​លក្ខ​ខណ្ឌ​ចាំ​បាច់​នា​នា​សម្រាប់​បម្រើ​ដល់​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភា​គី នាំ​សកម្ម​ភាព​ទាំង​នោះ​ចូល​ទៅ​ក្នុង​ភាព​ជាក់​ស្តែង និង​មាន​ប្រ​សិទ្ធ​ភាព។

រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​សម្តែង​ការ​ឯក​ភាព និង​គាំ​ទ្រ​ចំ​ពោះ​ការ​ដែល​ក្រ​សួង​ទាំង​ពីរ​សហ​ប្រតិ​បត្តិ​ការ​ណែ​នាំ​ដល់​ភូមិ​ភាគ​នា​នា​តាម​តំ​បន់​ព្រំ​ដែន បង្កើន​ការ​ចាត់​តាំង​សកម្ម​ភាព​ដោះ​ដូរ ពិ​ភាក្សា​អំ​ពី​ជន​ជាតិ សាស​នា និង​ជំ​នឿ សំ​ដៅ​រួម​ចំ​ណែក​ពង្រឹង​សាម​គ្គី​ភាព និង​ភាព​ជិត​ស្និទ្ធ​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ។

រដ្ឋ​មន្ត្រី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា លោក​ ចាយ​ បូរិន បាន​ជូន​វត្ថុ​អនុ​ស្សាវ​រីយ៍​ចំ​ពោះ​រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាស​នា​ ដាវ​ង៉ុក​យ៉ុង។

នៅ​ក្នុង​កិច្ច​ពិ​ភាក្សា​នោះ​ដែរ ភា​គី​ទាំង​ពីរ​បាន​ឯក​ភាព​លើ​គោល​ការណ៍​ជំ​រុញ​ខ្លឹម​សារ​ការ​ងារ ដើម្បី​កសាង​សារ​មន្ទីរ​ជន​ជាតិ​ភាគ​តិច​នៅ​កម្ពុ​ជា។ រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ស្នើ​ឱ្យ​ភាគី​កម្ពុ​ជា​ម្ចាស់​ការ​រាយ​ការណ៍​ជូន​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ឯក​ភាព និង​បន្ថែម​ទៅ​ក្នុង​ខ្លឹម​សារ​សហ​ប្រតិ​បត្តិ​ការ​ក្នុង​កិច្ច​ប្រ​ជុំ​លើក​ទី ២២ នៃ​គណៈ​កម្មា​ធិ​ការ​ចម្រុះ​វៀត​ណាម - កម្ពុ​ជា ដែល​គ្រោង​នឹង​រៀប​ចំ​ឡើង​នៅ​ប្រ​ទេស​វៀត​ណាម។

ចំ​ពោះ​ភា​គី​វៀត​ណាម រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ឱ្យ​ដឹង​ថា លោក​នឹង​រាយ​ការណ៍ និង​ស្នើ​ឱ្យ​រដ្ឋា​ភិ​បាល​វៀត​ណាម​គាំ​ទ្រ​ខ្លឹម​សារ​សហ​ប្រតិ​បត្តិ​ការ​ដ៏​សំ​ខាន់​នេះ។ ទន្ទឹម​នឹង​នោះ រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង ក៏​បាន​ផ្តល់​យោ​បល់​ថា ការ​កសាង​សារ​មន្ទីរ​គួរ​តែ​ផ្តល់​អា​ទិភាព​ដល់​ការ​ជ្រើស​រើស​ទី​តាំង​ដែល​អំ​ណោយ​ផល មាន​សមត្ថ​ភាព​ទាក់​ទាញ​ភ្ញៀវ​មក​ទស្ស​នា និង​ទេស​ចរណ៍; ភាគី​មិត្ត​ក៏​អាច​ស្វែង​យល់​តាម​ទម្រង់​សកម្ម​ភាព​របស់​សារ​មន្ទីរ​ជន​ជាតិ​វិទ្យា​វៀត​ណាម​ផង​ដែរ។

ក្នុង​ឱកាស​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ដែល​ខិត​ជិត​មក​ដល់ តំ​ណាង​ឱ្យ​ក្រ​សួង​ជន​ជាតិ​និង​សាស​នា​វៀត​ណាម រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យ៉ុង បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​លោក រដ្ឋ​មន្ត្រី ចាយ បូ​រិន ព្រម​ទាំង​ប្រ​ជា​ជន​កម្ពុ​ជា​ទាំង​អស់​ឱ្យ​មាន​សុខ​ភាព​ល្អ​បរិ​បូរណ៍ និង​ជូន​ពរ​ឱ្យ​គណៈ​ប្រតិ​ភូ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​វៀត​ណាម៕

ប្រ​ភព÷ vietnamnet.vn - សុ​ផន

ចែករំលែកអត្ថបទ