ឆ្ពោះទៅដល់ការរំលឹកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំទិវាយុទ្ធជនពិការ - ពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦) នៅថ្ងៃទី ២៣ ខែកក្កដា អង្គភាពនានាចំណុះកងទ័ពការពារព្រំដែនក្រុងកឹងធើ បានចាត់តាំងសកម្មភាពគោរពរំលឹកនឹកគុណជាក់ស្តែង និងផ្សព្វផ្សាយប្រពៃណី "ផឹកទឹកនឹកប្រភព" និង "តបស្នងសងគុណ" នៅលើភូមិដ្ឋានតំបន់ព្រំដែនសមុទ្រ។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា ចូលរួមធ្វើអនាម័យ និងរៀបចំទីបញ្ចុះសពយុទ្ធជនពលី។
ប៉ុស្តិ៍ការពារព្រំដែន ទ្រុងប៊ិញ បានសហការជាមួយសមាគមអតីតយុទ្ធជន និងសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ឃុំត្រឹងដេ ចាត់តាំងគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយចំនួន ២៦ ចំណែក គិតជាតម្លៃសរុប ១១,៦ លានដុង ជូនសមាជិកសមាគមអតីតយុទ្ធជន ដែលជាយុទ្ធជនពិការនៅឃុំត្រឹងដេ។ នៅតាមគ្រួសារដែលអញ្ជើញចុះទៅសួរសុខទុក្ខ កម្មាភិបាល យុទ្ធជន បានសួរសុខទុក្ខយ៉ាងកក់ក្តៅអំពីសុខភាព ជីវភាពនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែក និងការលះបង់របស់យុទ្ធជនពិការក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ ទន្ទឹមនឹងនោះលើកទឹកចិត្តឱ្យគ្រួសារទាំងឡាយបន្តពង្រីកប្រពៃណីបដិវត្តន៍ អប់រំកូនចៅឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរ សប្បាយ។

ប៉ុស្តិ៍ការពារព្រំដែន ទ្រុងប៊ិញ សហការជាមួយសមាគមអតីតយុទ្ធជន និងសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ឃុំត្រឹងដេ ចុះទៅសួរសុខទុក្ខ និងជូនអំណោយជូនដល់គ្រួសារយុទ្ធជនពិការ។
ក្នុងឱកាសនេះដែរ សាខាសម្ព័ន្ធយុវជនប៉ុស្តិ៍ការពារព្រំដែន អានថាញ់បា បានសហការជាមួយសម្ព័ន្ធយុវជនឃុំ កូឡាវយុង និងការិយាល័យវប្បធម៌ - សង្គមឃុំ ចាត់តាំងសកម្មភាពអនាម័យ និងរៀបចំទីបញ្ចុះសពយុទ្ធជនពលី ដោយមានការចូលរួមពីសំណាក់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងយុវជននៃអង្គភាពនានាជាង ៣០ នាក់។ កម្លាំងទាំងឡាយបានខិតខំកាប់ឆ្ការស្មៅក្នុងបរិវេណ សម្អាតផ្លូវដើរ ជូតសម្អាតផ្នូរយុទ្ធជនពលី ផ្លាស់ប្តូរជើងធូប និងរៀបចំកន្លែងបូជាឱ្យមានរបៀបរៀបរយ រួមចំណែករក្សាទេសភាពបៃតង ជ្រះ ស្អាត និងថ្លៃថ្នូរ បង្ហាញពីចិត្តគោរព និងដឹងគុណចំពោះវីរយុទ្ធជនពលីទាំងឡាយដែលបានលះបង់ជីវិតយ៉ាងក្លាហានដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។

ប៉ុស្ត៍ការពារព្រំដែន អានថាញ់បា សម្ព័ន្ធយុវជនឃុំកូឡាវយុង និងសមាគមនារីឃុំ ចុះទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារយុទ្ធជនពិការ និងយុទ្ធជនពលី។
ក្រៅពីនេះ សាខាសម្ព័ន្ធយុវជនប៉ុស្ត៍ការពារព្រំដែន អានថាញ់បា នៅទាំងសហការជាមួយសម្ព័ន្ធយុវជនឃុំ កូឡាវយុង និងសមាគមនារីឃុំ ចុះទៅសួរសុខទុក្ខ និងជូនអំណោយចំនួន ១០ ចំណែក (អំណោយក្នុងមួយចំណែកមានតម្លៃ ៣៥០.០០០ ដុង) ជូនដល់គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងសាច់ញាតិយុទ្ធជនពលីនៅលើភូមិដ្ឋាន។ អំណោយទាំងនេះថ្វីដ្បិតតែតម្លៃមិនជាប៉ុន្មាន ប៉ុន្តែបានបង្ហាញពីមនោសញ្ចេតនា ការទទួលខុសត្រូវ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់យុវជន កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនចំពោះគ្រួសារគោលនយោបាយ រួមចំណែកលើកទឹកចិត្តគ្រួសារទាំងឡាយឱ្យបន្តពង្រីកប្រពៃណីបដិ វត្តន៍ និងកសាងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែមានស្ថិរភាព។
តាមរយៈសកម្មភាពដ៏មានអត្ថន័យទាំងនេះ កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនក្រុង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារគោលនយោបាយ និងអ្នកដែលមានសគុណចំពោះបដិវត្តន៍ ដែលបានលះបង់ និងពលីជីវិត ដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ កសាងនិងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសន្តិសុខព្រំដែនប្រទេសជាតិ៕
យ្វីអាញ-វ៉ាន់តឹន