ក្នុងកម្មវិធី “មោទនភាពកសិករវៀតណាម ៤០ ឆ្នាំផ្លាស់ថ្មី” ឆ្នាំ ២០២៦ អាស្រ័យដោយមជ្ឈិមសមាគមកសិករវៀតណាម ចាត់តាំងនៅថ្ងៃទី ១២ ខែតុលា នៅរដ្ឋធានីហាណូយ ទីក្រុងកឹងធើ មានបុគ្គល ៤ រូបមានកិត្តិយសទទួលបានកិត្តិនាម “កសិករវៀតណាមឆ្នើម ៤០ ឆ្នាំផ្លាស់ថ្មី”។
បន្ទាប់ពីព្រឹត្តិការណ៍រួមបញ្ចូលកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ទីក្រុងកឹងធើបើកចេញនូវបរិយាកាសអភិវឌ្ឍធំទូលាយ ដោយមានសហគមន៍ជនរួមជាតិខ្មែរស្រូបអត្រា ១២,៧៥% នៃប្រជាជនទូទាំងទីក្រុង។
ប្រឈមនឹងរងសម្ពាធខ្វះខាតប្រភពធនធានបន្តវេន ដោយសារយុវជនចាកចេញពីភូមិស្រុកទៅធ្វើការរកស៊ីឆ្ងាយ នារីលេខាសាខាបក្ស ឡឹមហុងធី ឃុំធ្វឹងហ្វា និងលេខាសម្ព័ន្ធយុវជនឃុំ តែហ្វាងតៀង ឃុំតាយវ៉ាង បានអះអាងពីស្មារតីហ៊ានគិត ហ៊ានធ្វើ របស់កម្មាភិបាលខ្មែរវ័យក្មេង។
នៅភូមិបឹងទ្រៀក ឃុំលីវទូ ទីក្រុងកឹងធើ ដែលមានជនជាតិខ្មែររស់នៅជាង ៩៩% លោកតាំងរ៉ូវីសា ក្នុងវ័យ ៤០ ឆ្នាំ បានទទួលបន្ទុកតួនាទីសំខាន់ពីរយ៉ាង គឺជាបក្ខជននៅមូលដ្ឋានផង និងជាអាចារ្យនិងជាអ្នកមានប្រិយភាពក្នុងសហគមន៍ផងដែរ។ ដោយស្មារតីខិតខំរៀនសូត្រឥតឈប់ឈរ មានភាពប្រាកដប្រជានិងយកចិត្តទុកដាក់តាំងពីការងារតូចតាចឡើងទៅ លោកបានធ្វើឱ្យជំនឿទុកចិត្តរបស់ជនរួមជាតិទៅជាកម្លាំងសាមគ្គី រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពភូមិស្រុក។
ធំដឹងក្តីឡើងដោយសារវត្តជ្រោយទឹមកណ្តាលជួយស្រោចស្រង់ជីវិត បន្ទាប់ពីកំព្រាម្តាយឪពុក សិល្បករឡឹមមិញកឿង (ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ)បានជម្នះស្ថានភាពលំបាកដើម្បីលេងឧបករណ៍ភ្លេងប្រពៃណីទាំង៩មុខបានយ៉ាងស្ទាត់ជំនាញ។ បានបញ្ជូលក្នុងកងជួរបក្សនៅ ឆ្នាំ២០១៨ សិល្បករមានទេពកោសល្យរូបនេះ ចាត់ទុកការកាន់ដៃបង្គាប់ការ បង្រៀនបទភ្លេងពិណពាទ្យដល់យុវវ័យជំនាន់ក្រោយ -ពិសេសគឺសិស្សពិការភ្នែក-ដូចជាបទបញ្ជាចេញពីបេះដូងរបស់បក្ខជន។
ឆ្ពោះដល់រំលឹកខួបអនុស្សាវរីយ៍ ៩៦ឆ្នាំ ទិវាបង្កើតសមាគមសហព័ន្ធនារីវៀតណាម (២០/១០/១៩៣០-២០/១០/២០២៦) និង១៦ឆ្នាំ ទិវានារីវៀតណាម (២០/១០/២០១០-/១០/២០២៦) សមាគមសហព័ន្ធនារីបណ្តាឃុំតំបន់ព្រំដែនទីក្រុងកឹងធើបានចាត់តាំងសកម្មភាពជាក់ស្តែងជាច្រើន
ផ្តើមពីទស្សនៈចង្អុលការឥតងាករេនិងយូរអង្វែងរបស់បក្ខភាគទីក្រុងអំពីការងារជនជាតិ សាសនា៖ នៅទីណាមានជនរួមជាតិ នៅទីនោះមានអង្គការបក្សគ្រប់សមត្ថភាពដឹកនាំ នៅទីណាមានអង្គការបក្ស នៅទីនោះ មានកងជួរកម្មាភិបាល បក្ខជន មានប្រិយភាព សមត្ថភាពនិងជិតដិតប្រជាជន។
ដើម្បីអបអរសាទរអនុស្សាវរីយ៍ ៧០ ឆ្នាំទិវាប្រវេណីសមាគមសហព័ន្ធយុវជនវៀតណាម (១៥/១០/១៩៥៦ – ១៥/១០/២០២៦) សម្ព័ន្ធយុវជនឃុំ – សមាគមសហព័ន្ធយុវជនវៀតណាមឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពជាស្តែងជាច្រើន រួមចំណែកអប់រំប្រវេណី ពូនផ្តុំឧត្តមគតិបដិវត្តន៍ និងពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តរបស់យុវជនក្នុងការកសាងភូមិស្រុក។
គណៈចង្អុលការ ៣៥ នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ចាត់ តាំងកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារ ៩ ខែ ឆ្នាំ២០២៦ និងផ្សព្វផ្សាយភារកិច្ចក្នុងអំឡុងខែចុងឆ្នាំ២០២៦។
យោងតាមខ្លឹមសារ នៃការចុះហត្ថលេខាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចង្អុលការគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួល ផ្តល់អាទិភាពគាំទ្រលើបែបបទរដ្ឋបាលដើម្បីអ្នកយកព័ត៌មាន អ្នករៀបរៀង អ្នកបច្ចេកទេសរបស់ VTV ភាគខាងត្បូង បំពេញកិច្ចការលើភូមិឋាន;
សហព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងកឹងធើ សហការជាមួយអង្គការអន្តរជាតិអំពីការអភិរក្សធម្មជាតិ (WWF) នៅវៀតណាម សមាគមការពារធម្មជាតិនិងបរិស្ថាន និងសមាគមធ្វើចម្ការទីក្រុងកឹងធើ បានចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោមប្រធានបទ “អភិវឌ្ឍន៍កសិកម្មវិលជុំ - សំដៅកំណើនបៃតង និងចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង”។
(អ.ឡ) នាឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ នៅថ្ងៃទី៨ ខែតុលា ក្រុមការងារនៃបញ្ជាការយោធាទីក្រុងកឹងធើ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ្វិញវ៉ាំងហ៊ុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង មេបញ្ជាការនៃគណៈបញ្ជាការយោធាទីក្រុង អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណនៅសង្កាត់អូរម៉ូង។
ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ ខេត្តអាងយ៉ាង បានចាត់តាំងសកម្មភាពជាច្រើនដើម្បីសួរសុខទុក្ខ និងប្រគេនជូនអំណោយដល់វត្តព្រះពុទ្ធសាសនាខ្មែរ អ្នកមានប្រិយភាព និងចាត់តាំងពិធីជួបជុំអំណរបុណ្យសែនដូនតា។
(អ.ឡ) - ថ្ងៃទី៨ ខែតុលា គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ ដឹកនាំដោយលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដល់អ្នកមុខអ្នកការសាសនាឆ្នើម និងព្រះសង្ឃតាមវត្តព្រះពុទ្ធសាសនាទក្ខិណ និកាយខ្មែរ លើភូមិឋានសង្កាត់វិញភឿក និងឃុំឡាយហ្វា។
ស្តាប់នូវចំណាប់អារម្មណ៍ បំណងប្រាថ្នា និងសំណើចេញពីភាពជាក់ស្តែង សន្និសីទសន្ទនារវាងប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ទីក្រុងកឹងធើ ជាមួយយុវជនឆ្នាំ ២០២៦ បានបើកបង្ហាញនូវទិសដៅជាក់ស្តែងសម្រាប់យុវវ័យចូលរួមការផ្លាស់ប្តូរឌីជីថល
អនុវត្តព្រមៗគ្នាបណ្តាដំណោះស្រាយផ្លាស់ប្តូរឌីជីថលកសិកម្មតាមចង្អុលការរបស់មជ្ឈិម និងទីក្រុងកឹងធើ វិស័យចិញ្ចឹមសត្វនៅភូមិភាគកំពុងឈានចូលដំណាក់កាលឌីជីថលូបនីយកម្មយ៉ាងខ្លាំងក្លា។ ការណែនាំប្រជាជនធ្វើការប្រកាសលើប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិស្តីពីការចិញ្ចឹមសត្វ និងបសុពេទ្យ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាជំហានៗសាយភាយដល់រាល់ភូមិ និងរាល់គ្រួសារអ្នកផលិត។
សម័យប្រជុំលើកទី ៧ (សម័យប្រជុំវិសាមញ្ញ) របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាល XI អាណត្តិកាល ២០២៦-២០៣១ បានបិទវគ្គ បន្ទាប់ពីបានអនុម័តលើសេចក្តីសម្រេចសំខាន់ៗជាច្រើន។
គណៈកម្មាធិការបក្សសង្កាត់និញកេវ បានចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តភារកិច្ច រយៈពេល ៩ ខែ និងដាក់ចេញទិសដៅភារកិច្ចត្រីមាសទី ៤ ឆ្នាំ ២០២៦។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ទីក្រុងកឹងធើ បានសហការជាមួយ VNPT ឡុងភូ ចាត់តាំងពិធីបង្ហាញទម្រង់ “ផែនទីសុខុមាលភាពសង្គមឌីជីថល” របស់ឃុំឡុងភូ។