ជាច្រើនឆ្នាំមកនេះ ការចលនាប្រឡងប្រណាំងផលិតនិងធ្វើអាជីវកម្មពូកែ បានសមាគមកសិករគ្រប់ថ្នាក់នៅទីក្រុងកឹងធើ សកម្មផ្សព្វផ្សាយដល់កសិករ។ តាមរយៈនោះ បានលេចឡើងនូវគំរូកសិករឧស្សាហ៍ព្យាយាម ខិតខំពលកម្ម និងចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការផលិត។
សង្កាត់ត្រាវិញ ខេត្តវិញឡុង រៀងរាល់ថ្ងៃតែងមានកម្មវិធីពិសេសគឺប្រឡងប្រណាំងកសាងភូមិស្រុក ក្នុងនោះ តួនាទីរបស់អ្នកវ័យចាស់បានកត់សម្គាល់ជានិច្ច។ ពិសេស លោកថាច់សាង ប្រធានសមាគមអ្នកវ័យចាស់សង្កាត់ត្រាវិញ និងជាប្រធានគណៈកម្មការវត្តសិលាទ្រថ្មទល់ គឺជាគំរូឆ្នើមបានសហគមន៍គោរពរាប់អាន។
ឃុំវិញហាយ ទីក្រុងកឹងធើ គឺជាភូមិភាគមួយមានអត្រាជនរួមជាតិខ្មែររស់នៅច្រើនកុះករស្រូបអត្រា ៧២% នៃប្រជាជនសរុបទូទាំងឃុំ។ ប៉ុន្មានឆ្នាំជិតៗនេះ តំបន់នេះមានភាពផ្លាស់ថ្មីជាវិជ្ជមាន និងមិនបង្អង់ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ដោយការផ្គួបបញ្ចូលរវាងគោលនយោបាយជំនួយរបស់បក្ស រដ្ឋនិងការខិតខំប្រឹងប្រែងឈានឡើងដោយខ្លួនឯងរបស់ប្រជាជន។
មិនត្រឹមតែគិតគូរការងារវត្តរាមបុណ្ណោះទេ អស់រយៈពេលជាច្រើនឆ្នាំកន្លងព្រះតេជព្រះគុណ ឡឹមតៀង ព្រះចៅអធិ ការវត្តនិគ្រោធកំពង់ក្សាន្ត បានផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ហើយបង្រៀនអក្សរខ្មែរនិងជំនួយកម្លាំងដល់សមណសិស្ស និស្សិតក្រីក្រជាច្រើនមានលក្ខណៈរៀនសូត្រ ឈានឡើងក្នុងជីវភាព។
ជាស្ពានចម្លងដ៏សកម្មក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយឧបត្ថម្ភដល់សមាជិកាទាន់ពេលវេលា រយៈពេលកន្លង សាខាសមាគមនារីភូមិ ៨A ឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ បានពង្រីកយ៉ាងល្អនូវតួនាទីគិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូននារីនៅភូមិភាគ។ ក្នុងនោះ បងស្រីធីធូ ប្រធានសាខាសមាគមនារីភូមិ ៨A តែងសកម្ម រវៀសរវៃ មានការទទួលខុសត្រូវខ្ពស់និងខិតខំប្រឹងប្រែងក្នុងការឃោសនា ចលនាសមាជិកាចូលរួមក្នុងចលនាប្រឡងប្រណាំង ព្រមទាំងជួយឧបត្ថម្ភនារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងអង្គការសមាគមកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ហ្វិញថាញញ៉ា បុគ្គលិកមន្ទីរពេទ្យពហុព្យាបាលមណ្ឌលចូវថាញ់ A ខេត្តវិញឡុង មិនត្រឹមតែ ជាកម្មាភិបាលគំរូក្នុងការងារប៉ុណ្ណោះទេ ថែមទាំងជាគំរូលេចធ្លោនៃទឹកចិត្តសប្បុរសស្ម័គ្រចិត្តបរិច្ចាគ ឈាមសង្គ្រោះមនុស្សចំនួន ២១ លើក។ ទង្វើថ្លៃថ្នូរនេះ បានជួយឱ្យគាត់ក្លាយជាបុគ្គលគំរូម្នាក់ក្នុងចំណោមបុគ្គលគំរូទាំងឡាយដែលបានស្ងើចសរសើរនៅក្នុងសន្និសីទផ្តល់កិត្តិយសអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមគំរូ ឆ្នាំ២០១៩ របស់ខេត្ត។
ចាប់ពីឆ្នាំ២០១៨ មកដល់ពេលនេះ សាខាបក្សភូមិធើយស្វៀង ឃុំកើ ដ បន្តសម្រេចល្អភារកិច្ច ដឹកនាំអនុវត្តសម្រេចនិងលើសភាគកម្រិតដែលថ្នាក់លើប្រគល់។ នោះជាសមិទ្ធផលនៃការខំប្រឹងរបស់ទូទាំងសមូហភាព ក្នុងនោះ មិនអាចមិនរំលឹកដល់តួនាទីស្នូលរបស់លោក ផាមមិញថាញ់ លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិ ជាកម្មាភិបាលទទួលខុសត្រូវ គំរូនិងអស់ពីចិត្តដើម្បីការងាររួម។
លោក ង្វៀងវ៉ាំងដើយ (កើតឆ្នាំ ១៩៥២) ជាជនជាតិខ្មែរ នៅភូមិអង្កោល ឃុំឡុងវិញ ខេត្តវិញឡុង មិនត្រឹមតែជាអ្នកឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយទម្រង់ចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាអ្នកសម្រុះសម្រួលនៅក្នុងភូមិទៀតផង។ អស់រយៈពេលជាង ៤០ ឆ្នាំ ផ្សារភ្ជាប់នឹងភូមិកំណើត គាត់បានក្លាយជាទីបង្អែកស្មារតី បានជនរួមជាតិខ្មែរជឿទុកចិត្ត។
អាស្រ័យអំណត់ព្យាយាម សិក្សាស្រាវជ្រាវពីទម្រង់ចិញ្ចឹមពពែមានប្រសិទ្ធភាព លោកហឿថាញផុង នៅភូមិសាម៉ាវ ២ ឃុំភូឡុក ក្រុងកឹងធើ ជាជំហានសន្សំបាននូវបទពិសោធន៍ក្នុងការចិញ្ចឹមពពែ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ព្រះតេជព្រះគុណ ឡឹមវ៉ាន់នី ព្រះចៅអធិការវត្តពពុះទឹក ឃុំមីហឿង ទីក្រុងកឹងធើ ចាប់ពីឆ្នាំ ២០១០ មក ព្រះអង្គតែងផ្តោតទៅលើការកសាងនិងជួសជុល ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌និងសកម្មភាពជំនឿសាសនារបស់មាមីងពុទ្ធបរិស័ទ ជាងនេះទៅទៀត ព្រះអង្គតែងជួយឧបត្ថម្ភមាមីងក្រីក្រក្នុងភូមិស្រុកដោយអស់ពីព្រះទ័យ។
ពេលរំលឹកដល់ប្អូន គឹមតឹងឡុក សិស្សថ្នាក់ទី១២C២ នៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទីក្រុងកឹងធើ ទាំងលោកគ្រូ អ្នកគ្រូ និងមិត្តរួមសាលាសុទ្ធតែលាន់មាត់សរសើរ។ ដ្បិតអី ប្អូនគឺជាសិស្សម្នាក់គត់របស់សាលាដែលមានស្នាដៃដណ្តើមបានរង្វាន់លេខ១ ចំនួនពីរដង និងរង្វាន់លេខ២ ចំនួនមួយដង ក្នុងការប្រឡងសិស្សរៀនពូកែវិញ្ញាសាអក្សរសាស្រ្តខ្មែរថ្នាក់ទីក្រុង។
ក្នុងពិធីស្ងើចសរសើរលេខាសាខាបក្សឆ្នើមទូទាំងប្រទេស ដែលចាត់តាំងឡើងជាលើកដំបូង ដោយ គណៈចាត់តាំងមជ្ឈិមបក្សនៅរដ្ឋធានីហាណូយកន្លងហើយ សមមិត្ត យ័ញត្រែ លេខាសាខាបក្សភូមិភូតឹង ឃុំនិញក្វើយ ខេត្តកាម៉ាវ មានកិត្តិយសទទួលបានការស្ងើចសរសើរក្នុងពិធីនេះ។ សមមិត្តគឺជាអ្នកឈានមុខ តំណាងឱ្យស្មារតីលះបង់ខ្ពស់របស់កម្មាភិបាល បក្ខជនខ្មែរ ដែលបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម។
ក្នុងនាមជាអ្នកមានប្រិយភាព រយៈពេលជាង១០ឆ្នាំ លោកពូគឹមស៊ិន កើតឆ្នាំ ១៩៥៦ នៅភូមិដូវយ៉ុង ឃុំត្រឹងដេ ទីក្រុងកឹងធើ មិនត្រឹមតែសកម្មចលនាមាមីងអនុវត្តគោលលការណ៍ គោលលមាគ៌ារបស់បក្ស គោលលនយោបាយនិងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ កសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ថានភាពគ្រួសារក្រីក្រ និងចិញ្ចឹមកូនតែម្នាក់ឯង បងស្រីត្រឿងធីឡែធ្វី នៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានជម្នះស្ថានភាពលំបាកបន្តិចម្តងៗ ដោយឧស្សាហ៍ព្យាយាម និងឆន្ទៈឈានឡើងលំនឹងជីវភាព។
រយៈពេលជាង ២២ ឆ្នាំកន្លង លោកគ្រូលីខែន បានផ្សារភ្ជាប់នឹងការងារបង្រៀនភាសាខ្មែរនៅសាលាបឋមសិក្សាថាមដូងទី៤ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ សម្រាប់លោកគ្រូ ក្តីរីករាយនិងជាកិត្តិយសដ៏ធំបំផុត គឺបានរួមចំណែកចែករំលែកភាសា និងអក្សរសាស្ត្រដល់កូនចៅជនរួមជាតិខ្មែរ។ ដោយការអស់ពីចិត្ត និងភាពឆ្លាតវៃ លោកតែងតែស្វែងរកនិងផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន រួមចំណែកជួយឱ្យសិស្សឆាប់យល់រៀនសូត្របានល្អ។
ក្នុងតួនាទីជាប្រធានគណៈប្រជាជនមណ្ឌលដាយជី សង្កាត់មីស្វៀង ទីក្រុងកឹងធើ លោកយ័ញវ៉ាំងហ្វៀង តែងខ្នះខ្នែងនិងយកចិត្តទុកដាក់គិតគូរជីវភាពរបស់ប្រជាជន។ អាស្រ័យហេតុនេះ ជីវភាពរបស់មាមីងក្នុងភូមិតែងបានលើកកម្ពស់ជាលំដាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយភាពក្រីក្រនៅភូមិភាគ។
ផ្តើមពីគល់ឈើឥតវិញ្ញាណនៅតាមទីធ្លាវត្តអារាម ប៉ុន្តែដោយថ្វីដៃប៉ិនប្រសប់និងចំណង់ចំណូលចិត្តរបស់សិប្បករ ស៊ើងសុខ នៅឃុំចូវថាញ់ ខេត្តវិញឡុង បាន “ដាស់ព្រលឹង” បង្កជាស្នាដៃពិសេស រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ និងបង្កការងារធ្វើដល់កម្មករជាច្រើននៅភូមិភាគ។
ជិតដិតនឹងប្រជាជន អស់ពីចិត្តគិតគូរដល់ប្រជាជន តែងលះបង់ការងារផ្ទះ ដើម្បីគិតគូរការងារ រួមរបស់ភូមិស្រុក តាំងពីដើមផ្កាតាមដងផ្លូវ រហូតដល់បង្គោលភ្លើងបំភ្លឺ ផ្លូវដីបត់បែនតូចចង្អៀត ឥឡូវនេះបានជំនួសដោយផ្លូវបេតុងរលូន ធ្វើឱ្យទិដ្ឋភាពជនបទរីកចម្រើននិងស្រស់បំព្រង។ល។ ការផ្លាស់ប្តូរទាំងនេះ សុទ្ធតែមានការរួមចំណែករបស់សមមិត្ត ត្រឹងសាង លេខាសាខាបក្សភូមិបឹងឡុង ឃុំឡុងភូ។
ស្នងបន្តប្រវេណីវីរភាពរបស់កងវរសេនាតូចលេខ ៣០៧ ដែលជាអង្គភាពបាននិពន្ធក្នុងបទកំណាព្យ បទចម្រៀង ដោយមានស្នាដៃប្រយុទ្ធដ៏ល្បីល្បាញ អ្នកក្លាហាន ត្រឹងខែន កូនប្រុសដ៏ឆ្នើមម្នាក់របស់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ (បច្ចុប្បន្ន រស់នៅភូមិកិញឌឹង B ឃុំខាញ់ហ៊ឹង ខេត្តកាម៉ាវ) បានបង្កើតនូវទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។
កំព្រាឪពុកតាំងពីអាយុ ១៣ ឆ្នាំ ប៉ុន្តែដោយឆន្ទៈនិងបំណងប្រាថ្នាក្នុងការសិក្សារៀនសូត្រ លោកគ្រូសឺនសៅរ៍ បានខិតខំប្រឹងប្រែងឈានឡើងតាមវិស័យសិក្សា។ អស់រយៈពេលជិត ២០ ឆ្នាំ ផ្សារភ្ជាប់នឹងការបង្ហាត់បង្រៀននៅវត្តសំរោងឯក លោកគ្រូមិនត្រឹមតែបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការនិពន្ធអក្សរសិល្ប៍ រួមចំណែកអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ។