ទន្ទឹមនឹងការវិនិយោគលើមូលដ្ឋានសម្ភារៈ ទីក្រុងកឹងធើ បានផ្ដោតការយកចិត្តទុកដាក់លើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន និងអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភដល់សិស្សានុសិស្សនៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិក។ តាមរយៈនោះ កែលម្អលក្ខណៈរៀនសូត្រ លើកកម្ពស់ចំណេះដឹង និងអភិវឌ្ឍធនធានមនុស្សនៅភូមិភាគ។
ឆ្ពោះដល់ពិធីបុណ្យអកអំបុកឆ្នាំ២០២៦ ក្នុងប៉ុន្មានថ្ងៃនេះ គ្រួសារកសិករខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើកំពុងយកចិត្តទុកដាក់ថែទាំនូវកសិផលពិសេសៗបម្រើទីផ្សារពិធីបុណ្យ។
នៅពេលរំលឹកដល់អ្នកវេចអន្សមជ្រូក មាមីងជុំវិញតំបន់អ្នកណាក៏នឹកឃើញភ្លាមដល់ពូ ថាច់ង៉ុកយ៉ា នៅអនុសង្កាត់ប្រាសាទ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុងដែរ។ គាត់បានមាមីងស្រឡាញ់រាប់អានហៅដោយឈ្មោះក្រៅថា “ពូ កៀងអន្សមជ្រូក”។
មោះមុតផ្លាស់ប្តូរពីការផលិតស្រូវមកដាំក្រូចឆ្មារគ្មានគ្រាប់វិញ បងហូវ៉ាំងភុក (ថាញ) នៅភូមិចុងព្រៃ ឃុំតឹបស៊ើង ខេត្តវិញឡុង សន្សឹមៗលើកកម្ពស់ប្រាក់ចំណូលសម្រាប់គ្រួសារ។ ដោយមានក្រុមហ៊ុនប្រមូលទិញផលិតផល បងស្ងប់ចិត្តបើកទូលាយផ្ទៃដី ព្រមទាំងបង្កការងារធ្វើដល់ពលករជនបទទៀតផង។
ចាប់ពីការដាំសាកល្បងលើផ្ទៃដីមួយកុង បងហ្វិញឡឹង នៅមណ្ឌល១២ សង្កាត់សុកត្រាំង ទីក្រុងកឹងធើ បានពង្រីកផ្ទៃដីដាំជីបន្លាដល់៥កុង។ ជាង១០ឆ្នាំដែលដាំដំណាំគ្រឿងទេសនេះ គ្រួសាររបស់បងមានប្រភពចំណូលស្ថិរភាព ជីវភាពក៏បានកែលម្អជាបណ្ដើរៗ។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបប្រកាសឱ្យប្រើផែនការលេខ ៥១២/KH-UBND អភិវឌ្ឍន៍ប្រព័ន្ធភស្តុភារកម្ម ដើម្បីលើកកម្ពស់គុណភាពនិងសមត្ថភាពប្រកួតប្រជែងសម្រាប់កសិផល ដំណាក់កាល ២០២៦- ២០៣០ នៅលើភូមិឋានទីក្រុង។
ដោយកំណត់ច្បាស់ ការយកចិត្តទុកដាក់គិតគូរដល់ជីវភាពនិងការបង្កើនប្រាក់ចំណូលជូនប្រជាជន ពិសេសគឺជនរួមជាតិខ្មែរ ជាភារកិច្ចដ៏សំខាន់មួយរយៈពេលកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំញូយ៉ា ទីក្រុងកឹងធើ បានខិតខំផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយនានា ដើម្បីឧបត្ថម្ភសាងសង់លំនៅឋាននិងបង្កើតមុខរបររកស៊ី។
ជ្រើសរើសកូនគោញីល្អៗទុកមេ រួមផ្សំនឹងលក់គោកូន និងចិញ្ចឹមគោបន្ធាត់ អ្នកមីងគឹមផល នៅអនុសង្កាត់៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ជាជំហានរកបានប្រភពចំណូលស្ថិរភាពជូនគ្រួសារ។ ផ្តើមពីគោមេមួយក្បាលដំបូង មានពេលខ្លះគាត់ពង្រីកហ្វូងគោឡើងដល់ ១០ ក្បាល រួមចំណែកលំនឹងជីវភាព។
តើអ្នកមានអាយុប៉ុន្មាន ទើបបានទទួលប្រាក់ជំនួយសោធននិវត្តន៍សង្គម? ប្រសិនបើយឺតយ៉ាវដាក់ពាក្យ ហើយឥឡូវទើបដាក់សំណុំឯកសារ តើអាចទទួលបានប្រាក់ឡើងវិញចាប់ពីខែគ្រប់អាយុដែរឬទេ?
ផ្សារភ្ជាប់នឹងទិសដៅអភិវឌ្ឍកសិកម្មសរីរាង្គ និងផលិតស្រូវគុណភាពខ្ពស់ ឃុំលីវទូ ទីក្រុងកឹងធើ បានបង្កើនការហ្វឹកហ្វឺន ណែនាំកសិករកែប្រែដី និងគ្រប់គ្រងដំណាំទូទៅ។ តាមរយៈនោះ បង្កើតជាវិធានការដាំដុះបន្ថយការចំណាយ បន្ថយប្រើប្រាស់សារធាតុគីមី និងលើកកម្ពស់តម្លៃអង្ករ។
- តាមមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ប្រភពដើមទុនថវិការដ្ឋសរុបឆ្នាំ ២០២៦ របស់ទីក្រុងដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់ជូនគឺ ១៩.០២៧,៦១ ពាន់លានដុង (បានបន្ថយសំចៃទុក ៥% ថវិកាភូមិភាគ ស្មើនឹង ៥៨៨,៦៩ ពាន់លានដុង)។
ប៉ុន្មានឆ្នាំកន្លង ការយកចិត្តទុកដាក់ដិតដល់របស់បក្សនិងរដ្ឋ តាមរយៈគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គមតំបន់ជនជាតិភាគតិច បានជំរុញការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរទីក្រុងកឹងធើ។
ដោយមានបទពិសោធន៍ដាំត្រសក់ជាង ១០ ឆ្នាំ បងគឹមរតនា នៅភូមិក្បាលទូក ឃុំថ្កូវ ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រសិទ្ធភាពផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទម្រង់នេះបានបង្កការងារធ្វើដល់ពលករជនបទ៥នាក់ រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជននៅភូមិភាគ។
ដើម្បីពង្រីកស្មារតីឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ នារីខ្មែរទីក្រុងកឹងធើខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូល កែលម្អជីវភាព ព្រមទាំងអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទម្រង់ជាក់ស្តែងទាំងនេះ បានរួមចំណែកបញ្ជាក់ពីតួនាទីរបស់នារីក្នុងការកសាងគ្រួសារសុខដុមរមនា សុភមង្គលនិងសហគមន៍អភិវឌ្ឍដោយចីរភាព។
សមាគមសហព័ន្ធនារីឃុំកូវឡាវយុង តែងផ្លាស់ថ្មីខ្លឹមសារនិងវិធីសាស្ត្រសកម្មភាពដោយឥតឈប់ឈរ សំដៅឆ្ពោះមកមូលដ្ឋាននិងយកចិត្តទុកដាក់ដល់ជីវភាពរបស់សមាជិកា។ តាមរយៈនោះ សមាគមបានឧបត្ថម្ភនារីអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល ចូលរួមផ្លាស់ប្តូរឌីជីថល ការពារបរិស្ថាន រួមចំណែកកសាងភូមិស្រុកមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
- យោងតាមការព្យាករណ៍ រដូវប្រាំង រាំងស្ងួត ខ្វះទឹកសាប និងជ្រាបទឹកប្រៃ បន្តកើតឡើងយ៉ាងខ្លាំងនៅចុងឆ្នាំ ២០២៦ និងប៉ុន្មានខែដើម ឆ្នាំ ២០២៧។
ក្នុងដំណើរការកសាងភូមិស្រុកកាន់តែស៊ីវិល័យនិងសម្បូរសប្បាយ យុវជនតឹងឡុង ទីក្រុងកឹងធើ តែងពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋនិងមានការទទួលខុសត្រូវ។
អ្នកជំងឺទិញថ្នាំនិងឧបករណ៍ពេទ្យដោយខ្លួនឯង បានធានារ៉ាប់រងចំណាយសងដោយផ្ទាល់នៅពេលណា ?
ផ្ដើមពីស្ថានភាពក្រលំបាក បង ថាច់ ហុងកឿង នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង តែងធ្វើការឈ្នួល សន្សែសន្សំទុនចិញ្ចឹមគោពូជគួបផ្សំជាមួយការចិញ្ចឹមកង្កែបទំនិញ។ ឆ្លៀតពីដីធ្វើស្រែនិងដាំស្មៅដើម្បីម្ចាស់ការប្រភពចំណីសម្រាប់គោ គ្រួសារបងជាជំហានៗលើកកម្ពស់ប្រាក់ចំណូល និងលំនឹងជីវភាព។
មិនត្រឹមតែប្រមូលផ្តុំនៅតំបន់មជ្ឈមណ្ឌលប៉ុណ្ណោះទេ រលកបច្ចេកវិទ្យាបាននិងកំពុងផ្សព្វផ្សាយយ៉ាងស៊ីជម្រៅមកដល់តំបន់ជនបទនៃទីក្រុងកឹងធើ ជាជំហានផ្លាស់ប្តូរបន្តិចម្តងៗនូវទម្លាប់របស់ប្រជាជន ភាវូបនីយកម្មខឿនរដ្ឋបាល និងជំនួយកម្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។