ផ្តើមពីគោមេពូជ ២ ក្បាលដំបូង ក្រោយផ្សារភ្ជាប់ជាមួយមុខរបរចិញ្ចឹមសត្វរយៈពេល ១៧ ឆ្នាំ បងស្រី ថាច់ធីថាញកើតឆ្នាំ ១៩៨៤ នៅភូមិកំពង់ជ្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង បានពង្រីកហ្វូងគោឡើងដល់ ៧ ក្បាល។ ប្រើប្រាស់អស់ពីលទ្ធភាពចំបើងពីស្រែ កន្ទក់ពីម៉ាស៊ីនកិនស្រូវ និងម្ចាស់ការដាំស្មៅ ជាជំហានបងស្រីលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹមសត្វ លំនឹងជីវភាពគ្រួសារ។
ដោយមានបំណងប្រាថ្នាចង់បង្កើតអាជីពប្រកបដោយចីរភាព បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពគ្រួសារ បងស្រីង្វៀងធីត្រាង (ជនជាតិខ្មែរ) នៅភូមិបេ១ ឃុំតឹងឡុង ទីក្រុងកឹងធើ បានភូមិភាគពិនិត្យនិងទទួលបានការបុលទុនពីធនាគារគោលនយោបាយសង្គម។
បងស្រី ថាច់ធីអ៊ុក កើតឆ្នាំ ១៩៨៤ នៅភូមិផ្នោរសង្ក្រម ឃុំតឹបង៉ាយ ខេត្តវិញឡុង បានផ្សារភ្ជាប់នឹងរបរចិញ្ចឹមជ្រូកជាង ១០ ឆ្នាំមកហើយ។ ផ្តើមពីចិញ្ចឹមជ្រូកមេ ៥ ក្បាល ឥឡូវគាត់ពង្រីកជ្រូកមេឡើងដល់១០ ក្បាល គួបផ្សំនឹងចិញ្ចឹមជ្រូកសាច់ បង្កប្រភពប្រាក់ចំណូលជូនគ្រួសារ។
ជាច្រើនឆ្នាំកន្លង កសិករតែងតែស្វែងរកទីផ្សារបន្ទាប់ពីប្រមូលផលរួច កសិករនៅឃុំផុងថាញ់ ខេត្តវិញឡុង កំពុងបង្វែរមកផលិតពូជស្រូវ ST២៥ តាមទិសដៅចងសម្ព័ន្ធជាមួយអាជីវកម្ម។
បងឡឹមថាញឡុង កើតឆ្នាំ ១៩៩២ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង ផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោជាច្រើនឆ្នាំមកហើយ គាត់បន្តអភិវឌ្ឍចិញ្ចឹមគោមេ ចិញ្ចឹមគោបន្ធាត់ គួបផ្សំនឹងចិញ្ចឹមជ្រូក និងដាំក្រូចពោធិ៍សាត់។ ទម្រង់ផលិតរួមផ្សំនេះ ជួយឱ្យគ្រួសារបងមានប្រភពចំណូលបន្ថែម ហើយជីវភាពឈានឡើងធូរធារជាបណ្តើរៗ។
ចាប់តាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ លោក ថាច់ណយ នៅភូមិយ៉ុងត្រាញ់ ឃុំតឹបង៉ាយ ខេត្តវិញឡុង ចាប់ផ្តើមបង្វែរផ្ទៃដីស្រែចំនួន ៧ កុង ដែលមិនសូវមានប្រសិទ្ធភាព មកដាំដំណាំបន្លែបង្ការវិញ។ តាមរយៈការសាកល្បងដំណាំជាច្រើនប្រភេទ លោកបានជ្រើសដាំផ្កាស្បៃរឿងដើម្បីអភិវឌ្ឍ អាស្រ័យមានទីផ្សារប្រើប្រាស់លំនឹងបង្គួរ និងមានឈ្មួញចុះមកទិញដល់ចំការ បានជួយឱ្យគ្រួសារលោកមានប្រភពប្រាក់ចំណូលបន្ថែម។
ឆ្លៀតយកប្រភពចំណីធម្មជាតិនៅវាលលើស្រែ កាត់បន្ថយប្រាក់ចំណាយទិញចំណីសត្វ បងគីមសាមឿន នៅភូមិអូរក្តារ ឃុំចូវថាញ់ ខេត្តវិញឡុង បានបង្វែរពីចិញ្ចឹមទាសាច់មកចិញ្ចឹមទាពងរត់វាលវិញ។ ទម្រង់នេះបានជួយបន្ថយប្រាក់ចំណាយទិញចំណីឱ្យទាគួរឱ្យកត់សម្គាល់ និងមានស៊ុតទាលក់រាល់ថ្ងៃ សន្សឹមៗបង្កើនប្រាក់ចំណូលជូនគ្រួសារ។
នៅពេលគោលនយោបាយជនជាតិបានវិនិយោគត្រឹមត្រូវ លទ្ធផលគឺផ្ទះសម្បែងរឹងមាំ ទម្រង់ផលិត មានប្រសិទ្ធភាព នាំមកនូវប្រភពចំណូលលំនឹង រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទតំបន់ជនជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែស្រស់បំព្រង។
គ្រួសារកសិករជាច្រើននៅមណ្ឌល ១២ សង្កាត់សុកត្រាំង ទីក្រុងកឹងធើ កំពុងទទួលបានជោគជ័យជាមួយទម្រង់ដាំបន្លែជីររណារ។ អាស្រ័យលក្ខណៈជីរងាយដាំ មិនសូវចំណាយលើការថែទាំ និងមានច្រកចេញលំនឹងបង្គួរ ប្រជាជននៅទីនេះមិនត្រឹមតែបើកទូលាយផ្ទៃដីប៉ុណ្ណោះទេ ថែមទាំងបានចងសម្ព័ន្ធបង្កើតក្រុមសហការ រួមគ្នាបង្កើនប្រសិទ្ធភាពផលិត លំនឹងប្រាក់ចំណូលដល់គ្រួសារទៀតផង។
ដោយការយល់ច្បាស់ពីតួនាទីរបស់គ្រួសារចំពោះការអភិវឌ្ឍសង្គម រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងនិញ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់លើសកម្មភាពជួយដល់នារីកសាងគ្រួសារសុភមង្គល។
ផ្តើមពីកសិករក្រីក្រម្នាក់ដែលធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមជីវិត លោកថាច់ភី នៅភូមិឡងមី ឃុំង៉ាយទឺ ខេត្តវិញឡុង បានខិតខំស្វែងរកទិសដៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាមួយនឹងដើមទុនដែលបានសន្សំ លោកបានវិនិយោគលើការចិញ្ចឹមគោបន្ធាត់ ផ្គួបផ្សំនឹងដាំស្មៅ ឆ្លៀតប្រើចំបើងនិងចិញ្ចឹមកង្កែប បង្កបានប្រភពចំណូលបន្ថែម ជាជំហានឈានឡើងលំនឹងជីវភាព។
ទន្ទឹមនឹងការបង្វែររចនាសម្ព័ន្ធពូជដំណាំសមស្របជាមួយនឹងលក្ខណៈធម្មជាតិ និងតម្រូវការទីផ្សារ លោក លីជុង ភូមិបឹងចុង ឃុំតាយវុាំង ទីក្រុងកឹងធើ បានមោះមុតដាំប្លុងអង្ករនៅជម្រាក់ស្រែ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាព។
ផ្តើមពីផ្ទៃដីស្រែផលិតស្រូវផ្តល់ទិន្នផលទាប បង គៀងសម្បូរ កើតឆ្នាំ ១៩៨៦ នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង បានមោះមុតប្តូរមកដាំឈូកយកក្រឳ។ អាស្រ័យដោយឧស្សាហ៍ព្យាយាមពលកម្ម ទម្រង់ដាំឈូកជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ និងលើកស្ទួយជីវភាព។
ប៉ុន្មានឆ្នាំជិតៗនេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងសម្រាប់គ្រួសារជាច្រើននៅក្នុងភូមិផ្នោរកញ្ជើ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ ផ្តើមពីផ្ទៃដីផលិតដែលមានប្រសិទ្ធភាពទាប កសិករបានផ្លាស់ប្តូរទៅដាំប្រភេទដំណាំរួមផ្សំដែលសមស្របនឹងលក្ខណៈដីធ្លី អាកាសធាតុ និងតម្រូវការទីផ្សារ។
ដោយមានសមាជិកាជនជាតិខ្មែរជាង៨០% ដូច្នេះ សមាគមសហព័ន្ធនារីឃុំឡុងហេប បានផ្សព្វផ្សាយសកម្មភាពជាក់ស្តេងជាច្រើន ដើម្បីបង្កលក្ខណៈដល់បងប្អូននារីបានបង្ខិតជិតប្រភពទុនអនុគ្រោះ ព្រមទាំងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិត ជាជំហានៗបង្កើនប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាព។
លោក ង្វៀងវុាំងទ្រឿង កើតឆ្នាំ ១៩៧៨ នៅភូមិទៀងចាញ់ ឃុំប៊ិញភូ ខេត្តវិញឡុង បានបង្វែរផ្ទៃដីធ្វើស្រែមួយចំណែកមកដាំខ្ទឹមស្លឹកវិញ ជំហានដំបូងបាននាំនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរ។ រយៈពេលដាំខ្លី ងាយស្រួលថែទាំ និងមានឈ្មួញមកទិញដល់ចម្ការ ដំណាំខ្ទឹមស្លឹកកំពុងបើកទិសដៅផលិតសមស្រប ជួយឱ្យគ្រួសារបងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដីធ្លី។
ប្រើប្រាស់អស់ពីលទ្ធភាពក្រោយពីរដូវស្រូវម្តងៗ គួបផ្សំនឹងដាំស្មៅធ្វើជាចំណីឱ្យគោ ពូ ថាច់តឹន កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង បានពង្រីកហ្វូងគោតាំងពី ១ ក្បាលដំបូង ឡើងដល់ ៩ ក្បាល ក្នុងនោះមានគោបន្តពូជចំនួន ៣ ក្បាល និងគោបន្ធាត់ ចំនួន ៦ ក្បាល។
ធានារ៉ាប់រងសង្គមទីក្រុងកឹងធើ បានសហការជាមួយមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ ចាត់តាំងសន្និសីទផ្សព្វផ្សាយអំពីគោលនយោបាយធានារ៉ាប់រងសង្គម និងណែនាំរួមបញ្ចូលសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID ជូនគ្រូឧទ្ទេសនិងនិស្សិត។
ផ្តើមពីការដាំដំណាំរួមផ្សំនាំមកប្រសិទ្ធភាពមិនខ្ពស់ គ្រួសារប្រជាជនខ្មែរមួយចំនួននៅភូមិបឹង ឃុំតឹបស៊ើង ខេត្តវិញឡុង បានប្តូរមកដាំក្រូចវល្លិក្នុងរោងសំណាញ់ ដោយការឧបត្ថម្ភរបស់រដ្ឋ។
ជាមួយនឹងទិសស្លោករួមដំណើរជាមួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច សមាគមកសិករទីក្រុងកឹងធើ បានអនុវត្តវិធានការឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជាច្រើន។ តាមរយៈនោះ ជួយកសិករជាច្រើន ពិសេសគឺគ្រួសារដែលនៅលំបាក មានកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព និងឈានឡើងធូរធារជាបណ្តើរៗ។