ឆ្នាំ២០១៨ ខេត្តសុកត្រាំង បានឧបត្ថម្ភថវិកាដល់វត្តដែលមានសគុណចំពោះបដិវត្តន៍ ដើម្បីជួសជុល កសាងព្រះវិហារថ្មី។ ផ្តើមពីនោះ ផ្តល់ភាពងាយស្រួលសម្រាប់ព្រះសង្ឃបួសរៀន និងមាមីងខ្មែរមកធ្វើបុណ្យសុន្ទរ៍ទាន។
លោកត្រឿងវ៉ាន់ដែ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំហ្វាតឹង ស្រុកកូវកែ ខេត្តត្រាវិញ ឲ្យដឹង៖ “ហ្វាតឹង ជាឃុំមួយក្នុងចំណោមឃុំទាំងពីរត្រូវបានគណៈកម្មាធិការបក្សស្រុកកូវកែ ជ្រើសកសាងឃុំវប្បធម៌-ជនបទថ្មី សម្រេចនៅចុងឆ្នាំ២០១៩។
“ខ្ញុំគ្រាន់តែមានបំណងត្រឹមតែប្រាក់ចំណូលរបស់បងប្អូនបានលំនឹង ហើយចង់ជួយបងប្អូនឲ្យបានច្រើនជាងនេះ ដើម្បីជីវភាពរបស់មាមីងក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរជាង”។
ច្រើនឆ្នាំកន្លង អាស្រ័យកម្មវិធី១៣៥របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានវិនិយោគ ទើបជីវភាពជនរួមជាតិខ្មែរនៅខេត្តហូវយ៉ាង ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកស្ទួយ; តំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅមានការរីកចម្រើនគ្រប់វិស័យ។
លោកត្រឹងមិញទ្វឹន ជាកសិករខ្មែរនៅអនុសង្កាត់ទី៣ សង្កាត់ទី៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង តែងខិតខំឈានឡើងក្លាយជាកសិករគំរូក្នុងការផលិត ធ្វើសេដ្ឋកិច្ចពូកែ រកបានប្រាក់ចំណូលជិត១ពាន់លានដុង/ឆ្នាំ។
ខេត្តបាកលីវ អនុវត្តបានល្អនូវគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋ ដើម្បីគិតគូរជីវភាពដល់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ប្រជាជនមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចជីវភាពសម្ភារៈ-ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឲ្យដឹង៖ អ្នកមានប្រជាប្រិយភាពនៅលើភូមិសាស្រ្តខេត្ត ត្រូវបានភូមិភាគយកចិត្តទុកដាក់ឧបត្ថម្ភយ៉ាងល្អ ម្ល៉ោះហើយ បានរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយឧបត្ថម្ភដោយឡែករបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត។
នៅខេត្តត្រាវិញ មានកសិករខ្មែរជាច្រើនមានការយល់ដឹង និងចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដាំដុះបង្កើនប្រាក់ចំណូល។
ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង មានប្រជាជនរស់នៅប្រមាណ២.២៦៨គ្រួសារ ដោយមានមនុស្ស៩.៧១៧នាក់ ក្នុងនោះ ជនរួមជាតិខ្មែរ១.២៣១គ្រួសារ ស្រូបអត្រា៥៦%នៃចំនួនប្រជាជនរួម។ ប៉ុន្មានឆ្នាំកន្លង សេដ្ឋកិច្ចរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធ ដូចជាអគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាលរបស់ឃុំធ្វឹងហ្វា ត្រូវបានវិនិយោគទុនកសាង គោលនយោបាយសុខុមាលភាពសង្គម ក៏បានយកចិត្តទុកដាក់យ៉ាងពិសេស។
អស់ពីចិត្តនឹងការងារ ខ្នះខ្នែងជួយសមាជិកក្រីក្របង្ខិតជិតប្រភពទុន កសាងទម្រង់រូបភាព រកស៊ីប្រកបដោយប្រសិទ្ធភាព ចាកផុតពីភាពក្រីក្រ។ល។ ម្ល៉ោះហើយបងស្រីឡឹមធីវណ្ណី អនុប្រធានសមាគមសហព័ន្ធនារី ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងបានបងប្អូននារីស្រឡាញ់រាប់អាន។
អនុវត្តគោលនយោបាយអនុគ្រោះពិសេសដោយឡែករបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិច នៅឃុំវីធ្វី ស្រុកវីធ្វី ខេត្តហូវយ៉ាង បានឧបត្ថម្ភគ្រួសារប្រជាជនជិត៣០គ្រួសារ លោះដីផលិតកម្មឡើងវិញ ព្រមទាំងសាងសង់ផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្រជាង១០០ខ្នង។ល។
ចាប់ពីដើមឆ្នាំ២០១៨មកទល់នឹងបច្ចុប្បន្ន ស្រុកកើ-ដ ក្រុងកឹងធើ ជួយគ្រួសារជនរួមជាតិខ្មែរ២១ គ្រួសារមានលំនៅឋានស្រួលបួលនិងពលករជនបទរាប់រយនាក់មានការងារធ្វើលំនឹង។