02/07/2026 - 20:49

ដំ​ណើរ​ធ្វើ​ថ្មី​កសិ​ផល​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ 

រយៈ​ពេល​ជាង ១០ ឆ្នាំ​ ខិត​ខំ​ចង​សម្ពន្ធ​កសិ​ផល​ពិ​សេស​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ អ្នក​ស្រី ហ្វិញ​ធី​កេវ​តៀង​នា​យិកា​អា​ជីវ​កម្ម​ឯក​ជន ផលិត​កម្ម​និង​ពា​ណិជ្ជ​កម្ម​ក្វាង​ឌាំង ឱ្យ​ដឹង៖ ដើម្បី​ឱ្យ​កសិ​ផល​នៅ​តំ​បន់​ជន​បទ​អាច​ឈាន​ទៅ​បាន​ឆ្ងាយ មិន​បញ្ឈប់​ត្រឹម​តែ​លក់​ចេញ​ធម្ម​តា​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ការ​ច្នៃ​ប្រ​តិដ្ឋ​ជាង​ទៀត។ ហើយ​ផលិត​ផល​ទឹក​ដោះ​អង្ករ​ក្រ​មៅ​របស់​អ្នក​ស្រី គឺ​ជា​ការ​ចាប់​ផ្តើម​សម្រាប់​ក្តី​ប្រាថ្នា​លើក​កម្ពស់​តម្លៃ​គ្រាប់​អង្ករ​វៀត​ណាម។

ហាង​លក់​ផលិត​ផល​ពិ​សេស​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ទី​តាំង​នៅ​លេខ ៦៧ - ៦៩ ផ្លូវ​ឌិញ​តៀង​ហ្វាង សង្កាត់​និញ​កេវ ទី​ក្រុង​កឹង​ធើ តាំង​ពី​យូរ​ណាស់​មក​ហើយ ទី​នេះ​បាន​ក្លាយ​ជា​ទី​តាំង​សំ​ចត​របស់​ភ្ញៀវ​ទេស​ចរ និង​អតិ​ថិ​ជន នៅ​ពេល​ចង់​ស្វែង​រក​ទិញ​ផលិត​ផលល​ពិ​សេស​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ តាំង​ពី​ប្រ​ភេទ​នំ​ប្រ​ជា​ប្រិយ, ផ្អក ត្រី​ងៀត ផ្លែ​ឈើ​កែ​ច្នៃ, អង្ករ ST២៥ របស់​លោក​កួ តែ ទឹក​ឃ្មុំ រហូត​ដល់​ផលិត​ផល OCOP របស់​ភូមិ​ភាគ​នីមួយ​ៗ​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង សុទ្ធ​តែ​បាន​ប្រ​មូល​ផ្តុំ​គ្នា​នៅ​ក្រោម​ដំ​បូល​តែ​មួយ រួម​ចំ​ណែក​នាំ​កសិ​ផល​ពិ​សេស​ភាគ​ខាង​លិច​បាន​ខិត​ជិត​នឹង​ទី​ផ្សារ​ជាង។

លោក​ស្រី ហ្វិញ​ធី​កេវ​តៀង (ខាង​ឆ្វេង) ណែ​នាំ​ផលិត​ផល​ទឹក​ដោះ​អង្ករ​ពណ៌​ក្រ​មៅ​ជូន​អ្នក​តំ​ណាង ក្នុង​កិច្ច​ប្រ​ជុំ​មួយ​ដែល​ប្រ​ព្រឹត្ត​ទៅ​នៅ​ក្រុង​កឹង​ធើ។

មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា ដើម្បី​ទទួល​បាន "ផែ​នទី​ផលិត​ផល​ពិ​សេស" គឺ​ជា​ដំ​ណើរ​ការ​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​របស់​បង​ស្រី ហ្វិញ​ធី​កេវ​តៀង នា​យិកាអា​ជីវ​កម្ម​ឯក​ជន ផលិត​កម្ម​និង​ពាណិជ្ជ​កម្ម​ក្វាង​ឌាំង។ បង​ស្រី​បាន​ស្វែង​រក​ភូមិ​របរ​នីមួយៗ សហ​ករណ៍ គ្រួ​សារ​ផលិត​នៅ​គ្រប់​ទិស​ទី​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ដើម្បី​ជ្រើស​រើស​ផលិត​ផល​ដែល​មាន​គុណ​ភាព ព្រម​ទាំង​ជួយ​គាំ​ទ្រ​ដល់​មូល​ដ្ឋាន​នា​នា​ក្នុង​ការ​នាំ​យក​ទំនិញ​ទៅ​កាន់​អតិថិ​ជន។

ជើង​ធ្វើ​ដំ​ណើរ​ទាំង​នោះ មិន​ត្រឹម​តែ​ជួយ​ឱ្យ​បង​ស្រី​យល់​ពី​តម្លៃ​ផលិត​ផល​ពិ​សេស​នីមួយៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ឃើញ​ពី​ការ​ព្រួយ​បា​រម្ភ​របស់​ប្រ​ជា​កសិ​ករ និង​មូល​ដ្ឋាន​ផលិត​កម្ម​ទៀត​ផង។ ផលិត​ផល​ជា​ច្រើន​មាន​គុណ​ភាព​ល្អ ប៉ុន្តែ​លក់​ចេញ​ស្មើ​វត្ថុ​ធា​តុ​ដើម ឬ​ការ​ច្នៃ​បឋម តម្លៃ​មិន​ទាន់​ខ្ពស់ ហើយ​ការ​លក់​ចេញ​គឺ​ពឹង​ផ្អែក​លើ​ទី​ផ្សារ។ "ខ្ញុំ​តែង​គិត​ថា ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​កសិ​ផល​តំ​បន់​ជន​បទ​យើង​មិន​ត្រឹម​តែ​លក់​បាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន​ទៀត​ផង។ ប្រ​សិន​បើ​គ្រាន់​តែ​ធ្វើ​ជា​កាត​ភ្ជាប់​សម្រាប់​ការ​លក់​ចេញ គឺ​នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​បាន​នូវ​បញ្ហា​រយៈ​ពេល​វែង​នោះ​ទេ"។ បង​ស្រី​តៀង ចែក​រំលែក​ដូច្នេះ។

ដោយ​បទ​ពិសោធន៍​ទាំង​នោះ​ហើយ ធ្វើ​ឱ្យ​បង​ស្រី​មាន​គំ​និត​ថា ប្រ​សិន​បើ​ចង់​ឱ្យ​កសិ​ផល​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព មិន​ត្រឹម​តែ​ពង្រីក​ទី​ផ្សារ​ប៉ុណ្ណោះ​ទេ ត្រូវ​បង្កើត​ផលិត​ផល​ថ្មី មាន​បរិ​មាណ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​តម្លៃ​ខ្ពស់​ជាង​មុន។ ផ្តើម​ពី​អ្នក​តភ្ជាប់​ផលិត​ផល​ពិ​សេស បង​ស្រី​តៀង បាន​សម្រេច​ចិត្ត​បោះ​ជំ​ហាន​ចូល​ទៅ​ក្នុង​ដំ​ណើរ​ការ​ថ្មី​ទាំង​ស្រុង គឺ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​ផលិត​ផល​ដោយ​ផ្ទាល់។ ទឹក​ដោះ​អង្ករ​ខ្មៅ គឺ​ជា​ផលិត​ផល​ដំ​បូង​បង្អស់​ដែល​បើក​ឆាក​សម្រាប់​យុទ្ធ​សាស្ត្រ​នោះ​។

បង​ស្រី​តៀង ជា​មួយ​ផលិត​ផល​ទឹក​ដោះ​អង្ករ​ពណ៌​ក្រ​មៅ។​

បង​ស្រី តៀង ឱ្យ​ដឹង៖ ក្នុង​ចំ​ណោម​កសិ​ផល​ជា​ច្រើន​របស់​តំ​បន់ ទឹក​ដោះ​អង្ករ​ក្រ​មៅ​គឺ​ជា​វត្ថុ​ធា​តុ​ដើម​ដែល​ធ្វើ​ឱ្យ​បង​ស្រី​មាន​ការ​ចាប់​អា​រម្មណ៍​ពិ​សេស។ តាម​រយៈ​ការ​ពិភាក្សា​ជា​ច្រើន​លើក​ជា​មួយ​វិស្វករ ហូក្វាង​កួរ (បិតា​ផលិត​អង្ករ ST) បង​ស្រី​ដឹង៖ អង្ករ​ប្រ​ភេទ​នេះ​មាន​ផ្ទុក​សារ​ធាតុ​ anthocyanin ខ្ពស់ - ដែល​ជា​សារ​ធា​តុ​ប្រ​ឆាំង​អុក​ស៊ី​តកម្ម​មាន​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​សុខ​ភាព។ ថ្វី​ដ្បិត​តែ​ដូច្នោះ ដោយ​សារ​នេះ​ជា​អង្ករ​សម្រូប ពេល​វេលា​ចម្អិន​គឺ​យូរ​បង្គួរ មិន​សម​ស្រប​នឹង​ជីវ​ភាព​ទំនើប​នោះ​ទេ។ "បង​ស្រី​តៀង បាន​រំ​ឮ​កពី​គំ​និត​ដំ​បូង៖ "ប្រ​សិន​បើ​គ្រប់​គ្នា​មិន​សូវ​មាន​ពេល​វេលា​ចម្អិន​បាយ​អង្ករ​សម្រូប​ទេ ហេតុ​អ្វី​យើង​មិន​ផលិត​ភេ​សជ្ជៈមួយ​ពី​អង្ករ​នោះ​តែ​ម្តង​ទៅ?" បង​ស្រី​តៀង​បាន​រំលឹក​ពី​គំ​និត​ដំ​បូង​ដូច្នេះ។

ឆ្នាំ​ ២០២៣ បង​ស្រី​បាន​សហ​ការ​ជា​មួយ​អ្នក​ជំ​នាញ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ដើម្បី​ធ្វើ​ការ​ផ្ទេរ​ជូន​បច្ចេក​វិទ្យា​អភិ​វឌ្ឍ​ផលិត​ផល​ទឹក​ដោះ​អង្ករ​ពណ៌​ស្វាយ។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ចំ​ណុច​របត់​ដ៏​ធំ​មួយ នៅ​ពេល​ដែល​អា​ជីវ​កម្ម​មិន​ត្រឹម​តែ​ចែក​ចាយ​ផលិត​ផល​ពិ​សេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ចាប់​ផ្តើម​បង្កើត​ផលិត​ផល​ដែល​មាន​យី​ហោ​ផ្ទាល់​ខ្លួន ចេញ​ពី​ប្រ​ភព​វត្ថុ​ធា​តុ​ដើម​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​តែ​ម្តង។

ដើម្បី​ធ្វើ​ឱ្យ​គំ​និត​នេះ​ក្លាយ​ជា​ការ​ពិត​ អា​ជីវ​កម្ម​បាន​ជ្រើស​រើស​ប្រើ​ប្រាស់​អង្ករ ST ពណ៌​ក្រ​មៅ​ធ្វើ​ជា​វត្ថុ​ធាតុ​ដើម វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹត​ខ្សែ​សង្វាក់​ផលិត​កម្ម និង​អនុ​វត្ត​បច្ចេក​វិទ្យា​សម្លាប់​មេ​រោគ​ (Sterilization) ក្នុង​ដប​កែវ​មាន​សី​តុណ្ហ​ភាព​លើស​ពី ១២០0C ដើម្បី​ធា​នា​គុណ​ភាព​ផលិត​ផល​ដោយ​មិន​បាច់​ប្រើ​ប្រាស់​សារ​ធា​តុ​រក្សា​ទុក​ឡើយ។ ទឹក​ដោះ​មួយ​ដប​ៗមាន​ចំ​ណុះ ២៩០ml ប្រើ​ប្រាស់​អង្ករ​ពណ៌​ក្រ​មៅ​ប្រ​មា​ណ​ ៥០ ក្រាម។ បង​ស្រី​តៀង ឱ្យ​ដឹង អ្វី​ដែល​បង​ស្រី​ពេញ​ចិត្ត​បំ​ផុត​នោះ​គឺ ផលិត​ផល​នៅ​តែ​រក្សា​បាន​នូវ​ក្លិន​ក្រ​អូប​ធម្ម​ជាតិ​នៃ​គ្រាប់​អង្ករ ធ្វើ​ឱ្យ​នឹក​ឃើញ​ដល់​រស​ជាតិ​ទឹក​បាយ​ក្នុង​របប​អា​ហារ​របស់​គ្រួ​សារ​វៀត​ណាម ដោយ​មិន​ប្រើ​ប្រាស់​សារ​ធា​តុ​បង្កើត​ក្លិន ឬ​សារ​ធា​តុ​បន្ថែម​សម្រាប់​រក្សា​ទុក​នោះ​ទេ។

បច្ចុប្បន្ន ផលិត​ផល​ទឹក​ដោះ​អង្ករ​ពណ៌​ក្រ​មៅ​បាន​អភិវឌ្ឍ​ឡើង​ជា​ពីរ​ប្រ​ភេទ​គឺ ប្រ​ភេទ​មាន​ស្ករ និង​គ្មាន​ស្ករ ដោយ​ទទួល​បាន​បរិមាណ​ផលិត​ផល​ប្រ​មាណ ១៨០​.០០០ ដប​ក្នុង​មួយ​ឆ្នាំ។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី បើ​តាម​បង​ស្រី​តៀង នេះ​គ្រាន់​តែ​ជា​ដំ​ណាក់​កាល​សាក​ល្បង ដើម្បី​បន្ត​កែ​លម្អ​ផលិត​ផល និង​ស្តាប់​មតិ​កែ​លម្អ​ពី​ទី​ផ្សារ។ "ខ្ញុំ​ចង់​ឱ្យ​អតិថិ​ជន​ទទួល​អា​រម្មណ៍​ពី​គុណ​ភាព​ផលិត​ផល​ជា​មុន​សិន។ នៅ​ពេល​ទី​ផ្សារ​ទទួល​យក​បាន​ល្អ នោះ​នឹង​ជា​មូល​ដ្ឋាន​ដើម្បី​វិនិ​យោគ​លើ​រោង​ចក្រ​ធំ​ជាង​មុន និង​អភិវឌ្ឍ​បន្ថែម​នូវ​ប្រ​ភេ​ទទឹក​ដោះ​អង្ករ​ជា​ច្រើន​ទៀត​ពី​កសិ​ផល​ក្នុង​ស្រុក​"។ បង​ស្រី​តៀង​ឱ្យ​ដឹង​ដូច្នេះ។

មិន​បញ្ឈប់​ត្រឹម​ទឹក​ដោះ​អង្ករ​ពណ៌​ក្រ​មៅ​រស​ជាតិ​ដើម​នោះ​ទេ អា​ជីវ​កម្ម​កំ​ពុង​បន្ត​ស្រាវ​ជ្រាវ​បណ្តា​ផលិត​ផល​រួម​ផ្សំ​ជា​មួ​យស​ណ្តែ​កក្រ​ហម គ្រាប់​ឈូក​ ល្ពៅ អង្ករ​ក្រ​ហម​។ល។ ដើម្បី​ទាញ​យក​ផល​ប្រ​យោជន៍​ឱ្យ​បាន​កាន់​តែ​ល្អ​ពី​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ក្នុង​ភូមិ​ភាគ នាំ​មក​នូវ​ជម្រើស​ជា​ច្រើន​សម្រាប់​អតិថិ​ជន។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ផលិត​ផល អា​ជីវ​កម្ម​ក៏​បាន​ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​យី​ហោ នាំ​យក​ផលិត​ផល​ឡើង​ទៅ​លើ​បណ្តា​ញអន​ឡាញ និង​ចូល​រួម​កម្ម​វិធី​លើក​កម្ពស់​ពា​ណិជ្ជ​កម្ម​ជា​ច្រើន។ អា​ស្រ័យ​ហេ​តុ​នោះ ទឹក​ដោះ​អង្ករ​ពណ៌​ក្រ​មៅ​បាន​បោះ​ជំ​ហាន​បន្តិច​ម្តងៗ​ទៅ​កាន់​បណ្តា​ខេត្ត ក្រុង​ភាគ​ខាង​ជើង និង​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​អតិថិ​ជន។

តាម​បង​ស្រី​តៀង តម្លៃ​ដ៏​ធំ​បំ​ផុត​នៃ​ផលិត​ផល​គឺ​មិន​ត្រឹម​តែ​ស្ថិត​នៅ​លើ​ទិន្ន​ន័យ​នៃ​ការ​លក់​ចេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ស្ថិត​នៅ​លើ​ការ​បង្កើត​កន្លែង​លក់​ចេញ​បន្ថែម​ឱ្យ​មាន​ស្ថិរ​ភាព​សម្រាប់​វត្ថុ​ធាតុ​ដើម​ក្នុង​ប្រ​ទេស រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ដល់​កសិ​ករ។ វែង​ឆ្ងាយ​ជាង​នេះ​ទៅ​ទៀត នោះ​ក៏​ជា​វិធី​សាស្ត្រ​ដើម្បី​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​ចំ​ពោះ​កសិ​ផល​ភូមិ​ភាគ -  ផ្តើម​ពី​ផលិត​ផល​ឆៅ ឱ្យ​ក្លាយ​ជា​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់ ដោយ​សារ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ការ​ច្នៃ​ប្រ​តិដ្ឋ​។

ចាប់​ពី​ហាង​មួយ​ដែល​ប្រ​មូល​ផ្តុំ​រាប់​រយ​ប្រ​ភេទ​ផលិត​ផល​ពិ​សេ​សភាគ​ខាង​លិច រហូត​ដល់​ដប​ទឹក​ដោះ​អង្ករ​ពណ៌​ស្វាយ​ដែល​ផ្ទុក​នូវ​រស​ជាតិ​ជន​បទ ដំ​ណើរ​របស់​បង​ស្រី ហ្វិញ​ធី​កេវ​តៀង គឺ​ជា​រឿង​រ៉ាវ​អំ​ពី​ការ​ផ្លាស់​ប្តូរ​ខ្លួន​ពី​ការ​ផ្សារ​ភ្ជាប់​ការ​លក់​ចេញ ទៅ​ជា​ការ​បង្កើត​តម្លៃ។ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​គ្រាប់​អង្ករ​វៀត​ណាម​មាន​មុខ​មាត់​ថ្មី​នោះ​ទេ បង​ស្រី​តៀង កំ​ពុង​បោះ​ជំ​ហាន​បន្តិច​ម្តងៗ បើក​ផ្លូវ​ដើរ​ថ្មី​សម្រាប់​កសិ​ផល​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង នោះ​គឺ​ការ​អភិវឌ្ឍ​ការ​កែ​ច្នៃ​ស៊ី​ជម្រៅ កសាង​យី​ហោ​ និង​ច្នៃ​ប្រ​តិដ្ឋ​ដើម្បី​ឈាន​ទៅ​កាន់​ទី​ផ្សារ​ដ៏​ធំ​ទូ​លាយ​ជាង​មុន៕

ណាម​ហឿង - លី​សៀ​

ចែករំលែកអត្ថបទ