07/07/2026 - 14:44

សាមគ្គី​កសាង​ភូមិ​ស្រុក​ 

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ផុង​ឌៀង ធ្វើ​ជា​ប្រ​ធាន​និង​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​ជា​សមា​ជិក​ចលនា​ប្រ​ជា​ជន​រួម​ដៃ​គ្នា​កសាង​ជន​បទ​ថ្មី​ និង​ទី​ក្រុង​អរិយ​ធម៌​ សម្រេច​បាន​លទ្ធ​ផល​យ៉ាង​សកម្ម​ជា​ច្រើន​។ សកម្ម​ភាព​នេះ​មិន​ត្រឹម​តែ​ដាស់​តឿន​ស្មារតី​សាម គ្គី​ភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​សហ​គមន៍ បង្ក​ជា​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ជំ​រុញ​ឱ្យ​ឃុំ​ផុង​ឌៀងកាន់​តែ​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​និង​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរ​ភាព​។

អា​ស្រ័យ​ការ​រួម​ដៃ​គ្នា​របស់​ប្រ​ជា​ជន​ ទើប​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​របស់​ឃុំ​ផុង​ឌៀងពី​មួយ​ថ្ងៃ​កាន់​តែ​សុក្រឹត​។

បង​ស្រី​ ប៊ូយធី​ហ្វៀង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ឃុំ​ផុង​ឌៀង បាន​ឱ្យ​ដឹង​ គណៈ​ប្រ​ចាំ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​ចង្អុល​ការ​ ណែ​នាំ​ និង​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​សហ​ការ​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុ​វត្ត​ភារ​កិច្ច​ជំ​នាញ​របស់​ស្ថា​ប័ន​និង​អង្គ​ភាព​នីមួយៗ​ ព្រម​ទាំង​កសាង​ទម្រង់​ផ្សេង​ៗដើម្បី​រួម​ចំ​ណែក​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​នយោ​បាយ​របស់​ភូមិ​ភាគ​។ គំ​រូ​ឈាន​មុខ​ដូច​៖ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​របស់​ឃុំ​ បាន​សហ​ការ​ ចលនា​ថវិកា​បាន​ចំ​នួន​ ៣០០ លាន​ដុង​ ដើម្បី​កសាង​ស្ពាន​នៅ​ភូមិ​ទ្រឿង​ដុង​បេ។

បង​ស្រី​ ត្រឹង​ធី​ភឿង នៅ​ភូមិ​ទ្រឿង​ដុង​បេបាន​ឲ្យ​ដឹង​៖ "ស្ពាន​ចាស់​តូច​ចង្អៀត​ ទ្រុឌ​ទ្រោម​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក​។ ហេ​តុ​ដូច្នេះ​ ពេល​កម្មា​ភិបាល​មក​ចលនា​ ខ្ញុំ​បាន​ឯក​ភាព​គប់​វាល់​ជា​ទឹក​ប្រាក់​ចំ​នួន​ ៥០ លាន​ដុង​ និង​ជួយ​ដាំ​បាយ​ ជូន​ទឹក​ ដើម្បី​បម្រើ​ដល់​កម្លាំង​ពល​កម្ម​។ ដោយ​សារ​មាន​ប្រ​ជា​ជន​ រួម​ចំ​ណែក​ជា​ថវិកា​ និង​កម្លាំង​ពល​កម្ម​ ទើប​ស្ពាន​ថ្មី​បា​នក​សាង​ ឡើង​យ៉ាង​រឹង​មាំ​ មាន​បង្កាន់​ដៃ​ មាន​ភ្លើង​បំ​ភ្លឺ​... ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​បាន​ងាយ​ស្រួល​ និង​មាន​សុវត្ថិ​ភាព​"។

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ឃុំ​នា​នា​ បាន​អនុ​វត្ត​ទម្រង់​ ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​៖ កសាង​ផ្ទះ​មហា​សាមគ្គី​នៅ​ភូមិ​ថើយយ៉ាយ ព្រម​ទាំង​អុជ​បំ​ភ្លឺ​ដង​ផ្លូវ​ជន​បទ​នៅ​ភូមិ​ថើយអាង​ សហ​ករណ៍​ផលិត​ទុរេន​តឹង​ថើយ ក្លឹប​របរ​ដាំ​ខ្នុរ​សាច់​ក្រ​ហម​ កសាង​បង្គោល​ភ្លើង​ និង​បង្គោល​ទង់​នៅ​ភូមិ​ទ្រឿង​តី កសាង​ដង​ផ្លូវ​ស្អាត​នៅ​ភូមិ​ទ្រឿង​ទ្រុង​អា​ ដង​ផ្លូវ​បង្គោល​ទង់​នៅ​ភូមិ​ទ្រឿង​ទ្រុង​បេ  ដាំ​ដើម​ឈើ​ជា​ម្លប់​នៅ​ភូមិ​តឹង​ញើង និង​ថែ​ទាំ​ដង​ផ្លូវ​ ទេ​សភាព​បៃតង​-ល្អ​ស្អាត​-សុវត្ថិ​ភាព​ នៅ​ភូមិ​ទ្រឿង​ទ្រុង​បេ។

 រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​ចាត់​តាំង​បើក​យុទ្ធ​នា​ការ​ការ​ពា​រប​រិស្ថាន​។​

ទន្ទឹម​នោះ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ អង្គ​ការ​នយោ​បាយ​-សង្គម​ឃុំ​ និង​បណ្តា​ភូមិ​បំ​ផុស​ចលនា​កម្មា​ភិបាល​ សមា​ជិក​សមា​គម​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​ប្រ​ជា​ជន​ ចូល​រួម​ប្រ​មូល​សំ​បក​ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដែល​បាន​ប្រើ​ប្រាស់​រួច​ចំ​នួន​ ២៤២ គី​ឡូ​ក្រាម​ ដើម្បី​យក​ទៅ​កម្ទេច​ចោល​ រួម​ចំ​ណែក​អនុ​វត្ត​ការ​ចលនា​ប្រឡង​ប្រ​ណាំង​ "ទូ​ទាំង​ប្រ​ជា​ជន​រួម​ដៃ​គ្នា​កាពា​រប​រិស្ថាន​ ដើម្បី​ប្រ​ទេស​វៀត​ណាម​ បៃតង​ - ស្អាត​"។

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ឃុំ​ ចលនា​អំ​ណោយ​បាន​ចំ​នួន​ ១.៦២០ ចំ​ណែក​ ដែល​មាន​តម្លៃ​ជាង​ ៥០០ លាន​ដុង​ ដើម្បី​ជូន​ដល់​គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ឆ្នាំ​ ២០២៦ ជូន​អំ​ណោយ​ដល់​កុមារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​នូវ​ទឹក​ប្រាក់​ចំ​នួន​ ១១ លាន​ដុង​ ព្រម​ទាំង​ចលនា​បង្ក​មូល​និធិ​ "ដើម្បី​អ្នក​ក្រ​" របស់​ឃុំ​ សរុប​ឡើង​ដល់​ជាង​ ៣៤៧ លាន​ដុង​។

ក្នុង​ឆ្នាំ​ ២០២៥ រណ​សិរ្ស​ឃុំ​សហ​ការ​ជា​មួយ​រណ​សិរ្ស​ទី​ក្រុង​ កសាង​ផ្ទះ​មហា​សាមគ្គី​បាន​ចំ​នួន​ ៨ ខ្នង​ ចលនា​ការ​ឧបត្ថម្ភ​ពី​សង្គម​ដើម្បី​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ចំ​នួន​ ៤ ខ្នង​ ជូន​ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ពី​លំ​នៅ​ឋាន​។ បង​ស្រី​ឡឹម​ធី​ឡ​ង នៅ​ភូមិ​ញើងឡុក​២  បាន​ចែក​រំ​លែ​កថា​៖ "ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ខ្លាំង​ណាស់​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធ​ភាព​ជួស​ជុល​ឡើយ​។ គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ពេល​ទទួល​បាន​ការ​ជំនួយ​ពី​កម្មា​ភិបាល​គ្រប់​ជាន់​ថ្នាក់​ ដើម្បី​សាង​សង់​ផ្ទះ​ថ្មី​មាំ​មួន​ និង​ស្អាត​បាត​ឡើង​វិញ​"។

បង​ស្រី​ប៊ុយធី​ហ្វៀង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ឃុំ​ផុង​ឌៀងបាន​ឱ្យ​ដឹង​៖ "គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ នឹង​បន្ត​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចលនា​ "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ និង​ទី​ក្រុង​អរិយ​ធម៌​" ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​។ ក្នុង​នោះ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វើ​ជា​ប្រ​ធាន​ សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​ជា​សមា​ជិក​ ដើម្បី​បន្ត​ការ​ចលនា​ជួស​ជុល​ដង​ផ្លូវ​គមនាគមន៍​ជន​បទ​ ធ្វើ​អនា​ម័យបរិស្ថាន​ បង្ក​ទេ​សភាព​នៅ​តាម​មណ្ឌល​លំ​នៅ​ឋាន​អរិយ​ធម៌​ និង​អនុ​វត្ត​សកម្ម​ភាព​គិត​អាន​ជីវ​ភាព​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​ឃុំ​ផុង​ឌៀងកាន់​តែ​រីក​ចម្រើន​ និង​ពី​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ប្តូរ​ថ្មី​"៕ 

                                                                                                                                                                                  ង្វៀង​ហ្វី​-ដា​លី​ន

ចែករំលែកអត្ថបទ