ដោយកំណត់ច្បាស់ ហេដ្ឋារចនាសម្ព័ន្ធគឺជាមូលដ្ឋានគ្រឹះ ទីក្រុងកឹងធើ បានប្រមូលផ្ដុំប្រភពធនធានកសាងជនបទថ្មី រួមចំណែកធ្វើឱ្យសុក្រឹតទិដ្ឋភាពជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ពិសេសគឺនៅតំបន់ជនជាតិភាគតិច។

វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន។
ប៉ុន្មានឆ្នាំកន្លង ទីក្រុងកឹងធើបានកៀរគរ និងប្រើប្រាស់មានប្រសិទ្ធភាពនូវប្រភពធនធានវិនិយោគជាច្រើន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងជនបទ។ ក្នុងនោះ សរុបប្រភពទុននៃកម្មវិធីទិសដៅជាតិកសាងជនបទថ្មី បានផ្តល់និងអនុវត្តក្នុងដំណាក់កាល ២០២១-២០២៥ សម្រេច ៣.៥១៤ ពាន់លានដុង។
តាមប្រសាសន៍លោក ហ្វិញថាញ់ហ៊ឺវ ប្រធានការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិទីក្រុងកឹងធើ ដំណាក់កាល ២០២១-២០២៥ ទីក្រុង បានបង្វែរចំណុចស្នូលពីការពង្រីកបរិមាណទៅជាការលើកកម្ពស់គុណភាព មានលក្ខណៈស្របគ្នា និងលទ្ធភាពទាញយកផល ប្រើប្រាស់ប្រកបដោយចីរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ។ ភូមិភាគនានាបានផ្ដុំកម្លាំងលើការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើឱ្យសុក្រឹតប្រព័ន្ធគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី សាលារៀន មូលដ្ឋានសុខាភិបាល និងស្ថាប័នវប្បធម៌-កីឡា។ ផ្តល់អាទិភាពលើប្រភពធនធានសម្រាប់សំណង់នានាបម្រើផ្ទាល់ដល់ការផលិតនិងជីវភាពប្រជាជន។
អាស្រ័យហេតុនោះ មានសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានវិនិយោគ បង្កើនកម្រិត បានពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់ រួមចំណែកបង្រួញគម្លាតរវាងជនបទនិងទីក្រុង។ មកដល់ពេលនេះ ទីក្រុងកឹងធើ មានឃុំចំនួន ៥៩/៧២ សម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មាន ៤៦ ឃុំស្ថិតក្នុងតំបន់ជនជាតិភាគតិច; ឃុំចំនួន ១៥ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ (ក្នុងនោះ មាន ២ ឃុំស្ថិតក្នុងតំបន់ជនជាតិភាគតិច); និងឃុំចំនួន ២ សម្រេចបទដ្ឋានជនបទថ្មីគំរូ គឺឃុំទ្រឿងឡុង និងឃុំថើយហ៊ឹង។
ផ្តើមពីមូលដ្ឋានគ្រឹះរួមទាំងនោះ ឃុំថាញ់ថើយអាង គឺជាភូមិភាគមួយក្នុងចំណោមភូមិភាគដែលមានចំណុចចាប់ផ្តើមទាប ប៉ុន្តែបានឈានឡើងយ៉ាងខ្លាំងក្លា។ ឆ្នាំ២០១១ ឃុំសម្រេចបានត្រឹមតែ ៣/១៩ លក្ខឋានប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគព្រមៗគ្នា បង្កជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកឡេទ្រុងទ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ថើយអាង ឱ្យដឹង៖ អាស្រ័ការយកចិត្តទុកដាក់វិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំកាន់តែសុក្រឹត ជាពិសេស គឺផ្លូវគមនាគមន៍ជនបទបានកសាងរឹងមាំ ភូមិទាំង ១០០% មានផ្លូវទៅមកងាយស្រួល។ អគ្គិសនី ទឹកស្អាត សាលារៀន និងមូលដ្ឋានសុខាភិបាល ជាជំហានបានបង្កើនកម្រិត ឆ្លើយតបបានល្អនូវតម្រូវការផលិតនិងប្រជុំជីវភាពរបស់ប្រជាជន។
មិនត្រឹមតែការវិនិយោគកសាងនោះទេ ភូមិភាគនៅទាំងផ្តោតសំខាន់លើការទាញយកផល និងប្រើប្រាស់មានប្រសិទ្ធភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ផ្សារភ្ជាប់នឹងការការពារបរិស្ថាន កសាងទេសភាពជនបទ បៃតង-ជ្រះ-ស្អាត។ តាមរយៈនោះ រួមចំណែកផ្លាស់ប្តូរទិដ្ឋភាពជនបទ លើកកម្ពស់គុណភាពរស់នៅ និងបង្កមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ដោយចីរភាព អាស្រ័យហេតុនេះ នៅឆ្នាំ ២០២៥ ឃុំបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។
ជាមួយនឹងលទ្ធផលដែលសម្រេចបាន អាចបញ្ជាក់ពីការកំណត់ទិសដ៏ត្រឹមត្រូវរបស់ទីក្រុងកឹងធើ ក្នុងការកសាងជនបទថ្មី បង្កកម្លាំងជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន រួមចំណែកកសាងជនបទកាន់តែស៊ីវិល័យ សម្បូរសប្បាយ និងប្រកបដោយចីរភាព៕
ហុងទើ - មេងលី