10/07/2026 - 18:43

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​បាន​លើក​កម្ពស់​ 

គោ​លន​យោ​បាយ​ឧបត្ថម្ភ​ជន​រួម​ជាតិ​កំ​ពុង​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ជីវ​ភាព​ ទិដ្ឋភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើជា​បណ្តើ​រៗ រួម​ចំ​ណែក​ពូន​ជ្រំ​ទំនុក​ចិត្ត​របស់​ជន​រួម​ជាតិ​ចំ​ពោះ​បក្ស​ និង​រដ្ឋ​។

ក្នុង​អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​នេះ​ ក្នុង​ផ្ទះ​ថ្មី​របស់​គ្រួ​សារ​ពូ​លី​សឿង​ នៅ​ភូមិ​ខ្វាន​តាង​ ឃុំ​ឡុង​ភូ​ ពោរ​ពេញ​ដោយ​សំណើច​ក្អាក​ក្អាយ​។ ក្រោយ​ពី​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ ដល់​រដូវ​ភ្លៀង​ និង​ខ្យល់​ព្យុះ​ម្តង​ៗតែង​ព្រួយ​បា​រម្ភ​ពី​ព្រោះ​ផ្ទះ​ដាច់​លេច​ធ្លាយ​រហុយ​ ឥ​ឡូវ​គ្រួ​សារ​គាត់​បាន​រស់​នៅ​ក្នុង​ផ្ទះ​សម​រម្យ​ដែល​សង់​ឡើង​ដោយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ (កម្ម​វិធី​)។

គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​ ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ដល់​លោក​លី​សឿង​។

ពូ​លី​សឿង​ ឱ្យ​ដឹង​៖ “ដោយ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​ ហេ​តុ​នោះ​ជីវ​ភាព​កាន់​តែ​លំ​នឹង​ជាង​មុន​។ ខ្ញុំ​មាន​វ័យ​ចំ​ណាស់​ហើយ​ មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​ ប៉ុន្តែ​តែង​តែ​លើក​ទឹក​ចិត្ត​កូន​ចៅ​ឱ្យ​ខិត​ ខំ​ពល​កម្ម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ កែ​លម្អ​ជីវ​ភាព​”។

គ្រួ​សារ​ពូ​លី​សឿង​ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ឃុំ​បាន​ទទួល​ផល​ពី​គោ​លន​យោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ​ រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​ និង​បង្ក​កម្លាំង​ចលករ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ មិន​ត្រឹម​តែ​ឧបត្ថម្ភ​សង់​ផ្ទះ​ប៉ុណ្ណោះ​ទេ​ ភូមិ​ភាគ​នៅ​ទាំង​អនុ​វត្ត​គោ​លន​យោ​បាយ​ជាក់​ស្តែង​ជា​ច្រើន​ទៀត​ ដើម្បី​បង្ក​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជួយ​គ្រួ​សារ​ក្រី​ក្រ​មា​នល​ក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ទៀត​ផង​។

ចំ​ណែក​អ្នក​មីង​ ត្រឹង​ធី​រ៉ា​ញ់ នៅ​ភូមិ​ ២ ឃុំ​ឡុង​ភូ​ ជា​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ គ្មាន​ដី​ផលិត​ ហើយ​ថែម​ទាំង​ថែ​ទាំ​កូន​ស្រី​ពិ​ការ​ទៀត​ ជីវ​ភាព​គ្រួ​សារ​ផ្អែក​លើ​របរ​លក់​ឆ្នោត​ជា​ចម្បង​។ តាម​រយៈ​កម្ម​វិធី​នេះ​ អ្នក​មីង​បាន​ឧបត្ថម្ភ​ ១០ លាន​ដុង​សម្រាប់​ផ្លាស់​ប្តូរ​មុខ​របរ​។ គាត់​បាន​យក​ប្រាក់​នេះ​ទិញ​កង់​អគ្គិ​សនី​ធ្វើ​ជា​មធ្យោ​បាយ​រក​ស៊ី​ចិញ្ចឹម​ជីវិត​។ ដោយ​សារ​មាន​កង់​ថ្មី​ គាត់​អាច​ទៅ​លក់​ឆ្នោត​បាន​ឆ្ងាយ​ជាង​  បន្ថយ​ការ​លំ​បាក​នឿយ​ហត់​ និង​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មា​ណ​ពី​ ១០០.០០០ - ២០០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​ បាន​លំ​នឹង​ជីវ​ភាព​ជា​បណ្តើ​រៗ។

ឃុំ​ឡុង​ភូ​ មាន​ប្រ​ជា​ជន​រស់​នៅ​ ៩.១០៩ គ្រួ​សារ​ ដោយ​មាន​ជិត​ ៤០.០០០ នាក់​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​ ៥០% នៃ​ចំ​នួន​ប្រ​ជា​ជន​។  ដំ​ណាក់​កាល​ ២០២១ - ២០២៥ ឃុំ​បាន​អនុ​វត្ត​កម្ម​វិធី​នេះ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ជា​មួយ​នឹង​ថវិកា​សរុប​ជាង​ ១៥,៨ ពាន់​លាន​ ដុង​។ ដោយ​ឡែក​ឆ្នាំ​ ២០២៥ ភូមិ​ភាគ​បាន​អនុ​វត្ត​ប្រ​ភព​ទុន​បន្ថយ​ភាព​ក្រី​ក្រ​ជាង​ ២,៧ ពាន់​លាន​ដុង​ ប្រ​មូល​ផ្តុំ​ឧបត្ថម្ភ​ធ្វើ​ពិពិធ​កម្ម​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ អភិវឌ្ឍ​ផលិត​កសិ​កម្ម​ ផ្គត់​ផ្គង់​ទឹក​ស្អាត​រាយ​ប៉ាយ​ និង​ជួស​ជុល​ ថែ​ទាំ​សំ​ណង់​ផ្លូវ​គមនាគមន៍​ជន​បទ​។ ភូមិ​ភាគ​នៅ​ទាំង​បែង​ចែក​ថវិកា​ជាង​ ៣,១ ពាន់​លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ និង​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ដល់​គ្រួ​សា​រលំ​បាក​។ ចាប់​ពី​ឆ្នាំ​ ២០២១ មក​ទល់​ពេល​នេះ​ ឃុំ​សង់​ផ្ទះ​បាន​ ៤៦ ខ្នង​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ២ ពាន់​លាន​ដុង​ រួម​ចំ​ណែ​កកែ​លម្អ​លក្ខ​ណៈរស់​នៅ​ លំ​នឹង​ជីវ​ភាព​។ មក​ទល់​ពេល​នេះ​ ទូ​ទាំង​ឃុំ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​ ១២៣ ក្នុង​នោះ​គ្រួ​សារ​ខ្មែរ​ចំ​នួន​ ៧០ គ្រួ​សារ​...។

ការ​ការ​ពា​រនិង​ថែ​ទាំ​សុខ​ភាព​ជន​រួម​ជាតិ​ ក៏​បាន​រដ្ឋ​អំ​ណាច​ទី​ក្រុង​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​។ ឆ្នាំ​ ២០២៥ ទី​ក្រុង​កឹង​ធើឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ២.៣៥៩ ប័ណ្ណ​ ជូន​ដល់​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​។ នៅ​ឃុំ​តឹង​ថា​ញ់ ជន​រួម​ជាតិ​បាន​ទទួល​ផល​ពី​គោ​លន​យោ​បាយ​នេះ​ មាន​អា​រម្មណ៍​នឹង​នរចិត្ត​ពេល​ឈឺ​ថ្កាត់​ម្តង​ៗ។

ការ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ឡុង​ភូ​ តែង​បាន​យក​ចិត្ត​ទុក​។

អ្នក​ស្រី​ ថា​ច់ធី​សា​ភាព​ នៅ​ភូមិ​សុក​យុង​ ឃុំ​តឹង​ថា​ញ់ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​  ជំងឺ​លើស​ឈាម​ និង​ធ្លាប់​បាន​ធ្វើ​អន្តរាគមន៍​សរសៃ​ឈាម​ ដូច្នេះ​ខ្ញុំ​តែង​ពិ​និត្យ​និង​តាម​ដាន​សុខ​ភាព​ជា​ប្រ​ចាំ​។ ដោយ​សារ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ម្ល៉ោះហើយ​ថ្លៃ​ពិ​និត្យ​និង​ព្យា​បាល​ថយ​ចុះ​យ៉ាង​ច្រើន​។ គោ​លន​យោ​បាយ​នេះ​ ជួយ​ប្រ​ជា​ជន​ក្រី​ក្រ​ដូច​ខ្ញុំ​ស្ងប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​”។

តាម​ប្រ​សាសន៍​លោក​ លី​មិញ​ហា​ អនុ​ប្រ​ធាន​ការិយា​ល័យ​គោ​លន​យោ​បាយ​និង​ឃោស​នា​នៃ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​ ដោយ​សា​រវិ​និយោគ​ព្រម​ៗគ្នា​ និង​ឧបត្ថម្ភ​ទាន់​ពេល​វេលា​ ទើប​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​; សំ​ណង់​ធា​រា​សាស្ត្រ​ អគ្គិ​សនី​ និង​ទឹក​ស្អាត​ ជា​សារ​វន្ត​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផលិត​និង​ប្រើ​ប្រាស់​; ការ​ថែ​ទាំ​សុខ​ភាព​កាន់​តែ​មាន​គុណ​ភាព​ខ្ពស់​ជាង​មុន​។ ផ្តើម​ពី​នោះ​ ពង្រឹង​ទំនុក​ចិត្ត​ប្រ​ជា​ជន​ខ្ពស់​ជាង​ទៀត​ បន្ត​បញ្ចេញ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

BOX៖

ទី​ក្រុង​កឹង​ធើ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៥៤៣.០០០ នាក់​ ស្រូប​អត្រា​ជាង​ ១៤% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ទី​ក្រុង​។ ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០២៥ ភូមិ​ភាគ​នា​នា​នៅ​លើ​ភូមិ​ឋាន​បាន​បែង​ចែក​ប្រ​ភព​ធន​ធាន​គួរ​ឱ្យ​កត់​សម្គាល់​ ដើម្បី​វិនិយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​  ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ និង​បន្ថយ​ភាព​ក្រី​ក្រ​។ នៅ​ភូមិ​ឋាន​សុក​ត្រាំង​ និង​ហូវ​យ៉ាង​ពី​មុន​ បាន​បែង​ចែក​ថវិកា​ជាង​ ១.៥២០ ពាន់​លាន​ដុង​ ដើម្បី​អនុ​វត្ត​កម្ម​វិធី​នេះ​; នៅ​ទី​ក្រុង​ កឹង​ធើ (ចាស់​) ក៏​បាន​ម្ចាស់​ការ​ផ្គួប​បញ្ចូល​ថវិកា​ជាង​ ៦៤ ពាន់​លាន​ដុង​ពី​ថវិកា​ភូមិ​ភាគ​ ដើម្បី​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​ដល់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​៕

គឹមង៉ុក - វិមាន​

ចែករំលែកអត្ថបទ