13/07/2026 - 21:57

កឹង​ធើ ផ្សព្វ​ផ្សាយ​អនុ​វត្ត​យុទ្ធ​នា​ការ​ធំ​ៗចំ​នួន​២ ក្នុង​ពេល​តែ​មួយ​ ស្តី​ពី​ចំ​នួន​ប្រ​ជា​ជន​ និង​សុខុមាល​ភាព​សង្គម​ 

ថ្ងៃ​ទី​១៣ ខែក​ក្កដា​ គណៈ​ចង្អុល​ការ​ចំ​នួន​ប្រ​ជា​ជន​ និង​ការ​អភិវឌ្ឍ​ន៍ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​បាត​ផ្ទាល់​និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ដើម្បី​បូក​សរុប​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ចំ​នួន​ប្រ​ជា​ជន​ ឆ្នាំ​២០២៥ និង​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​ឆ្នាំ​២០២៦ ព្រម​ទាំង​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន​-សង្គម​៦ខែ​ដើម​ឆ្នាំ​ និង​បូក​សរុប​ចលនា​ប្រឡង​ប្រ​ណាំង​ក្នុង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ និង​ចូល​និវត្តន៍​សង្គម​ដោយ​មិន​ប្រើ​ប្រាក់​។

នៅ​ក្នុង​សន្និ​បាត​នេះ​ លោក​ស្រី​ វ៉​ធី​ហ្វាង​ឡ​ង- ប្រ​ធាន​សាខា​នា​យក​ដ្ឋាន​ចំ​នួន​ប្រ​ជា​ជន​-សង្គម​ទី​ក្រុង​កឹង​ធើបាន​ឲ្យ​ដឹង​ថា​ យុទ្ធ​នា​ការ​ធំ​ៗទាំង​២រួម​មាន​៖ យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ចលនា​ឲ្យ​មាន​កូន​ត្រឹម​តែ​២នាក់​ និង​យុទ្ធ​នា​ការ​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ក្នុង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​សុខុមាល​ភាព​សង្គម​ដោយ​មិន​ប្រើ​ប្រាក់​ឆ្នាំ​២០២៦ នឹង​ត្រូវ​អនុ​វត្ត​ព្រម​ៗគ្នា​នៅ​តាម​បណ្តា​ឃុំ​ សង្កាត់​ និង​ទី​ប្រ​ជុំ​ជន​ទាំង​១០០% រយៈ​ពេល​ ៣ខែ​ ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ រហូត​ដល់​ដាច់​ខែ​កញ្ញា​ ឆ្នាំ​២០២៦។

យុទ្ធ​នា​ការ​ចំ​នួន​ប្រ​ជា​ជន​ គឺ​ផ្តោត​សំ​ខាន់​លើ​ប្តីប្រ​ពន្ធ​ក្នុង​វ័យ​កើត​កូន​ យុវ​វ័យ​
យុវ​ជន​ដែល​ត្រៀម​រៀប​ការ​ និង​អ្នក​វ័យ​ចាស់​ជរា​។

ក្នុង​ពេល​នោះ​ ចលនា​ប្រឡង​ប្រ​ណាំង​ក្នុង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ដោយ​មិន​ប្រើ​ប្រាក់​ គឺ​តម្រង់​ឆ្ពោះ​ទៅ​រក​អ្នក​ដែល​កំ​ពុង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​គាំ​ពារ​សង្គម​ និង​ប្រាក់​ចូល​និវត្តន៍​សង្គម​ប្រ​ចាំ​ខែ​ដោយ​ផ្ទាល់​។

ថ្នាក់​ដឹក​នាំ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​ ជូន​ប័ណ្ណ​សរសើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើដល់​គ្រួ​សារ​ដែល​បាន​កើត​កូន​ពីរ​សុទ្ធ​តែ​ស្រី​។

ដើម្បី​ឱ្យ​យុទ្ធ​នា​ការ​នា​នា​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ ថ្នាក់​ដឹក​នាំ​នៃ​សាខា​នា​យក​ដ្ឋាន​ចំ​នួន​ប្រ​ជា​ជន​-សង្គម​ បាន​សំ​ណូម​ពរ​មាន​ការ​ធ្វើ​ពិពិធ​កម្ម​នូវ​រាល់​ដំ​ណោះ​ស្រាយ​ ដោយ​រួម​បញ្ចូល​គ្នា​យ៉ាង​បត់​បែន​រវាង​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សា​យម​ហា​ជន​ និង​ការ​ផ្សព្វ​ផ្សាយ​ផ្ទាល់​។

នៅ​ថ្នាក់​មូល​ដ្ឋាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​-សង្កាត់​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​សេ​នា​ធិ​ការ​ចម្បង​សម្រាប់​យុទ្ធ​នា​ការ​ចំ​នួន​ប្រ​ជា​ជន​ ដោយ​ឡែក​ ចំ​ពោះ​ផែន​ការ​ប្រឡង​ប្រ​ណាំង​ការ​ទូ​ទាត់​មិន​ប្រើ​ប្រាក់​ គឺ​ត្រូវ​ប្រ​ គល់​ជូន​ផ្នែក​វប្ប​ធម៌​-សង្គម​ថ្នាក់​ឃុំ​-សង្កាត់​ ជា​អ្នក​ដឹក​នាំ​ធ្វើ​ជា​សេ​នា​ធិ​ការ​។

សា​ស្ត្រា​ចារ្យ​រង​ បណ្ឌិត​ វេជ្ជ​បណ្ឌិត​ហ្វាង​ក្វឹក​គឿង-នា​យក​មន្ទីរ​សុខា​ភិបាល​និង​ជា​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ចំ​នួន​ប្រ​ជា​ជន​ និង​ការ​អភិវឌ្ឍ​ន៍ទី​ក្រុង​ សំ​ណូម​ពរ​ឱ្យ​បណ្តា​អង្គ​ភាព​នា​នា​ ប្រ​មូល​ផ្តុំ​លើ​ ការ​ពិភាក្សា​ ដោះ​ស្រាយ​រាល់​ការ​លំ​បាក​ និង​ដក​ស្រង់​បទ​ពិសោធន៍​តាម​រយៈ​ភារ​កិច្ច​សំ​ខាន់​ៗ។

ជា​បឋម​ គឺ​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​ តាម​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ចលនា​ទម្រង់​គ្រួ​សារ​ដែល​មាន​កូន​ត្រឹម​តែ​២នាក់​ ថែ​ទាំ​សុខ​ភាព​យុវ​វ័យ​ ស្វែង​រក​ដំ​ណោះ​ស្រាយ​លោត​ផ្លោះ​ដើម្បី​បង្កើន​អត្រា​កំ​ណើត​ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​រូប​រាង​កាយ​ និង​បញ្ញា​ស្មារតី​របស់​ប្រ​ជា​ជន​។

បញ្ហា​ដែល​ត្រូវ​ពិភាក្សា​ គឺ​ការ​ជម្រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​ការ​បន្ត​ពង្រីក​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​សម្រេច​បាន​ឆាប់​រហ័ស​នូវ​កម្រិត​ផែន​ការ​នៃ​ការ​ទូ​ទាត់​ប្រាក់​ឧបត្ថម្ភ​ដោយ​មិន​ប្រើ​ប្រាក់​ ឯក​ភាព​និង​ស្តង់​ដា​រមូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​ចំ​នួន​ប្រ​ជា​ជន​ និង​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ការ​បង្កើត​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និក ជូន​ប្រ​ជា​ជន​។

បញ្ហា​មួយ​ទៀត​ គឺ​ការ​កែ​លម្អ​រចនា​សម្ព័ន្ធ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ ការ​វាយ​តម្លៃ​ និង​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​សហ​ការ​អន្តរ​ផ្នែក​បន្ទាប់​ពី​ការ​ផ្ទេរ​ដំ​ណាក់​សុខា​ភិបាល​ឱ្យ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​-សង្កាត់​។

ក្នុង​ឱ​កាស​នេះ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើបាន​ជូន​ប័ណ្ណ​សរសើរ​ដល់​សមូហ​ភាព​ និង​បុគ្គល​ជា​ច្រើន​រូប​ដែល​មាន​ស្នា​ដៃ​ឆ្នើម​។ ក្នុង​នោះ​ មាន​គ្រួ​សារ​ចំ​នួន​៣៤ដែល​កើត​កូន​ពីរ​សុទ្ធ​តែ​ស្រី​ត្រូវ​បាន​ស្ងើច​សរសើរ​ ដោយ​សារ​ការ​អនុ​វត្ត​បាន​ល្អ​នូវ​គោ​លន​យោ​បាយ​ចំ​នួន​ប្រ​ជា​ជន​ ចិញ្ចឹម​កូន​ឱ្យ​មាន​សុខ​ភាព​ល្អ​ និង​ប្រ​ដៅ​កូន​ឱ្យ​មាន​របៀប​រៀប​ រយ​ល្អ​ សមូហ​ភាព​ចំ​នួន​១០ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​ចលនា​ក្នុង​ការ​សម្រាល​កូន​ និង​លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​ឆ្នាំ​២០២៥ និង​សមូហ​ភាព​ចំ​នួន​១៥ ដែល​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​បំ​ផុស​ចលនា​អនុ​វត្ត​ការ​ទូ​ទាត់​ប្រាក់​គាំ​ពារ​សង្គម​ និង​ប្រាក់​ចូល​និវត្តន៍​សង្គម​ដោយ​មិន​ប្រើ​ប្រាក់​នៅ​លើ​ភូមិ​ឋាន​៕

                                                                                 ធូសឿង​-ដា​លី​ន​

ចែករំលែកអត្ថបទ