(CTO) - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ក្រុមហ៊ុនទទួលការខុសត្រូវមានកម្រិតរដ្ឋ - សមាជិកមួយឆ្នោតជាតិកឹងធើ សម្រេចបានប្រាក់ចំណូល ៣.៨៨១ ពាន់លានដុង កើន ១០,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។ ប្រាក់ចំណេញមុនបង់ពន្ធសម្រេចបាន ៤៤៣ ពាន់លានដុង។ ការបង់ចូលថវិការដ្ឋសម្រេចបាន ១.៥០៥ ពាន់លានដុង កើន ៣២,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។
នារសៀលថ្ងៃទី ១០ កក្កដា ក្រុមហ៊ុនទទួលការខុសត្រូវមានកម្រិតរដ្ឋ - សមាជិកមួយឆ្នោតជាតិកឹងធើបានរៀបចំសន្និសីទអតិថិជន ៦ ខែដើមឆ្នាំ និងដាក់ចេញទិសដៅធ្វើអាជីវកម្មសម្រាប់បណ្តាខែចុងឆ្នាំ ២០២៦។
លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយតំណាងបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុង និងប្រព័ន្ធដេប៉ូលក់ឆ្នោតជាតិកឹងធើ បានអញ្ជើញចូលរួម។

លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ (ទី២ រាប់ពីស្ដាំ) ជូនគ្រឿងឥស្សរិយយសពលកម្មលេខបី របស់ប្រធានរដ្ឋ ជូនដល់បណ្តាបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ក្រុមហ៊ុនឆ្នោតជាតិកឹងធើ បន្តរក្សាបានសន្ទុះកំណើនសកម្ម រក្សាបាននូវទីផ្សារសន្លឹកឆ្នោតប្រពៃណី និងអភិវឌ្ឍន៍មានប្រសិទ្ធភាពនូវប្រភេទរូបភាពសន្លឹកឆ្នោតកោសដឹងលទ្ធផលភ្លាមៗ។
តាមរយៈនោះ ប្រាក់ចំណូលលក់សរុបសម្រេចបាន ៣.៨៨១ ពាន់លានដុង កើន ១០,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។ ប្រាក់ចំណេញមុនបង់ពន្ធសម្រេចបាន ៤៤៣ ពាន់លានដុង។ ការបង់ចូលថវិការដ្ឋសម្រេចបាន ១.៥០៥ ពាន់លានដុង កើន ៣២,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនបានចំណាយថវិកាជាង ១១,៦ ពាន់លានដុង សម្រាប់បណ្តាសកម្មភាពសុខុមាលភាពសង្គម និងសកម្មចាត់តាំងរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញតាមសេចក្ដីកំណត់។
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៦ ក្រុមហ៊ុនឆ្នោតជាតិកឹងធើ នឹងជំរុញល្បឿនរៀបចំប្រព័ន្ធអង្គការចាត់តាំងតាមទិសដៅសម្រិតសម្រាំង និងមានប្រសិទ្ធភាព។ ក្រុមហ៊ុនផ្ដោតការយកចិត្តទុកដាក់អនុវត្តបណ្តាដំណោះស្រាយផ្លាស់ប្ដូរឌីជីថល និងប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការគ្រប់គ្រង និងដឹកនាំបញ្ជាការ ព្រមទាំងលើកកម្ពស់គុណភាពថែទាំប្រព័ន្ធដេប៉ូ រក្សាស្ថិរភាពទីផ្សារលក់សន្លឹកឆ្នោត។ ក្រុមហ៊ុនខិតខំសម្រេចឲ្យបានបណ្តាភាគកម្រិតក្នុងឆ្នាំ ២០២៦ ជាមួយនឹងប្រាក់ចំណូលសរុប ៨.១៦៨ ពាន់លានដុង ប្រាក់ចំណេញមុនបង់ពន្ធ ៩៤៥ ពាន់លានដុង និងបង់ចូលថវិការដ្ឋ ២.៥៥០ ពាន់លានដុង។

លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការនៅក្នុងអង្គសន្និសីទ។
ថ្លែងចង្អុលការក្នុងអង្គសន្និសីទ លោកវឿងក្វឹកណាម បានកត់សម្គាល់ និងស្ងើចសរសើរចំពោះលទ្ធផលលេចធ្លោ ដែលក្រុមហ៊ុនឆ្នោតជាតិកឹងធើ សម្រេចបានក្នុង៦ខែដើមឆ្នាំ ២០២៦ ជាពិសេសគឺការអនុវត្តសម្រេចបានបណ្តាភាគកម្រិតអំពីប្រាក់ចំណូល ការបង់ចូលថវិការដ្ឋ និងការរួមចំណែកយ៉ាងសកម្មសម្រាប់ការងារសុខុមាលភាពសង្គមរបស់ទីក្រុង។
ដើម្បីអនុវត្តសម្រេចបណ្តាភាគកម្រិតក្នុងឆ្នាំ ២០២៦ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានសំណូមពរសមូហភាពថ្នាក់ដឹកនាំ និងកម្មករ និយោជិតរបស់ក្រុមហ៊ុន បន្តពង្រីកស្មារតីសាមគ្គីភាព ប្តេជ្ញាចិត្តខ្ពស់ ម្ចាស់ការដាក់ចេញបណ្តាដំណោះស្រាយដែលមានលក្ខណៈលោតផ្លោះ។ ជាសំខាន់គឺការជំរុញល្បឿនរៀបចំប្រព័ន្ធអង្គការចាត់តាំងឲ្យមានភាពសម្រិតសម្រាំង ប្រើប្រាស់ខ្លាំងក្លានូវបញ្ញាសិប្បនិម្មិត និងផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង ការពារនិងប្រឆាំងឆ្នោតក្លែងក្លាយ ព្រមទាំងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ សំណូមពរក្រុមហ៊ុនឆ្នោតជាតិកឹងធើ និងបណ្តាដេប៉ូ ចាំបាច់ត្រូវបន្តចងសម្ព័ន្ធ ពង្រីកប្រពៃណីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន យកចិត្តទុកដាក់ជួយឧបត្ថម្ភដល់បងប្អូនអ្នកលក់ឆ្នោតរាយដែលមានជីវភាពលំបាក ក៏ដូចជាបន្តរួមចំណែកក្នុងបុព្វហេតុសុខាភិបាល និងអប់រំរបស់ភូមិភាគ។

លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដល់បណ្តាបុគ្គលដែលមានស្នាដៃឆ្នើមរបស់ក្រុមហ៊ុនឆ្នោតជាតិកឹងធើ។
ក្នុងឱកាសនេះ ក្រុមហ៊ុនមានបុគ្គលចំនួន ៣ រូប រួមមាន៖ លោកឡេមិញហ្វី នាយករងក្រុមហ៊ុនឆ្នោតជាតិកឹងធើ លោកផាមហ្វាងហាយ នាយករងក្រុមហ៊ុនឆ្នោតជាតិកឹងធើ និងលោកស្រីឡឹមអាញធឺ ប្រធានការិយាល័យគតិយុត្តនៃក្រុមហ៊ុនឆ្នោតជាតិកឹងធើ មានកិត្តិយសបានទទួលគ្រឿងឥស្សរិយយសពលកម្មលេខបី របស់ប្រធានរដ្ឋ និងបុគ្គលចំនួន ២ រូប ទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៕
មីហ្វា - ថាច់ធី