12/07/2026 - 16:11

បង្ក​បង្កើត​មូល​ដ្ឋាន​ចិញ្ចឹម​ជីវិត​ពី​ហ្វូង​ក្រ​បី​ពូជ​ 

ក្រោយ​ពី​ច្រើន​ឆ្នាំ​ចាក​ឆ្ងាយ​ស្រុក​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ បង​ទ្រី​វធូ​យ នៅ​ភូមិ​កិញងៃ២ ឃុំ​វិញ​ឡើយ​ (ទី​ក្រុង​កឹង​ធើ) វិល​មក​ស្រុក​ជា​មួយ​បំ​ណង​រក​ទិស​ដៅ​ស្ថិរ​ភាព​ដើម្បី​កសាង​ជីវ​ភាព​យូរ​អង្វែង​។ ឃើញ​គ្រួ​សារ​មាន​ផ្ទៃ​ដី​ធំ​ទូ​លាយ​ ប្រ​ភព​ចំ​ណី​មាន​ស្រាប់​ពី​ផលិត​កសិ​កម្ម​ បង​ធូយ សម្រេច​ចិត្ត​បង្កើត​អា​ជីព​ពី​ទម្រង់​ចិញ្ចឹម​ក្រ​បី​បន្ត​ពូជ​គួប​ផ្សំ​ផលិត​កសិ​កម្ម​។

ទម្រង់​ចិញ្ចឹម​ក្រ​បី​បន្ត​ពូជ​របស់​បង​ ទ្រី​វធូ​យ សន្សឹម​ៗអភិវឌ្ឍ​ស្ថិរ​ភាព​។

ឆ្នាំ​២០២៥ ពី​ចំ​នួន​ទុន​សន្សំ​បាន​ បង​ធូយ ចំ​ណាយ​ប្រហែល​ ៣៥០ លាន​ដុង​ កសាង​រោង​និង​ទិញ​ក្រ​បី​ពូជ​ ៩ ក្បាល​។ “មុន​ពេល​ធ្វើ​ខ្ញុំ​ក៏​គិត​ច្រើន​ណាស់​ ព្រោះ​ចិញ្ចឹម​ក្រ​បី​បន្ត​ពូជ​ត្រូវ​ការ​ចំ​ណាយ​ពេល​យូរ​ មិន​អាច​គិត​ដល់​រឿង​យក​ដើម​វិញ​ឆាប់​បាន​ទេ​។ ប៉​ន្តែ​ប្រ​សិន​បើ​ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​ថែ​ទាំ​ គឺ​ហ្វូង​ក្រ​បី​នឹង​ឆាប់​ធំ​ ស្ថិរ​ភាព​” បង​ធូយ ឱ្យ​ដឹង​ដូច្នេះ​។

ពី​ប៉ុន្មាន​ថ្ងៃ​ដំ​បូង​នៅ​ថ្មី​ថ្មោង​ បង​ធូយ សន្សឹម​ៗដក​បទ​ពិសោធន៍​ថែ​ទាំ​ហ្វូង​ក្រ​បី​ និង​សុក្រឹត​វិធី​ធ្វើ​សម​ស្រប​ជា​មួយ​លក្ខ​ណៈគ្រួ​សារ​។ មក​ដល់​ពេល​នេះ​ពី​ក្រ​បី​ ៩ ក្បាល​ដំ​បូង​ បាន​កើន​ឡើង​ ១២ ក្បាល​។ ថ្មី​ៗនេះ​ បង​លក់​ ២ ក្បាល​ បាន​ប្រាក់​ ៦១ លាន​ដុង​ និង​បន្ត​វិនិយោគ​ទៀត​។

ដើម្បី​រក្សា​ទម្រង់​ បង​ធូយ អនុ​វត្ត​វិធី​ធ្វើ​គួប​ផ្សំ​រវាង​ចិញ្ចឹម​និង​ដាំ​ដុះ​។ បង​ជួល​ដី​ ២៧ កុង​ ដើម្បី​ផលិត​ស្រូវ​ផង​និង​មាន​ស្មៅ​ធ្វើ​ចំ​ណី​ឱ្យ​ហ្វូង​ក្រ​បី​ផង​។ ចំ​បើង​ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​ក៏​បាន​ប្រ​មូល​សម្រាប់​ចិញ្ចឹម​សត្វ​ ជួយ​បន្ថយ​ថវិកា​និង​ម្ចាស់​ការ​បាន​ប្រ​ភព​ចំ​ណី​។ តាម​បង​ធូយ ចិញ្ចឹម​ក្រ​បី​មិន​មែន​ជា​ទិស​ដៅ​ធ្វើ​មាន​ឆាប់​ទេ​ គឺ​ត្រូវ​មាន​ការ​ព្យា​យាម​។ អ្នក​ចិញ្ចឹម​ត្រូវ​កំ​ណត់​ថា​ នេះ​ជា​ដំ​ណាក់​កាល​សន្សំ​សំ​ចៃ​ ដើម្បី​បង្កើត​ហ្វូង​សត្វ​រយៈ​ពេល​វែង​។

លោក​ង្វៀង​វ៉ាំង​សាង​ ក៏​នៅ​ភូមិ​ភាគ​និយាយ​៖ “សព្វ​ថ្ងៃ​មិន​សូវ​មាន​គ្រួ​សារ​ណា​ចិញ្ចឹម​ក្រ​បី​ទេ​ ព្រោះ​ត្រូវ​ការ​ទុន​និង​រយៈ​ពេល​ថែ​ទាំ​យូរ​អង្វែង​។ តែ​បង​ធូយ មាន​ទិស​ដៅ​ដោយ​ឡែក​ ចេះ​ឆ្លៀត​លក្ខ​ណៈមាន​ស្រាប់​ទើប​ទម្រង់​អភិវឌ្ឍ​ល្អ​។ វិធី​ធ្វើ​នេះ​គួរ​បាន​មា​មីង​ដក​ពិសោធន៍​រៀន​និង​ធ្វើ​តាម​”។

លោក​អូវ​ត្វង​ហាវ​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​វិញ​ឡើយ​ ឱ្យ​ដឹង​៖ “ទម្រង់​របស់​បង​ទ្រី​វធូ​យ បាន​បង្ហាញ​ពី​ស្មារតី​ម្ចាស់​ការ​ក្នុង​បង្កើត​អា​ជីព​ ដោយ​ចេះ​គួប​ផ្សំ​រវាង​ចិញ្ចឹម​សត្វ​និង​ផលិត​កសិ​កម្ម​។ ភូមិ​ភាគ​បាន​ចាត់​តាំង​ឱ្យ​សមា​ជិក​កសិ​ករ​មក​ទស្សនា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៅ​គ្រួ​សារ​​បង​ធូយ។ តាំង​ពី​នោះ​កសិ​ករ​ជា​ច្រើន​វាយ​តម្លៃ​ខ្ពស់​វិធី​ធ្វើ​ម្ចាស់​ពី​ប្រ​ភព​ចំ​ណី​ បន្ថយ​ចំ​ណាយ​ និង​សម​ស្រប​ជា​មួយ​លក្ខ​ណៈផលិត​របស់​កសិ​ករ​”។

“រឿង​របស់​បង​ធូយ បញ្ជាក់​ឱ្យ​ឃើញ​ការ​បង្កើត​អា​ជីព​មិន​ស្ថិត​នៅ​ការ​ស្វែង​រកប​ណ្តា​ឱ​កាស​ថ្មី​ទេ​ តែ​នៅ​ត្រង់​លទ្ធ​ភាព​រក​ឃើញ​សក្តា​នុពល​ពី​ប្រ​ការ​ធ្លាប់​ស្គាល់​ ចេះ​អត់​ធ្មត់​ព្យា​យាម​តាម​ការ​ជ្រើស​រើស​របស់​ខ្លួន​” លោក​អូវ​ត្វង​ហាវ​ ឱ្យ​ដឹង​ដូច្នេះ​៕

គី​មងុក - ចន្ថា​

ចែករំលែកអត្ថបទ