07/07/2026 - 14:03

ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ទាក់​ទាញ​ប្រ​ភព​កម្លាំង​សម្រាប់​អភិវឌ្ឍ​ 

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ទី​ក្រុង​កឹង​ធើ ជំ​រុញ​ខ្លាំង​ក្លា​នូវ​សកម្ម​ភាព​កិច្ច​ការ​បរ​ទេស​ និង​ជំ​រុញ​ដំ​ណើរកា​រវិ​និយោគ​ តាម​ទិស​ដៅ​ម្ចាស់​ការ​និង​ជាក់​ស្តែង​។ ចាប់​ពី​ដំ​ណើរ​ការ​នៅ​បរ​ទេស​ រហូត​ដល់​ការ​ទទួល​ស្វាគមន៍​គណៈ​ប្រតិ​ភូ​អា​ជីវ​កម្ម​អន្តរ​ជាតិ​ ទី​ក្រុង​ជា​ជំ​ហាន​ ពង្រីក​ទំ​នាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ តភ្ជាប់​ និង​ផ្សព្វ​ផ្សាយ​បរិយាកាស​វិនិយោគ​ រួម​ចំ​ណែក​បង្ក​កម្លាំង​ជំ​រុញ​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ទស្សនា​ និង​សិក្សា​ស្វែង​យល់​ជាក់​ស្តែង​នូវ​ទម្រង់​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​អភិវឌ្ឍ​ន៍ទី​ក្រុង​ដោយ​ចីរ​ភាព​ បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ និង​ការ​គ្រប់​គ្រង​បរិស្ថាន​ទី​ក្រុង​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កិច្ច​ពិភាក្សា​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របៀង​ទី​ក្រុង​មេ​គង្គ (UMCI) លើក​ទី​៤ នៅ​ក្រុង​កឹង​ធើ។

ម្ចាស់​ការ​ពង្រីក​ទំ​នាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​

ចំ​ណុច​លេច​ធ្លោ​មួយ​នៃ​សកម្ម​ភាព​កិច្ច​ការ​បរ​ទេស​ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ គឺ​ដំ​ណើរ​ការ​ របស់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​នៅ​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​ នា​ដើម​ខែ​ឧស​ភា​ ឆ្នាំ​២០២៦។ នៅ​ទី​នោះ​ គណៈ​ប្រតិ​ភូ​បាន​ចាត់​តាំង​វគ្គ​តភ្ជាប់​អា​ជីវ​កម្ម​ Busan - កឹង​ធើ បង្ក​លក្ខ​ណៈដើម្បី​អា​ជីវ​កម្ម​មូល​ដ្ឋាន​ទាំង​ពីរ​ជួប​ជុំ​ ដោះ​ដូរ​ឱ​កាស​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ឧស្សាហ​កម្ម​នា​នា​ដូច​៖ ឡូ​ជី​ស្ទីក​ ពាណិជ្ជ​កម្ម​ បច្ចេក​វិទ្យា​ខ្ពស់​ និង​ការប​ណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​។ ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​ក៏​បាន​ចាត់​តាំង​ក្រុម​ការ​ងារ​នៅ​ប្រ​ទេស​ឡាវ​ សំ​ដៅ​បន្ត​ពង្រឹង​ទំ​នាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រ​ពៃ​ណី​ និង​ពង្រីក​ការត​ភ្ជាប់​លើ​ច្រើន​វិស័យ​។

ទី​ក្រុង​ក៏​បាន​ទទួល​ស្វាគមន៍​គណៈ​ប្រតិ​ភូ​អា​ជីវ​កម្ម​ និង​អង្គ​ការ​អន្តរ​ជាតិ​ជា​ច្រើន​ ដែល​មក​សិក្សា​ស្ទង់​មតិ​បរិយាកាស​វិនិយោគ​ និង​ស្វែង​យល់​ឱ​កាស​សហ​ការ​។ វិស័យ​ជា​ច្រើន​បាន​ដៃ​គូ​ជា​ច្រើន​យក​ចិត្ត​ទុក​ដាក់​ ដូច​ជា​៖ កសិ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់​ ការ​កែ​ច្នៃ​ម្ហូប​អា​ហារ​ ឡូ​ជី​ស្ទីក​ ការ​អភិវឌ្ឍ​ទី​ក្រុង​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ បរិស្ថាន​ និង​ការ​ប្រ​ឈម​មុខ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​។

តាម​ប្រ​សាសន៍​ លោក​ ត្រឿង​កាញ់​ត្វៀង​  អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទី​ក្រុង​មាន​ប្រៀប​ជា​ច្រើន​ដោយ​សារ​ទី​តាំង​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ជា​មួយ​ប្រ​ព័ន្ធ​ចរា​ចរណ៍​ និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឡូ​ជី​ស្ទីក​បាន​ធ្វើ​ឱ្យ​សុក្រឹត​ជា​ជំ​ហាន​ៗ។ ជា​មួយ​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​ ទី​ក្រុង​ផ្តល់​អាទិ​ភាព​ទាក់​ទាញ​បណ្តា​គម្រោង​បច្ចេក​វិទ្យា​ខ្ពស់​ ស្រស់​ស្រាយ​នឹង​បរិស្ថាន​ និង​មាន​តម្លៃ​បន្ថែម​ ព្រម​ទាំង​កិច្ច​សន្យា​រួម​ដំ​ណើរ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​អា​ជីវ​កម្ម​ចាត់​តាំង​ផ្សព្វ​ផ្សាយ​គម្រោង​មាន​ប្រ​សិទ្ធ​ភាព​។

យោង​តាម​មន្ទីរ​កិច្ច​ការ​បរ​ទេស​ទី​ក្រុង​កឹង​ធើ ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ក្រុង​កឹង​ធើបាន​ទទួល​ និង​ធ្វើ​ការ​ជា​មួយ​ភ្ញៀវ​អន្តរ​ជាតិ​ចំ​នួន​ ៤២១ ក្រុម​ រួម​មាន​ភ្ញៀវ​បរ​ទេស​ចំ​នួន​ ២.៨៥៤ លើក​នាក់​ កើន​ ១១៨ ក្រុម​ និង​ភ្ញៀវ​បរ​ទេស​កើន​ ១.០៧៥ លើក​នាក់​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២៥។ ទី​ក្រុង​ក៏​បាន​ទទួល​ និង​ដោះ​ស្រាយ​សំណុំ​ឯក​សារ​សុំ​ការ​អនុញ្ញាត​ចាត់​តាំង​សន្និ​សីទ​ចំ​នួន​ ៤៨ ករ​ណី​ សិក្ខា​សា​លា​អន្តរ​ជាតិ​ អនុ​វត្ត​ ១០០% សេ​វា​រដ្ឋ​តាម​អ៊ីនធឺ​ណិត​ពេញ​លេញ​ និង​ឯក​ភាព​ជូន​ ៣៤ អង្គ​ភាព​ចាត់​តាំង​សន្និ​សីទ​ សិក្ខា​សា​លា​អន្តរ​ជាតិ​នៅ​លើ​ភូមិ​ភាគ​។

ទី​ក្រុង​បាន​ចុះ​ហត្ថ​លេខា​លើ​កំ​ណត់​ហេ​តុ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រុង​កឹង​ធើ និង​ក្រុង​ប៊ូសាន​ (ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​); កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ស្តី​ពី​ការ​បញ្ជូន​ និង​ទទួល​ពល​ករ​រដូវ​កាល​រវាង​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ និង​ស្រុក​ Cheorwon ខេត្ត​ Gangwon (ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​); កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​រវាង​មន្ទីរ​សាង​សង់​ទី​ក្រុង​កឹង​ធើ ជា​មួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន​សាង​សង់​មហាស​មុទ្រ​ប៉ាស៊ី​ហ្វិក​។ ទី​ក្រុង​ក៏​បាន​ចាត់​តាំង​ដោយ​ជោគ​ជ័យ​នូវ​កិច្ច​ពិភាក្សា​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របៀង​ទី​ក្រុង​ទន្លេ​មេ​គង្គលើក​ទី​៤ រួម​ចំ​ណែក​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ និង​ផ្សព្វ​ផ្សាយ​រូប​ភាព​របស់​កឹង​ធើ...។

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ជំ​រុញ​ដំ​ណើរកា​រវិ​និយោគ​

លោក​ស្រី​ ង្វៀង​ ធី​ គី​វយ្វៀង​ នា​យិកាមជ្ឈ​មណ្ឌល​ជំ​រុញ​ដំ​ណើរកា​រវិ​និយោគ​-ពាណិជ្ជ​កម្ម​ និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ មជ្ឈ​មណ្ឌល​តែង​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ការ​ទូត​ ចាត់​តាំង​ជំ​រុញ​ដំ​ណើរកា​រវិ​និយោគ​ និង​សមា​គម​អា​ជីវ​កម្ម​បរ​ទេស​ ដូច​៖ KOCHAM, KOTRA, JICA ព្រម​ទាំង​ដៃ​គូ​អន្តរ​ជាតិ​ជា​ច្រើន​ទៀត​ ដើម្បី​ឧទេ្ទស​នាម​អំ​ពី​បរិយាកាស​វិនិយោគ​ រៀប​ចំ​គម្រោង​អភិវឌ្ឍ​ន៍ និង​បញ្ជី​ឈ្មោះ​បណ្តា​គម្រោង​អាទិ​ភាព​របស់​ទី​ក្រុង​។ តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ​ អា​ជីវ​កម្ម​បរ​ទេស​ជា​ច្រើន​ទទួល​បាន​ព័ត៌​មាន​បន្ថែម​អំ​ពី​សក្តា​នុពល​ និង​ការ​មាន​ប្រៀប​ ក៏​ដូច​ជា​គោ​លន​យោ​បាយ​នា​នា​ទាក់​ទាញ​ការវិ​និយោគ​របស់​កឹង​ធើ។

ជា​ពិ​សេស​ ទី​ក្រុង​កំ​ពុង​កសាង​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ជំ​រុញ​ដំ​ណើរកា​រវិ​និយោគ​ ពាណិជ្ជ​កម្ម​ និង​ទេស​ចរណ៍​ឆ្លាត​វៃ​ ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​បច្ចេក​វិទ្យា​ការ​ពិត​និម្មិត VR360 និង​បញ្ញា​សិប្ប​និម្មិត ជួយ​ឱ្យ​អ្នក​វិនិយោគ​ទទួល​បាន​ព័ត៌​មាន​យ៉ាង​រហ័ស​អំ​ពី​គម្រោង​ការ​ តំ​បន់​ឧស្សាហ​កម្ម​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឡូ​ជី​ស្ទីក​ មូល​និធិ​ដី​ធ្លី​ និង​បណ្តា​គម្រោង​សំ​ខាន់​ៗ។

ទន្ទឹម​នឹង​នោះ​ សកម្ម​ភាព​ការ​ទូត​សេដ្ឋ​កិច្ច​បន្ត​ពង្រីក​តួ​នា​ទី​ឧបត្ថម្ភ​អា​ជីវ​កម្ម​ពង្រីក​ទី​ផ្សារ​។ តាម​រយៈ​ប្រ​ព័ន្ធ​ធុរកិច្ច​វៀត​ណាម​នៅ​បរ​ទេស​ និង​កម្ម​វិធី​តភ្ជាប់​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ អា​ជីវ​កម្ម​ទី​ក្រុង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មា​នទី​ផ្សារ​ តភ្ជាប់​ជា​មួយ​ប្រ​ព័ន្ធ​ចែក​ចាយ​នា​នា​ និង​ឆ្លៀត​ឱ​កាស​ដោយ​មាន​ប្រ​សិទ្ធ​ភាព​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេ​រី​នា​នា​ ដើម្បី​ពង្រីក​ការ​នាំ​ចេញ​។

ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​ការ​ងារ​នៅ​ទី​ក្រុង​ លោក​ Lawrence Chan តំ​ណាង​ជាន់​ខ្ពស់​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Sembcorp ទទួល​បន្ទុក​ប្រ​ព័ន្ធ​ VSIP នៅ​វៀត​ណាម​ បាន​វាយ​តម្លៃ​៖ សហ​គម​ន៍អា​ជីវ​កម្ម​សិង្ហ​បុរី​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​បរិយាកាស​វិនិយោគ​របស់​កឹង​ធើ បំ​ផុត​គឺ​លើ​វិស័យ​ផលិត​កម្ម​ ឡូ​ជី​ស្ទីក​ កែ​ច្នៃ​ម្ហូប​អា​ហារ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។ តាម​លោក​ Lawrence Chan ការ​រួម​ដំ​ណើរ​ និង​ការ​ឧបត្ថម្ភ​យ៉ាង​សកម្ម​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​ទី​ក្រុង​ បាន​បង្ក​ក្តី​ជំនឿ​បន្ថែម​សម្រាប់​អ្នក​វិនិយោគ​។ ភស្តុ​តាង​ជាក់​ស្តែង​គឺ​ក្រុម​ហ៊ុន​ Bestway - ដែល​ជា​អ្នក​វិនិយោគ​បរ​ទេស​ដំ​បូង​បង្អស់​នៅ​មណ្ឌល​ឧស្សាហ​កម្ម​ VSIP កឹង​ធើ - បន្ត​ពង្រីក​ទ្រង់​ទ្រាយ​ដោយ​ជួល​ដី​បន្ថែម​ចំ​នួន​ ៩,២ ហិក​តា​ និង​បំ​ពេញ​បន្ថែម​ដើម​ទុន​វិនិយោគ​ចំ​នួន​ ៤០ លាន​ដុល្លារ​។

រយៈ​ពេល​ខាង​មុខ​ ទី​ក្រុង​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​ភារ​កិច្ច​កិច្ច​ការ​បរ​ទេស​ និង​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ តាម​សេច​ក្តី​សម្រេច​លេខ​ ៥៩-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​; បង្កើន​ការ​សហ​ការ​រវាង​កិច្ច​ការ​បរ​ទេស​របស់​បក្ស​ ការ​ទូត​របស់​រដ្ឋ​ និង​កិច្ច​ការ​បរ​ទេស​របស់​ប្រ​ជា​ជន​; ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ខ្លាំង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​មូល​ដ្ឋាន​ អង្គ​ការ​អន្តរ​ជាតិ​ និង​អា​ជីវ​កម្ម​បរ​ទេស​ លើ​បណ្តា​វិស័យ​ពាណិជ្ជ​កម្ម​ វិនិយោគ​ វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​ អប់​រំ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ឡូ​ជី​ស្ទីក​ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​ប្រ​កប​ដោយ​ចីរ​ភាព​។ តាម​រយៈ​នោះ​ បន្ត​ពង្រីក​តួ​នា​ទី​កិច្ច​ការ​បរ​ទេស​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ​ ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ រួម​ចំ​ណែក​អនុ​វត្ត​នូវ​គោល​ដៅ​អភិវឌ្ឍ​ន៍ឆាប់​រហ័ស​ និង​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ទី​ក្រុង​កឹង​ធើ៕

ណាម​ ហឿង - មេ​ង លី​

ចែករំលែកអត្ថបទ