យុទ្ធនាការស្ម័គ្រចិត្ត "ផ្កាក្ងោកក្រហម" បានសម្ព័ន្ធយុវជនគ្រប់ថ្នាក់នៃទីក្រុងកឹងធើ អនុវត្តចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ រហូតដល់ដាច់ខែសីហា ឆ្នាំ២០២៦ ជាមួយនឹងសកម្មភាពជាច្រើនសំដៅគិតគូរដល់សិស្សានុសិស្សដែលមានជីវភាពលំបាក ដោយទិសដៅឧបត្ថម្ភដល់សិស្សានុសិស្សនិងកុមារយ៉ាងតិចបំផុត ៦.០០០ នាក់។
ទន្ទឹមនឹងនោះ កងកម្លាំងស្ម័គ្រចិត្ត "ផ្កាក្ងោកក្រហម " រួមមានសិស្ស និស្សិត សហការជាមួយសម្ព័ន្ធយុវជន និងយុវជនបណ្តាឃុំ សង្កាត់ ផ្តោតលើការអនុវត្តសំណង់ និងផ្នែកការងារជាច្រើនដើម្បីជីវភាពសហគមន៍។ លេចធ្លោគឺបណ្ដាសកម្មភាពដូច ការពារបរិស្ថាន ជូនអាហារូបករណ៍ ថែទាំសុខភាព និងហ្វឹកហាត់លើកកម្ពស់បំណិនសមាហរណកម្ម បំណិនឌីជីថលដល់សិស្សានុសិស្ស។

លោកត្រឹងវៀតត្វឹង (ទី៥រាប់ពីឆ្វេង) អនុលេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានសមាគមនិស្សិតទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំង "ផ្កាក្ងោកក្រហម” របស់ឃុំចូវថាញ់ និងនិស្សិតសាកលវិទ្យាល័យណាមកឹងធើ ដែលកំពុងបំពេញសកម្មភាពស្ម័គ្រចិត្តនៅឃុំចូវថាញ់។
លោកត្រឹងវៀតត្វឹង អនុលេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានសមាគមនិស្សិតទីក្រុងកឹងធើ បានសំណូមពរដល់សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់លើការអប់រំប្រពៃណី ឧត្ដមគតិបដិវត្តន៍ និងបង្កបរិយាកាសដើម្បីឱ្យសិស្សានុសិស្សរៀនសូត្រ និងលត់ដំ។ ព្រមទាំងស្វែងរក ស្ងើចសរសើរ និងពង្រីកទម្រង់ច្នៃប្រតិដ្ឋ គំរូសិស្សានុសិស្សឆ្នើមក្នុងសកម្មភាពស្ម័គ្រចិត្តឱ្យទាន់ពេល។

និស្សិតសាកលវិទ្យាល័យណាមកឹងធើ ចាត់តាំងរំលឹកមេរៀនភាសាអង់គ្លេសជូនសិស្សានុសិស្សនៅឃុំចូវថាញ់។
នៅវិទ្យាល័យប៊ិញធ្វី(សង្កាត់ប៊ិញធ្វី) សាខាបក្សវិទ្យាសាស្ត្រធម្មជាតិ បានចាត់តាំងពិធីបញ្ចូលបក្ខជនថ្មីដល់សម្ព័ន្ធយុវជនឆ្នើមចំនួន ៥ រូប ដែលជាសិស្សមានស្នាដៃឆ្នើមក្នុងការសិក្សា និងលត់ដំ។ រួមមានសិស្សានុសិស្ស ង្វៀងឌឹកខាញ់ ផាមឌឹកយ្វី ត្រឹងហ៊ឺវង៉ី ត្រឹងមិញឌឹក និងយឿងក្វឹកថុង។
លោកដាំងភុកតិញ លេខាបក្ខភាគ ចាងហ្វាងសាលាវិទ្យាល័យប៊ិញធ្វី បានឱ្យដឹង៖ "ការងារស្វែងរក បណ្ដុះបណ្ដាលសិស្សានុសិស្សដែលមានស្នាដៃឆ្នើមដើម្បីបញ្ចូលក្នុងកងជួរបក្ស តែងបានសម្ព័ន្ធយុវជន និងបណ្តាសាខាបក្សក្រោមឱវាទយកចិត្តទុកដាក់យ៉ាងខ្លាំង។ សកម្មភាព និងចលនានានាត្រូវបានផ្លាស់ថ្មី បង្កបរិយាកាសសិក្សានិងលត់ដំដើម្បីឱ្យសិស្សានុសិស្សលើកកម្ពស់ចំណេះដឹង កំណត់ទិសដៅខិតខំចូលកងជួរបក្សច្បាស់លាស់"។

ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនសង្កាត់ប៊ិញធ្វី និងបក្ខភាគសាលាវិទ្យាល័យប៊ិញធ្វីប្រគល់សេចក្តីសម្រេចចិត្ត និងជូនកម្រងផ្កាអបអរសាទរសិស្សានុសិស្សដែលបានបញ្ចូលក្នុងកងជួរបក្ស។

តាមព័ត៌មានពីសម្ព័ន្ធយុវជនទីក្រុងកឹងធើ យុទ្ធនាការស្ម័គ្រចិត្ត "ផ្កាក្ងោកក្រហម" ឆ្នាំ២០២៦ អនុវត្តនូវខ្លឹមសារយ៉ាងសម្បូរបែប ជាក់ស្តែង សំដៅគិតគូរដល់សិស្សានុសិស្សមានជីវភាពលំបាក។ ក្នុងរូបថត៖ សិស្សានុសិស្សនៅសង្កាត់ឡុងត្វៀង បានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និងនិស្សិតសាកលវិទ្យាល័យឱសថសាស្រ្តកឹងធើផ្តល់បទពិគ្រោះ និងពិនិត្យសុខភាពធ្មេញ មាត់។
.webp)
សម្ព័ន្ធយុវជនសង្កាត់អូរម៉ូង ផ្សព្វផ្សាយអនុវត្តទម្រង់ "បណ្តុះពន្លកស្មារតីបៃតង - រួមកម្លាំងការពារបរិស្ថាន" ជួយឱ្យសិស្សានុសិស្សមានរដូវវិស្សមកាលដ៏មានប្រយោជន៍ និងលើកកម្ពស់ស្មារតីបែងប្រភេទកាកសំណល់នៅនឹងប្រភព។
ក្វឹកថាយ - ថាច់ធី