08/07/2026 - 22:16

ផ្នែក​កសិ​កម្ម​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ដើម្បី​សម្រេច​បាន​កំ​ណើន​ខ្ពស់​ 

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ទោះ​បី​ជួប​ការ​លំ​បាក​ជា​ច្រើន​ ប៉ុន្តែ​ការ​ផលិត​កសិ​កម្ម​របស់​ប្រ​ទេស​យើង​នៅ​តែ​បាន​រក្សា​ខ្ជាប់​ និង​អភិវឌ្ឍ​ល្អ​បង្គួរ​។ ផលិត​ផល​សរុប​ក្នុង​វិស័យ​កសិ​កម្ម​ រុក្ខ​កម្ម​និង​ជល​ផល​សម្រេច​បាន​កម្រិត​កំ​ណើន​ខ្ពស់​ បន្ត​បញ្ជាក់​ពី​តួ​នា​ទី​ជា​សសរ​ទ្រូង​នៃ​ខឿន​សេដ្ឋ​កិច្ច​ និង​ធា​នា​យ៉ាង​រឹង​មាំ​នូវ​សន្តិ​សុខ​ស្បៀង​ជាតិ​។

កសិ​ផល​ដាក់​លក់​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ទី​ក្រុង​កឹង​ធើ។

ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ គ្រោះ​ធម្ម​ជាតិ​ ការ​ជ្រាប​ចូល​ទឹក​ប្រៃ​ អា​កាស​ធា​តុ​មិន​អំ​ណោយ​ផល​ និង​ការវិ​វឌ្ឍយ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​រាតត្បាត​ជា​ច្រើន​ប្រ​ភេទ​លើ​ដំ​ណាំ​និង​សត្វ​ចិញ្ចឹម​ បាន​បង្ក​ការ​លំ​បាក​ជា​ច្រើន​ដល់​សកម្ម​ភាព​ផលិត​កសិ​កម្ម​នៅ​ក្នុង​ប្រ​ទេស​យើង​។ ទន្ទឹម​នឹង​នោះ​ កសិ​ករ​ក៏​ជួប​ការ​លំ​បាក​ផង​ដែរ​ នៅ​ពេល​ដែល​តម្លៃ​សម្ភារៈ​នាំ​ចូល​ជា​ច្រើន​ប្រ​ភេទ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ ចំ​ណែក​តម្លៃ​កសិ​ផល​ជា​ច្រើន​ប្រ​ភេទ​បែរ​ជា​ស្ថិត​ក្នុង​កម្រិត​ទាប​។ ស្ថាន​ភាព​អន្តរ​ជាតិ​នៅ​តែ​បន្ត​មាន​ការវិ​វឌ្ឍយ៉ាង​ស្មុគ​ស្មាញ​ ជា​មួយ​នឹង​ការ​ប្រ​កួត​ប្រ​ជែង​យុទ្ធ​សាស្ត្រ​រវាង​ប្រ​ទេ​សម​ហា​អំ​ណាច​នា​នា​ រួម​ទាំង​ជម្លោះ​យោ​ធា​អូស​បន្លាយ​នៅ​តំ​បន់​ជា​ច្រើន​ ជា​ពិ​សេស​គឺ​នៅ​មជ្ឈិម​បូ​ព៌ា បាន​ជះ​ឥទ្ធិ​ពល​អវិជ្ជមាន​ដល់​ពាណិជ្ជ​កម្ម​ ការវិ​និយោគ​ តម្លៃ​ថាម​ពល​ សម្ភារៈ​កសិ​កម្ម​ និង​តម្លៃ​លក់​កសិ​ផល​ជា​ច្រើន​ប្រ​ភេទ​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ អា​ស្រ័យ​ការ​ជំ​រុញយ​ន្តូប​នីយ​កម្ម​ ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ជឿន​លឿន​ និង​ការ​លើក​កម្ពស់​កម្រិត​ផលិត​របស់​កសិ​ករ​ បាន​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​ការ​អភិវឌ្ឍ​ផលិត​កសិ​កម្ម​របស់​ប្រ​ទេស​យើង​។ ជា​ពិ​សេស​ ក្រ​សួង​កសិ​កម្ម​ និង​បរិស្ថាន​ រួម​ជា​មួយ​បណ្តា​ក្រ​សួង​ ផ្នែក​មជ្ឈិម​ និង​ភូមិ​ភាគ​ បាន​សកម្ម​ជួយ​ឧបត្ថម្ភ​កសិ​ករ​ និង​អា​ជីវ​កម្ម​ដោះ​ស្រាយ​ការ​លំ​បាក​ ដើម្បី​អភិវឌ្ឍ​ផលិត​អា​ជីវ​កម្ម​; ម្ចាស់​ការ​និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ដឹក​នាំ​ អនុ​វត្ត​តាម​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​របស់​មជ្ឈិម​ រដ្ឋ​សភា​ និង​កិច្ច​ចង្អុល​ការ​របស់​រដ្ឋា​ភិបាល​ ធ្វើ​ការ​ត្រួត​ពិ​និត្យ​ ជំ​រុញ​ និង​ដោះ​ស្រាយ​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន​បាន​ទាន់​ពេល​។ ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ បាន​ប្រ​មូល​ផ្តុំ​ដឹក​នាំ​ និង​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​រាល់​ដំ​ណោះ​ស្រាយ​អភិវឌ្ឍ​ផលិត​កសិ​កម្ម​ រុក្ខ​កម្ម​ និង​ជល​ផល​ ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ទី​ផ្សារ​; ជំ​រុញ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ផ្នែ​កសិ​កម្ម​ឡើង​វិញ​ រៀប​ចំ​ផលិត​ឡើង​វិញ​តាម​ខ្សែ​សង្វាក់​តម្លៃ​ តំ​បន់​វត្ថុ​ធា​តុ​ដើម​ប្រ​មូល​ផ្តុំ​ បង្កើន​ការត​ភ្ជាប់​រវាង​ផលិត​ ការ​កែ​ច្នៃ​ ការ​ប្រើ​ប្រាស់​ ការ​លើក​កម្ពស់​ពាណិជ្ជ​កម្ម​ និង​ពង្រីក​ទី​ផ្សារ​នាំ​ចេញ​។

តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ពី​មជ្ឈិម​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ រួម​នឹង​ការ​ស្រុះ​ស្រួល​គ្នា​នៃ​សហ​គម​ន៍អា​ជីវ​កម្ម​ សមា​គម​ផ្នែក​មុខ​ទំនិញ​ និង​កសិ​ករ​ ក្នុង​រយៈ​ពេល​ ៦ខែ​ ដើម​ឆ្នាំ​២០២៦ ផ្នែក​កសិ​កម្ម​បាន​អនុ​វត្ត​សម្រេច​និង​សម្រេច​លើស​ស្ទើរ​តែ​ទាំង​អស់​នូវ​បណ្តា​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ​។ ក្នុង​នោះ​ ចំ​ណុច​លេច​ធ្លោ​គឺ​ការ​នាំ​ចេញ​កសិ​ - រុក្ខ​ - ជល​ផល​ ដោយ​មាន​ទំ​ហំ​ទឹក​ប្រាក់​សរុប​ប្រ​មា​ណ​ ៣៥,៨៨ពាន់​លាន​ដុល្លារ​អា​មេ​រិក​ កើន​ឡើង​ ៦% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​; ល្បឿន​កំ​ណើន​ GDP សម្រេច​បាន​ប្រហែល​ ៣,៨-៣,៨៥% លើ​សភាគ​កម្រិត​ដែល​រដ្ឋា​ភិបាល​និង​ក្រ​សួង​បាន​ដាក់​ចេញ​ ៣,៧%។

លោក​ឌាំងង៉ុកឌីប អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ បាន​ឱ្យ​ដឹង​៖ “ក្រ​សួង​បាន​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​បណ្តា​ដៃ​គូ​អន្តរ​ជាតិ​ ជំ​រុញ​ការ​ចរចា​បើក​ទូ​លាយ​ទី​ផ្សារ​ និង​ដោះ​ស្រាយ​របាំង​ពាណិជ្ជ​កម្ម​។ កៀរ​គរ​ប្រ​ភព​ធន​ធាន​អន្តរ​ជាតិ​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​កសិ​កម្ម​បៃតង​ សេដ្ឋ​កិច្ច​វិល​ជុំ​ ការ​គ្រប់​គ្រង​ធន​ធាន​ ការ​ពា​រប​រិស្ថាន​ និង​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​។ ទន្ទឹម​នឹង​នោះ​ ក្រ​សួង​ផ្តោត​លើ​ការ​អនុ​វត្ត​សម្រេច​យន្ត​ការ​ គោ​លន​យោ​បាយ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ដំ​ណាក់​កាល​ ២០២៦-២០៣០; ធ្វើ​ជា​សេ​នា​ធិ​ការ​បង្កើត​គណៈ​ចង្អុល​ការ​មជ្ឈិម​ ដោយ​នា​យក​រដ្ឋ​មន្ត្រី​ធ្វើ​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​...”។

ក្នុង​រយៈ​ពេល​ ៦ ខែ​ចុង​ឆ្នាំ​ ២០២៦ ផ្នែក​កសិ​កម្ម​និង​បរិស្ថាន​ប្រ​មូល​ផ្តុំ​អនុ​វត្ត​បណ្តា​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​យ៉ាង​ប្តូរ​ផ្តា​ច់និង​ព្រម​ៗគ្នា​ ដើម្បី​សម្រេច​ឱ្យ​បាន​រាល់​ទិស​ដៅ​ ភាគ​កម្រិត​ និង​ភារ​កិច្ច​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​២០២៦។ តាម​ប្រ​សាសន៍​លោក​ទ្រិញវៀត​ហ៊ុង រដ្ឋ​មន្ត្រី​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ទូ​ទាំង​ផ្នែក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ និង​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​លើក​ទឹក​ចិត្ត​ជា​ច្រើន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ខាង​មុខ​នៅ​មាន​ការ​លំ​បាក​ និង​ការ​ប្រ​ឈម​ជា​ច្រើន​ទៀត​ ដែល​ទាម​ទារ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ពី​ទូ​ទាំង​ផ្នែក​ តាំង​ពី​ថ្នាក់​មជ្ឈិម​រហូត​ដល់​ភូមិ​ភាគ​ និង​ការ​សហ​ការ​ជិត​ដិត​ពី​បណ្តា​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​និង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​។

យោង​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៦៨/NQ-CP ចុះ​ថ្ងៃ​ទី​ ២៧ ខែ​មិថុនា​ ឆ្នាំ​ ២០២៦ របស់​រដ្ឋា​ភិបាល​ ស្តី​ពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សេ​ណា​រី​យ៉ូកំ​ណើន​ និង​ដំ​ណោះ​ស្រាយ​គន្លឹះ​ក្នុង​បណ្តា​ត្រី​មាស​នៅ​ខាង​មុខ​ ដើម្បី​អនុ​វត្ត​ទិស​ដៅ​កំ​ណើន​ឆ្នាំ​ ២០២៦ ខិត​ខំ​សម្រេច​ឱ្យ​បាន​ចាប់​ពី​ ១០% ឡើង​ទៅ​ ផ្សារ​ភ្ជាប់​នឹង​ការ​រក្សា​ឱ្យ​បាន​នូវ​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ រដ្ឋា​ភិបាល​បាន​កែ​សម្រួល​ទិស​ដៅ​ល្បឿន​កំ​ណើន​កសិ​ - រុក្ខ​ - ជល​ផល​ឆ្នាំ​ ២០២៦ ពី​ ៣,៧% ឡើង​ទៅ​ ៤,០%។ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​នេះ​ ក្នុង​រយៈ​ពេល​ ៦ ខែ​ចុង​ឆ្នាំ​ ២០២៦ ភាគ​កម្រិត​កំ​ណើន​របស់​ផ្នែក​កសិ​កម្ម​និង​បរិស្ថាន​ ត្រូវ​តែ​សម្រេច​បាន​យ៉ាង​ហោច​ណាស់​ ៤,៣% (ផែន​ការ​ចាស់​គឺ​ ៣,៧៥%)។ ក្នុង​នោះ​ ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ ខិត​ខំ​ប្រឹង​ប្រែង​នាំ​ចេញ​កសិ​ - រុក្ខ​ - ជល​ផល​ឱ្យ​សម្រេច​បាន​ ៧៤ ពាន់​លាន​ដុល្លារ​អា​មេ​រិក​ និង​កំ​ណើន​កសិ​ - រុក្ខ​ - ជល​ផល​សម្រេច​បាន​ ៤% ក្នុង​ឆ្នាំ​ ២០២៦៕

ខាញ់​ទ្រុង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ