13/07/2026 - 20:50

ជំនួយ​កម្លាំង​ដល់​កសិ​កម្ម​សរី​រា​ង្គ 

មិន​ត្រឹម​បង្ក​បាន​ផលិត​ផល​ស្អាត​និង​សុវត្ថិ​ភាព​ ផលិត​សរី​រា​ង្គនៅ​ទាំង​រួម​ចំ​ណែក​ការ​ពា​រប​រិស្ថាន​ លើក​កម្ពស់​តម្លៃ​កសិ​ផល​។ ដើម្បី​ជំនួយ​កម្លាំង​ដល់​និន្នាការ​នេះ​ ផ្នែក​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើកំ​ពុង​សកម្ម​សហ​ការ​ជា​មួយ​ផ្នែក​ទាក់​ទិន​ហ្វឹក​ហាត់​ កសាង​និង​ពង្រីក​បណ្តា​ទម្រង់​ផលិត​ ជួយ​កសិ​ករ​អភិវឌ្ឍ​វិធី​ផលិត​នេះ​។

ក្រុម​ការ​ងារ​របស់​ VOAA ពិ​និត្យ​ជាក់​ស្តែង​កន្លែង​ឧបត្ថម្ភ​កសិ​ករ​អនុ​វត្ត​ទម្រង់​ផលិត​សរី​រា​ង្គនៅ​ចម្ការ​ក្រូច​តាំង​របស់​កសិ​ករ​នៅ​ឃុំ​តឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ។

និន្នាការ​អភិវឌ្ឍ​ទូ​ទាំង​ពិ​ភព​លោក​

ប្រ​ទេស​ជា​ច្រើន​លើ​ពិ​ភព​លោក​បាន​និង​កំ​ពុង​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​អភិវឌ្ឍ​ផលិត​កសិ​កម្ម​សរី​រា​ង្គនិង​ដាក់​ចេញ​បណ្តា​ក្រម​ស្តង់​ដារ​ជាក់​ស្តែង​ពី​ផលិត​ផល​។ លើ​ពិ​ភព​លោក​មាន​ប្រហែល​ ១៨០ ប្រ​ទេស​និង​តំ​បន់​ដែន​ដី​ផលិត​តាម​ទិស​សរី​រា​ង្គនិង​ធ្វើ​តាម​បណ្តា​ស្តង់​ដា​រស​រី​រា​ង្គជា​មួយ​ផ្ទៃ​ដី​ជាង​ ៥០,៩ លាន​ហិក​តា​ តម្លៃ​នាំ​មក​យ៉ាង​ធំ​។

ចាប់​ពី​ឆ្នាំ​ ២០០៧ ប្រ​ទេស​យើង​មាន​កសិ​ករ​ អា​ជីវ​កម្ម​អនុ​វត្ត​ផលិត​សរី​រា​ង្គតាម​បណ្តា​ក្រម​ស្តង់​ដារ​ដើម្បី​បាន​ផ្តល់​លិខិត​ទទួល​ស្គាល់​ ប៉ុន្តែ​ផ្ទៃ​ដី​បាន​ប្រហែល​ជាង​ ១២.០០០ ហិក​តា​។ ដល់​ឆ្នាំ​ ២០១៦ តួ​លេខ​នេះ​ឡើង​ដល់​ ៥៣.០០០ ហិក​តា​។ ផលិត​ផល​សរី​រា​ង្គរបស់​ប្រ​ទេស​យើង​នី​ហរ​ណ​ដល់​ប្រ​ទេស​និង​តំ​បន់​ដែន​ដី​ជា​ច្រើន​លើ​ពិ​ភព​លោក​។

នៅ​ទី​ក្រុង​កឹង​ធើមាន​ ២០.៧៥៩ ហិក​តា​បាន​ផលិត​តាម​ទិស​សរី​រា​ង្គនិង​មាន​ជាង​ ៣.៨៩០ ហិក​តា​ផលិត​ស្រូវ​និង​ដំ​ណាំ​រុក្ខ​ជាតិ​ហូប​ផ្លែ​សម្រេច​បទ​ដ្ឋាន​ VietGAP, Global GAP និង​សរី​រា​ង្គ។

សម្រេច​បាន​លទ្ធ​ផល​ជំ​ហាន​ដំ​បូង​យ៉ាង​គាប់​ចិត្ត​ ប៉ុន្តែ​អភិវឌ្ឍ​ផលិត​និង​ច្រក​ចេញ​បណ្តា​ផលិត​ផល​កសិ​កម្ម​សរី​រា​ង្គនៅ​ទី​ក្រុង​កឹង​ធើនិង​ទូ​ទាំង​ប្រ​ទេស​នៅ​អន់​ថយ​ មិន​ទាន់​ស្មើ​នឹង​សក្តា​នុពល​។ កសិ​ករ​ អា​ជីវ​កម្ម​និង​ទាំង​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​ខ្វះ​ព័ត៌​មាន​ ការ​យល់​ដឹង​ពី​ផលិត​សរី​រា​ង្គតាម​បណ្តា​ស្តង់​ដា​រនិង​បណ្តា​ការ​កំ​ណត់​ជា​ធរមាន​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​។ ផ្តើម​ពី​ជាក់​ស្តែង​នោះ​ បណ្តា​អង្គ​ភាព​សមត្ថ​កិច្ច​នៅ​ទី​ក្រុង​ហូជី​មិញ​ បណ្តា​ក្រ​សួង​ផ្នែក​មជ្ឈិម​បន្ត​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ប្រ​ជា​ជន​អភិវឌ្ឍ​កសិ​កម្ម​សរី​រា​ង្គ។

ឆ្ពោះ​ដល់​ផលិត​សរី​រា​ង្គ

មិន​ត្រឹម​ជំ​រុញ​ព័ត៌​មាន​ឃោស​នា​និង​ហ្វឹក​ហាត់​ ផ្នែក​សមត្ថ​កិច្ច​ទី​ក្រុង​កឹង​ធើបន្ត​បង្កើន​ការត​ភ្ជាប់​រវាង​កសិ​ករ​និង​អា​ជីវ​កម្ម​ បង្កើត​បណ្តា​ខ្សែ​សង្វាក់​ចង​សម្ព័ន្ធ​ក្នុង​ផលិត​និង​ច្រក​ចេញ​ផលិត​ផល​សរី​រា​ង្គ។ ឧបត្ថម្ភក​សិក​រក​សាង​បណ្តា​ទម្រង់​អនុ​វត្ត​ផលិត​សរី​រា​ង្គលើ​ដំ​ណាំ​នៅ​បណ្តា​តំ​បន់​ផលិត​សំ​ខាន់​ ធ្វើ​ជា​កន្លែង​បើក​ទូ​លាយ​។

លោក​ម៉ាយ​ណាម​ នា​យក​រង​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម​និង​សេ​វា​កសិ​កម្ម​ (មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ) ឱ្យ​ដឹង​៖ “កសាង​បណ្តា​ទម្រង់​កសិ​កម្ម​តាម​ទិស​សរី​រា​ង្គសុវត្ថិ​ភាព​ ជា​និន្នាការ​ចាំ​បាច់​ ជា​សំ​ណូម​ពរ​សត្យា​នុម័ត​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​ថ្មី​។ នេះ​មិន​ត្រឹម​ជា​ការ​ផ្លាស់​ថ្មី​វិធី​ផលិត​ នៅ​ទាំង​ជា​ការ​ផ្លាស់​ថ្មី​គ្រប់​ជ្រុង​ជ្រោយ​ពី​គំ​និត​គ្រប់​គ្រង​ ចាត់​តាំង​ផលិត​និង​ជិត​ដិត​ទី​ផ្សារ​។ ប្រ​សិន​បើ​មុន​នេះ​ផលិត​កសិ​កម្ម​សំ​ខាន់​យក​ចិត្ត​ទុក​ដាក់​ដល់​បរិមាណ​ តែ​ពេល​នេះ​ត្រូវ​ផ្តោត​សំ​ខាន់​លើ​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ តម្លៃ​កំ​ណើន​និង​លក្ខ​ណៈស្ថិរ​ភាព​”។

តាម​លោក​ម៉ាយ​ណាម​ មជ្ឈ​មណ្ឌល​កំ​ពុង​សកម្ម​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ភាព​សមត្ថ​កិច្ច​ចំ​ណុះ​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ រួម​នឹង​បណ្តា​ផ្នែក​ទាក់​ទិន​ជំ​រុញ​អភិវឌ្ឍ​កសិ​កម្ម​ស្អាត​ សរី​រា​ង្គ។ ឧបត្ថម្ភ​ពង្រឹង​និង​អភិវឌ្ឍ​បណ្តា​សហ​ករណ៍​កសិ​កម្ម​ ជួយ​កសិ​ករ​ចូល​រួម​ខ្សែ​សង្វាក់​ចង​សម្ព័ន្ធ​និង​ច្រក​ចេញ​ផលិត​ផល​ស្ថិរ​ភាព​។ ប្រ​មូល​ផ្តុំ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៦-NQ/TU ចុះ​ថ្ងៃ​ទី​ ២៩/៤/២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើពី​អភិវឌ្ឍ​កសិ​កម្ម​គុណ​ភាព​ខ្ពស់​លើ​ភូមិ​ដ្ឋាន​ទី​ក្រុង​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៥០។ ជា​មួយ​ទស្សនៈ​កំ​ណត់​អភិវឌ្ឍ​កសិ​កម្ម​គុណ​ភាព​ខ្ពស់​តាម​ទិស​សរី​រា​ង្គ សុវត្ថិ​ភាព​ជា​ភារ​កិច្ច​សំ​ខាន់​។ ជំ​រុញ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ បច្ចេក​វិទ្យា​ខ្ពស់​និង​បង្វែរ​ឌីជី​ថល​អភិវឌ្ឍ​តាម​ទិស​បៃតង​ ស្អាត​ អេកូឡូ​ស៊ី​ វិល​ជុំ​ សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​និង​សំ​ខាន់​យក​ចិត្ត​ទុក​ដាក់​អាទិ​ភាព​នៅ​បណ្តា​ទម្រង់​តាម​ទិស​សរី​រា​ង្គ។

ផ្នែក​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើក៏​បង្កើន​ការ​អំ​ពាវ​នាវ​វិនិយោគ​និង​អំ​ពាវ​នាវ​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​នៅ​ក្រៅ​ភូមិ​ភាគ​ដៃ​គូ​អន្តរ​ជាតិ​សហ​ការ​ឧបត្ថម្ភ​អភិវឌ្ឍ​កសិ​កម្ម​សរី​រា​ង្គ។ ថ្មី​ៗនេះ​សមា​គម​កសិ​កម្ម​សរី​រា​ង្គវៀត​ណាម​ (VOAA) ផ្តើម​ដំ​ណើរ​ការ​គម្រោង​ “ពិសោធន៍​អនុ​វត្ត​ផលិត​សរី​រា​ង្គនៅ​កសិ​ដ្ឋាន​កាកាវ​ និង​រុក្ខ​ជាតិ​ហូប​ផ្លែ​សំ​ដៅ​បង្កើន​សមត្ថ​ភាព​ទប់​ទល់​ជា​មួយ​អា​កាស​ធា​តុ​និង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​របស់​កសិ​ករ​វៀត​ណាម​” នៅ​ទី​ក្រុង​កឹង​ធើ។ គម្រោង​អា​ស្រ័យ​ VOAA ចង្អុល​ការ​អនុ​វត្ត​ពី​ប្រ​ភព​ជំនួយ​ឥត​សំ​ណង​របស់​រដ្ឋា​ភិបាល​សា​ធារ​ណ​រដ្ឋ​សហ​ព័ន្ធ​អា​ល្លឺ​ម៉ង់ តាម​រយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​អា​កាស​ធា​តុ​អន្តរ​ជាតិ​ (IKI)។ គម្រោង​ឧបត្ថម្ភក​សាង​ ៦ ទម្រង់​អនុ​វត្ត​ផលិត​សរី​រា​ង្គនៅ​ទី​ក្រុង​កឹង​ធើនិង​បណ្តា​ខេត្ត​អាង​យ៉ាង​និង​យ៉ាឡាយ​ពី​ពេល​នេះ​ដល់​ឆ្នាំ​ ២០២៧។

ទី​ក្រុង​កឹង​ធើចូល​រួម​អនុ​វត្ត​ទម្រង់​នៅ​ឃុំ​ភឿងបិញនិង​ឃុំ​តឹង​ហ្វា​ មាន​ប្រហែល​ ៨ ហិក​តា​ដាំ​ត្រ​បែក​និង​ផ្លែ​ក្រូច​តាំង​។ ពី​បណ្តា​ទម្រង់​នេះ​ គម្រោង​កត់​សម្គាល់​និង​ចែក​រំ​លែ​កប​ណ្តា​បទ​ពិសោធន៍​ជាក់​ស្តែង​ដើម្បី​សាយ​ភាយ​ដល់​កសិ​ករ​ សហ​ករណ៍​ ក្រុម​សហ​ការ​ និង​បណ្តា​តំ​បន់​វត្ថុ​ធា​តុ​ចង​សម្ព័ន្ធ​ក្នុង​ខ្សែ​សង្វាក់​កាកាវ​ រុក្ខ​ជាតិ​ហូប​ផ្លែ​ នៅ​ភូមិ​ភាគ​និង​បណ្តា​តំ​បន់​មា​នល​ក្ខណៈ​ប្រ​ហាក់​ប្រហែល​។ គម្រោង​ក៏​ម្ចាស់​ការ​ជំ​រុញ​ចង​សម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ​កសិ​ផល​ស្និទ្ធ​ស្នាល​ជា​មួយ​បរិស្ថាន​និង​ជីវ​ចម្រុះ​។ ក្រុម​ហ៊ុន​ Marou ក្នុង​ខ្សែ​សង្វាក់​កាកាវ​និង​ Les Vergers Du Mekong (ចម្ការ​រុក្ខ​ជាតិ​គឺ​វឡុង​) ចូល​រួម​ចង​សម្ព័ន្ធ​ផលិត​ជា​មួយ​ទី​ផ្សារ​។

លោក​ហា​ផុកមិច​ ប្រ​ធាន​ VOAA ឱ្យ​ដឹង​៖ “បណ្តា​ទម្រង់​បាន​ឧបត្ថម្ភ​ដើម្បី​បាន​ទទួល​ស្គាល់​សរី​រា​ង្គ។ កសិ​ករ​និង​អ្នក​ចូល​រួម​គ្រប់​គ្រង​កសិ​ដ្ឋាន​បាន​ហ្វឹក​ហាត់​បណ្តា​ចំ​ណេះ​ដឹង​ពី​កសិ​កម្ម​សរី​រា​ង្គនិង​បណ្តា​បច្ចេក​ទេស​ក្នុង​ការ​ផលិត​។ កសិ​ករ​ទាំង​ឡាយ​ដែល​នៅ​ជុំ​វិញ​តំ​បន់​គម្រោង​បើ​ចង់​ផលិត​សរី​រា​ង្គក៏​បាន​ចូល​រួម​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​និង​បណ្តុះ​បណ្តា​ល”។ ផលិត​សរី​រា​ង្គមិន​ត្រឹម​រួម​ចំ​ណែក​ការ​ពា​រប​រិស្ថាន​ ការ​ពារ​សុខ​ភាព​ដល់​អ្នក​ផលិត​និង​អ្នក​ប្រើ​ប្រាស់​ នៅ​ទាំង​ជួយ​បើក​ទូ​លាយ​ទី​ផ្សារ​នី​ហរ​ណ​លើក​កម្ពស់​តម្លៃ​កសិ​ផល​មុខ​ទំនិញ​បន្ថយ​ជាតិ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​បន្ថយ​ឥទ្ធិ​ពល​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​៕

ខាញ់​ទ្រុង​ - ចន្ថា​

ចែករំលែកអត្ថបទ